ភាគទី 34 : ប្រច័ណ្ឌព្រោះស្រឡាញ់

2.9K 178 0
                                    


       ព្រឹកថ្ងៃថ្មីឈានចូលមកដល់។ Taehyung រៀបចំឯកសណ្ឋានសាលាដែលអ្នកម៉ាក់ទុកនៅលើគ្រែឱ្យ រួចរាល់ហើយទើបប្រញាប់ទាញកាតាបស្ពាយក្រោយដើរសម្តៅទ្វារផ្ទះ។
       « Simon »
       Taehyung ដើរចេញមកក្រៅហើយបិទទ្វារផ្ទះឱ្យបានរៀបរយមុននឹងងាកទៅរក Simon ដែលឈរចាំមុខផ្ទះ។ ថ្ងៃនេះទឹកមុខ Simon កាន់តែគ្មានជាតិគ្មានជូវជាងថ្ងៃមុនៗទៅទៀត កែវភ្នែកក៏ប្រែជាស្រអាប់គ្មានពន្លឺខុសរាល់ដង។
       « ហេតុអីមករកយើងទាំងព្រឹកបែបនេះ? » រាងតូចដើរបណ្តើរងាកមើលមុខអ្នកម្ខាងទៀតបណ្តើរ។
       « យើងចង់ដើរទៅសាលារៀនជាមួយឯង ខ្លាចថាថ្ងៃក្រោយសង្សារឯងប្រច័ណ្ឌហើយឯងអាចផ្គាប់ចិត្តគេដោយទាត់ក្បាលយើងចោលក៏ថាបាន »
       « Simon មិនមែនដូចដែលឯចងគិតទេ ពេលខ្លះឯងគួរតែព្យាយាមចិត្តទទួលយក Jungkook »
       « ទោះបីវាជាមនុស្សបោកប្រាស់អ្ហេស? »
       Simon ដើរឡើងឡានក្រុងហើយទៅអង្គុយនៅកៅអីក្រោយគេបង្អស់ Taehyung ក៏ទៅអង្គុយជិតដើម្បីស្រួលនិយាយគ្នា។
       « តែយើងស្រឡាញ់គេ »
       « មែន យើងដឹង »
       « បើដឹងឯងគួរតែឈប់ប្រឆាំងបានហើយ »
       « បាន យើងមិនរារាំងឯងទៀតទេ តែឯងត្រូវចាំឱ្យច្បាស់ Taehyung » Simon ផ្អាកនិយាយហើយចងាកទៅសម្លឹងមុខ Tae « គ្មាននរណាស្រឡាញ់ឯងជាង យើង Chisun និង Annto ទេ ថ្ងៃក្រោយ បើឃើញឯងត្រូវវាធ្វើឱ្យឈឺចាប់ យើងមិននៅស្ងៀមឡើយ »
       « Jungkook គ្មានថ្ងៃធ្វើឱ្យយើងឈឺចាប់ទេ ឯងបារម្ភច្រើនពេកហើយ » Taehyung ក្រោកដើរចេញពេលឡានក្រុងមកដល់ចំណតសាលារៀនដោយមាន Simon ដើរតាមពីក្រោយជាប់ដូចស្រមោល។
       « យើងចាំតែមើលថាវានឹងល្អបានយូរប៉ុណ្ណា »
       រាងខ្ពស់សម្លឹងមើលទៅ Jungkook ដែលឈរនៅម្ខាងមើលមកពួកគេទាំងពីរនាក់ កែវភ្នែកដូចជាចង់ហក់មកហែកគេជាចំរៀកៗយ៉ាងម៉េចមិនដឹងទេ។
       « Tae!! » Simon អោនមុខទៅជិត Taehyung ពេលគេងាកមកក៏មាត់ជិតមាត់តែម្តង។
       « ឯងនៅជិតពេកហើយ Simon » Taehyung អោនមុខចុះទើប Simon ងើបមុខឡើងវិញហើយលូកហោប៉ៅរករបស់អ្វីម្យ៉ាង។
