ភាគទី 68

2.8K 198 0
                                    

        ថ្ងៃថ្មីឈានចូលមកដល់យ៉ាងរហ័ស កម្លោះ Fire Swan ដែលសម្រាកមិនមកសាលារៀនស្ទើរតែពេញមួយសប្តាហ៍ បោះជំហានមួយៗចូលក្នុងបរិវេណសាលាដោយមានមិត្តភកក្តិពីរបីនាក់ទៀតឈរចាំដូចកាលពីមុន។ Taehyung ដើរសម្តៅមិត្តសម្លាញ់ទាំងបីដោយក្តីនឹករឭក ខណៈអ្នកម្ខាងទៀតក៏ឈរញញឹមតបមកដូចធម្មតា ខុសតែ Simon ដែលមើលទៅស្លេកស្លាំងនិងមានទឹកមុខខ្មៅអែរហាក់មិនបានដេកពួនជាច្រើនថ្ងៃ។
       « តោះទៅ! » Chisun ចាប់អូសអាល្អិត Annto ដែលឈរចុចទូរស័ព្ទញញឹមម្នាក់ឯងតាំងពី Tae មិនទាន់មកដល់ មិនដឹងជាកំពុងឆ្លងឆ្លើយជាមួយនរណានោះទេ។
       « Simon មុខឯងស្លេកខ្លាំងម្លេះ? » Tae ដើរបណ្តើរងាកមើលមុខអ្នកដើរក្បែរបណ្តើរ ទីបំផុត Fire Swan មកជុំគ្នាម្តងទៀតហើយ។
       « ពិតមែនអ្ហេស៎? ប្រហែលមកពីយើងចាប់ផ្តើមលេបថ្នាំទើបប្រែជាខ្សោយបែបនេះ កុំខ្វល់ច្រើនអី »
       Simon លើកដៃរុញវែនតាឡើងលើបន្តិចព្រោះនៅមិនសុខពេលកំពុងនិយាយកុហក មិនមែនដោយសារថ្នាំធ្វើអ្វីនោះទេ តែព្រោះគេដេកមិនលក់ស្ទើរតែរាល់យប់ យប់ខ្លះក៏យល់សប្តិរវើរវាយពេញមួយយប់ ពីមុនគិតថាប្រហែលជា Kyosuke ចាកចេញធ្វើឱ្យគេអាចស្ងប់ចិត្ត តែគេគិតខុសខ្លួនឯង បន្ទាប់ពី Kyosuke ចាកចេញគេក៏ចាប់ផ្តើមដេកលែងលក់ គេប្រៀបដូចជាខ្វះ Kyosuke មិនបានគ្រប់ពេលបិទបើកភ្នែក បើបានអោបក្មេងម្នាក់នោះជាប់ទ្រូងដូចថ្ងៃមុន គេប្រាកដជាអាចបិទភ្នែកដេកដោយស្ងប់ចិត្ត តែគ្រប់យ៉ាងវាហួសទៅហើយ បកក្រោយមិនបានទេ។
       « មិនខ្វល់ក៏បាន... » រាងតូចនិយាយបណ្តើរបង្អូសសម្លេងសម្លឹងរកអ្វីម្យ៉ាងបណ្តើរ។
       « គេលែងមកហើយ គ្រូបន្ទុកថ្នាក់ថាគេព្យួរឈ្មោះចោល មិនដឹងថាប៉ុន្មានឆ្នាំទើបចូលវិញទេ »
       « មិនមកក៏ល្អ កុំឱ្យទើសទាល់ » Taehyung ងាកមើល Chisun ដែលតាមញ៉ោះ Annto ចង់មើលទូរស័ព្ទដែលគេកំពុងឆ្លងឆ្លើយនឹងនរណាក៏មិនដឹង តែអាល្អិតនោះក៏រត់ដាច់ជើងចោលមិនព្រមឱ្យមើលដូចគ្នា។
       « ឈប់ភ្លាម Annto »
       « មិនឱ្យមើលទេ »
      
