ភាគទី 17 : ស្រឡាញ់?

3.8K 244 2
                                    


     Taehyung ត្រឡប់មកដល់ផ្ទះទម្លាក់ខ្លួនទៅលើគ្រែទាំងគ្មានកម្លាំងក្នុងខ្លួន ទឹកភ្នែកដែលទើបនឹងរីងស្ងួតលើថ្ពាល់ក៏បន្តស្រក់ចុះម្តងទៀតពេលនឹកឃើញដល់អ្វីដែល K សរសេរក្នុងក្រដាសកិច្ចសន្យា
     “ ឈប់យំទៅ! ឈប់! ” Taehyung លើកដៃទះថ្ពាល់ថ្នមៗដើម្បីដាស់សតិខ្លួនឯងព្រមទាំងជូតទឹកភ្នែកចេញយឺតៗមុននឹងដកយកក្រដាសកិច្ចសន្យាដែល K បង្ខំគេឱ្យផ្តិតមេដៃមកមើលសារជាថ្មី
     ប្រការនិងបម្រាមជាច្រើនបានសរសេរយ៉ាងច្បាស់លើក្រដាសដោយមានស្នាមមេដៃខាងស្តាំរបស់គេផ្តិតពីលើជាការព្រមព្រៀង
     1. Kim Taehyung គ្មានសិទ្ធិស៊ើបប្រវត្តិឬព្យាយាមចង់ឃើញមុខមាត់ពិតរបស់ K ដាច់ខាត មិនថាប្រើវិធីណាក៏ដោយ
     2. Kim Taehyung នឹងធ្វើជាទាសកររបស់ K រហូតដល់គេប្រាប់ថាលែងត្រូវការ (គ្មានសិទ្ធិតវ៉ាគ្រប់យ៉ាង)
     3. បើ Kim Taehyung ហ៊ានជំទាស់ឬប្រាប់អ្នកដទៃពីរឿងនេះ វីដេអូអាសអាភាសមួយនោះនឹងបែកធ្លាយគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេល 2 នាទី
     4. ហាមមានទំនាក់ទំនងស៊ីជម្រៅទាំងស្នេហានិងមិត្តភាពជាមួយមនុស្សគ្រប់គ្នា ទាំងស្រីនិងប្រុស (មិនធានាសុវត្ថិភាពមនុស្សម្នាក់នោះបើឱ្យ K ស៊ើបដឹង)
     5. ហាមសម្លាប់ខ្លួនបញ្ចប់រឿង បើឯងហ៊ានយើងនឹងសម្លាប់មនុស្សគ្រប់គ្នាដែលសំខាន់ចំពោះឯងចោលឱ្យអស់
     រាងតូចអានចប់ក្តាប់ក្រដាសកិច្ចសន្យាមួយនោះរហូតដល់ទក់ខ្ទេចខ្ទី វាជាកិច្ចសន្យាឆ្គួតឡប់ស្អី K មានតែបានហើយនិងបាន ចំណែកគេខូចខាត បាត់បង់គ្រប់យ៉ាងគ្មានសល់អ្វីម្យ៉ាង ពេលនេះចង់ស្លាប់ក៏ស្លាប់មិនបាន ចង់រស់ក៏វេទនា ជាតិមុនគេសាងកម្មអ្វីជាមួយប្រុសម្នាក់នេះទៅ ទើបជាតិនេះកាន់តែគេចកាន់តែជួបបែបនេះ
    
