ភាគទី១១៩

680 22 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១៩

"វីន..វីនទ្រាំបន្តិចណា៎កូនណា៎ វីន ហ៊ឹក" សម្រឹបជើងរត់ឌឹបៗស្របនឹងសំឡេងរទេះកង់គ្រែសង្គ្រោះបន្លឺឡើងព្រមគ្នានឹងវត្តមានរបស់បុរសជាឪពុកយំសស្រិសស្រាក់រត់តាមគ្រែដែលមានវត្តមានកូនរបស់ខ្លួនដែលសន្លប់បាត់មាត់បាត់ករនោះ។
"អត់ទោស! សូមលោករង់ចាំនៅខាងក្រៅណា៎" ជីមីនក៏ត្រូវបានគ្រូពេទ្យឃាត់មិនអោយចូលទៅខាងក្នុងបើទោះបីជាអ្នកជាឪពុកនោះកញ្ជ្រោលចង់ទៅមើលកូនខ្លាំងដល់កម្រិតណាក៏ដោយ ជីមីនមិនអាចធ្វើអ្វីបានក្រៅពីបែរទម្លាក់ខ្លួនទល់ខ្នងនឹងជញ្ជាំងខាងមុខបន្ទប់នោះ ដៃមាំទាំងសងខាងលូកខ្ទប់រង្វង់ផ្ទៃមុខសង្ហារបស់គេព្យាយាមបិទបាំងមិនអោយអ្នកដទៃបានឃើញគេយំតែក៏មិនអាចឡើយ គេឈឺខ្លាំងដល់ថ្នាក់ថាសូម្បីតែភាពជាកូនប្រុសដែលរឹងមាំក៏គេមិនអាចធ្វើបានដែរ។
"ឲ្យប៉ាសុំទោសណាវីន.. ឲ្យប៉ាសុំទោស ហ៊ឹកៗ" ជីមីនងាកបែរសំឡឹងមើលទៅបន្ទប់សង្គ្រោះបន្ទាន់ មុននឹងនាំខ្លួនឲ្យក្រោកឈរឡើងមួយអស់កម្ពស់ ជ្រើសរើសយកឈរសំឡឹងមើលដំណើរការការវះកាត់របស់កូនប្រុសជំនួសឲ្យការយំយែកនាពេលនោះ។
"កូនវីន..ហ៊ឺ កូនវីន" សំឡេងតូចស្រាលមួយបន្លឺឡើងស្របនឹងសម្រឹបជើងមនុស្សស្រីរាងតូចច្រឡឹងចូលមកខាងក្នុងទាំងមុខក្រហមរងាលបណ្ដាលមកពីភាពភិតភ័យនឹងតក់ស្លុតក្រោយពីបានទទួលដំណឹងមកថាកូនប្រុសនាងមានរបួសបែបនេះ វ៉ាយ៍លេតរត់ចូលមកព្រមនឹងវត្តមានរបស់លោកប៉ាអ្នកម៉ាក់នាងផងដែរ។
"វីន..ហ៊ឹកៗ វីនហ្សេនកូនម៉ាក់" វ៉ាយ៍លេតលូកដៃកាន់ប៉ះកញ្ចក់បន្ទប់សង្គ្រោះទាំងទឹកភ្នែកស្រក់ចុះរហាមកាត់ផែនថ្ពាល់របស់នាង កូនប្រុសដែលនាងស្រឡាញ់នឹងខំថែរក្សាដូចជាកែវចរណៃបែរជាត្រូវជនអាក្រក់ថោកទាបដូចជាអ្នកអង្គម្ចាស់មេគ៌នេះវាយប្រហារមកលើគេ មិនលើកលែងសូម្បីតែគេជាកូនក្មេងតូចម្នាក់នោះ។
"វ៉ាយ៍..ហ៊ឹក វ៉ាយ៍ឲ្យបងសុំទោស" ស្របនឹងភាពរន្ធត់ខ្លោចផ្សានេះវ៉ាយ៍លេតក៏បានដឹងលឺដល់ម្ចាស់កាយមាំទាំដែលលុតជង្គង់ចុះនៅចំពោះមុខនាងហាក់ព្យាយាមសុំទោសមកកាន់នាងដែលរឿងទាំងអស់នេះត្រូវកើតឡើងមកលើនាងនឹងកូន វ៉ាយ៍លេតមិនបាននិយាយអ្វីតែក៏លូកដៃម្ខាងទៀតមកកាន់ក្រសោបដៃរបស់ជីមីនព្រមទាំងអោនមុខចុះសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ទិដ្ឋភាពគួរឲ្យអាណិតរបស់ពួកគេក៏មិនអាចគេចផុតពីក្រសែភ្នែករបស់បុរសស្ត្រី២នាក់ដែលមានឈ្មោះជាម្ដាយនឹងឪពុកនោះ។
