ភាគទី 106 : Jungkook ធ្វើបានល្អណាស់

2.1K 213 4
                                    

       តុក! តុក! តុ! តុកៗៗៗ សម្លេងគោះទ្វារបន្តលាន់ឮមួយស្របក់ធំ ក្រោយបាត់មួយសន្ទុះក៏ឮឡើងម្តងទៀត បង្ហាញឲ្យឃើញថាអ្នកកំពុងគោះមិនព្រមបោះបង់ចោលគោលដៅរបស់គេឡើយ។
       “លោកប្រុស....អ្នកនាង Hakai គោះទ្វារយូរហើយ...”
       ស្រ្តីចំណាស់មេការក្នុងផ្ទះជម្រាបប្រាប់ម្ចាស់ប្រុស ដែលអង្គុយអានការសែត បិទត្រចៀកធ្វើមិនដឹងមិនឮពីអ្នកនៅខាងក្រៅ Hakai មកគោះទ្វាផ្ទះធំជារៀងរាល់ថ្ងៃ បន្ទាប់ពី Sulli បានស្លាប់ជិតកន្លះខែ នាងមិនព្រមទៅណាឡើយទោះទាក់ទងតាមទូរស័ព្ទមិនបាននាងក៏មករំខានទ្វារផ្ទះរាល់ថ្ងៃ។
       “បើពូកែគោះ ក៏ឱ្យគេគោះទៅ”
       លោកប៉ាសម្លឹងមើលទ្វារដែលបិទជិតឈឹងរហូត បើនាងនៅតែមិនដឹងកំហុសបែបនេះ កុំសង្ឃឹមថាបានឃើញផ្នូរ Sulli។
       “លោកប៉ា! បើកទ្វារ!” Hakai ស្រែកខ្លាំងៗពីខាងក្រៅនិងធាក់ទ្វារជាច្រើនដង  “បើមិនបើក ខ្ញុំនឹងបំផ្លាញទ្វារផ្ទះនេះមិនខាន” សម្លេងលាន់ដែកបុកនឹងទ្វារញ៊ាំងឲ្យស្រ្តីចំណាស់បារម្ភ។
       “លោកប្រុស...” ឮសម្លេងហាក់អង្វរក ម្ចាស់ប្រុសក៏ដាក់កាសែតចុះហើយគ្រវីក្បាលខឹង។
       “ឲ្យគេចូលមក...”
       ទ្វាររបើកបង្ហាញរាងកាយខ្ពស់ស្គមក្នុងសម្លៀកបំបាក់រញ៉េរញ៉ៃមិនបានរៀបចំឡើងមក។ ក្នុងឈុតខោខៅប៊យពណ៌ផ្ទៃមេឃរឹបវែងនិងអាវសឺមីពណ៌សធំរលុង ដើរចូលមកក្នុង ប្រៀបដូចមនុស្សគ្មានវិញ្ញាណ វាមិនមែនជាទម្លាប់របស់ Hakai ទេដែលចេញមកក្រៅទាំងសម្លៀកបំពាក់បំពាក់បែបនេះ តែមិនដឹងថាតាំងពីពេលណានាងលែងមានកម្លាំងនឹងតុបតែងខ្លួនឲ្យស្អាតផ្លឹងៗដូចមុន នាងហាក់ខ្វះអ្វីម្យ៉ាងក្នុងទ្រូង។
       “ខ្ញុំចង់ជួប Sulli ហៅនាងមកជួបខ្ញុំបន្តិចមក!” សម្តីហាក់ចាក់របួសក្នុងទ្រូងបុរសជាឪពុក ចង់ជួប Sulli ឬ? Hakai ប្រែជាឆ្គួតហើយមែនទេ? ភាពអំណួតរបស់នាងធ្វើឲ្យម្ចាស់វាឆ្គួតឬ?
