ភាគទី 76

3K 232 24
                                    

       រាត្រីកាលឈានចូលមកជំនួសពន្លឺនៃព្រះអាទិត្យនាពេលថ្ងៃយ៉ាងឆាប់រហ័ស។ Yoongi ទម្លាក់ខ្លួនអង្គុយលើសាឡុងរើមើលសម្លៀកបំពាក់ដែល Jimin កុម្ម៉ង់ទិញតាមអនឡាញមកឱ្យគេ ព្រោះឃើញថាគេមកអេស្បាញតែខ្លួនមិនបានយកអ្វីមកជាមួយ តែមិនដឹងថាទ្រង់ចង់ទិញមកឱ្យគេស្លៀកពាក់ឬយកមកទុកកប់ខ្លួនគេឱ្យស្លាប់ទៅវិញទេ ព្រោះវាច្រើនហួសហេតុប្រៀបដូចយកប្រាក់ទៅជះចោលកណ្តាលភ្នំភ្លើងកំពុងផ្ទុះ ចំណែកម៉ូតសម្លៀកបំពាក់មិនចាំបាច់រៀបរាប់ច្រើនឡើយ ប្រហែលជាទ្រង់ចង់ឱ្យគេតែងខ្លួនធ្វើជាតារាតែម្តងក៏មិនដឹង។
       “ចូលចិត្តទេ? បើមិនត្រូវចិត្តលោក ចាំខ្ញុំកុម្ម៉ុង់ម៉ូតផ្សេងមក” Jimin អង្គុយចុះលើសាឡុងជូតសក់ដែលទទឹកព្រោះទើបនឹងងូតទឹកហើយ។
       “ចង់ទិញមកកប់ខ្ញុំឱ្យស្លាប់មែនទេ?” រាងក្រាស់មិនមើលមុខអ្នកសួរ តែរហ័សប្រមូលសម្លៀកបំពាក់ច្រកប្រអប់វិញ។
       “អា៎វ! ទិញមកឱ្យហើយក៏ខុស នរណាក៏ចង់ឃើញស្វាមីខ្លួនឯងតែងខ្លួនស្អាតៗដែរ មិនអញ្ចឹងហី?” ព្រះអង្គម្ចាស់ធ្វើភ្នែកផ្លឺសៗ ធ្វើឱ្យអ្នកស្តាប់ស្រកៀត្រចៀកមិនឈប់។
       “ខ្ញុំមិនចង់រៀបការជាមួយទ្រង់ទេ ទាំងអស់នេះថ្លៃប៉ុន្មាន? ចាំខ្ញុំវេរប្រាក់ឱ្យ”
       “មិនចាំបាច់ទេ ឆាប់ទៅងូតទឹកទៅនឹងអាលមកញ៉ាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយគ្នា”
       “ឈប់និយាយទៅខ្ញុំព្រឺរោម ឆាប់ឱ្យលេខកុងធនាគារមក”
       “អូ! មើលចុះ ខោក្នុងនេះពណ៌ស្អាតណាស់ ខ្ញុំខំកុម្ម៉ង់មកជាពិសេសសម្រាប់លោក កុំភ្លេចស្លៀកយប់នេះណា៎ ពេលស្រាតខោក្រៅចេញនឹងបានឃើញរាងស៊ិចស៊ី”
       រាងតូចចាប់លើកខោក្នុងក្រឡាស្បែកខ្លាដែល Yoongi មិនទាន់រៀបចំដាក់ប្រអប់រួច ញ៉ាំងអ្នកម្ខាងទៀតឱ្យកាន់តែខឹងរកពាក្យតបមិនត្រូវ រាងក្រាស់លើកដៃទប់ក្បាលគេចមុខចេញហើយទាញកន្សែងពីលើតុរត់ចូលបន្ទប់ទឹកបាត់ គេចង់តែលោតពីលើផ្ទះសម្លាប់ខ្លួនឱ្យបាត់តែម្តងទេ តែថាផ្ទះនេះមានតែមួយជាន់ មិនដឹងលោតពីណាទៅណា ឆ្ងល់ណាស់ថា Jimin ចេះនិយាយពាក្យល្ងង់ៗបែបនេះដើម្បីបង្វែរសាច់រឿងពីណាមក ព្រោះទ្រង់ទើបតែ 17ឆ្នាំប៉ុណ្ណោះ ក្មេងៗឥឡូវធំធាត់លឿនខ្លាំងណាស់។
       “ហាសហា..... លោកគ្រូពេទ្យ Yoongi លោកនៅសល់ពាក្យព្រឺរោមច្រើនទៀតដែលមិនទាន់បានលឺ”
      
