ភាគទី១២៦+១២៧

897 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១២៦+១២៧

១ខែកន្លងផុតទៅ..
«ហ៊ឹម!» មិនដឹងជាប៉ុន្មានរយដងទៅហើយដែលម្ចាស់កាយតូចស្រឡូនជាម្ចាស់ស្រីរបស់ហាងទឹកអប់ម៉ាកល្បីមួយនេះដកដង្ហើមធំ នេះកន្លងទៅអស់មួយខែទៅហើយដែលរឿងរ៉ាវកាត់ក្ដីរបស់ជីមីនត្រូវពន្យាព្រោះនៅមិនទាន់មានភស្តុតាងអាចចាប់កំហុសអ្នកម្ខាងទៀតបាន។
«លោកស្រីអញ្ជើញពិសារកាហ្វេ» គ្រានោះក៏មានវត្តមានរបស់បុគ្គលិកម្នាក់នាំខ្លួនចូលមកព្រមជាមួយនឹងពែងកាហ្វេមួយតាមតួនាទីរបស់ខ្លួន វ៉ាយ៍លេតក៏ព្យាយាមសម្រួលអារម្មណ៍ខ្លួនបន្តិចរួចទើបងាកបែរសំឡឹងមើលទៅអ្នកម្ខាងទៀតដែលមកដល់តែនាងក៏បែរជាភ្ញាក់កាលបើមិនមែនមានតែបុគ្គលិកនាងឡើយដែលចូលមក ពោលគឺមានមនុស្សម្នាក់ផ្សេងទៀតចូលមកដូចគ្នាដែរ ហើយវត្តមានមនុស្សម្នាក់នោះក៏នាំអោយនាងឆ្ងល់ដូចគ្នា។
«អេរ៉ានី? ឯងមកទីនេះធ្វើស្អី?» គ្រាន់តែបានឃើញវត្តមានរបស់អតីតមិត្តសម្លាញ់នាងចូលមកវ៉ាយ៍លេតក៏បែរជាមានអារម្មណ៍មិនល្អអ្វីម៉្យាងលោតចូលមក អេរ៉ានីនាងក៏មិនទាន់បាននិយាយអ្វីតែក៏ដាក់ខ្លួនអង្គុយចុះនៅលើសាឡុងពូកក្នុងការិយាល័យរបស់វ៉ាយ៍ភ្លាម ទាំងដែលដឹងថាម្ចាស់ហាងដូចជាមិនស្វាគមន៍នាងក៏ដោយ។
«នាងមានមុខមកទីនេះទៀតរឺ? នាងប្រហែលជាបានដឹងលឺហើយថាជីវិតរបស់ជីមីនធ្លាក់ដល់កម្រិតណានោះ?»
«ពិតមែនយើងដឹង..មកពីអ៊ីចឹងហើយទើបយើងមកទីនេះដើម្បីជួបឯង..» អេរ៉ានីនិយាយទាំងកែវភ្នែកងាកសំឡឹងមើលទៅមិត្តចាស់ដែលកំពុងតែមិនពេញចិត្តជាមួយនឹងខ្លួន វ៉ាយ៍លេតក៏ជ្រឹមចិញ្ចើមហាក់ព្យាយាមរិះគិតថាតើអេរ៉ានីមកលើកនេះមានបំណងអ្វីទៀតទៅ?
«យើងមិនដឹងថាវាអាចជួយដល់បងមីនដល់កម្រិតណាទេ តែយើងគ្រាន់តែចង់យករបស់នេះមកអោយឯង..» អេរ៉ានីលូកដៃចូលកាបូបរួចយកflash memoryមួយចេញមកឲ្យវ៉ាយ៍លេត ស្រីតូចយើងក៏ទទួលយកវាទាំងជ្រឹមចិញ្ចើម អេរ៉ានីនិយាយតែប៉ុណ្ណេះនាងក៏ក្រោកនាំខ្លួនឡើងពីសាឡុង វ៉ាយ៍លេតក៏ក្រោកដូចគ្នាហាក់បីដូចជាព្យាយាមចង់និយាយអ្វីទៅកាន់អេរ៉ានី។
«ពីដើមមកដល់ពេលនេះបងមីនគាត់មានតែឯងម្នាក់ប៉ុណ្ណោះវ៉ាយ៍ មកដល់ដំណាក់កាលនេះក៏មានតែឯងដែលនៅក្បែរគាត់នឹងជឿជាក់គាត់ដូចដើម.. យើងសុំទោសចំពោះរឿងកន្លងមក យើងដឹងថាវាពិបាកសម្រាប់ឯងនិយាយពាក្យថាអភ័យទោសតែយើងក៏ចង់និយាយប្រាប់ឯងមុននឹងអស់ឱកាសទៅ..» អេរ៉ានីក៏បោះជំហាននាំខ្លួនចាកចេញទៅបាត់ វ៉ាយ៍លេតក៏បានត្រឹមតែឈរសំឡឹងមើលការចាកចេញរបស់មិត្តសំឡាញ់ដែលនាងតែងតែចំណាយពេលជាមួយនឹងគ្នាតាំងពីនៅតូចក្រូចឆ្មា ពួកនាងក៏មានគ្នាតែ២នាក់ជឿជាក់គ្នាតាំងពីដើមរហូតមកដល់ពេលដែលពួកនាងត្រូវបែកបាក់គ្នាព្រោះតែល្បិចរបស់មនុស្សប្រុសម្នាក់។
