ភាគទី 92 : ជឿជាក់លើខ្ញុំ

2K 217 9
                                    

       “នាំគ្នាធ្វើអីហ្នឹង?” Taehyung បើកទ្វាចេញមកខាងក្រៅ studio ក៏ប្រទះនឹងបុគ្គលិកនាំគ្នាលើកផ្ទាំងរូបថតប៉ុនជញ្ជាំងតម្រង់ទៅជាន់លើ ពួកគេចង់លើកបែបនេះទៅរហូតឬ?
       “វាជាផ្ទាំងឃោសនារបស់ Jaykay ឧបត្ថម្ភដោយ Brand នាឡិការដែលគាត់ធ្វើជាអគ្គរាជទូតពិភពលោកកាលពីឆ្នាំមុន”
       “តើចង់យកទៅណា?”
       “យកទៅជាន់លើ ហើយព្យួរនៅលើអគារ” ក្មេងម្នាក់តបជាមួយទឹកមុខស្លឺរ រូបថតស្អាតយ៉ាងនេះច្បាស់ជាត្រូវព្យួរនៅកន្លែងខ្ពស់ៗហើយ។
       “ហើយគិតចង់នាំគ្នាលើកឡើងជណ្តើរបែបនេះមែនទេ? ហើយបាននរណាហោះយកទៅព្យួរខាងក្រៅ?” Tae នឹកហួសចិត្តនឹងបុគ្គលិកក្មេងៗទាំងនេះពួកគេគឺពូកែធ្វើរឿងស្រួលឲ្យពិបាកគ្រប់ៗគ្នាតែម្តង។
       “មែនហើយ! បាននរណាព្យួរនៅខាងក្រៅ?”
       “ទៅ! យកទៅក្រៅវិញទៅ! ហើយខលហៅអ្នកជំនាញមកព្យួរមក”
       “អូខេ!” នាយកម្លោះម្នាក់ដាក់រូបថតចុះ ហើយរត់ចេញទៅក្រៅធ្វើតាមសម្តីគេ ចំណែកម្នាក់នៅខាងក្នុងក៏បើករូបថតមើល។
       “ធំខ្លាំងណាស់!”
       “រូបក៏ស្អាតដែរ ម្ចាស់ brand ប្រហែលជាចូលចិត្ត Jaykay ខ្លាំងហើយ តែនាឡិការនេះ ....” រាងតូចថយឆ្ងាយបន្តិចដើម្បីមើលនាឡិការឲ្យបានច្បាស់ វាស្រដៀងនឹងរបស់ដែលអ្នកគ្រូពេទ្យឲ្យមកគេណាស់ ជានាឡិកាមនុស្សដែលរត់ចូលទៅក្នុងឡានហើយបញ្ចូនអ្នកម៉ាក់គេទៅពេទ្យទាន់ពេលវេលា។
       “Brand មួយនេះផលិតនាឡិកាមួយគ្រឿងដែលខុសប្លែកពីអ្នកដ៏ទៃសម្រាប់ Jaykay វាមានតែមួយគ្រឿងប៉ុណ្ណោះលើលោក”
       “មួយនេះមែនទេ?” Tae ដកនាឡិការពីហោប៉ៅអាវធំ មកបង្ហាញទាំងអារម្មណ៍មិនសូវស្រណុកចិត្ត ម្ខាងក៏គិតថាជាគេ ម្ខាងក៏បន់ស្រន់មិនឲ្យវាក្លាយជាការពិត គេខឹងដែល Jungkook កុហកគេ តែក៏អរគុណដែលជួយសង្គ្រោះម្តាយគេនៅថ្ងៃនោះ ហើយក៏ចំពោះលេខទំនាក់ទំនងការងារដែលគេផ្តល់ឲ្យ បើគ្មានប្រាក់ទាំងនោះឬការងារមួយនេះ គេប្រហែលមិនអាចព្យាបាលម្តាយបានលឿនយ៉ាងនេះឡើយ។
       “គឺមួយនេះហើយ! មើលទៅ! វាដាំពេជ្របីគ្រាប់នៅលើខ្សែរ ទ្រនិចនាឡិកាធ្វើពីមាសពណ៌សភ្លឺស្អាតណាស់”