       សម្លេងរញ៉េរញ៉ៃនិងសម្រឹបជើងមនុស្សម្នារត់ស៊្រូស្រក្នុងព្រលានយន្តហោះបណ្តាលឱ្យអ្នកកម្លោះដែលកំពុងអង្គុយចាំជើងហោះហើរដែលបានកក់ទុកបម្រុងនឹងចេញឆាប់ៗនេះ ត្រូវក្រោកឈររកមើលឆ្វេងស្តាំតាមសម្លេង។ Jungkook ដើរចូលទៅមើលតាមក្រុមមនុស្សដែលឈរលើកបដាឈ្មោះនិងរូបថតតារាស្រីម្នាក់ដែលទើបនឹងត្រឡប់មកពីអឺរ៉ុបក្រោយបញ្ចប់ការថតខ្សែភាពយន្តហូលីវូដ តារាស្រីជួរមុខល្បីល្បាញទាំងក្នុងអាស៊ីនិងប៉ែកអឺរ៉ុបម្នាក់នេះគេស្គាល់ច្បាស់ខ្លាំងណាស់ ច្បាស់រហូតដល់គ្មាននរណាស្គាល់នាងច្បាស់ជាងគេទៀតនោះទេ។
       « Jeon Alianora!!! »
       រាងក្រាស់ញញឹមចុងមាត់ពេលឃើញតារាស្រីវ័យកណ្តាលដែលមានសម្រស់ស្រស់ផូរផង់ដូចក្មេងស្រីវ័យជំទង់ ដើរចេញមកឈរឱ្យអ្នកគាំទ្រថតរូបនិងជូនវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនរហូតដល់កាន់ខ្លួនឯងមិនអស់ ទើបអ្នកចាត់ការចូលមកជួយកាន់ ខណៈ Alianora នៅរក្សាស្នាមញញឹមដាក់អ្នកគាំទ្រដូចដើមទោះបីនឿយហត់យ៉ាងណាក៏ដោយ។
       « ចូលចិត្តនាងណាស់ឬ? »
       « ពិតមែនហើយ ប៉ាម៉ាក់របស់ខ្ញុំក៏ជាអ្នកគាំទ្ររបស់គាត់ដែរ គាត់ជាស្រីស្អាតនិងមានសមត្ថភាពខ្លាំងបំផុតដែលខ្ញុំធ្លាប់ជួប គាត់ជានិមិត្តរូបរបស់ខ្ញុំ គ្រាន់តែគិតក៏រំភើបដែរ » ក្មេងស្រីវ័យជំទង់ដែលឈរកាន់ផ្កាកុលាបមួយទងនៅក្រោយក្រុមមនុស្សព្រោះជ្រែកចូលទៅខាងមុខមិនបានដោយសារមនុស្សច្រើនពេក រៀបរាប់យ៉ាងវែងអន្លាយប្រាប់ Jungkook ព្រោះនរណាៗក៏ជាអ្នកគាំទ្រតារាស្រីចាស់មុខក្មេងម្នាក់នេះដែរ។
       « ចុះបើនាងជាមនុស្សអាក្រក់វិញនោះ? នៅស្រឡាញ់នាងទៀតទេ? » Jungkook សួរចាក់ខណៈកំពុងនឹកឃើញហេតុផលដែល Alianora មិនតេទៅសួរនាំពេលគេសម្រាកនៅមន្ទីពេទ្យ តែនិយាយឱ្យត្រូវទៅ នាងក៏មិនដែលខ្វល់ពីគេស្រាប់ហើយ។
       « អឹមមម.... មិនដឹងទេ ដឹងតែថាពេលនេះស្រឡាញ់គាត់! »
       « ផ្កានេះយកទៅជូននាងឬ? »
       « ចា៎ តែខ្ញុំថាមិនមានឱកាសទេ មនុស្សច្រើនយ៉ាងនេះ... » នាងតូចសម្លឹងផ្កាក្នុងដៃហើយផ្អៀងកមើលមនុស្សច្រើនសន្ធឹកសន្ធាប់ទាំងនោះ នាងគ្មានថ្ងៃជ្រែកចូលទៅរួចនោះទេ។