       ថ្ងៃសៅរ៍ចុងសប្តាហ៍ កម្លោះ Taehyung ឆ្លៀតចូលហាងសម្លៀកបំពាក់មនុស្សស្រី ដើម្បីយករ៉ូបដែលគេកុម្ម៉ង់ទុកសម្រាប់អ្នកម៉ាក់ ចូលរួមពិធីទទួលសញ្ញាប័ត្របញ្ចប់ការសិក្សារបស់គេនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ វាកន្លងផុតទៅ 4 ឆ្នាំទៅហើយដែលគេផ្លាស់ប្តូរពីជីវិតសិស្សវិទ្យាល័យមកចាប់យកមុខជំនាញផ្នែកគ្រប់គ្រងនៅសកលវិទ្យាល័យវិញម្តង។ Fire Swan ប្រៀបដូចជាបាត់បង់ឈ្មោះបន្ទាប់ពីសមាជិកក្រុមទាំង 4 នាក់បញ្ចប់វិទ្យាល័យ ម្នាក់ៗប្រឹងប្រែងរៀនសូត្រនៅសកលវិទ្យាល័យតាមមុខវិជ្ជារៀងៗខ្លួន តែពួកគេនៅតែឧស្សាហ៍ណាត់ជួបគ្នាជាញឹកញាប់ លើកលែងតែ Annto និង Chisun ដែលប្រៀបដូចជាស្រមោល ពួកគេទាំងពីរស្ទើរតែរើផ្ទះទៅនៅជាមួយគ្នាទៅហើយ។ តែបែបនេះក៏ល្អ គ្រប់គ្នាធំធាត់ក្លាយជាមនុស្សធំដែលអាចមើលថែខ្លួនឯងបាន មួយពព្រិចភ្នែកសោះ គេក្លាយជាមនុស្សចាស់ទៅហើយ។
       “អាឡូ! អ្នកម៉ាក់នៅឯណា?” រាងខ្ពស់ដើរតម្រង់របងផ្ទះបណ្តើរលើកទូរស័ព្ទនិយាយបណ្តើរ។
       (ម៉ាក់មិនស្រួលខ្លួន ទើបត្រឡប់មកផ្ទះលឿនជាងធម្មតា)
       “អ្នកម៉ាក់កើតអី? ទៅពេទ្យល្អទេ? ខ្ញុំមកដល់ផ្ទះល្មម”
       (មិនអីទេ គ្រាន់តែវិលមុខ-) ប្រាវ!!!
       “អ្នកម៉ាក់! អ្នកម៉ាក់! ឮខ្ញុំនិយាយទេ? ម៉ាក់....” Taehyung ស្រែកតាមទូរស័ព្ទហើយរត់ចូលទៅក្នុងផ្ទះបន្ទាប់ពីឮសម្លេងធ្លាក់បែករបស់ចំណែកអ្នកម៉ាក់របស់គេក៏បាត់មាត់ឈឹងមិនឮតបតមកវិញ។
       “អ្នកម៉ាក់”
       Taehyung ថ្លើមធ្លាក់ដល់បាតជើងប្រឡាក់ប្រឡូសធូលីដីអស់បន្ទាប់ពីរត់មកដល់ផ្ទះបាយឃើញអ្នកម្តាយដួលលើកម្រាលឥដ្ឋទូរស័ព្ទធ្លាក់ក្បែរដៃ បន្លែដែលត្រៀមនឹងចម្អិនម្ហូបធ្លាក់រប៉ាយគ្មានសណ្តាប់ធ្នាប់។ គាត់ដួលមុននេះតែឈាមដែលហូរចេញពីរបួសលើក្បាល និងច្រមុះរាតសាចរហាចក្រហមពេញកម្រាល។
       “អ្នកម៉ាក់!” កូនប្រុសតែមួយគ្រាប់រត់ទៅត្រកងរាងកាយស្តូកស្តឹងរបស់ម្តាយមកអោបជាប់ទ្រូង គេមិនធ្លាប់ដឹងថាគាត់មានជំងឺអ្វីជាប់ខ្លួនឡើយ ហេតុអ្វីឈាមហូរចេញពីច្រមុះខ្លាំងម្លេះទាំងដែលគ្មានរបួសទាល់តែសោះ “ឮខ្ញុំនិយាយទេ? បើកភ្នែកឡើងអ្នកម៉ាក់ ព្រះអើយ!!!”
       Tae លើកបីអ្នកម៉ាក់រត់ទៅរកឡានចំណាស់ដែលម៉ាក់របស់គេទិញតាំងពីគេនៅរៀនវិទ្យាល័យដែលចតនៅខាងមុខផ្ទះ ហើយមិនបង្អង់យូរនឹងបរវាក្នុងល្បឿនលឿនកប់ក្តោងសម្តៅមន្ទីពេទ្យជិតបំផុតដែលគេអាចនឹកឃើញ។
       “អ្នកម៉ាក់តាំងអារម្មណ៍ឡើង ខ្ញុំប្រាកដជានាំអ្នកម៉ាក់ទៅដល់មន្ទីពេទ្យដោយសុវត្ថិភាព”
       ដៃរញីរញ័រប្រឹងកាន់ចង្កូតឡានម្ខាងចំណែកម្ខាងទៀតកាន់ដៃម្តាយទាំងឈាមប្រឡាក់ពាសពេញ។ ឡានបរលឿនហួសល្បឿនកំណត់ធ្វើឱ្យគេមើលផ្លូវស្ទើរតែមិនឃើញ គេដឹងត្រឹមថា ត្រូវតែទៅមុខត្រង់ ទៅត្រង់នឹងមានមន្ទីពេទ្យធំមួយទោះវាឆ្ងាយបន្តិចតែមានតែទីនោះប៉ុណ្ណោះដែលអាចសង្គ្រោះម្តាយគេបាន។
       ទីត... ទីត... ទីត...
