ភាគទី 98 : បងសម្លាញ់... ជួយអូនផង 18+

4.1K 245 13
                                    

       Taehyung បម្រាស់តិចៗលើកដៃ Jungkook ចេញធ្វើឲ្យគេភ្ញាក់ ទើបរហ័សគេងផ្កាប់មុខទៅលើគ្រែធ្វើពុតជាកំពុងគេង។ រាងក្រាស់ក្រោកអង្គុយហើយញញឹមចុងមាត់ ឡើងជិះលើភ្លៅ Tae ពីក្រោយ លើរាងកាយសស្អាតមួយនេះត្រូវជាប់ ស្នាមក្រហមជាំពេញទាំងខ្លួន លើបំពង់ក អញ្ចឹងក ពោះ ខ្នង លើទ្រូង ភ្លៅ ផ្នែកខាងក្នុងក៏មាន ជាពិសេសភ្លៅខាងលើក្បែរភាពទន់ជ្រាយរបស់គេ មានទាំងស្នាមក្រហមស្នាមខាំ កន្លែងខ្លះត្រូវបឺតជញ្ជក់ដល់ជាំក៏មាន មិនមានសេសសល់កន្លែងណាដែលគេមិនបានថើបប៉ះពាល់នោះទេ។
       “Taehyung... បើបងមិនព្រមក្រោកខ្ញុំនឹងធ្វើរឿងមិនល្អដាក់បងទៀតមិនខាន” រាងកាយរឹងមាំសង្កត់លើអ្នកដេកផ្កាប់មុខដែលធ្វើពុតជាគេងលក់ ចំណែកដៃចាប់ទាញគូទរបស់ Tae ចេញពីគ្នា ហើយយកភាពជាបុរសរបស់ខ្លួន ទៅញុលនឹងភាពទន់ជ្រាយនៃអ្នកម្ខាងទៀត ដែលនៅហើមក្រហមមិនទាន់បាត់នោះ ធ្វើឲ្យ Tae ភ្លាត់សម្លេងថ្ងូរតិចៗ។
       “អ្ហឹម!... កុំអី Jungkook វាហើមអស់ទៅហើយ” រាងតូចយកខ្នើយខ្ទប់មុខមិនហ៊ានងាកមើលមុខគេ។
       “សុំតែម្តងទៀតទេ..”
       “ម្តងរបស់លោកខ្ញុំដើរលែងរួចទៅហើយ-អ្ហា៎! ឈ-ឈប់សិន!”
       បបូរមាត់ស្តើងត្រូវខាំណែន ពេល Jungkook សូកភាពរឹងមាំរបស់គេចូលយឺតៗ រហូតដល់កប់គល់រុញទាំងខ្លួនប្រាណគេឡើងលើផង។
       “ឃើញទេ? វាអាចចូលទៅបានរលូនណាស់” រាងក្រាស់ឱនទៅខាំស្លឹកត្រចៀករបស់ Tae ហើយខ្សឹបតិចៗ “ ខាងក្នុងរបស់បងព្យាយាមទាញខ្ញុំចូលទៅឥតឈប់ឈរ...កក់ក្តៅណាស់ ហា៎!”
       “អា៎! ឈប់និយាយទៅ...អ្ហា៎...អ្ហា៎!” នាយកម្លោះយកដៃខ្ទប់ត្រចៀកព្រោះខ្មាសអៀននឹងពាក្យទាំងនេះ គេព្រឺសម្បុរស្ទើរស្លាប់ទៅហើយ។
       “អ្ហា៎...ហា៎..អ្ហឹម...អ្ហឹម... Jungkook... Jungkook!”