       Taehyung ក្តាប់ដៃជាប់! វាជាការពិតបុរសម្នាក់នោះគឺជា Jungkook អ្នកនៅក្នុងរូបរាងទន្សាយនោះក៏ជា Jungkook ប្រុសម្នាក់នេះនៅក្បែរគេគ្រប់ពេលវាលា តាមគេទៅគ្រប់ទីកន្លែង ជួយគេគ្រប់កាលៈទេសៈ ទាំងដែលគេនៅប្រកាន់ចិត្តខឹងស្អប់ នៅមិនដឹងអ្វីសូម្បីបន្តិច ព្រះអើយ! តើ Jungkook បានធ្វើអ្វីខ្លះទៅ? ប្រថុយនឹងអ្វីខ្លះដើម្បីគេ? តើគេធ្វើបែបនេះធ្វើអ្វី? ចង់ឲ្យគេជំពាក់គុណច្រើនលើសលប់ហើយព្រមលើកលែងឲ្យមែនទេ? គេចង់សួរ Jungkook ដោយផ្ទាល់។
       “មានរឿងធំហើយ!” កម្លោះមុខស្លេក របស់យើងដែលទើបនិងចាកចេញទៅមួយសន្ទុះមុន រត់ត្រឡាប់ត្រឡួសចូលមកវិញជាមួយព័ត៌មានទាន់ហេតុការណ៍ពេញពោះ ត្រៀមមកចែកចាយឲ្យអ្នកខាងក្នុងបានដឹងគ្រប់ៗគ្នា។
       “មានរឿងអ្វី? កុំស្លន់ស្លោរពេកបានទេ?” គ្រប់គ្នាធ្វើមុខជូរហាក់មិនជឿ។
       “ព័ត៌មាន Jaykay និង Sulli dating ហើយកុហកមហាជនថាមិនពិត ផ្ទុះម្តងទៀតហើយ ភ្ជាប់ជាមួយរូបភាពពួកគេដើរលេងតែពីរនាក់ទៀតផង”
       វាជាការពិតគ្រប់បណ្តាញសារព័ត៌មានផ្សព្វផ្សាយពីរឿង Jaykay និង Sulli ត្រូវចោទប្រកាន់ថាលួចទាក់ទងគ្នា តែបោកប្រាស់មហាជន រូបភាពដែលលួចថតមកក៏ត្រូវកាត់រូបអ្នកដ៏ទៃទៀតចោល ទុកត្រឹម Jaykay និង Sulli វាប្រៀបដូចជាពួកគេលួចទៅដើរលេងសប្បាយតែពីរអ្នកពិតមែន ខាងក្រុមហ៊ុនរបស់ Sulli បានចេញមុខមកការពារនាងជាច្រើនដងតែគ្មានប្រសិទ្ធភាព រឿងនេះទើបតែផ្ទុះប៉ុណ្ណោះតែវាបង្ករបញ្ហាធំយ៉ាងនេះ ពួកគេមិនអាចស្មានពីលទ្ធផលចុងក្រោយឡើយ។
       “បង KangMo upload រូបហើយ ចំណងជើងញាក់តែម្តង” គ្រប់គ្នារហ័សឆែកមើលវាគ្រប់ៗគ្នា ហើយជួយជជែកការពារ Sulli និង Jaykay។
       KangMo បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅថ្ងៃទៅដើរលេងជុំគ្នា ជាមួយចំណងជើងយ៉ាងឃោឃៅ “មានតែមនុស្សអត់ខួរប៉ុណ្ណោះដែលជឿព័ត៌មានទាំងនេាះ”  ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថាបង KangMo របស់ពួកគេឡូយខ្លាំងមែនទែន ចំណែកអ្នកចូល comment ថាមិនជឿ KangMo ក៏ដេញពួកគេឲ្យទៅស្លាប់តែម្តង វាជាលើកទីមួយហើយដែលបុគ្គលមានមុខមាត់ក្នុងសង្គមហ៊ាននិយាយពាក្យអសុរសបែបនេះ តែក៏មិនចម្លែកដែរព្រោះគេជា KangMo កម្លោះមាត់មិនចេះខ្វល់ពីនរណារបស់យើងហ្នឹងហើយ។
