ភាគទី 7 : ផ្ញើទុកសិនចុះ

3.1K 279 3
                                    

     Taehyung ចេញពីរៀនត្រឡប់មកផ្ទះដូចសព្វដង តែថ្ងៃនេះចម្លែក មានអារម្មណ៍ថានៅមិនសុខព្រោះមិនឃើញ Jungkook ទៅរៀន ពេលសួរប្រធានថ្នាក់គេក៏ប្រាប់ថា Jungkook មិនបានដាក់ក្រដាសសុំច្បាប់ឈប់ដោយហេតុផលអ្វីមួយនោះទេ គេអាចកើតអ្វីដែលទេ? នឹកដល់រឿងនេះគេកាន់តែបារម្ភ ម្សិលមិញពេលញ៉ាំមីហើយ ឃើញទឹកមុខរបស់ Jungkook ស្លេកៗទើបឆ្លៀតជូនគេ ទៅផ្ទះព្រោះផ្ទះជួលរបស់គេក៏នៅម្តុំហាង Ramen របស់ម៉ាក់ Taehyung ដែរ តែឆ្ងាយពីផ្ទះ Tae ព្រោះផ្ទះនិងហាងនៅដាច់ដោយឡែកពីគ្នា
     រាងខ្ពស់ចូលដល់ក្នុងបន្ទប់ហើយទម្លាក់កាតាបចុះយកទូរស័ព្ទមកចុច គេទើបនឹងយកលេខទូរស័ព្ទ Jungkook ពីប្រធានថ្នាក់មក តែមិនលេងសើចទេ អាល្អិតនេះសូម្បីតែទូរស័ព្ទក៏មិនបើកដែរ ចង់តេទៅមួយពាន់ដងទៀតក៏គ្មានសង្ឃឹមថាតេចូល បែបនេះធ្វើឱ្យគេបារម្ភច្បាស់ណាស់
     Taehyung ដើរចុះទៅជាន់ក្រោមវិញ សម្រេចចិត្តថានឹងទៅរក Jungkook ដល់ផ្ទះ ព្រោះចិត្តគេអន្ទះអន្ទែងនៅមិនសុខ Jungkook រត់ជំនួសគេដល់ទៅ 50 ជុំទីលានបាល់ទាត់ បើក្មេងម្នាក់នេះកើតអីគេតែម្នាក់គត់ដែលជាអ្នកខុស
     “ Tae ទើបនឹងមកដល់ ចង់ទៅណាទាំងមិនទាន់ផ្លាស់ខោអាវនេះ? ” អ្នកស្រីគីម ដែលទើបនឹងអ៊ុតសម្លៀកបំពាក់ហើយបម្រុងយកទៅទុកនៅបន្ទប់កូនប្រុសតែក៏ឃើញគេរត់ចុះពីជាន់លើទាំងប្រញាប់ប្រញាល់ ឯកសណ្ឋានសាលាក៏មិនទាន់ដូរចេញនៅឡើយ
     “ កូនចេញទៅក្រៅមួយភ្លែត បន្តិចទៀតត្រឡប់មកវិញហើយ ” Tae លើកដៃគ្រវីលាម៉ាក់ទាំងបែរខ្នង
     “ ប្រញាប់មកវិញណា៎ ម៉ាក់ចាំញ៉ាំបាយ! ”
     “ បាទ! ”

     Taehyung មកដល់ផ្ទះ Jungkook ហើយឈរចុចកណ្តឹងនៅរបងផ្ទះជាច្រើនដង តែស្ងាត់ជ្រាបមិនឃើញមានមនុស្សមកបើក។ Tae ច្រានទ្វាររបងតិចៗធ្វើឱ្យវារបើកឡើងព្រោះមិនបានចាកសោរពីក្នុង
     “ ផ្ទះក៏មិនចាក់សោរ... ” រាងខ្ពស់ដើរចូលទៅក្នុងផ្ទះងងឹតរបស់ Jungkook ព្រោះមិនបានចាក់សោរ
     “ Jungkook... Jungkook នៅផ្ទះទេ? ” Taehyung បើកកុងតាក់ភ្លើងដើរមើលក្នុងផ្ទះតែគ្មានអ្វីប្លែកនោះទេគ្រប់យ៉ាងរៀបចំបានយ៉ាងស្អាតល្អ គេនៅផ្ទះតែម្នាក់ឯងពិតមែនមិនសូវមានរបស់ប្រើប្រាស់ច្រើននោះទេ