       Jungkook ច្រត់ដៃលើពូកដោយមាន Tae នៅកណ្តាលហើយអែនចង្គេះសម្រុកចូលខ្លាំងៗ និងញាប់ជាងមុនគ្រប់ពេល គេញញឹមចុងមាត់ដោយពេញចិត្ត ពេលបុកចំចំណុចខ្សោយរបស់អ្នកនៅខាងក្រោម បណ្តោយឲ្យ Taehyung ខាំខ្នើយដើម្បីទប់សម្លេង ចំណែកដៃក៏ខ្ញាំកម្រាលពូករហូតដល់ញ័រដៃនិងបែកញើសសស្រាក់។
       “អឹស៎...” រាងក្រាស់ងើយមុខឡើងក្រហឹមតឹងសសៃក វាជាអារម្មណ៍អស្ចារ្យបំផុតដែលគេតែងតែនឹកនាជាច្រើនឆ្នាំ អារម្មណ៍ដែលអាចស្តាប់ឮសម្លេងថ្ងួចថ្ងូររបស់ Tae បានមើលរាងកាយញ័រញាក់ដោយភាពសុខស្រួលរបស់គេ នៅក្រោមទ្រូង  គេចង់ឃើញទិដ្ឋភាពបែបនេះរៀងរាល់ថ្ងៃ រៀងរាល់យប់។ ដៃសុទ្ធតែសាច់ដុំទាញបង្វិលរាងកាយតូចស្តើងឲ្យប្រឈមមុខនឹងខ្លួន ទាំងមិនព្រមបន្ថយល្បឿនចលនាសូកដកចេញចូលរបស់ចង្គេះ មុននឹងឱនទៅបឺតជញ្ជក់មាត់គេខ្លាំងៗ។
       “Jung-ជ្រៅពេក....ហើយ..វាចូលជ្រៅខ្លាំងណាស់ អឹ-អឹស...”
       “ចូលដល់ត្រឹមណា? បើបងហៅខ្ញុំឲ្យពិរោះបន្តិចហា៎...ខ្ញុំនឹងបន្ធូរដៃឲ្យបង”
       រាងតូចខាំមាត់ណែន ទឹកភ្នែកដែលដក់ពេញកែវភ្នែក ហូរចុះតាមកន្ទុយភ្នែកយឺតៗ  គេស្ទើរបាត់បង់សតិទៅហើយ។
       “អឹ...អ្ហឹម...បងសម្លាញ់...វាបុកខ្លាំងរហូតមកត្រូវត្រង់នេះ” ម្រាមដៃតូចវែងៗស្ទាបលើពោះដើម្បីបង្ហាញកន្លែង “...វាបុកត្រូវគ្រប់ចំណុចពិសេសរបស់អូន..អឹស!..ជួយអូនផង....អា៎!” Tae បើកភ្នែកធំៗពេល Jungkook ស្រាប់តែបាត់បង់ម្ចាស់ការ ហើយសម្រុកចូលមួយទំហឹងមិនព្រមដកចេញ បង្ហាញឲ្យឃើញរូបរាងភាពរឹងមាំរបស់គេ ឃ្ទាស់ចេញលើពោះក្រោមផ្ចិតរបស់ Tae បន្តិច បណ្តាលឲ្យ Tae ងើយមុខស្រែកកាន់តែខ្លាំង ពេលដឹងថា Jungkook បាន Cum នៅក្នុងនោះតែម្តង។
       “ឈឺណាស់ Jungkook....ឈឺខ្លាំងណាស់!
       “សុំទោស Tae....ខ្ញុំឮហើយរំភើបពេកទើបជ្រុល....ដៃ” រាងក្រាស់ចាប់ឱប Tae ឲ្យនៅលើភ្លៅគេ ហើយថើបជូតទឹកភ្នែកគេថ្នមៗ “សុំទោសណា៎!” គេចាំបានថាតាំងពីយប់មក គេ Cum ក្នុងខ្លួន Tae ជាច្រើនដង ហើយក៏មិនបានយកវាចេញមកវិញ វាច្បាស់ជាធ្វើឲ្យ Tae ឈឺពោះនៅពេលក្រោយមិនខាន គេគួរតែប្រញាប់យកវាចេញ ហើយធ្វើអាហារទន់ៗកម្តៅពោះ Tae ទើបបាន។
       “ចង់ងូតទឹកជាមួយគ្នាទេ? ចាំខ្ញុំជួយបងយកវាចេញ”
       Taehyung អង្គុយស្ងៀមក្នុងអាងត្រាំទឹក ដែលមានទឹកក្តៅអ៊ុនៗនិងក្លិនផ្កាលាយឡំគ្នាក្រអូបពេញបន្ទប់ទឹក។ Jungkook ដុសខ្នងឲ្យ Tae ហើយក៏សម្រូតដៃសម្តៅភាពទន់ជ្រាយរបស់គេ តែត្រូវគេបញ្ឈប់។