       “ព្រះអើយ! KangMo ឆ្គួតមែនទែនហើយ” Tae រហ័សរត់ទៅរកនាយកម្លោះ ដែលសម្លឹងកំព្យូទ័រមិនដាក់ភ្នែក ព្រោះបើមិនបញ្ឈប់គេនៅពេលនេះ គេច្បាស់ជាជេរមនុស្សនៅក្នុងបណ្តាញសង្គមទាំងនោះខ្ទេចខ្ទីមិនខាន។
       “KangMo បានហើយ!” រាងតូចរត់ទៅចុចបិទកំព្យូទ័រ។
       “បងបិទធ្វើអ្វី? ជេរពួកវាមិនទាន់ចប់ផង”
       “បើខ្ញុំមិនបញ្ឈប់ឯង ឯងនឹងត្រូវពួកគេត្រួតជេរបកវិញមិនខាន”
       “ឆឹស! នេះប៉ះក្មេងៗទាំងនោះប៉ុណ្ណោះ បើប៉ះខ្ញុំ ខ្ញុំនឹងប្តឹងពួកវាយកលុយទិញស្ករគ្រាប់មិនខាន” រាងក្រាស់ខាំស្ករគ្រាប់ក្នុងមាត់ក្រួបៗ ហើយធ្វើមុខធុញដាក់អ្នកម្ខាងទៀត។
       “ដឹងហើយ... គ្មាននរណាហ៊ានប៉ះឯងទេ តែខ្ញុំចង់ទៅមើល Sulli”
       “ទៅៗ! នាងនិងអាក្មេងម្នាក់នោះត្រូវគេជេរឡើងសុះសាច់អស់ហើយ”
       “មិនទៅជាមួយខ្ញុំទេអ្ហេស៎?”
       “មិនទៅទេ! មួរម៉ៅ” KangMo ដើរទៅទាញអាវក្រៅហើយចេញទៅដើរលំហែរនៅខាងក្រៅបាត់ រាងតូចក៏គ្រវីក្បាលតិចៗ សង្ឃឹមថាគេមិនទៅបង្កររឿងនៅឯណាទៀតទៅចុះ ត្រឹមរឿងប៉ុននេះគេប្រហែលជាត្រូវមាត់ធ្ងន់ណាស់ទៅហើយ។
      
       នៅមុខទ្វារ Apartment របស់ Sulli មានអ្នកសារព័ត៌មាននិងអ្នកគាំទ្រជាច្រើន នៅចាំសម្ភាសន៍និងថតរូប តែការដែលមកដល់មាត់ទ្វាបែបនេះ វាដូចជាជ្រុលពេកហើយ។ Taehyung ព្យាយាមវែកផ្លូវចូលនិងដេញពួកគេឲ្យទៅវិញដោយពន្យល់ថាវាជាជីវិតផ្ទាល់ខ្លួនរបស់ Sulli សូមមេត្តាគោរពនាងខ្លះផង តែពួកគេនៅតែផ្គើនលើសដើម ខ្លះក៏សួរសំណួរល្ងង់ៗអសុរស ធ្វើឲ្យ Tae ទ្រាំមិនបានចង់តែហក់ទៅដាល់ផ្ទប់ជញ្ជាំងទៅហើយ បើកុំតែលោកប៉ារបស់ Sulli មកទាន់។
       “ល្មមៗបាន! ហើយឈប់មកយាយីជីវិតរបស់កូនស្រីខ្ញុំទៀត....” លោកប៉ាចំណាស់ខឹងនឹងអ្នកសារព័ត៌មានឥតវិទ្យាជីវៈទាំងនោះឡើងញ័រមាត់ “ក្នុងរយៈពេល 5 នាទីក្រោយ បើមានមនុស្សឈរនៅមាត់ទ្វាមួយនេះទៀត ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់មិនខាន” ក្នុងនាមជាប្រធានក្រុមហ៊ុនដែលគ្រប់គ្រង Sulli សម្តីរបស់គាត់គឺជាសម្តីរបស់ក្រុមហ៊ុន ហើយគាត់ថានិងយកច្បាប់មកដោះស្រាយ ពួកគេក៏គេចមិនរួចពីត្រូវឃាត់ខ្លួនពីបទលុកលុយដែរ ដូច្នេះទើបសម្រេចថានាំគ្នាគេចទៅវិញសិន មុនពេលលោកប៉ាប្តូរគំនិត។
       “ចូលមក Taehyung!”