       “បិទមាត់របស់ឯងទៅ! Sulli ស្លាប់បាត់យូរហើយឯងចង់បានស្អីពីនាងទៀត?” លោកប៉ាគំហក។
       “អញ្ចឹងឲ្យខ្ញុំឃើញសាកសពរបស់នាងសិនមក ផ្នូរក៏បាន....លោកប៉ា....”
       Hakai រត់មកចាប់ដៃឪពុក ជាមួយកែវភ្នែកស្មោះត្រង់ខុសពីមុន នាងពិតជាចង់ជួប Sulli ខ្លាំងណាស់។
       “ឯងគ្មានសិទ្ធិទេ Hakai ព្រោះឯងជាដើមហេតុដែល Sulli ស្លាប់-”
       “មិនពិត!”
       រាងខ្ពស់គ្រវាសដៃផ្អាកសម្តីឪពុក “Sulli មិនបានស្លាប់ លោកប៉ានិងអ្នកគ្រប់គ្នារៀបចំឡើង ដើម្បីឲ្យខ្ញុំវេទនា ឥឡូវនេះឲ្យនាងមកខ្ញុំវិញមក.... Sulli នៅឯណា? ឲ្យនាងចេញមក!” Hakai ដើរសម្តៅជណ្តើរឡើងទៅជាន់លើ តែអ៊ំស្រីមេការចាប់ដៃនាងជាប់ជាមួយទឹកភ្នែកថ្លាៗរៀបនឹងស្រក់ចុះ។
       “អ្នកនាង Sulli ស្លាប់បាត់ហើយ...”
       “ខ្ញុំមិនជឿ! លោកប៉ា! លោប៉ាយក Sulli ទៅទុកនៅឯណា?”
       ស្រីស្រស់ហក់ទៅទាញជាយអាវឪពុកហើយស្រែកឡូឡាខ្លាំងៗ នាងមិនខ្វល់ឡើយនាងចង់ជួប Sulli ទោះមិនមែនរូបពិតបានត្រឹមឃើញផ្នូរក៏អស់ចិត្ត។
       “បញ្ជូនគេទៅពេទ្យរោគចិត្តទៅ ប្រហែលជាទីនោះអាចជួយគេបាន”
       បុរសចំណាស់រលាស់ដៃគេចេញ តែកូនស្រីនៅតែមានៈស៊ូមកតាមគាត់ដដែល ទោះបីត្រូវអង្គរក្សចាប់យ៉ាងណាក៏ដោយ។
       “ឲ្យខ្ញុំជួប Sulli ទៅលោកប៉ា... លោកប៉ា...”
       រាងខ្ពស់ស្រែកទឹកភ្នែកក៏ស្រក់ចុះ ពេលឃើញឪពុកដើរចេញ នាងមិនអាចបាត់បង់ឱកាសជួប Sulli ទេ បើម្តងនេះបរាជ័យ នាងច្បាស់ជាឆាប់ស្លាប់មុនចាស់មិនខាន។ អ៊ំស្រីមេការផ្ទះ អាណិតអ្នកនាងធំពន់ពេកគាត់ឱបនាងពីក្រោយ ស្របពេលអង្គរក្សចាប់ដៃនាងជាប់ទាំងសងខាងដើម្បីលួងលោម ព្រោះក្រៅពីនេះគាត់មិនអាចធ្វើអ្វីបានឡើយ។
       “សុំទោសលោកប៉ាទៅអ្នកនាង... គាត់នឹងយល់ព្រម... ឆាប់និយាយសុំទោសទៅ!”
       “ខ្ញុំដឹងខុសហើយ...លោកប៉ា....ខ្ញុំដឹងថាវាជាកំហុសរបស់ខ្ញុំហើយ តែខ្ញុំចង់ជួប Sulli...”