       “ខ្ញុំ-ខ្ញុំអាចធ្វើខ្លួនឯងបាន...” រាងតូចបែរខ្នងដាក់ Jungkook ហើយព្យាយាមប្រើម្រាមដៃសូកចូលទៅក្នុងភាពទន់ជ្រាយរបស់គេ ដើម្បីយកទឹកស្នេហ៍ដែល Jungkook បន្សល់ទុកក្នុងនោះចេញមកក្រៅ តែវាពិបាកណាស់ព្រោះគេមិនធ្លាប់ធ្វើវា ហើយក៏កម្រើកមិនស្រួលព្រោះវាឈឺសព្វសាច់ទៅហើយ។
       “ចាំខ្ញុំជួយ!” រាងក្រាស់ទាញរាងកាយតូចឲ្យផ្អែកមករកខ្លួន ហើយសូកម្រាមដៃចូលជំនួសគេ។
       “អា៎ឈប់-ឈប់សិន!” កម្លោះតូចខាំមាត់ហើយខ្ទប់មុខនឹងដើមដៃ Jungkook វាធ្វើឲ្យគេមានអារម្មណ៍ចម្លែក ពេលម្រាមដៃ JK ធ្វើចលនាផ្លាស់ទីគ្រប់ពេលបែបនេះ។
      
       បន្ទាប់ពីងូតទឹកហើយ Tae ហាក់អស់ព្រលឹងពីខ្លួនក្រោយពីបីចូលបន្ទប់ទឹកក៏ត្រូវគេបីចុះមកញាំអាហារនៅជាន់ក្រោមទៀត ប្រាប់ទៅចុះថាជើងមួយគូរនេះដើរលែងរួចពិតមែន ញ័រឡើងដួលផ្កាប់មុខម្តងទៅហើយ ទើប Jungkook មិនព្រមឲ្យសាកល្បងដើរម្តងទៀត។
       ចម្អិនម្ហូបឆ្អិនហើយរាងក្រាស់ក៏ត្រូវមកអង្គុយផ្លុំបបរបញ្ចុកក្មេងមិនទាន់ចេះដើរទៀត ជីវិតបុរសមេផ្ទះពិតជាមិនងាយស្រួលទេ (Lmao) តែវាក៏ជាកំហុសគេស្រាប់ហើយ ម្យ៉ាងក៏ចូលចិត្តមើលថែ Taehyung បែបនេះ បានដើរមិនរួចយូរបន្តិចកាន់តែល្អ។
       “ខ្ញុំងងុយណាស់!” ញាំបបរហើយក៏ងោកក្បាលនឹងតុអាហារតែម្តង បុរសមាឌមាំក៏រហ័សបីគេត្រឡប់មកសាឡុងវិញ។
       “គេងសិនទៅ ចាំជើងបងបានធូរចាំត្រឡប់ទៅផ្ទះវិញ” Jungkook អោប Tae ឲ្យគេងកើយលើទ្រូងហើយសម្លឹងទៅខាងក្រៅតាមទ្វារកញ្ចក់ គេគិតថាព្រិលនិងធ្លាក់មកឆាប់ៗនេះ ពួកគេគួរតែនាំគ្នាទៅមើលព្រិលធ្លាក់ដំបូងនៅកន្លែងណាឆ្ងាយស្រស់ស្អាតគេចង់បង្កើតការចងចាំល្អៗជាច្រើនជាមួយ Taehyung។
      
       ខណៈ World Tour របស់ Jaykay ត្រូវបានបញ្ចប់ Yelena ក៏បែរមករវល់នឹងទីផ្សារការតាំងពិពណ៌រូបថតរបស់ KangMo វិញម្តង តែក្មេងម្នាក់នេះចចេសរឹងរូសណាស់ គេមិនអនុញ្ញាតឲ្យនរណាចូលទៅជួយផ្តិតនិងរៀបចំរូបថតឲ្យនោះទេ គេថារៀបចំតែទីកន្លែងឲ្យហើយទៅ រឿងរូបថតទុកគេអ្នកចាត់ចែងវិញ។
       KangMo រៀបចំបណ្តើរ ចាក់ថាសតន្រ្តីដើម្បីកំដរអារម្មណ៍បណ្តើរ អាកាសធាតុត្រជាក់ខ្លាំងណាស់ គេមិនចង់ចេញទៅណានោះទេ ព្រោះមិនចង់នឹកឃើញដល់ Yuki មាត់ខាំស្ករគ្រាប់ក្រួបៗ KangMo ព្យាយាមសួរខ្លួនឯងថា ហេតុអ្វីពួកគេត្រូវជួបគ្នានៅរដូវព្រិលធ្លាក់ ឲ្យតែពេលអាកាសធាតុចុះត្រជាក់គេនឹកឃើញ Yuki មួយរំពេច។