       អ្នកទាំងពីរនាំគ្នាចូលទៅខាងក្នុងបន្ទាប់ពីខាងក្រៅមានភាពស្ងប់ស្ងាត់ជាងមុន ព្រោះគ្មាននរណាហ៊ានជំទាស់ចិត្ត លោកប៉ារបស់ Sulli ឡើយ។
      
       តែ Sulli នៅខាងក្នុងមិនបានធ្វើអ្វីឲ្យមានការព្រួយបារម្ភឡើយ នាងអង្គុយមើលទូរស័ព្ទធម្មតាមិនបានយំឬខឹងក្រោធអ្វីឡើយ។
       “Sulli! យ៉ាងម៉េចហើយកូន?” លោកប៉ាអោបកូនស្រីថ្នមៗ ហើយថើបសក់នាងស្រាលៗ គាត់មានមោទនភាពដែលមានកូនស្រីរឹងមាំបែបនេះ។
       “កូនមិនអីទេ! លោកប៉ាកុំបារម្ភអី” នាងតូចញញឹមស្រាលៗហើយងាកមើល Taehyung ព្រោះមនុស្សដែលនាងសង្ឃឹមថាមក មិនបានមកនោះទេ តែនាងឆ្ងល់ខ្លាំងណាស់ថា ខ្លួនឯងទៅល្ងង់មានក្តីសង្ឃឹមធ្វើអ្វីទៅ? ឬគេមិនបានប្រាប់ថានាងលែងមានតម្លៃ ហើយចង់ទៅណា ស្លាប់ឬរស់លែងពាក់ព័ន្ធនឹងគេហើយទេ?
       “ខ្ញុំសុំទោសបង Taehyung ខ្ញុំនាំរឿងដល់ Jungkook ទៀតហើយ អ្នកគាំទ្រស្រីៗខឹងហើយហែកនិងដុតរូបរបស់គេចោល ព្រោះព័ត៌មានគេ date ខ្ញុំ”
       “វាមិនមែនជាកំហុសរបស់នាងទេ Sulli កុំបន្ទោសខ្លួនឯង ខុំ្ញមកពីព្រោះបារម្ភពីនាងទៅវិញទេ-” សម្លេងទូរស័ព្ទរោទ៍កាត់សម្តី Taehyung វាជាលេខរបស់ Jungkook ដែលកំពុងនៅក្រៅប្រទេសនៅឡើយ ឃើញទេ? សូម្បីតែគេនៅឆ្ងាយក៏នៅបារម្ភពីនាងដែរ។
       (Jaykay ខ្ញុំមិនអីពិតមែន)
       “មិនអីយ៉ាងម៉េច? បើនាងនៅម្នាក់ឯងខ្ញុំមិនជឿនោះទេ កុំធ្វើអ្វីផ្តេសផ្តាស់ឲ្យសោះ " Jungkook ឈរច្រត់ចង្គេះនិយាយទូរស័ព្ទ Yelena អង្គុយចាំស្តាប់នៅម្ខាង។
       (មិនបាននៅម្នាក់ឯង លោកប៉ាមករកខ្ញុំ បង Taehyung ក៏នៅទីនេះ)
       “Tae មកឬ?”
       (មែន! ចង់ជួបទេ?) នាងតូចហុចទូរស័ព្ទបន្តឲ្យ Taehyung ។
       (Jungkook...)
       “បងកើតអ្វីទេ?”