     សិស្សវិទ្យាល័យនាំគ្នារត់ចែកជើងគ្នាព្រោងព្រាត ព្រោះជិតដល់ម៉ោងចូលរៀនទៅហើយតែម្នាក់ៗទើបនឹងមកដល់សាលា មិនដឹងថាមកពីមនុស្សខ្ចិលឬព្រោះតែអាកាសធាតុចុះត្រជាក់ភ្លាមៗឱ្យប្រាកដទេទើបធ្វើឱ្យគ្រប់គ្នាគេងលង់ហួសម៉ោងបែបនេះ
     Tae រហ័សរហួនរត់ឡើងកាំជណ្តើរសម្តៅជាន់ដែលត្រូវរៀនញាប់ជើងស្មេរ តែមិនទាន់រត់ចូលដល់ក្នុងបន្ទប់រៀនផង មនុស្សមាឌធំក្រាស់ជាងដែលនៅខាងក្រោយក្នុងទិសដៅដូចគ្នាក៏រត់លឿនជ្រុលបុកពីក្រោយធ្វើឱ្យច្រឡោតស្ទើរតែបុកក្បាលនឹងទ្វារចូលថ្នាក់រៀន
     “ សុំទោស! ” Jungkook សុំទោសសុំពៃរ៍ទាំងមិនមើលមុខអ្នកដែលគេប៉ះទង្គិចដោយរត់ហួសចូលទៅអង្គុយនៅតុរបស់ខ្លួនបាត់ ធ្វើឱ្យ Tae ត្រូវខាំមាត់តាមមើលនិយាយអ្វីក៏មិនបានព្រោះគេបង្ហាញពីអាកប្បកិរិយាមិនអើតពើចេញមកស្រាប់ទៅហើយ
     “ Tae មុខទៅត្រូវនឹងស្អីមក? ” Simon ចាប់លើកចង្ការបងធំឱ្យងើយមុខឡើងមើលរបួសលើមាត់របស់គេ
     “ មានរឿងវាយគ្នាតិចតួច! ” Taehyung ច្រានដៃ Simon ចេញពីមុខពេលឃើញ Riv កំពុងអង្គុយសម្លឹងមើលមកពីចម្ងាយ ហើយដាក់បង្គុយអង្គុយចុះលើកៅអីរបស់ខ្លួន
     “ ហេតុអីមិនហៅយើង Chisun និង Annto ទៅជួយ? ”
     “ យើងមិនអីទេ! ”
     “ តែពួកយើងបារម្ភ! ”
     “ យើងជាល្បងរបស់ពួកឯង មិនមែនកូនក្មេងដែលចាំឱ្យពួកឯងការពារពេញមួយជីវិតទេ ” Tae ស្រែកខ្លាំងៗល្មមឱ្យសិស្សក្នុងថ្នាក់ស្តាប់លឺព្រមៗគ្នា រួមទាំងកម្លោះ Fire Swan ទាំងបីដែលអង្គុយជិតៗជុំវិញគេ
     “ .... ” Simon គាំងបន្តិចពេលត្រូវ Tae គំហក រាងក្រាស់អោនមុខចុះហើយអង្គុយចុះជិតមនុស្សចិត្តក្តៅ Tae មិនដែលគំហកដាក់គេបែបនេះពីមុនមកទេ ទោះបីខឹងយ៉ាងណាក៏ Tae តែងតែទន់ភ្លន់គ្រប់ពេល តែពេលនេះគេប្លែកខ្លាំងណាស់ សូម្បីតែទំនាក់ទំនងក្នុងក្រុមក៏កាន់តែសោះកក្រោះណាស់ដែរ
     “ Taehyung ឯងមិនគួរស្រែកដាក់ Simon ទេ ពួកយើងគ្រាន់តែបារម្ភពីឯងប៉ុណ្ណោះ ” Chisun អង្គុយចុះនៅកៅអីខាងក្រោយជិត Annto ដែលកំពុងធ្វើមុខឡេឡឺមិនដឹងរឿង
     “ ...សុំទោស... ” Tae និយាយខ្សឹបៗទាំងដឹងខុសធ្វើឱ្យអ្នកម្ខាងទៀតបានធូរចិត្តញញឹមចេញមកស្រាលៗ
     “ យប់នេះយើង- ”
     “ អត់ទេ Simon ខ្ញុំចង់នៅម្នាក់ឯងមួយរយៈ ” រាងតូចងើបមុខញញឹមសោះកក្រោះដាក់អ្នកម្ខាងទៀត ធ្វើឱ្យ Simon ងក់ក្បាលយល់ព្រម គេដឹងថា Simon ចង់គេងកំដរគេដូចពេលមុន គ្រប់ពេលដែលគេមានអារម្មណ៍ថាគ្មានសុវត្ថិភាព Simon នឹងចូលខ្លួនមកធ្វើជារបាំងបាំងព្យុះបាំងភ្លៀងឱ្យគេ Chisun និង Annto ក៏ដូចគ្នា ទោះពួកគេមើលទៅលេងសើចច្រើនបន្តិចតែក្នុងខ្លួនគឺមានគំនិតចាស់ទុំអាចទុកចិត្តបាន តែគេមិនអាចឱ្យមិត្តទាំងបីរបស់គេដឹងថាគេទៅមានអ្វីជាមួយ K នោះទេ ជាពិសេសកិច្ចសន្យានរកមួយច្បាប់នោះ
     “ គ្រូមិនមកទេ តោះទៅញ៉ាំអី! ” Annto ក្រោកឈរតឿនពេលសិស្សក្នុងថ្នាក់ចាប់ផ្តើមចាកចេញម្តងមួយៗរហូតនៅសល់តែក្រុមរបស់គេនិង Jungkook ដែលអង្គុយអានសៀវភៅនៅតុមុខ
     “ ទៅ....! ” Taehyung ក្រោកឈរដើរទៅមុខដើម្បីនាំផ្លូវតាមទម្លាប់បងធំរបស់គេដោយមានកម្លោះសង្ហាបីនាក់ទៀតដើរតាមក្រោយ
     “ ទៅៗ ស្រីស្អាតកំពុងអង្គុយចាំហើយ! ” Chisun ស្រែកបន្ទរទាំងរំភើបខណៈ Simon ដើរមើលខ្នងរបស់ Tae យ៉ាងស្ងៀមស្ងាត់
    