     Taehyung ដើរកាត់បន្ទប់គេងតែមួយគត់ក្នុងផ្ទះ សម្លេងថ្ងួចថ្ងូរលាយឡំនឹងដង្ហក់ដង្ហើមពីក្នុងបន្ទប់ធ្វើឱ្យនាយទុចជំហានហើយប្រញាប់រុញទ្វារចូលទៅមើល
     “ Jungkook! ” លឿនជាងការគិត Tae រត់ទៅរកគ្រែភ្លាម Jungkook កំពុងដេកលើគ្រែឃ្លុំភួយត្រឹម ក ទាំងមិនបើកភ្នែក សម្លេងថ្ងួចថ្ងូរដោយសារកម្តៅក្នុងខ្លួនធ្វើឱ្យម្ចាស់ខ្លួនមមើរមមាយដកដង្ហើមញាប់ៗដង្ហក់រកទឹក
     “ បងប្រុស ខ្ញុំចង់ផឹកទឹក! ”
     “ ចាំបងបន្តិច ” Tae រត់ចេញទៅរកទូរទឹកកកចាក់ទឹកមួយកែវមកគ្រាហ៍ខ្លួន Jungkook ឱ្យក្រោកផឹក។ កម្លោះតូចក្រោកអង្គុយលើគ្រែជ្រប់មុខនឹងបាតដៃទូលាយរបស់គេដោយយកមេដៃញីត្រង់សៀតផ្កាថ្នមៗទាំងឈឺក្បាលទាំងក្តៅខ្លួនស្ទើរសន្លប់
     “ ក្តៅខ្លួនតាំងពីពេលណា? ម៉េចមិនទៅរកពេទ្យ? ដេកវិញទៅខ្ញុំទៅរកអីមកជូតខ្លួនឱ្យ ” Taehyung ឈរស្ទាបក្បាល Jungkook ហើយចាប់សង្កត់គេឱ្យដេកលើគ្រែវិញ តែគេមានៈមិនព្រមដួលដេកតាមកម្លាំងច្រានរបស់ Tae
     Jungkook ឆ្លៀតឱកាសនោះឱបចង្កេះ Tae ជាប់ធ្វើឱ្យក្បាលគេផ្អឹបនឹងពោះរាងខ្ពស់
     “ កុំអី ខ្ញុំរងារ! ”
     “ បើមិនជូតម៉េចនឹងជា? ”
     “ អត់ទេ រងារខ្ញុំមិនជូតទេ ”
     “ ចុះថ្នាំ? បានលេបឬនៅ បាយបានញ៉ាំទេ? ” Tae អោនមុខមើល Jungkook ដែលអោបចង្កេះគេដូចកូនក្មេងយំទាររបស់លេង
     “ រួចហើយ! ” Jungkook ងក់ក្បាលចង្អុលថង់ថ្នាំនិងមីកំប៉ុងលើតុ គេញ៉ាំមីហើយក៏លេបថ្នាំមុន Tae មកដល់បន្តិច តែនៅក្តៅខ្លួនមិនទាន់បាត់ទើបត្រូវសំងំគ្របភួយដេកបែបនេះ
     “ មី? ញ៉ាំមីបែបនេះទើបក្តៅខ្លួនកាន់តែខ្លាំង ជូតខ្លួនបន្តិចទៅនឹងឆាប់បានស្វាង ”
    
     “ ... ” Jungkook គ្រវីក្បាលញាប់ស្អេកព្រមទាំងអោបចង្កេះអ្នកមកសួរសុខទុក្ខមិនលែង ធ្វើដូចមិនដឹងថាមនុស្សកើតគ្រុនក្តៅខ្លាចទឹកប៉ុណ្ណា
     “ បើរឹងបែបនេះខ្ញុំទៅវិញហើយ នៅក៏ជួយអីមិនបានដដែល មើស៎ លែង! ” Taehyung ខាំមាត់ខឹងហើយវាយដៃក្មេងដែលអោបចង្កេះចេញព្រមទាំងទាញបំណងឱ្យរបេះតែគេក្រាញអោបមិនលែង
     “ បើខ្ញុំព្រម ពេលជូតហើយបងនឹងទៅផ្ទះវិញមិនខាន ”
     “ ខ្ញុំត្រូវត្រឡប់ទៅផ្ទះបែបនេះហើយ ”