       « យើងមានរបស់ឱ្យឯង! » រាងក្រាស់លើកក្រវិលដែលទើបនឹងទិញកាលពីយប់បង្ហាញ Tae ។
       « ក្រវិល? »
       « ឃើញស្អាត ទើបយើងទិញមកឱ្យឯង ចាំយើងពាក់ឱ្យ »
       Tae ងក់កម្បាលតិចៗហើយឈរស្ងៀមឱ្យអ្នកម្ខាងទៀតពាក់ក្រវិលតូចមួយនោះឱ្យ។ បន្ទាប់ពីពាក់រួចរាល់ហើយ Simon ប្រើដៃអង្អែលក្រវិលដែលពាក់ជាប់នឹងត្រចៀក Tae ថ្នមៗមកនឹងអោនទៅថើប តែក៏បន្លំខាំតិចៗព្រោះខ្លាច Tae ខឹងដែលលួចថើបគេ។
       « អេ! ឆ្គួតមែនទេ? ឈឺណាស់ណា៎ » រាងតូចលើកដៃអង្អែលទងត្រចៀកដែលត្រូវគេខាំ ឈឺខ្លាំងណាស់ នឹកឃើញអីទើបសុខៗមកលេងខាំត្រចៀកបែបនេះ។
       « ត្រចៀកឯងស្អាត! »
       Simon សើចហើយលើកដៃកៀកកមិតប្តភក្តិតែបែរជាត្រូវ Jungkook រត់មកទាញ Taehyung ចេញហើយច្រានគេឱ្យថយក្រោយ មុននេះឈរមើលស្ទើរតែស្លរឈាមស្លាប់ទៅហើយ មកស្និទ្ធស្នាលគ្នាស្អីកណ្តាលផ្លូវសាលារៀនបែបនេះ?
       « ឯងនៅឱ្យឆ្ងាយពីគាត់ទៅ »
       Jungkook ស្រែកគំហកដាក់ Simon ព្រមទាំងក្តាប់ដៃ Tae ទាញថយក្រោយឱ្យនៅក្រោយខ្នងគេ។
       « ឯងដូចជាហួសហេតុពេកហើយ Jeon Jungkook ឯងស្មានថាបាន Tae ជាសង្សារហើយឯងអាចគ្បរប់គ្រងលើជីវិតគេបានមែនទេ? យើងជាមិត្តរបស់គេហេតុអីគ្រាន់តែប៉ះតិចតួចមិនបាន? »
       « ប៉ះតិចតួចក្បាលឯងស្អី? យើងចង់តែសម្លាប់ឯងចោលទេ! » Jungkook ហក់ទៅទាញកអាវអ្នកម្ខាងទៀតឡើងបម្រុងដាល់ឱ្យបែកមុខបែកមាត់តែម្តង។
       « បានហើយ Jungkook » Tae ព្យាយាមវំបែកពួកគេតែ Jungkook នៅតែរឹងមានៈចង់ដាល់ Simon ទៀត។
       « ដាល់យើងមក ដាល់ដើម្បីឱ្យ Tae ដឹងថាឯងមិនមែនស្លូតបូតដូចដែលឯងសម្តែងនោះទេ »
       « ....... »
       Jungkook ហាក់ស្ទាក់ស្ទើមិនហ៊ានលើកដៃដាល់ Simon ។ គេមិនអាចបង្ហាញចង្កូមនៅពេលនេះបានទេ ត្រូវតែអំណត់ ត្រូវរង់ចាំពេលវេលាសមស្របមកដល់សិន។
       « ថ្ងៃក្រោយឈប់មកប៉ះពាល់គាត់ទៀត » Jungkook លែងដៃពីកអាវ Simon ហើយអូសដៃ Tae ដើរចេញទៅយ៉ាងលឿនសម្តៅទៅផ្លូវស្ងាត់ក្រោយអគារសាលារៀន។
       « Jungkook កុំដើរលឿនពេក! » Taehyung ដើរតាមញាប់ជើងស្ទើរតែដួលផ្កាប់មុខ នេះ Jungkook ត្រូវខ្មោចចូលមែនទេ?