"នេះសំណាងល្អហើយដែលប្ដីកូនអែមមីទៅជួយទាន់ បើមិនអ៊ីចឹងទេម្សៀរជីមីននេះក៏ប្រហែលជាត្រូវរបួសម្នាក់ទៀតហើយ" ស្កាលេតនិយាយស្របនឹងក្រសែភ្នែកងាកសំឡឹងមើលទៅកាន់ស្វាមីរបស់នាង ហូស៊ុកក៏សំឡឹងមើលមុខរបស់ភរិយាបន្តិចរួចកាន់ប៉ះស្មារបស់នាង។
"អូនសង្ឃឹមថាពួកយើងនឹងអាចមានភស្តុតាងចាត់ការទៅលើមនុស្សអាក្រក់ដូចជាពួកគេចុះ អូនមិនចង់អោយនរណាម្នាក់ត្រូវមករងទុក្ខព្រោះតែពួកគេទៀតឡើយ"
"បងក៏សង្ឃឹមបែបនោះដូចគ្នា" ហូស៊ុកក៏បានត្រឹមតែកាន់ស្មាភរិយានឹងងាកសំឡឹងមើលទៅកូនៗដែលនៅឈរយំយ៉ាងស្ងៀមស្ងាត់នៅទីនោះ។
...
ប្រទេសអុីតាលី..
"ពិតមែនរឺ? បានលឺថាវីនមិនអីកូនសប្បាយចិត្តហើយម៉ាក់" ក្រឡេកមកមើលសមាជិកត្រកូលអាល់ម៉ាឌីម្នាក់ដែលនៅស្នាក់ឯប្រទេសអុីតាលីនៅឡើយក៏ព្រោះតែនាងមានការងារដែលត្រូវធ្វើនៅទីនោះ ហើយការងារនោះជាការងារដែលនាងមិនអាចនឹងចោលបានឡើយ។
"ថ្ងៃនេះចេញពីសាលាបង្រៀនមកកូនក៏ឈៀងមកមន្ទីរពេទ្យបន្តិចនឹងណា៎អ្នកម៉ាក់ ផ្ដាំម៉ាក់ប្រាប់បងជីនផងថាកូនមិនអីនោះទេណា៎" អែមមីនៅក្នុងឈុតជាគ្រូបង្រៀនសមសួនកំពុងតែអោបកាន់ឯកសារបង្រៀននឹងនាំខ្លួនចូលមកកាន់បរិវេណមន្ទីរពេទ្យទាំងប្រញាប់ប្រញាល់ហាក់បីដូចជាត្រូវមកជួបនរណាម្នាក់អ៊ីចឹង។
"អ៊ីចឹងប៉ុណ្ណឹងចុះណា៎ម៉ាក់ ចាស៎! កូនស្រឡាញ់ម៉ាក់ដូចគ្នា ជម្រាបលា" អែមមីក៏ដាក់ទូរសព្ទ័ចុះមុននឹងសួរនាំទៅកាន់ពេទ្យខាងផ្ដល់ព័ត៌មាននឹងសួរទាក់ទងពីអាការៈរបស់អ្នកដែលនាងត្រូវមកមើលនោះ។
"អ្នកជម្ងឺបន្ទប់៤០៤ចាស៎" អ្នកគ្រូពេទ្យបានលឺក៏ញញឹមតបទៅកាន់អែមមីវិញរួចក៏បើកមើលឯកសារទាក់ទងនឹងអាការៈរបស់អ្នកក្នុងបន្ទប់នោះ តែក៏មានក្រុមពេទ្យប៉ុន្មាននាក់រត់ស្ររចូលទៅកាន់ផ្លូវបន្ទប់សម្រាកនោះដែលនាំឲ្យអែមមីនាងងឿងឆ្ងល់បន្តិច តែនាងក៏មិនបានគិតច្រើនត្បិតថាអ្នកជម្ងឺដែលនាងមកមើលនោះគេភ្លឹកអស់រាប់ឆ្នាំទៅហើយ ឱកាសដែលគេអាចក្រោកក៏មានតិចដែរ។
"អត់ទោសអ្នកនាង.."