     “ បែបនេះទើបខ្ញុំមិនព្រម ខ្ញុំមិនចង់គេងម្នាក់ឯងទេ បើបងនៅគេងកំដរខ្ញុំទីនេះ ខ្ញុំច្បាស់ជាមិនរឹងរូសទេ ” Jungkook បើកភ្នែកម៉ក់ៗងើយមើលមុខ Tae លេសមួយពាន់ជំពូករបស់គេធ្វើឱ្យអ្នកម្ខាងទៀតនៅស្ងៀមស្រងាកចិត្តគិត Jungkook ប្រហែលជាឈឺព្រោះតែរត់ជំនួសគេកាលពីម្សិលមិញ ណាមួយនៅផ្ទះតែម្នាក់ឯងផង បើយប់អាធ្រាតក្តៅខ្លួនទៀតមាននរណាមើល
     “ Taehyung ... ” កែវភ្នែករលីងរលោងដោយទឹកភ្នែកដូចកូនឆ្កែរបស់គេធ្វើឱ្យអ្នកម្ខាងទៀតទន់បេះដូងដូចតៅហ៊ូ
     “ ក៏បាន! ”
     “ យេ! ខ្ញុំស្រឡាញ់បងជាងគេ! ” Jungkook លែងដៃពីចង្កេះរាងខ្ពស់ហើយផ្តួលខ្លួនដេកទៅលើពូកវិញ ទាំងមិនបានគិតថាពាក្យសម្តីរបស់គេវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើអារម្មណ៍ដៃគូរសន្ទនា Taehyung លើកដៃឆ្វេងក្តាប់ត្រង់ទ្រូងរបស់ខ្លួនព្រមទាំងងាកមុខចេញដើរតម្រង់បន្ទប់ទឹកបន្ទាប់ពីលឺប្រយោគចុងក្រោយរបស់ Jungkook ខួរក្បាលកំពុងគិតរវើរវាយពីពាក្យដែលគេនិយាយតែក៏ខំប្រឹងប្រាប់ខ្លួនឯងថាគេគ្រាន់តែភ្លាត់មាត់និយាយវាចេញមកប៉ុណ្ណោះ កុំគិតអ្វីច្រើន បោសវាសវាចេញពីខួរក្បាលឱ្យអស់ទៅ
     មិនយូរប៉ុន្មាន Taehyung ក៏ដើរចេញពីបន្ទប់ទឹកជាមួយកន្សែងជូតខ្លួនក្នុងដៃ មុននេះគេបានតេទៅប្រាប់អ្នកម៉ាក់ហើយថាត្រូវនៅមើលថែ Jungkook ឈឺមិនបានត្រឡប់ទៅគេងនៅផ្ទះ មិនបាច់ចាំគេញ៉ាំអាហារពេលល្ងាចទេ ដើម្បីកុំឱ្យគាត់បារម្ភ
     រាងខ្ពស់ដើរតម្រង់គ្រែដែលមានអ្នកជំងឺដេកសន្ធឹងសម្លឹងមកគេជាមួយកែវភ្នែកក្រហមត្លែរដោយសារកម្តៅក្នុងខ្លួន តែក៏ប្រឹងបើកភ្នែកសម្លឹងគេមិនឈប់ទាំងដែលត្រូវព្រិចជាញឹកញាប់ធ្វើឱ្យហូរទឹកភ្នែក ត្របកភ្នែកក៏ទន់រកបើកមិនចង់រួចដោយហេតុងងុយខ្លាំង
     “ គេងទៅ ខ្ញុំជូតខ្លួនឱ្យ! ” Taehyung ប្រលេះឡេវអាវអ្នកជំងឺម្តងមួយៗតែម្ចាស់ខ្លួនក៏ក្រោកអង្គុយហើយដោះអាវបោះចោលតែម្តងកុំឱ្យពិបាក
     “ មានកម្លាំងហើយហ្អេស៎? ”
     “ អត់ទេ តែចង់ឱ្យបងងាយជូត ” Jungkook ព្រិចភ្នែកយឺតៗធ្វើឱ្យអ្នកម្ខាងទៀតសើចហើយជូតខ្លួនឱ្យគេទាំងដៃទាំងតួខ្លួននិងមុខមាត់គ្មានសល់ចន្លោះ
     Tae សម្លឹងមើលរាងកាយសម្បូរបែបសុទ្ធតែសាច់ដុំរបស់ Jungkook ទាំងខំប្រឹងធ្វើជាមិនចាប់អារម្មណ៍ឃើញតែក៏គេចមិនផុតពីកម្តៅដែលភាយៗលើមុខធ្វើឱ្យគេមានអារម្មណ៍ថាអៀនតិចតួចមិនសូវស្និតទាំងដែលជាមនុស្សប្រុសដូចគ្នា