       « បងចង់យ៉ាងម៉េចជាមួយខ្ញុំ Taehyung? » Jungkook ច្រាន Tae ឱ្យបុកខ្នងនឹងជញ្ជាំងក្រោយខ្នងហើយប្រើដៃគេច្រត់ឃាំងមិនឱ្យ Tae មុខចេញពីការប្រឈមមុខជាមួយគេ។
       « បងគ្មានទេ ឯងយ៉ាងម៉េចនឹង Jungkook? »
       « ខ្ញុំយ៉ាងម៉េចអញ្ចឹងអ្ហេស? ហេតុអីទៅស្និតស្នាលឱ្យវាអោបថើបនៅនឹងមុខខ្ញុំ? ខ្ញុំនៅទីនោះស្រាប់បងហ៊ានធ្វើដល់ថ្នាក់នេះ ចុះបើខ្ញុំមិននៅវិញនោះ? »
       « ឯងយកច្រឡំហើយ »
       « យល់ច្រឡំ? ចុះក្រវិលមួយនេះ? ស្រឡាញ់ណាស់អ្ហេស? » Jungkook មិនបង្អង់យូរចាប់កញ្ឆក់ទាញក្រវិលដែល Simon ពាក់ឱ្យចេញពីត្រចៀក Tae មួយទំហឹងឱ្យរបូតហើយបោះចោលទៅលើដីមើលលែងឃើញ « ខ្ញុំមិនចូលចិត្តមិនឱ្យពាក់ទេ »
       « អូយយ៎ » Taehyung លើកដៃទប់ត្រចៀក។ មុននេះ Jungkook ទាញខ្លាំងណាស់ ច្បាស់ជាហូរឈាមមិនខាន។
       « ត្រចៀកបងវាមិនឈឺស្លាប់ទេ តែខ្ញុំទៅវិញទេដែលឈឺ ដឹងថាខ្ញុំស្ទើរស្លរឈាមស្លាប់ដែលទេពេលឃើញវាប៉ះពាល់បង? »
       « .... » Taehyung នៅស្ងៀមមិនឆ្លើយព្រោះឈឺត្រចៀកខ្លាំងណាស់។ ពេលនេះ Jungkook ដូចជាបាត់ស្មារតីទៅហើយ គេគួរឱ្យខ្លាចនិងមួរម៉ៅមិនស្តាប់ហេតុផល ហេតុអីសុខៗគេក្លាយជាបែបនេះ? គេកាន់តែប្លែកទៅហើយ។
       « ឆ្លើយនឹងខ្ញុំមក Taehyung » ឃើញ Tae មិនឆ្លើយទើបគេចាប់អង្រួនស្មាទាំងសងខាងរបស់ Tae ខ្លាំងៗ។
       « បងឈឺ »
       « ប្រាប់ហើយថាឈឺប៉ុណ្ណឹងវាមិនស្លាប់ទេ បើបងចង់អោបចង់ថើប ខ្ញុំក៏ធ្វើបាន បងចង់បានបែបណាខ្ញុំនឹងធ្វើឱ្យបងគ្រប់យ៉ាង បើខ្ញុំមិនចេះខ្ញុំនឹងរៀន មិនចាំបាច់ទៅរកវាទេ » Jungkook ស្រែកខ្លាំងៗធ្វើឱ្យ Taehyung ស្លុតនិយាយមិនចេញ « បងលឺទេ? »
       « បានហើយ Jungkook ឯងមើលខ្លួនឯងពេលនេះទៅថាមានសភាពបែបណា ឯងដូចជាប្រែហើយ! »