       សម្តី Hakai នាំឲ្យលោកប៉ាផ្អាកដំណើរហើយងាកមករកនាង នេះជាអ្វីដែលគាត់ចង់បានបំផុត គាត់ចង់ឃើញកូនស្រីធំធាត់ក្លាយជាមនុស្សដឹងខុសដឹងត្រូវ មិនមែនមានតែអំណួតយល់ថាគ្មាននរណាខ្ពស់ដល់ខ្លួននោះទេ។
       “....ត្រឹមផ្នូររបស់នាងក៏បាន....ខ្ញុំមានពាក្យច្រើនណាស់ចង់និយាយ តែខ្ញុំស្តាយក្រោយដែលមិនធ្លាប់បានបង្ហាញវាឲ្យនាងឃើញ...”
       Hakai ទន់ជើងលុតជង្គង់ពួកអង្គរក្សក៏ដោះលែងដៃនាងវិញ ម្យ៉ាងនាងកំពុងយំផងជាហេតុការណ៍ដែលកម្រមានដែលពួកគេមិនដឹងថាបញ្ចេញប្រតិកម្មបែបណាសម។
       “បាន! បើឯងពិជាដឹងខុស... តែបើថ្ងៃក្រោយប៉ាឮថាឯងទៅធ្វើរឿងអ្វីឬបង្ករជម្លោះនៅមុខផ្នូរ Sulli នោះ ឯងនឹងមិនសំណាងទទួលបានឱកាសថ្មីម្តងទៀតទេ”
       គាត់និយាយចប់សម្លឹងមើលទៅអង្គរក្សជំនិតម្នាក់ ដើម្បីឱ្យទៅទាក់ទងរៀបចំឯកសារឲ្យ Hakai គាត់បានបិទលិខិតឆ្លងដែនរបស់នាង ដោយទន្ទឹងរង់ចាំថ្ងៃមួយនេះមកដល់ តែមិននឹកស្មានថាវាមកដល់លឿនដល់ថ្នាក់នេះនោះទេ ដូច្នេះឯងយល់ពីអារម្មណ៍ខ្លួនឯងហើយមែនទែ Hakai?
       “អរគុណ...លោកប៉ា..”
       ទឹកមុខនៅតែមិនស្រស់បស់ Hakai ឱនមុខខចុះរហូតដល់ឪពុករបស់នាងឡើងទៅបន្ទប់បាត់ ហើយអ្នកបម្រើបំបែកគ្នាអស់ វាជាលើកទីមួយដែលនាងធ្វើឲ្យខ្លួនឯងមើលទៅកំសត់ដល់ថ្នាក់នេះ នាងមិនធ្លាប់លុតជង្គង់មុខនរណាឬអង្វរកសុំអ្វីម្យ៉ាងបែបនេះ នាងស្រាប់តែយល់ថាភាពអាម៉ាស់របស់នាងគឺសមនឹងតម្លៃ នាងគួរតែគិតយល់បែបនេះយូរហើយ។
      
       បន្ទាប់ពីរឿងរ៉ាវ Jaykay ត្រូវលាតត្រដាង ព័ត៌មាននេះត្រូវបានក្លាយជាចំណោទដ៏ក្តៅគគុក ជុំវិញបណ្តាអ្នកគាំទ្រនិងមហាជនជុំវិញប្រទេស ពួកគេបញ្ចេញមតិរៀងៗខ្លួន មានទាំងអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីវាយប្រហារផង វាមិនខុសពីអ្វីដែលបានកើនឡើងលើ Sulli នោះទេ តែ Jaykay ខុសពី Sulli គេមិនត្រឹមតែមិនខ្វាយខ្វល់អានមតិនោះនោះទេ គេនៅមានពេលជូន Taehyung ទៅរើសសម្លៀកបំពាក់សម្រាប់ការធ្វើសន្និសិតការសែតនៅព្រឹកនេះទៀតផង ម្តងនេះគេនឹងធ្វើឲ្យបំណងប្រាថ្នារបស់ Sulli ក្លាយជាការពិត នឹងធ្វើជាគំរូដ៏រឹងមាំដោយបញ្ជាក់ថា សេចក្តីស្រលាញ់មិនថាស្នេហាឬគោរពអាណិត វាតែងតែឈ្នះគ្រប់ពេលបើពួកយើងហ៊ានចាប់ដៃតស៊ូជាមួយគ្នា។