     “ ល្អដល់ហើយ! ” កម្លោះតូចនិយាយនិងសើចញឹមៗ តែក៏លឺខ្សាវៗល្វើយខ្លាំង ធ្វើឱ្យ Tae ជ្រួញចិញ្ចើមឆ្ងល់មិនយល់ថាគេនិយាយចង់មានន័យដល់អ្វី ទើបត្រូវងើយមុខចេញពីការផ្ជង់អារម្មណ៍ជូតខ្លួនឱ្យគេ ងើបមើលមុខអ្នកជំងឺ
     “ ឈឺបែបនេះសប្បាយណាស់មែនទេ? ”
     “ បើដឹងថាឈឺហើយ បានបងមកមើលថែដិតដល់បែបនេះ ខ្ញុំសុខចិត្តឈឺរាល់ថ្ងៃ! ”
     “ មើលថែដិតដល់ Free free បែបនេះបានតែយូរៗម្តងទេ បើមានលើកក្រោយទៀតខ្ញុំទារថ្លៃឈ្នួលមិនខាន ” គេសើចនិងនិយាយបញ្ជោះ Jungkook តាមរបៀបមនុស្សចូលចិត្តលេងសើចដើម្បីបន្លប់អារម្មណ៍ញាប់ញ័រតិចតួចដែលកំពុងកើតមានក្នុងទ្រូងឆ្វេង
     “ ទារថ្លៃប៉ុន្មានបើខ្ញុំចង់ឱ្យបងមកមើលថែបេះដូងខ្ញុំរហូត? ”
     “ ... ” Taehyung នៅស្ងៀម និយាយលែងចេញ មុខឡើងស្លេកស្លាំង បើកភ្នែកស្លឺសម្លឹងមុខ Jungkook ដែលញញឹមស្រស់ដាក់គេ បេះដូងស្ទើរលោតចេញមកក្រៅ Tae ទម្លាក់ភ្នែកចុះងាកមើលទៅគ្រែគេចពីកែវភ្នែកតាមប្រមាញ់របស់គេ ហើយក៏មិនបានសើចនឹងរឿងកំប្លែងដែលគេបង្កើត ពាក្យសម្តីមួយម៉ាត់ៗរបស់ Jungkook ធ្វើឱ្យបេះដូងគេញ័រចំប្រប់គ្រប់ពេល មួយម៉ាត់ណាក៏ចាក់ដល់បេះដូង មួយម៉ាត់ណាក៏ខ្លាំងក្លាដូចវេទមន្តខាបវិញ្ញាណ
     “ បងយ៉ាងម៉េចនឹង? មុខស្លេកស្លាំងណាស់! ” Jungkook ងើបអង្គុយត្រង់ខ្លួនទល់មុខអ្នកម្ខាងទៀត ប្រអប់ដៃរឹងមាំលើកឡើងបង្ហាញសរសៃពណ៌ខៀវវែងៗប៉ោងដូចដុំពកក្នុងសាច់ប៉ះថ្ពាល់ Taehyung ឱ្យងើបមុខឡើង ទើបម្ចាស់មុខនិងម្ចាស់ដៃប្រទាក់ភ្នែកគ្នាធ្វើឱ្យគ្រប់យ៉ាងដូចជាជាប់គាំងលែងដំណើរការ
     “ Jung-Jungkook.... ខ្ញុំ..ជូតរួចហើយ! ” Tae បោសវាសគំនិតរវើរវាយនិងអារម្មណ៍រំជើបរំជួលដែល Jungkook បង្កើតឡើងចោល ហើយក្រោកចេញយកកន្សែងទៅជ្រលក់ទឹកដែលទុកលើតុជិតក្បាលគ្រែទាំងញ័រមាត់ បេះដូងប្រៀបដូចកូនសត្វចាបដែលធ្លាក់ក្នុងទឹកត្រជាក់បបួលឱ្យញ័រញាក់ពេញទាំងខ្លួន
     “ គេង-គេងទៅ នឹងអាលឆាប់បានធូរ ” Tae បង្គាប់សម្លេងឱ្យធម្មតាតាមដែលអាចធ្វើបានដើម្បីកុំឱ្យ Jungkook ចាប់បាន
     “ បងគេងជាមួយខ្ញុំណា៎ កុំទៅចោលខ្ញុំ ” អ្នកជំងឺធ្វើមុខកំសត់គួរឱ្យអាណិតអាសូរទើបអ្នកម្ខាងទៀតងក់ក្បាលយល់ព្រម
     “ អ្ហឹម... ខ្ញុំគេងនៅជិតឯងមិនទៅណាទេ! ”

..........