       Taehyung គ្រវីក្បាលស្រែកហើយប្រឹងច្រាន Jungkook ចេញធ្វើឱ្យគេដូចជាភ្ញាក់ខ្លួនឡើងរកសតិឱ្យខ្លួនឯងវិញបាន។ Jungkook ថយក្រោយមួយជំហាន មុននេះគេបានធ្វើអី? ចិត្តក្តៅពេកហើយ ត្រូវតែប្រញាប់រកវិធីដោះស្រាយ។
       « ខ្ញុំ-ខ្ញុំស។ទោស! Taehyung បងយ៉ាងម៉េចហើយ » Jungkook បន្ទន់សម្លេងជាមួយទឹកមុខដឹងកំហុសដែលស្រាប់តែលេចឡើងលើផ្ទៃមុខគេដូចធម្មជាតិពិតៗ។
       « .... » Tae មិននិយាយគ្រាន់តែរលីងរលោងទឹកភ្នែក។
       « បងឈឺខ្លាំងទេ ខ្ញុំគ្មានចេតនាទេ » Jungkook ដកដៃ Tae ចេញពីត្រចៀកហើយយកដៃជូតឈាមចេញពីស្នាមរបួសរបស់ Tae មុននឹងអោនទៅថើបរបួសមួយនោះថ្នមៗដើម្បីលួងលោមគេ។
       « មិនអីទេ »
       « បងខឹងនឹងខ្ញុំមែនទេ? បង-បងខឹងហើយអ្ហេស? បងកុំចោលខ្ញុំបានទេ? ខ្ញុំគ្រាន់តែប្រច័ណ្ឌហើយជ្រុលដៃដាក់បងបន្តិច បងខឹងមែនទេ? Taehyung » Jungkook ស្រាប់តែប្រែជារដាក់រដុបដូចមនុស្សគ្មានសតិ មិនដល់មួយដង្ហើមផងទឹកភ្នែករបស់គេក៏ហូរចេញមកដូចទឹកជំនន់ « Taehyung បងលើកលែងទោសឱ្យខ្ញុំបានទេ? ព្រោះតែខ្ញុំប្រច័ណ្ឌ ព្រោះខ្ញុំស្រឡាញ់បងខ្លាំងពេក ខ្ញុំក្តៅដូចភ្លើងក្នុងនរកពេលឃើញអ្នកដទៃប៉ះពាល់បង ទ្រូងខ្ញុំស្ទើរប្រេះទៅហើយ ខ្ញុំសុំទោស Taehyung ខ្ញុំលែងធ្វើបែបនេះទៀតហើយ Taehyung »
       « Jungkook ឯងយ៉ាងម៉េចនឹង? » Tae ចាប់ដៃ Jungkook ដែលកំពុងយំរហាមព្រមទាំងនិយាយពាក្យសុំទោសដដែលៗរហូតដល់ទន់ជង្គង់ចុះលុតជង្គង់លើដីមុខគេ។
       « ខ្ញុំសុំទោស Taehyung បងកុំចិត្តដាច់ទៅចោលខ្ញុំបានទេ? » Jungkook នៅតែបន្តយំខ្សឹកខ្សួល ទើប Tae បន្ទន់ជង្គង់អោបគេថ្នមៗ។
       « បងមិនបានខឹងទេ បងមិនទៅណាទេ »
       « ខ្ញុំសុំទោស » មនុស្សមុខពីរនៅតែសសឹកឥតឈប់ ទោះយ៉ាងណាក៏ Tae មិនអាចឆ្លងផុតវគ្គទឹកភ្នែកអង្វរករនេះបានដែរ។
       « ឈប់យំទៅ បងសុំទោសដែលទៅស្និតស្នាលនឹង Simon! » Tae បង្អែលខ្នងសង្សារថ្នមៗដើម្បីលួងលោមគេ។
       « បងឈប់ទៅពាក់ព័ន្ធនឹងវាបានទេ? »