       “ញ៊ាំឲ្យច្រើនៗទៅនឹងអាលមានកម្លាំងទប់ទល់សំណួរអ្នកកាសែត”
       ម៉ាក់ Tae លើកអាហារមកដាក់លើតុឲ្យកូនប្រុសនិងអនាគតកូនប្រសារ បើពួកគេសម្រេចចិត្តបែបនេះទៅហើយ គាត់ក៏ធ្វើអ្វីមិនបានក្រៅពីជូនពរឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន។
       “ត្រូវហើយ! ញ៊ាំឲ្យច្រើនៗទៅ”
       Jungkook សើចចាប់ម្ហូបជាច្រើនឲ្យ Tae ព្រោះឮថាគេចង់ញ៊ាំអីបន្តិចមុនពេលសន្និសិតការសែត។
       “ខ្ញុំមានកម្លាំងស្រាប់ហើយ...”
       រាងតូចដួសអាហារញុកមាត់ ពេលកាន់តែកៀកគេមានអារម្មណ៍ថាព្រួយបារម្ភយ៉ាងហោចណាស់ក៏កុំភ័យដល់សន្លប់ទៅបានហើយ។
       “ពួកយើងទៅហើយអ្នកម៉ាក់!” ស្រ្តីចំណាស់ឈរសម្លឹងមើករហូតដល់កូនចេញទៅបាត់ស្រមោល ថ្ងៃមួយនេះវាប្រៀបដូចជាសង្រ្គាមដ៏ធំមួយសម្រាប់ពួកគេ តែយ៉ាងណាគាត់ជឿជាក់ថាពួកគេនឹងឆ្លងផុត សុំឲ្យស្នេហាដ៏រឹងមាំរបស់ពួកគេជួយការពារជំហរបស់ពួកគេផងចុះ។
      
       មកដល់ក្នុងកន្លែងសម្ភាសន៍ Jungkook ប្រែទឹកមុខពេលឃើញ Alianora ឈរក្បែរកៅអីទាំងពីរដែលរៀបចំសម្រាប់គេនិង Taehyung អ្នកកាសែតក៏បានរៀបចំក្បាលមេក្រូរួចរាល់ដែរ អ្នកខ្លះក៏កំពុងចាប់យករូបភាពបណ្តើរៗហើយ ដូច្នេះទើបដៃរបស់គេក្រសោបប្រអប់ដៃ Tae យ៉ាងណែន ដើម្បីបង្ហាញមហាជនទាំងមូលថាពួកគេត្រឹមត្រូវដែលជ្រើសយកគ្នាទៅវិញទៅមក។
       “ហេតុអ្វីមកទីនេះដែរ?”
       “មកមើល!”
       Alianora តបកំបុតៗនឹងសំណួរកូនប្រុស នាងខ្លាចថាគេបង្ករបញ្ហា បើមានសំណួរណាដែលស្តាប់ហើយមិនពេញចិត្តអាចបង្ករជារឿងធំបាន ម្យ៉ាងនាងចង់ឈរនៅក្រោយខ្នងគេក្នុងនាមជាម្តាយ មើលពីភាពជោគជ័យរបស់គេ ហើយធ្វើជាឈើច្រត់នៅពេលគេដួល។
       “កម្មវិធីចាប់ផ្តើមហើយ! ពួកយើងអាចចាប់ផ្តើមសួរសំណួរបានទេ?”
       នារីវ័យពេញជំទង់ម្នាក់ចាប់ផ្តើមនិយាយមុនគេ ខណៈនាងចង់ដឹងរឿងរ៉ាវស្នេហាមួយនេះចង់ស្លរឈាមទៅហើយ។
       “បាន!”