     “ តឹក... តឹក... តឹក... ” សម្លេងទ្រនិចនាឡិកាលោតតាមវិនាទីកំណត់ញ៉ាំងឱ្យអ្នកដែលធ្វើពុតជាគេងលក់ប្រញាប់បើកភ្នែកឡើងសម្លឹងនាឡិកាធំជាប់ជញ្ជាំង
     ម៉ោង 11 ជាងហើយ Jungkook សម្លឹងមើល Taehyung ដែលគេងទាំងអង្គុយផ្អែកខ្នងនឹងកៅអីតុកុំព្យូទ័ររបស់គេ មនុស្សរឹងមាំទម្លាក់ជើងចុះដល់កម្រាល ដើរទៅលើកបី Tae មកដាក់លើគ្រែមុននឹងទម្លាក់ខ្លួនអង្គុយជិត
     “ ... ” Jungkook អង្អែលបបូរអ្នកគេងលក់ថ្នមៗ មុននឹងស្នាមញញឹមលាក់គំនួចញោចឡើងលើមុខគេ ម្រាមដៃអូសប្រដេញចុះមកទ្រូង Tae ហើយគៀសកអាវឯកសណ្ឋានសាលារបស់គេចេញថ្នមៗមុននឹងប្រលេះឡេវអាវមួយគ្រាប់ចេញ ចំណែកដៃម្ខាងទៀតស្ទាបកំភួនជើងរបស់គេហើយអូសឡើងមកដល់ភ្លៅព្រមទាំងអូសច្របាច់ស្ទាបអង្អែលឡើងលើចុះក្រោមជារើយៗ
     Jungkook អោនមុខទៅជិតហើយអង្អែលចុះទៅក្រោមចាប់កជើង Taehyung លើកឡើងខ្ពស់ដល់លើស្មារបស់គេហើយដៃម្ខាងទៀតចាប់ក្រសោបកដៃ Tae ផ្គួបគ្នារុញទៅលើក្បាល
     “ ឯងនេះខ្សោយដល់ហើយ អស់កម្លាំងបន្តិចក៏ដេកដូចស្លាប់ ” គេសើចចុងមាត់ហើយថើបភ្លៅ Tae ពីលើខោថ្នមៗ ពេលនេះគេជ្រួលច្របល់ ក្តៅមុខ អាខាងក្នុងខោក៏ធ្វើទុក្ខកាន់តែខ្លាំង រីកមាឌពេញទំហឹងតែម្តង ស្ទើរតែចាប់ស៊ីប្រុសម្នាក់នេះឥឡូវនេះទៅហើយ តែគេនៅស្ដាយគម្រោងដែលខំរៀបចំទុក បើស៊ីពេលនេះអាចបានតែម្តងប៉ុណ្ណោះ តែបើទ្រាំចាំបន្តិចទៀតពេលកម្រោងការបានសម្រេចគេអាចនឹងក្រសោបស៊ីបានយូរអង្វែងទៀត
     “ ផ្ញើទុកសិនចុះ.... ”

To be continue.......

You're FAKE [Complete]Kde žijí příběhy. Začni objevovat