       « បាន បងសន្យា »
       « បងសន្យាហើយ! »
      
       កន្លងផុតទៅមួយថ្ងៃទៀតហើយ។ Simon ត្រឡប់មកផ្ទះវិញធម្មតា។ រាងខ្ពស់ស្រឡះដើរចូលមកក្នុងផ្ទះឃើញ Kyosuke និងម៉ាក់របស់គេអង្គុយចាំញ៉ាំអាហារពេលល្ងាចល្មម មើលទៅ Kyosuke ដូចជាត្រូវគ្នាជាមួយម៉ាក់គេណាស់ ឃើញមើលទូរទស្សន៍និយាយគ្នាសើចសប្បាយរហូត។
       « Simon ទៅផ្លាស់ខោអាវទៅនឹងឆាប់បានមកញ៉ាំបាយ » អ្នកម៉ាក់ Suhee ស្រែកប្រាប់កូនប្រុសដែលកំពុងដើរចូលទើបនឹងដល់មាត់ទ្វារ។
       « បាទ! »
      
       បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចហើយ Suhee ក៏លើកចានផ្លែឈើស្រស់មកឱ្យកូននិងក្មួយញ៉ាំបន្ទាប់ពីញ៉ាំអាហាររួច។
       « ផ្ទះដែលក្មួយថាចងច់ប្តូរទៅនៅ មីងនិយាយជួលគេរួចហើយ បើមិនទើសទាល់ថ្ងៃស្អែកអាចទៅនៅបាន តែជើងក្មួយនៅឈឺ Kyosuke មិនចាំបាច់ប្រញាប់ទៅណាទេ នៅជាមួយមីងរហូតដល់ជើងជាស្រួលបួលសិនទៅ »
       « ខ្ញុំមិនចង់បង្កបញ្ហាឱ្យមីងច្រើនជាងនេះទេ » Kyosuke ញញឹមហើយដួសផ្លែឈើដាក់ក្នុងមាត់ « ណាមួយជើងក៏ជិតជាហើយដែរ »
       « ក្មួយនិយាយប្រៀបដូចមីងជាអ្នកក្រៅ »
       « ខ្ញុំមិនបានគិតបែបនេះទេ តែខ្ញុំពិតជារំខានអ្នកមីងច្រើនណាស់ហើយ »
       « ហេតុអីរើរចេញ? ស្អប់ខ្ញុំឬ? ឬក៏ខ្ញុំធ្វើអ្វីឱ្យឯងមិនពេញចិត្ត? »
       Simon ធ្វើមុខមិនដឹងរឿងធ្វើឱ្យ អ្នកម៉ាក់និង Kyosuke ដូចជារៀងភ្ញាក់ៗនឹងសម្តីនិងទឹកមុខរបស់គេ។ ហេតុអីគេមានមុខមកធ្វើជាមិនដឹងរឿងទាំងដែលគេជាអ្នកនិយាយថាឱ្យ Kyosuke រើរចេញ ព្រោះមិនចង់ជួបមុខបែបនេះ?
       « ខ្ញុំខ្លាចរំខានឯងទៅវិញទេ »
       « មិនរំខានទេ រីករាយខ្លាំងណាស់ » Simon ញញឹមធ្វើឱ្យ Kyosuke ស្ទើរគាំងបេះដូងស្លាប់ តាំងពីស្គាល់គ្នាមក Simon កម្រញញឹមឬសើចដូចអ្នកដទៃណាស់ តែថ្ងៃនេះគេលេបថ្នាំច្រឡំឬក៏ដើរជាន់ពែរ៍គេទើបចម្លែកបែបនេះ?