       Jaykay អនុញ្ញាតនិងស្រាកម្រាមដៃចូលដៃ Tae យ៉ាងណែន។
       “អញ្ចឹងពួកយើងអាចសុំការណែនាំខ្លួនពីគូស្នេហ៍របស់ Jaykay បានទេ?” ពួកគេចង្អុលបង្ហាញ Taehyung។
       “អរ... ខ្ញុំឈ្មោះ Kim Taehyung ជាអ្នកចាត់ការម្នាក់ក្រោមផលិតកម្ម J”
       “Taehyung គឺជាគូរស្នេហ៍របស់ Jaykay ត្រូវទេ? ឮថាត្រៀមនឹងរៀបការផង”
       “ត្រូវហើយ...ពួកយើងមានគម្រោងថានឹងរៀបការ”
       “នៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ” Jungkook និយាយបន្តពី Tae។
       “តែនេះជាលើកទីមួយដែលខ្ញុំឃើញគូរស្នេហ៍ភេទដូចគ្នាហ៊ានបើកជំហរដល់ថ្នាក់នេះ លោកគិតថាវាអាចបង្ករផលប៉ះពាល់ដល់ក្មេងៗជំនាន់ក្រោយទេ?”
       “លោកមើលមនុស្សប្រុសកាន់ដៃគ្នា រួចប្រែពីស្រលាញ់ស្រីមកស្រលាញ់មនុស្សប្រុសឬ? ឬមើលមនុស្សភេទដូចគ្នាដើរក្បែរគ្នាហើយលោកក៏ប្រែជាខ្ទើយ?”
       ចម្លើយរបស់ Jungkook ធ្វើឲ្យអ្នកដែលចង់សួរសំណួរឈ្លើយៗប្រែជាស្ងាត់បន្តិច តែនារីម្នាក់ក៏ចាប់ផ្តើមសួរបន្ត។
       “Jaykay និង Taehyung អាចប្រាប់ពីប្រវត្តិស្នេហាបន្តិចបានទេ?”
       “ពួកយើងទាក់ទងគ្នានៅវិទ្យាល័យ ចុងឆ្នាំទី4 ពួកយើងក៏បែកគ្នាមួយរយៈ” ចម្លើយ Jungkook ធ្វើឲ្យគ្រប់គ្នាឆ្ងល់
       “ហេតុអ្វីទើបបែកបាក់គ្នា?”
       “មានរឿងរ៉ាវមិនចុះសម្រុងកើតឡើង តែកាលពីឆ្នាំមុនពេលខ្ញុំចូលធ្វើការក្នុងផលិតកម្ម J យើងក៏ផ្តល់ឱកាសឲ្យគ្នាសារជាថ្មី ហើយក៏ឈានដល់ចំណុចនេះ” រាងតូចព្យាយាមនិយាយច្បាស់ៗនឹងធម្មតាបំផុត ដើម្បីឲ្យគ្រប់អាចចាប់បាន។
       “គឺបែកគ្នា4ឆ្នាំ ត្រូវទេ?”
       “ត្រូវហើយ!”
       គ្រប់គ្នាលាន់មាត់សរសើរពីរឿងរ៉ាវស្នេហាមួយនេះ បន្ទាប់ពីបែកគ្នា4ឆ្នាំពួកគេនៅតែមានចិត្តឲ្យគ្នាដដែល ខណៈម្ខាងៗសុទ្ធតែមានជម្រើសរៀងខ្លួន  មនុស្សល្អឥតខ្ចោះដូច Jaykay បើមិននិយាយដោយផ្ទាល់ គ្មាននរណាជឿថាគេអាចមិនមើលអ្នកដ៏ទៃ រង់ចាំសង្សាចាស់ដែលចែកផ្លូវគ្នារាប់ឆ្នាំមកហើយនោះទេ វាធ្វើឲ្យគ្រប់គ្នាលែងឆ្ងល់ថា ហេតុអ្វីពួកគេទាំងពីរហ៊ានជម្នៈនឹងបើកជំហរដល់ថ្នាក់នេះ ព្រោះគេទទួលបានទុក្ខសោករាប់មិនអស់ហើយរងទុក្ខបន្តិចទៀតក៏មិនអីដែរ។
       “ចុះពាក្យចចាមអារ៉ាមដែលថា Jaykay នឹងមិនបន្តកុងត្រាទៀតនោះជាការពិតទេ?”