វ៉ាយ៍លេតលើកដៃតូចស្រឡូនជូតវាសភ្នែកខ្លួនឯងបន្តិចរួចក៏នាំខ្លួនចូលមកកាន់តុធ្វើការរបស់នាងរួចក៏ចាត់ការបើកមើលFlashដែលអេរ៉ានីបានបន្សល់ទុកនោះ ដៃតូចស្រឡូនដែលទម្លាក់ចុះមកនោះក៏លើកឡើងមកខ្ទប់បបូរមាត់ស្របនឹងភាពញីញ័រ វ៉ាយ៍លេតក៏ប្រញាប់ទាញយកទូរសព្ទ័នាងមកចុចរួចខលទៅកាន់លោកប៉ារបស់នាង។
«លោកប៉ា..លោកប៉ាកូនមានភស្តុតាងខ្លះ..»
.....
នៅសវនការ
ក្រោយពីទទួលបានដំណឹងពីវ៉ាយ៍លេតមកសវនាការក៏ត្រូវបានបើកដំណើរការត្រឹមតែក្រោយ២ថ្ងៃប៉ុណ្ណោះ អ្នកអង្គម្ចាស់មេគ៌ក៏នៅតែមានភាពជឿជាក់នឹងបង្ហាញខ្លួននៅតុលាការព្រមជាមួយនឹងទឹកមុខស្រស់បស់ព្រមនឹងភាពអង់អាចទោះបីជាទ្រង់បានដឹងថាខ្លួនឯងធ្លាប់ប្រព្រឹត្តអំពើខ្មៅកខ្វក់ដល់កម្រិតណាក៏ដោយ។
«ដេតឌី ហិហិ» វីនហ្សែនដែលនៅអង្គុយជាមួយម្ដាយក៏ប្រញាប់និយាយឡើងកាលបើបានឃើញលោកប៉ាចូលមកព្រមជាមួយនឹងប៉ូលីសប៉ុន្មាននាក់ ជីមីនក៏ឈប់រួចលូកដៃប៉ះអង្អែលក្បាលកូនទាំងញញឹម វ៉ាយ៍លេតក៏ចូលមកជិតកូនដែលនៅឃាំងដោយរនាំងកៅអីក្នុងសាលសវនាការ។
«លោកស្គមច្រើនណាស់» បានឃើញសភាពស្គមស្គាំងរបស់ជីមីន វ៉ាយ៍ក៏លាន់មាត់ភ្លាម សវនាការកាត់ក្ដីអោយឃុំគេ៤៨ម៉ោងតែអ្នកអង្គម្ចាស់មេគ៌ក៏ព្យាយាមចោទបកមកកាន់គេវិញរហូតទាល់តែគេត្រូវបន្តឃុំឃាំងរហូតដល់១ខែពេញ។
«ដេតឌីស៊ូៗ..វីនៗនៅខាងដេតឌីជានិច្ចណា៎ ដេតឌីកុំអោយចាញ់ពូមុខបង្កួយនោះ» វីនហ្សែនមិននិយាយតែមាត់ទេ ដៃតូចច្រមិចៗក៏ចង្អុលទៅកាន់អ្នកអង្គម្ចាស់មេគ៌ទៀតនាំឲ្យទ្រង់ខឹងក្រោធជាខ្លាំងតែទ្រង់ក៏នៅតែរក្សាឥរិយាបថ។
«បាទ៎ប៉ានឹងស៊ូៗ ប៉ាស្រឡាញ់កូនវីន» ជីមីនអោនថើបថ្ពាល់កូនប្រុសមួយខ្សឺតរួចក៏ងាកញញឹមដាក់វ៉ាយ៍លេតរួចក៏ចូលទៅកាន់សវនាការតែម្ដង អ្នកអង្គម្ចាស់មេគ៌ក៏ងាកមើលជីមីនជាមួយនឹងស្នាមញញឹមមានប្រៀប។
«ដោយយោងថាខាងកូនក្ដីរបស់ខ្ញុំមានភស្តុតាងថ្មីទើបបានជាខ្ញុំស្នើមកលោកចៅក្រមដើម្បីធ្វើការបើកសវនាការជាថ្មីម្ដងទៀត» មេធាវីរបស់ជីមីនក៏និយាយឡើងមកព្រមទាំងដៃទាញយកFlashថ្មីដែលវ៉ាយ៍បានអោយមកនោះយកមកដោតបញ្ចូលក្នុងកុំព្យូទ័ររួចបញ្ចាំងវាទៅលើផ្ទាំងក្រណាត់មួយដែលមានស្រេចក្នុងសវនាការ។
«ហ៊ឹក..ហ៊ឹកអូយ៎» រូបភាពកាំម៉េរ៉ាសុវត្ថិភាពនៅក្នុងហាងកាហ្វេដែលកើតហេតុរឿងរបស់វ៉ូយ៉នក៏បង្ហាញឡើងអ្វីដែលកាន់តែពិសេសនោះគឺមានការបង្ហាញរហូតមកដល់ខាងក្រៅហាងពីវត្តមានរបស់បុរសម្នាក់ដែលចាក់វ៉ូយ៉ននោះ អ្នកអង្គម្ចាស់មេគ៌ក៏បើកភ្នែកធំៗមុននឹងងាកសំឡឹងមើលទៅកាន់វ៉ាយ៍លេត។
«នេះជាភស្តុតាងមួយក្នុងចំណោមភស្តុតាងជាច្រើន..»