       « សម្រេចថា Kyosuke រើរចេញទេ? » Suhee សួរបញ្ជាក់ បើកូនប្រុសរបស់គាត់ដូរចិត្តនោះវាជារឿងល្អណាស់។
       « ដូរ- »
       « មិនឱ្យដូរទេ » Simon និយាយកាត់សម្តី Kyosuke ហើយក្រោកឈរឡើង « ខ្ញុំមិនឱ្យដូរទេ បើឯងដូរខ្ញុំនឹងទៅចាប់ឯងមកវិញ »
       « មិនដូរក៏ល្អ Kyosuke នៅជាមួយមីងនិង Simon ហើយណា៎ ទុកថាមីងសុំ »
       « តែ- »
       « នាំគ្នាទៅគេងទៅយប់ហើយ Simon គ្រាហ៍ Kyosuke ទៅបន្ទប់ផង » Suhee ប្រញាប់និយាយកាត់ហើយលើកចានទៅលាងបាត់ព្រោះមិនចង់នៅតូរខ្លាចថា Simon នឹងដូរចិត្តហើយ Kyosuke មានៈចង់ដូរផ្ទះទៀត បើពួកគេចុះសម្រុងគ្នាបានបែបនេះ អ្វីៗក៏រលូនដែរ។
       « Simon ឯងចង់យ៉ាងម៉េច? » រាងតូចស្រែកពេលឃើញអ្នកមីងចេញទៅបាត់។
       « តោះទៅដេក » រាងក្រាស់ចូលមកលើកបីអ្នកជំងឺឈឺជើងដើរឡើងជណ្តើរសម្តៅទៅបន្ទប់នៅជាន់លើទាំងមិនខ្វល់ថាគេរើរបម្រាស់ខ្លាំងប៉ុណ្ណានោះទេ។
       « ខ្ញុំអាចដើរខ្លួនឯងបាន »
       « បើមិនឈប់រើរ ឯងនឹងស្តាយក្រោយមិនខាន » Simon គម្រាមធ្វើឱ្យអ្នកម្ខាងទៀតនៅស្ងៀមព្រោះខ្លាចថាត្បរូវបោះទម្លាក់រមៀលតាមកាំជណ្តើរឬក៏ត្រូវច្របាច់កដល់ស្លាប់។
      
       « ហេតុអីមិនឱ្យខ្ញុំរើរចេញ? » រាងតូចសួរពេលត្រូវអ្នកម្ខាងទៀតបីមកដាក់លើគ្រែ។
       « ខ្ញុំនៅមានរឿងច្រើនទៀតដែលត្រូវធ្វើជាមួយឯង! » Simon ញញឹមថ្នមៗ តែស្នាមញញឹមមួយនោះកាន់តែមើលគឺកាន់តែខ្លាច ប្រៀបបីដូចគេបង្កប់ន័យឃោរឃៅអ្វីមួយពីក្រោយស្នាមញញឹមនោះ។
       « ឯងចង់ធ្វើអី? »
       « គឺ.... » Simon ចាប់ដៃ Kyosuke ឱ្យមកអង្អែលភាពរឹងមាំដែលនៅក្នុងខោរបស់គេថ្នមៗមុននឹងនិយាយឌឺដងឱ្យអ្នកម្ខាងទៀតឆេះ « រឿងសប្បាយៗ... ភ្លេចហើយអ្ហេស? មើលចុះ វាចង់ទៀតហើយ »
       « អារោគចិត្ត » Kyosuke យកដៃចេញហើយស្រែក ព្រមទាំងរកខ្នើយយកភួយគប់ Simon តែគេបែរជាដើរចេញធ្វើព្រងើយ។
       « មានសិចជារឿងធម្មជាតិប៉ុណ្ណោះ យប់នោះឯងក៏ថ្ងូរមិនតិចដែរ កុំធ្វើដូចឯងថ្លៃថ្នូរជាងខ្ញុំខ្លាំងណាស់ណាអី »

You're FAKE [Complete]Hikayelerin yaşadığı yer. Şimdi keşfedin