ភាគទី 4 : ខ្ញុំអាចយករួចខ្លួនបាន

3.6K 285 1
                                    

     “ ផាច់! ” K ដាល់កូនចៅ Riv មួយដៃទាំងគ្មានមូលហេតុ គ្រាន់តែឃើញមុខក៏ដាល់យកភ្លាមធ្វើឱ្យម្ចាស់ខ្លួនខ្ទាតជ្រមិិលទៅចំហៀងហើយប្រញាប់ក្រោកឡើងខ្ទប់ថ្ពាល់ដែលត្រូវដាល់ទាំងមិនយល់សាច់ការណ៍
     “ ល្បង!? ” គេជ្រួញចិញ្ចើមឆ្ងល់មិនអស់ចិត្តដែលត្រូវមួយដៃកាត់យប់ ទើប Riv គ្រវីក្បាលដាក់បក់ដៃជាសញ្ញាឱ្យថយចេញទៅសិន ជៀសវាងមានរឿងធំជាងនេះទៀត
     “ មុខល្បងយ៉ាងម៉េចហើយ? ” Riv អោនមុខចុះដុតបារីជូនបងធំដែលដោះម៉ាសចេញពីមុខយឺតៗទាំងក្តៅក្រហាយ
     “ វាធ្ងន់ដៃជ្រុល! ” បងធំ Spycho យកបារីពីដៃមនុស្សចំណិតមកបឺតបង្ហុយផ្សែងសផ្អោងហើយប្រើមេដៃជូតគែមមាត់ដែលបែកកាលពីថ្ងៃ តែចៃដន្យមានមនុស្សជួយលាបថ្នាំឱ្យរួចទៅហើយទើបមិនឃើញមានដាមឈាមដូចមុន
     “ មកពីវាមិនស្គាល់ល្បង! ”
     “ ឯងគួរតែប្រដៅវាឱ្យស្រាលដៃដាក់យើង ”
     “ បាទ ខ្ញុំច្បាស់ជាប្រាប់! ”
     “ រឿងដែលយើងឱ្យស៊ើបយ៉ាងម៉េចហើយ? ”
     “ មើលនេះទៅខ្ញុំព្រីនចេញមកហើយ ” Riv ដកក្រដាសមួយសន្លឹកចេញពីកាបូបហុចឱ្យល្បង
     K គោះកន្ទុយបារីនឹងគែមតុតិចៗហើយយកមកបឺតម្តងទៀតព្រមទាំងមើលក្រដាសដែល Riv ហុចឱ្យ ក្នុងនេះមានគ្រប់យ៉ាងទាក់ទងនឹង Kim Taehyung បងធំក្រុម Fire Swan
     “ ខ្ញុំសួរនាំមនុស្សក្នុងសាលាអស់ជាច្រើននាក់ តែភាគច្រើនសុទ្ធតែមិនដឹងពីប្រវត្តិរបស់គេ ចំណែកអ្នកខ្លះទៀតដឹងតែមិនហ៊ាននិយាយទោះបង្ខំយ៉ាងណាក៏ដោយ ទាំងអស់នេះខ្ញុំរកបានដោយស្រពិចស្រពិលប៉ុណ្ណោះ ” Riv រៀបរាប់តាមអ្វីដែលបានដឹង ខណៈ K ចាប់អារម្មណ៍នឹងប្រវត្តិរូបរបស់ Kim Taehyung ដល់ថ្នាក់ត្រូវអានអក្សរមួយតួមួយតួយ៉ាងប្រុងប្រយ័ត្នបំផុត គេចាប់អារម្មណ៍ភាពសាមញ្ញលើខ្លួនប្រុសម្នាក់នេះ ភាពទន់ភ្លន់និងការព្រួយបារម្ភដែលបង្ហាញឡើងដោយអចេតនាធ្វើឱ្យគេមើលទៅប្លែកពីមនុស្សទូទៅ
     “ គ្មានឪពុកមានតែម្តាយបើកហាង Ramen ធុនកណ្តាលមួយនៅផ្លូវ XX ជាកូនទោល ធ្លាប់ជាក្មេងដែលត្រូវអ្នកដទៃធ្វើបាបតែក្រោយពីជម្លោះ 3 ឆ្នាំមុនគេក៏ក្លាយជាបងធំ Fire Swan ធ្លាប់មានសង្សារជាមនុស្សប្រុស ” K ជ្រួញចិញ្ចើមពេលអានដល់ចំណុចនេះ ធ្លាប់មានសង្សារជាមនុស្សប្រុស មានន័យថាពេលនេះគេនៅទំនេរគ្មាននរណា ប្រុសស្អាតដូចជាគេមិនសមថាគ្មានគូរប្រចាំចិត្តទេ
     “ នេះជាពាក្យចចាមអារ៉ាមដែលមនុស្សក្នុងសាលានិយាយតៗគ្នា ” Riv បញ្ជាក់ពេលឃើញសាច់ថ្ងាស់របស់ K ឡើងជ្រួញដោយចម្ងល់
     “ ចុះពេលនេះ? ”
     “ លឺថាប្រុសម្នាក់នោះស្លាប់កាលពី 3 ឆ្នាំមុនហើយ! ”
     “ ... ” K មិនមាត់គ្រាន់តែងក់ក្បាលតិចៗបត់ក្រដាសដាក់ចូលហោប៉ៅខោហើយបឺតបារីបន្ត មុននេះគេដៅទុកថាសង្សាររបស់ Taehyung អាចជាម្នាក់ក្នុងចំណោម Simon Chisun និង Annto តែគេគិតខុស បែបនេះកាន់តែគួរឱ្យចង់ដឹងហើយថាសង្សារចាស់គេជាមនុស្សបែបណា
     “ គួរឱ្យចាប់អារម្មណ៍មែន ”
     “ ល្បងចាត់ការពេលនេះឬ? ” Riv ដើរតាមពីក្រោយជាប់ពេលឃើញ K សើចហើយដើរទៅបើកបង្អួចសម្លឹងមើលទិដ្ឋភាពទីក្រុងនាពេលរាត្រី
     “ អត់ទេ ធ្វើតាមផែនការចាស់ យើងមិនមែនគ្រាន់តែចង់ឱ្យពួកវាចាញ់នោះទេ តែត្រូវតែចាញ់ជាមួយភាពឈឺចាប់ បើយើងមិនអាចធ្វើបាន យើងមិនមែន King Spycho ទេ! ”

You're FAKE [Complete]حيث تعيش القصص. اكتشف الآن