"តាមសម្រួលចាស៎" អែមមីនាងក៏មិនបានជំទាស់អ្វីឡើយដោយនៅឈររង់ចាំយ៉ាងស្ងៀមស្ងាត់ អ្នកគ្រូពេទ្យម្នាក់នោះក៏ចេញទៅតាមការហៅរបស់ដុកទ័រធំ អែមមីក៏ទាញនាឡិកាដៃមកមើលមុននឹងងាកឆ្វេងស្ដាំហាក់បីដូចជារំពឹងថានឹងឃើញនរណាម្នាក់មកទៀតអ៊ីចឹង។
(ចាស៎ពូហ្សូ! កុំបារម្ភអីខ្ញុំនឹងមើលថែអ្នកម៉ាក់ឲ្យបានល្អ អីយ៉ូយខ្ញុំមកដល់ហើយ នៀក៎អ្នកម៉ាក់ហា៎) នាងល្អិតវ៉ូយ៉នក៏មកដល់ម្នាក់ទៀត ដោយសារតែសាលារៀនរបស់នាងនឹងមន្ទីរពេទ្យនៅជាប់របងគ្នាទើបបានជាអែមមីនាងប្រាប់ឲ្យកូនមករកនាងនៅទីនេះ។
"អ៊ែនហ្សូ នេះខលមករករឿងក្មួយទៀតហើយរឺ?" ក្រោយពីកូនស្រីបង្ហាញវីដេអូខលមកអែមមីក៏និយាយទាំងជ្រឹមចិញ្ចើមដាក់ប្អូនប្រុសកណ្ដាលរបស់នាង អែមមីក៏បន្ទន់ខ្លួនចុះបន្តិចរួចកៀកស្មាវ៉ូយ៉នទាំងញញឹម។
"លឺថាការងារនៅហាងរវល់ណាស់មែនទេប្រុសហ្សូ? ហីយ៉ាខំៗទៅព្រោះបន្តិចទៀតមានតែអូននឹងហើយដែលជំនួសតំណែងឲ្យលោកប៉ានោះ"
(បងស្រីគួរតែមកកូរ៉េវិញជួយមើលហាងគ្នាណា៎ តែមួយសាខាធំខ្ញុំហត់សឹងតែស្លាប់ទៅហើយ និយាយអ៊ីចឹងបងដឹងរឿងរបស់បងជុននីអូទេ?)
"មានអ្វីមែនទេ?" គ្រាន់តែបានលឺឈ្មោះមិត្តស្និតស្នាលចាស់ភ្លាមអែមមីនាងក៏ប្រញាប់ត្រងត្រាប់ចាំស្ដាប់តែម្ដង វ៉ូយ៉នឯណោះក៏ដូចគ្នាដែរ។
(អាណត្តិក្រោយគេនឹងដាក់ពាក្យបោះឆ្នោតជាប្រធានាធិបតីដែរណា៎បង មួយរយៈនេះគេខំប្រឹងប្រែងឈ្វេងយល់ពីគ្រប់រឿងរ៉ាវនយោបាយទាំងអស់តែម្ដងណា៎)
"ក៏ល្អដែរ ព្រោះរវល់នឹងការងារទើបគេអាចបំភ្លេចរឿងមិនល្អពីប៉ុន្មានឆ្នាំមុនបាន" និយាយមកដល់ជុននីអូអែមមីក៏នៅតែចងចាំគ្រាស្ងប់ស្ងាត់ក្រោយពីការចាកចេញរបស់ព្រះនាងអែលលីនាគ្រានោះ ជុននីអូមិនសមជួបប្រទះអារម្មណ៍បែបនោះឡើយ ព្រោះគេជាមនុស្សល្អ។
"អត់ទោសអ្នកនាង.. អ្នកនាងជាសាច់ញាតិរបស់អ្នកជម្ងឺបន្ទប់៤០៤មែនទេ?" សុខៗអ្នកគ្រូពេទ្យម្នាក់មុននោះក៏ចូលមកព្រមជាមួយនឹងសំនួរចម្លែក អែមមីក៏ប្រញាប់ងក់ក្បាលឆ្លើយតបទាំងងឿងឆ្ងល់។
"គេដឹងខ្លួនហើយ" ចម្លើយមួយនេះនាំអោយអែមមីនាងភាំងដល់ថ្នាក់បើកភ្នែកធំៗ សភាពភ្ញាក់ផ្អើលរបស់នាងក៏នាំអោយអ៊ែនហ្សូដែលកំពុងតែទាក់ទងមកនោះនៅមិនសុខនឹងប្រញាប់សួរនាំភ្លាម។
(មានរឿងអីបងអែមមី? នរណាកើតអី?)
"គឺ..ម៉ាកូដឹងខ្លួនហើយ"

1.8Kសម្រាប់ភាគទី120

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now