     Ring.... Ring..... Jungkook ដកយកទូរស័ព្ទពីក្នុងហោប៉ៅមកចុចលើកទទួលទាំងមិនបានមើលលេខជាមុន តែក្នុងចិត្តរបស់គេបានទាយដឹងរួចទៅហើយថាអ្នកដែលកំពុងតេមកជានរណា
     ( Jungkook..... ) Tae បន្លឺថ្នមៗទាំងកំពុងលាក់ខ្លួននៅមាត់ទ្វារថ្នាក់រៀន
     “ បងមានរឿងអ្វីមែនទេ? ”
     ( ហេតុអីមិនមើលមុខខ្ញុំ? ខឹងខ្ញុំហ្អេស? ) រាងតូចចេញមុខមកឈរនៅមាត់ទ្វារល្មមឱ្យអ្នកនៅខ្សែម្ខាងអាចមើលឃើញ
     “ ខ្ញុំយកសិទ្ធិអ្វីទៅខឹងបង? ” Jungkook ក្រោកឈរយកដៃលូកហោប៉ៅតែក៏មិនដើរទៅរក Tae ដើម្បីនិយាយគ្នាឱ្យដឹងរឿង សុខចិត្តនិយាយតាមទូរស័ព្ទទាំងដែលឈរស្ទើរតែទល់មុខគ្នាទៅហើយ
     ( បែបនេះបញ្ជាក់ថាខឹងពិតមែនហើយ! ) Tae ញញឹមដាក់ Jungkook គេចង់ប្រាប់ថាច្រើនម៉ោងមកនេះគេគិតពីក្មេងម្នាក់នេះស្ទើរគ្រប់ពេលវេលា គេចង់សារភាពថាគេក៏ស្រឡាញ់ Jungkook ដូចគ្នា ស្រឡាញ់ចេញពីចិត្តអស់ពីបេះដូងដែលគេមាន មិនបានបង្ខំចិត្តនិយាយឱ្យតែរួចពីមាត់ដូចកាលពីម្សិលមិញ
     “ ព្រោះបងស្អប់ខ្ពើមខ្ញុំ ទើបខ្ញុំគួរតែកុំបង្ហាញមុខឱ្យបងទើសទាល់ បងតេមកម្តងនេះចង់ដេញខ្ញុំឱ្យចេញទៅឆ្ងាយពីបងទៀតមែនទេ? ” Jungkook លើកចិញ្ចើមសួរធ្វើឱ្យទឹកភ្នែកគេស្រក់ចុះមកយឺតៗ Taehyung ក៏ដូចគ្នា គេអួលដើមករហូតរកនឹកចម្លើយដើម្បីតបទៅ Jungkook វិញមិនឃើញ ម្សិលមិញ គេគ្មានចេតនាដេញ Jungkook ខ្លាំងៗបែបនោះទេ គេក៏មិនបានចង់ច្រានធ្វើឱ្យ Jungkook ឈឺហើយនិយាយឌឺដង គេគ្រាន់តែខឹងមួយឆាវទប់អារម្មណ៍ខ្លួនឯងមិនជាប់ប៉ុណ្ណោះ
     (.....)
     “ តែសោកស្តាយផង Kim Taehyung បើខ្ញុំជ្រុលជាស្រឡាញ់បងងប់ងល់ថ្នាក់នេះទៅហើយ ខ្ញុំគ្មានថ្ងៃលែងដៃបងដាច់ខាត រឹតតែមិនអាចចុះចាញ់ ទោះបងស្អប់ខ្ពើមខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយ ”
     ( Jungkook ខ្ញុំក៏ស្រឡាញ់ឯងដូចគ្នា ) Taehyung ខាំមាត់និយាយសង្កត់ធ្មេញទប់ទឹកភ្នែកដែលស្រក់ចុះម្តងហើយម្តងទៀតមិនចេះរីងស្ងួត តែបែរជាធ្វើឱ្យ Jungkook អស់សំណើចទាំងទឹកភ្នែក
     “ បងមិនចាំបាច់បង្ខំចិត្តនិយាយថាស្រឡាញ់ខ្ញុំទេ! ព្រោះពាក្យស្រឡាញ់ដែលបងនិយាយឱ្យតែរួចពីមាត់ វាធ្វើឱ្យខ្ញុំឈឺជាងពេលបងច្រានខ្ញុំចេញហើយនិយាយថាស្អប់ខ្ពើមខ្ញុំមួយពាន់ដងមួយលានដងទៅទៀត ” Jungkook ទម្លាក់ទូរស័ព្ទចុះដាក់ក្នុងហោប៉ៅហើយដើរហួស Tae ចេញទៅខាងក្រៅថ្នាក់រៀនបាត់ ធ្វើឱ្យអ្នកម្ខាងទៀតឈរស្ងៀមក្រោមខ្យល់ដែលកើតមកពីការចាកចេញរបស់មនុស្សជាទីស្រឡាញ់ គេមិនអាចនិយាយអ្វីបានក្រៅពីពាក្យស្រឡាញ់ដែលគ្មានភស្តុតាងទាំងនេះ ហេតុអ្វី Jungkook មិនជឿសម្តីគេ? ឬកាលពីម្សិលគេនិយាយជ្រុលជ្រួសធ្វើឱ្យ Jungkook ត្រូវខ្លាចរអារពាក្យថា ស្រឡាញ់ ខ្លាំងបែបនេះ?

To be continue........

You're FAKE [Complete]Donde viven las historias. Descúbrelo ahora