       (អត់ទេ....តែ.... ពេលលោកមកវិញខ្ញុំមានរឿងចង់និយាយ តែលោកចង់ដោះស្រាយរឿងនេះយ៉ាងម៉េច?)
       “ខ្ញុំនឹងប្រាប់ពួកគេថា ពួកយើង dating មួយរយៈក្រោយចាំប្រាប់ថាបែកគ្នាវិញ-”
       (អត់ទេ Jaykay!) Sulli ឆក់ទូរស័ព្ទពី Taehyung មកនិយាយ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ព្រោះវាជាលេសតែមួយគត់ដែលអាចដោះស្រាយក្នុងបញ្ហានេះ។
       (ទុកឲ្យខ្ញុំដោះស្រាយបានទេ? Jaykay.... ខ្ញុំចង់ដោះស្រាយរឿងមួយនេះដោយខ្លួនឯង ខ្ញុំជាអ្នកបង្កើតវាឡើង)
       “នាងបង្កើតវាឡើងយ៉ាងម៉េចទៅ Sulli? ពួកគេជាអ្នកតាមជាន់យើង នាងមិនគួរមានអារម្មណ៍ថាខុសដែលកុហកពួកគេទេ”
       (ទុកចិត្តលើខ្ញុំចុះ Jaykay គ្រប់យ៉ាងនឹងល្អប្រសើរចំពោះលោកនៅថ្ងៃស្អែក)
       “ចុះនាង?” រាងក្រាស់ជំរិតសួរ វាគ្មានប្រយោជន៍ទេបើឲ្យគេដោះស្រាយយករួចខ្លួនតែឯងនោះ យ៉ាងណាគេក៏ជាប្រុស គេមិនខូចខាតធំដុំនោះទេ។
       (ស្តាប់ខ្ញុំម្តងទៅ JayKay! ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ ព្រោះវាច្រើនដងដែលខ្ញុំអូសលោកមកពាក់ព័ន្ធនឹងរឿងរញ៉េរញ៉ៃរបស់ខ្ញុំ យ៉ាងហោចណាស់ក៏ឱ្យខ្ញុំដោះស្រាយវាដោយខ្លួនឯងម្តងចុះ) Sulli អង្វរករ ញ៉ាំងឱ្យអ្នកម្ខាងទៀតមិនអាចបញ្ឈប់នាងបាន តែទោះជាព្យាយាមឃាត់ នាងក៏ប្រហែលជាមិនស្តាប់ឡើយ ក្មេងម្នាក់នេះពេលខ្លះក៏រឹងរូសមិនតិចដែរ។
       “Sulli! នាងចាំអ្វីដែលខ្ញុំនិយាយកាលនៅមាត់សមុទ្រយប់នោះទេ?”
       (ចាំ! ចាំច្បាស់ណាស់)
       “ខ្ញុំសង្ឃឹមថានាងនឹងនឹកឃើញដល់វាមុនពេលនាងសម្រេចចិត្តធ្វើអ្វីមួយ”
       (ប្រាកដណាស់! កុំបារម្ភអី! ត្រឡប់មកវិញសុវត្ថិភាពតាមផ្លូវណា៎!)
       ប្រព័ន្ធទំនាក់ទំនងត្រូវបានកាត់ផ្ដាច់ តែគ្រប់គ្នានៅតែមានការព្រួយបារម្ភ។ Sulli នឹងដោះស្រាយបញ្ហាដោយខ្លួនឯង តែដោយរបៀបណា? នាងមានគម្រោងធ្វើអ្វីបន្ត? តើនាងនៅមានជម្រើសដែលអាចជ្រើសបន្តទៀតទេ? ច្បាប់ក៏និយាយហើយ ការពិតការលាតត្រដាងហើយ តែគ្មានបានផលអ្វី គ្មាននរណាស្ដាប់ពួកគេឡើយ។
       “Sulli!” ភ្លេចខ្លួនតែបន្តិច នាងក្រមុំម្ចាស់ផ្ទះ ស្រាប់តែបាត់ខ្លួនទៅណាក៏មិនដឹង។

You're FAKE [Complete]Where stories live. Discover now