       “ឈប់! សូមតៃកុងរថយន្តមេត្តាបញ្ចប់រថយន្តជាប្រញាប់!”
       សម្លេងក្តែងៗរបស់ប៉ូលិសចរាចរណ៍ដែលបើកមកតាមពីចំហៀងឡាន Taehyung កិតៗ ស្រែកប្រកាសឱ្យម្ចាស់ឡានបញ្ចប់សកម្មភាពជាប្រញាប់។ អ្នកកម្លោះងាកឆ្វេងងាកស្តាំ ព្រះអើយ! គេមិនទាំងដឹងថាខ្លួនឯងឆ្លងផុតភ្លើងស្តុបតាំងពីពេលណាផង ច្បាស់ណាស់ថាគេបំពានភ្លើងក្រហមហើយថែមទាំងបើកបរលើសល្បឿនកំណត់ទៀត តែគេមិនអាចឈប់ឡើយ ទោះត្រូវប៉ូលិសចាប់ក៏ជីវិតម្តាយរបស់គេសំខាន់ជាងដែរ។
       “សុំទោស! សុំទោស អា៎!!!!!!!” Taehyung ជាន់ហ្វ្រាំងមួយទំហឹងស្ទើរទប់មិនទាន់បន្ទាប់ពីប៉ូលិសម្នាក់ស្រាប់តែបើកម៉ូតូមកឃាំងផ្លូវធ្វើឱ្យបោកក្បាលទៅមុខមួយទំហឹងព្រោះមិនបានដាក់ខ្សែក្រវាត់។
       “សូមមេត្តាចុះចេញពីឡាន”
       សម្លេងខាងក្រៅលាន់ឮល្ហៀងៗស្តាប់មិនចង់បាន តែ Taehyung ត្រូវតែចេញទៅនិយាយឱ្យបានច្បាស់លាស់ គេពិតជាមិនអាចបន្ថយល្បឿនពិតមែន។
       “សុំទោស ខ្ញុំប្រញាប់ពិតមែន ខ្ញុំនៅយូរមិនបានទេ” រាងតូចព្យាយាមបកស្រាយទាំងដៃប្រឡាក់ឈាមនិងញ័រតតាត់ តែពួកប៉ូលិសទាំងនោះមិនព្រមស្តាប់នៅតែប្រទាញប្រទង់គេឱ្យទៅជាមួយ។
       “លោកបំពានភ្លើងក្រហមព្រមទាំងបើកហួសល្បឿនកំណត់ សូមលោកទៅដោះស្រាយជាមួយពួកយើងឥឡូវនេះ”
       “អ្នកម៉ាក់របស់ខ្ញុំ-”
       “ចាំទៅបកស្រាយនៅប៉ុស្តិ៍ប៉ូលិសទៅ”
       “អត់ទេ! ខ្ញុំត្រូវបញ្ជូនម៉ាក់ខ្ញុំទៅមន្ទីពេទ្យ” អ្នកកម្លោះនិយាយទាំងប្រឹងដោះដៃខណៈអ្នកម្ខាងប្រឹងទាញឱ្យគេទៅតាម។
       “នាំគេទៅ មុខក្មេងយ៉ាងនេះមិនដឹងថាមានប័ណ្ណបើកបរឬអត់ផង”
       ឮបែបនេះភ្លាម Taehyung លូកយកកាបូបលុយដកប័ណ្ណបើកបរឱ្យប៉ូលិសមើលភ្លាមដើម្បីប្រាកដចិត្ត គេមិនមែនក្មេងឡើយ ល្មមស្តាប់សម្តីគេម្តងហើយ។
       “យកទៅ! យកប័ណ្ណបើកបររបស់ខ្ញុំទៅ តែខ្ញុំប្រញាប់យកអ្នកម៉ាក់របស់ខ្ញុំនៅមន្ទីពេទ្យ”
       “តែ-”
       ងោង!
       នរណាមិនដឹងស្រាប់តែរត់ចូលឡានរបស់ Taehyung ដែលមានរាងកាយស្តូងស្តឹងរបស់អ្នកម៉ាក់របស់គេនៅខាងក្នុងហើយបើកក្នុងល្បឿនលឿនផុតលេខទៅបាត់ស្រមោលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង។
       “អ្ន-អ្នកម៉ាក់!!!”

You're FAKE [Complete]Where stories live. Discover now