       « ចាំបងយកទៅជូនឱ្យ »
       « ពិតមែនអ្ហេស? អរគុណ! » ស្រីតូចដាក់ផ្កាទៅលើដៃ Jungkook ដោយក្តីត្រេកអរ ទោះនាងមិនបានយកទៅជូនដោយផ្ទាល់ដៃ តែយ៉ាងណាក៏ផ្កាកុលាបក្រហមមួយទងនេះបានទៅដល់ដៃតារាស្រីសំណព្វចិត្តរបស់នាងដែរ។
       « កុំបារម្ភអី បងនឹងជូនឱ្យដល់ដៃ! »
       Jungkook ញញឹមលាក់គំនួចមុននឹងកាន់ផ្កាជ្រែកហ្វូងមនុស្សសម្តៅទៅកាន់ Alianora ដែលដើរយឺតៗសម្តៅទៅផ្លូវចេញ។ ដំបូងគេគិតថាចង់គេចទៅសំងំនៅបរទេសមួយរយៈ តែពេលនេះគេប្តូរចិត្តហើយ គេនឹងរកវិធីឱ្យខ្លួនឯងក្លាយជាមនុស្សដែលគ្រប់គ្នាស្រឡាញ់ពេញចិត្ត មានមនុស្សជាច្រើនអាចញញឹមនិងរីករាយជាមួយគេដោយចិត្តស្មោះដូចក្មេងស្រីមុននេះដែលស្រឡាញ់ Alianora ដោយសុទ្ធចិត្ត គេគួរតែគិតឃើញវិធីនេះយូរហើយ តទៅនឹងមិនចាំបាច់ឯការតែម្នាក់ឯងគ្មាននរណាខ្វល់ខ្វាយទៀត។
       « Jeon Alianora »
       Jungkook ស្រែកហៅឈ្មោះអ្នកម្ខាងទៀតខ្លាំងៗធ្វើឱ្យនាងងាកមុខមកមើលគេដោយក្តីមិនពេញចិត្ត ហេតុអីគេហ៊ានជ្រែកហ្វូងមនុស្សមករកនាងដោយទឹកមុខព្រានបែបនេះ? នៅហ៊ានហៅនាងពេញឈ្មោះទៀត តើក្មេងម្នាក់នេះទើបនឹងត្រូវនរណាវាយក្បាលឬទើបប្រែប្រួលបែបនេះ?
       « កុំចូលជិតនាង- »
       « ឱ្យគេចូលមក » តារាស្រីរូបស្រស់លើកដៃឃាត់អ្នកគ្រប់គ្រងឱ្យបើកផ្លូវឱ្យ Jungkook ចូលមក មិនចាំបាច់ហាមឃាត់គេឡើយ។
       « ខ្ញុំជូននាង! »
       រាងក្រាស់ហុចផ្កាឱ្យអ្នកម្ខាងទៀតដែលសម្លឹងមុខគេដោយភាពភ្ញាក់ផ្អើល គេមានបំណងចង់ចែចង់នាងដោយវិធីនេះឬ?
       « អរគុណ! » Alianora លើកដៃឈោងកុលាបក្រហមមួយទងនោះពីដៃ Jungkook ស្រាប់តែគេចាប់ដៃនាងជាប់ហើយអោនទៅថើបដៃរបស់នាងទាំងកណ្តាលហ្វូងមនុស្សនិងមុខកាមេរ៉ារាប់សិបគ្រឿងដែលកំពុងថតលោតភ្លើងដូចផ្លេកបន្ទោរគ្មានឈប់មួយដង្ហើម មុននឹងសម្តីខ្លីៗលាន់ចេញពីមាត់របស់គេ។
       « ស្វាគមន៍ការវិលត្រឡប់មកវិញ ទេពអប្សរដ៏ស្រស់ស្អាត »
      

You're FAKE [Complete]Where stories live. Discover now