(យើងនឹងចាត់ការនាងក្មេងនោះ..)
(ចុះបើថ្លោះធ្លោយនោះអ្នកអង្គម្ចាស់?)
(ចុះប្រុសស្នេហ៍នាងវាជាខែលដ៏ធំសម្រាប់ពួកយើងហើយតើមិនចឹង?)
«នាងមេរ៉ា!!! ហ៊ឹស» អ្នកអង្គម្ចាស់មេគ៌ឧទានឈ្មោះមនុស្សស្រីម្នាក់ដែលជាប់នៅក្នុងវីដេអូជាមួយទ្រង់នោះ ចឹងបានន័យថាវីដេអូនេះបែកធ្លាយមកពីនាងម្នាក់ប៉ុណ្ណោះ។ «ហើយនេះជាប្រវត្តិទូទាត់លុយរាប់លានវ៉ុនដែលវេរចេញពីគណនីទ្រង់ទៅកាន់ជនល្មើសក្នុងការចាប់ខ្លួនព្រះនាងអែលលី អ្នកនាងអែមមី នឹងអ្នកនាងឡរ៉ា..»
«ថ្លើមធំ! ពួកឯងហ៊ានចោទប្រកាន់យើង!!!!» អ្នកអង្គម្ចាស់មេគ៌ក៏ក្រោកឡើងគោះតុលាន់ផាំងព្រមជាមួយនឹងកំហឹង ទ្រង់ងាកសំឡឹងមើលទៅជីមីនព្រមជាមួយនឹងកំហឹងពេញប្រៀបតែម្ដង។
(ចោទប្រកាន់រឺមួយក៏ឯងជាអ្នកធ្វើពិតមែនអាមេគ៌?) សំឡេងធំគ្រលរមួយបន្លឺឡើងនាំអារម្មណ៍មនុស្សមួយសវនាការងាកសំឡឹងមើលទៅគេ អ្នកអង្គម្ចាស់មេគ៌នឹងមាតាក៏សឹងតែទន់ជង្គង់ត្បិតពួកទ្រង់មិនរំពឹងថាមានវត្តមានទ្រង់មកទីនេះ។
«អ្នក..អ្នកអង្គម្ចាស់ជុងហ្គុក..» អ្នកអង្គម្ចាស់មេគ៌ក៏ប្រញាប់នាំព្រះកាយចេញមករួចកាន់ប៉ះអ្នកអង្គម្ចាស់ជុងហ្គុកតែក៏ត្រូវបានទ្រង់ដកដៃចេញរួចរលាស់បន្តិច។
«យកដៃស្មោគគ្រោករបស់ឯងចេញ មុននឹងយើងបាញ់បំបែកក្បាលឯង...អាមេគ៌» អ្នកអង្គម្ចាស់ជុងហ្គុកនិយាយទាំងមានអំណាចរួចនាំព្រះកាយចូលមកកាន់តុដែលមានចៅក្រមនឹងជីមីននៅទីនោះ ទ្រង់ក៏បោះឯកសារទាំងអម្បាល់ម៉ានដែលទ្រង់រកបាននៅលើតុរួចងាកមើលទៅចៅក្រមដែលភ័យសឹងតែលេចនោមទៅហើយនោះ។
«នេះជាភស្តុតាង..»
