ភាគទី 9 : ចាប់ចងបោះចូលបន្ទប់ឱ្យយើង

3.6K 263 2
                                    


“ ផាច់! ” មួយកណ្តាប់ដៃរបស់ Jungkook ទៅលើមុខសង្ហាៗរបស់ Simon ធ្វើឱ្យម្ចាស់ខ្លួនទុចជំហានថយក្រោយ សិស្សក្នុងថ្នាក់នាំគ្នាចោមរោមមើលព្រោងព្រាតចង់ដឹងថាមានរឿងអ្វីទៀតហើយទើបបង្កឱ្យមានការវាយតប់ក្នុងថ្នាក់រៀនបែបនេះ ខណៈ Chisun និង Annto រត់មកទប់ Simon ជាប់
     “ អាចង្រៃ វាកើតឆ្គួតស្អីឯងទើបមកដាល់បងយើង? ” អាល្អិត Annto ស្រែកគំហកដោយការរករឿង ខាំមាត់បង្ហាញធ្មេញសស្ញាចរបស់គេ ស្របពេល Simon ជូតឈាមចេញពីគែមមាត់ហើយងើបមុខសើចដាក់ម្ចាស់កណ្តាប់ដៃ
     “ ចេញធាតុពិតហើយហ្អេស៎ Jeon Jungkook? ”
     “ យើងមិនបានដូចដែលឯងនិយាយ ឯងចោទប្រកាន់យើង ” អ្នកដែលដាល់គេតបដោយងាយៗ ហាក់មិនទទួលថាខ្លួនឯងខុស គេទ្រាំមករហូត ទ្រាំដើម្បីផែនការណ៍គេទទួលបានជោគជ័យ តែម្តងនេះគេទ្រាំលែងបាន អាចង្រៃមុខងាប់ម្នាក់នេះវាឌឺខ្លាំងពេក
     “ ចង់បង្ករឿងមែនទេ? ” Chisun ស្រែកព្រមទាំងទប់ដៃម្ខាងរបស់ Simon ដែលជ្រេថយក្រោយមុននេះ
     “ ហាសហា! ” Simon លើកដៃរាំងអាល្អិតពីរអ្នកដែលឈរនៅក្រោយខ្នងឱ្យថយក្រោយទើបគេដើរចូលមកទល់មុខគូរសត្រូវ
     “ យើងនិយាយត្រូវ ទើបឯងវារអៀសខ្លួននៅមិនសុខបែបនេះ! ”
     “ ឯង- ”
     “ យើងយ៉ាងម៉េច? ”
     “ ផាច់! ” Simon មិននិយាយតែមាត់តែក៏ដាល់បកទៅវិញយ៉ាងចាស់ដៃ ទើបកើតជារឿងវ៉ៃតប់គ្នាកាន់តែខ្លាំងឡើង ដាល់បកទៅមកមួយទល់មួយមិនស្រាលដៃ Simon ឆ្លៀតឱកាសទាត់ជើង Jungkook ឱ្យដួលហើយឡើងជិះពីលើដាល់យកៗតែម្តង រហូតដល់អ្នកក្រោមបែកមាត់និងថ្ពាល់ហូរឈាមរហាម តែ Jungkook នៅមិនព្រមចាញ់ទើបស្រវាទាញបោកអ្នកនៅពីលើឱ្យមកនៅក្រោមវិញ តែគេមិនទាន់នឹងដាល់វិញផងស្រាប់តែមានមនុស្សមកច្រានគេឱ្យដួលទៅម្ខាងហើយក្រសោបលើក Simon ឡើង
     “ ឈប់ទៅ! ” Tae ច្រាន Jungkook ចេញមួយទំហឹងឱ្យច្រឡោតដួលទៅម្ខាងហើយលើក Simon ឡើង
     “ បងប្រុស.. ”
     Taehyung ជូតឈាមចេញពីមាត់ Simon ព្រមទាំងជួយគេឱ្យឈរឡើងហើយគ្រាហ៍ចេញពីថ្នាក់រៀនទាំងមិនមើលមុខ Jungkook មិនបានខឹងតែមិនចង់ឱ្យមានរឿងវែងឆ្ងាយជាងនេះ ខណៈពេលពួកគេមិនចូលចិត្តគ្នាស្រាប់ គួរតែនៅឱ្យឆ្ងាយពីគ្នាទើបប្រសើរ
     “ បងប្រុសស្តាប់ខ្ញុំសិន ”
     “ បានហើយ Jungkook នៅឱ្យឆ្ងាយពី Simon ទៅ ” Tae ងើយមើលមុខអ្នកដែលមានកម្ពស់ខ្ពស់ជាងបន្តិច មុននឹងគ្រាហ៍ Simon ដើរចេញដោយមាន Chisun និង Annto តាមពីក្រោយ
     “ មើលស្អី? គ្មានអីល្អមើលទេ! ” Jungkook ស្រែកគំហកសិស្សរួមថ្នាក់ឱ្យនាំគ្នាបំបែកហ្វូងចេញទៅអស់ ទើបលើកដៃជូតឈាមមាត់និងថ្ពាល់ដោយខ្លួនឯង គេស្អប់ ស្អប់ពេលដែល Tae ជូតឈាមចេញពីមាត់អាចង្រៃនោះហើយថែមទាំងអោបគ្រាហ៍វាឡើងទៀត ប៉ុន្តែអ្វីដែលធ្វើឱ្យគេស្អប់កាន់តែខ្លាំងនោះគឺពេល Simon ញញឹមចំអកឱ្យគេក្នុងនាមជាអ្នកឈ្នះ គេស្បថថានឹងមិនព្រមចាញ់អាម្សៀរ៍នេះដាច់ខាត
     “ យើងមិនព្រមចាញ់វាទេ! ” គេងាកទៅនិយាយខ្លាំងៗល្មមឱ្យ Riv ដែលឈរជិតបានលឺ បើគេមិនអាចយកឈ្នះអាម្នាក់នេះក៏ឱ្យវាដឹងគ្នាទៅ

You're FAKE [Complete]Where stories live. Discover now