       វាកើតឡើងកាលពី4ឆ្នាំមុន ពេលគេទៅជប៉ុននារដូវព្រិលធ្លាក់ ដើម្បីចាប់យករូបភាពព្រិលធ្លាក់ដំបូងនៅក្បែរវិហារបួងសួងមួយដ៏ស្ងាត់ជ្រងំ។ គ្រាន់តែគេឈានជើងចូលវិហារបួងសួងភ្លាម ភ្នែកក៏ទៅប្រទះនឹងក្មេងប្រុសសម្បុរសក្បុសម្នាក់ ក្នុងឈុត Kimono បុរសរបស់ជប៉ុន ប្រភេទ Minsuki-haorihakama ពណ៌សលាយផ្កាឈូកស្រាល សក់វែងបន្តិចត្រូវវែកឲ្យទៅក្រោយត្រចៀក ឈរបួងសួងតែម្នាក់ឯង មិនចាំបាច់ប្រាប់ក៏ដឹងថាគេមកពីគ្រួសារមានកេរ្តិ៍ឈ្មោះ ដោយគ្រាន់តែមើលតាម Minsuki របស់គេ។
       “សួស្តី! លោកមកបួងសួងដែរមែនទេ? អូ! ធ្លាក់ព្រិលហើយ!” រាងកាយតូចស្រាលដូចសំឡីជាមួយសម្លេងស្រទន់គួរឲ្យចង់ស្តាប់ ជើងតូចៗគ្រងដោយស្រោមជើងពណ៍ស និងស្បែកជើងផ្ទាត់ធ្វើពីឈើ រត់ចេញទៅខាងក្រៅជាមួយស្នាមញញឹម។
       “វាជាព្រិលដំបូងនៅក្នុងឆ្នាំនេះ... តែខ្ញុំត្រូវប្រញាប់ទៅផ្ទះហើយ” រាងតូចញញឹមស្រស់ដាក់ KangMo ដែលហាក់គាំង និយាយអ្វីមិនចេញហើយដើរចុះកាំជណ្តើរបាត់។
       រាងខ្ពស់ស្រឡះនៅឈរស្ងៀមត្រង់នោះព្រោះមិនជឿនឹងភ្នែក គេមិនធ្លាប់ឃើញនរណាស្រស់ស្អាតនោះទេ ដូច្នេះទើបគេមិនធ្លាប់ថតរូបមនុស្សពីមុនមក តែក្មេងម្នាក់នេះធ្វើឲ្យគេចង់ផ្តិតយកស្នាមញញឹម ទឹកមុខនិងរាងកាយដ៏ល្វត់ល្វន់មួយនោះខ្លាំងណាស់។ វាស្រស់ស្អាតខ្លាំងរហូតធ្វើឲ្យបេះដូងគេហាក់ឈប់ដើរមួយរយៈ គេមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនឡើយ។ KangMo ជាមនុស្សដែលមានចរិតអាចសម្របខ្លួនទៅនឹងអ្វីៗគ្រប់យ៉ាង មិនថាជួបនរណាឬមានរឿងអ្វីកើតឡើង គេតែងតែស្ងប់ជានិច្ច តែក្មេងម្នាក់នេះធ្វើឲ្យបេះដូងគេឈប់ដើរមួយរយៈ បន្ទាប់មកក៏ប្រែជាលោតលឿន ដូចជាមនុស្សឆ្គួត។ ពេលនោះ KangMo មានអារម្មណ៍ថាបានលង់ស្នេហ៍តាំងពីជួបលើកដំបូង។
      
       នៅថ្ងៃបន្ទាប់ ដោយអារម្មណ៍ប្រាប់ថាគេនឹងអាចជួបក្មេងប្រុសនោះម្តងទៀត KangMo ក៏ត្រឡប់ទៅវិហារបួងសួងនៅក្រោមដើមផ្កាសាគូរ៉ាមួយនោះ ដោយគ្មានស្រងាកចិត្តសូម្បីបន្តិច។ ឃើញរាងកាយតូចមួយនោះពីចម្ងាយ KangMo ដើរចូលដោយគ្មានទាក់ទើរចិត្ត កាមេរ៉ាក៏ចាប់យករូបក៏ស្រស់ស្អាតដូចគំនូរទាំងនោះឥតឈប់មួយវិនាទីណាឡើយ។
       “ស្រស់ស្អាតខ្លាំងណាស់ តើឈ្មោះអ្វីទៅ?”
       “ព្រិល... Yuki” រាងតូចឆ្លើយដោយមិនបានត្រៀមទុក។
       “Yuki...” KangMo ញញឹមដោយមិនដឹងខ្លួន មនុស្សដែលគេស្រលាញ់មានឈ្មោះថា Yuki។

You're FAKE [Complete]Where stories live. Discover now