«ឈប់..ឈប់សិនព្រះពរ!!!» ស្របគ្រានោះក៏មានវត្តមានរបស់មនុស្សស្រី២នាក់ចូលមកដូចគ្នា ហើយមនុស្ស២នាក់នោះក៏ជាវត្តមានរបស់មនុស្សដែលបាត់មុខជាយូរ។
«ឡេនណា?ជេសស្គី?» អ្នកអង្គម្ចាស់ជុងហ្គុកក៏លាន់មាត់បន្តិច ឡេនណាចូលមកស្របនឹងការលូកពរប្រុសវីនឡើងពីកៅអីមក អូនវីនក៏កាន់តុក្កតាSpider-Manប៉ាទិញឲ្យយកទៅជាមួយ តែថាវាមិនមែនជាតុក្កតាធម្មតាទៀតឡើយ។
«នេះ..» ឡេនណាក៏ដកជើងតុក្កតានោះម្ខាងទាញយកនូវflashសំឡេងមួយនៅទីនោះដែលនាងបានរៀបចំមុនពេលដែលវីនមកតុលាការមើលលោកប៉ា ហើយគេក៏ត្រូវធ្វើយ៉ាងណាអោយអង្គម្ចាស់មេគ៌សារភាពដោយផ្ទាល់ផងដែរ។
(ថ្លើមធំ!! បើយើងដឹងចឹងថ្ងៃនោះយើងបាញ់ឯងឲ្យងាប់នៅនឹងកន្លែងបាត់ទៅហើយ អាល្អិត ហ៊ឹស) នាពេលនេះរឿងគ្រប់យ៉ាងចង្អុលទៅកាន់អ្នកអង្គម្ចាស់មេគ៌ហើយ ប៉ូលីសក៏ចាត់ការចាប់ក្រៀកអ្នកអង្គម្ចាស់មេគ៌ជាប់ដូចគ្នា។
«ឈប់សិន!» សុខៗវ៉ាយ៍លេតនាងក៏និយាយឡើង គ្រប់គ្នាព្រមទាំងជីមីនក៏ងាកសំឡឹងមើលនាង វ៉ាយ៍លេតក៏នាំខ្លួនឡើងមកកាន់ខាងមុខចៅក្រមរួចបង្ហាញក្រដាសមួយឡើងដែលនាំអោយគ្រប់គ្នាងឿងឆ្ងល់។
«នេះជាក្រដាសDNAរបស់នរណា?»
«វាជាឯកសារDNAរវាងនែលឡានឹងអ្នកអង្គម្ចាស់មេគ៌.. ទ្រង់ជាបិតារបស់ព្រះនាងតូចនែលឡា!! អ្នកអង្គម្ចាស់មេគ៌បានបញ្ជាឲ្យគេយកស្ពើមរបស់ទ្រង់មកប្រើប្រាស់លើនែលលី ព្រោះទ្រង់ចង់យកក្មេងធ្វើជាធ្នាក់អោយនែលលីនាងបិទមាត់រឿងទ្រង់ធ្វើបាបគ្រប់គ្នា..» គ្រប់គ្នាក៏ភ្ញាក់ផ្អើលជាមួយនឹងដំណឹងមួយនេះ ហ្វីលីណាឯណោះក៏សំឡឹងមើលទៅអ្នអង្គម្ចាស់មេគ៌ស្របនឹងដៃក្ដាប់ណែនសឹងតែបាក់ម្រាម អ្នកអង្គម្ចាស់នេះថោកទាបលើសពីការគិតរបស់នាងទៅទៀត។
«អាថោកទាប!» អ្នកអង្គម្ចាស់ជុងហ្គុកសង្គ្រឺតធ្មេញសំឡឹងមើលទៅអ្នកនៅនឹងមុខដូចជាចង់ហែកសាច់សុីទាំងរស់អ៊ីចឹង ចៅក្រមក៏គោះតុផាំងៗដើម្បីកាត់ក្ដី។
«យោងតាមភស្តុតាងចង្អុលបង្ហាញទាំងនេះ អ្នកអង្គម្ចាស់មេគ៌ត្រូវប្រឈមមុខជាមួយនឹងការជាប់គុកអស់មួយជីវិត ហើយខ្សែស្រឡាយទ្រង់ទាំងអស់ក៏ត្រូវរឹបអូសយកសម្បត្តិមកបម្រើរាស្ត្រ ចំណែកឯជីមីន វីគ្រីស ដោយហេតុថាលោកជាអ្នកដែលចូលដៃជើងជាមួយនឹងគេ ឃុបឃិតសមគ្រលំ លោកត្រូវជាប់ទោស៧ឆ្នាំនឹងធ្វើការ៣ម៉ឺនម៉ោងបម្រើដល់រាស្ត្រ សូមបិទសវនាការ៕

1.9Kនៅម៉ោង12ថ្ងៃត្រង់ស្អែកអេតមីននឹងផុសជូន2ភាគ ហិហិ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Onde histórias criam vida. Descubra agora