       “ជាការពិត ខ្ញុំចង់រៀបការហើយរស់នៅជីវិតសាមញ្ញជាមួយ Taehyung”
       “គួរឲ្យសោកស្តាយណាស់ ពួកយើងចង់ឃើញលោកដើរលើវិស័យនេះទៅមុខវែងឆ្ងាយទៀត”
       “សុំទោសផង!” នាយឱនក្បាលចុះយ៉ាងទាប។
       “ប្រុសទាំងពីរបែបនេះនរណានៅលើនរណានៅក្រោម? ឬឆ្លាស់គ្នា?”
       គ្រប់គ្នាងាកមើលមុខម្ចាស់សំណួរ ទាំងភ្ញាក់ផ្អើលវាជាសំណួរអសុជីវធម៌បំផុតដែលពួកគេធ្លាប់បានឮចេញពីអ្នកការសែត ដែលបានទទួលការអប់រំជាច្រើនឆ្នាំ។ Taehyung ព្យាយាមចាប់ដៃ Jungkook ហើយសង្កត់ភ្លៅគេកុំឱ្យក្រោកឈរគេដឹងពីកំហឹង ដែលរាងក្រាសព្យាយាមទប់ តែមនុស្សធន់នេះមិនស័ក្តិសមនឹងបន្ទាបខ្លួនទៅរកទេ។
       “ខ្ញុំយល់ថាមនុស្សមានខួរក្បាលមិនសួរសំណួរបែបនេះទេ ជាពិសេសអ្នកការសែតដែលបានទទួលការរៀនសូត្រអប់រំត្រឹមត្រូវ... ឬក៏លោកមិនបានរៀនពីសុជីវធម៌មកទេ?”
       Tae តបក្នុងទឹកមុខស្មើវាជាចម្លើយដែលគ្រប់គ្នាពេញចិត្តមែនទែន។
       “ដៀលយើងអ្ហេស៎?” បុរសមាត់ឆ្កែ ស្រាប់តែស្រែកខ្លាំងៗដាក់មេក្រូ ធ្វើឲ្យអ្នកចូលរួមលើកដៃបិទត្រចៀក
       “រៀបការ? បើជាកូនខ្ញុំវិញច្បាស់ជាត្រូវទក់សាច់មិនខាន”
       អ្នកការសែតម្នាក់នោះនៅតែបង្ហាញអាកប្បកិរិយាមិនចូលចំណោមអ្នកដ៏ទៃ ទោះបីមានគ្នីគ្នាព្យាយាមបញ្ឈប់ក៏ដោយ។
       “ខ្ញុំអាណិតកូនរបស់លោកដែលមានឪពុកជាមនុស្សបែបនេះ”
       “ពួកឯងចង់រៀបការ បើពិភពលោកដាច់ពូជលែងមានមនុស្សស្រីពពោះដូចមុនហើយ រលាយផែនដីអស់គិតយ៉ាងម៉េច?”
       “វាដូចជាជ្រុលពេកហើយ!...” Alianora ទប់មិនបាននឹងលូកមាត់ក្នុងការសួរសំណួរឥតប្រយោជន៍ខ្វះការពិចារណារបស់បុគ្គលមួយរូបនេះ
       “ខ្ញុំថាបើមនុស្សស្រីនៅបន្តពពោះផ្តល់កំណើតឲ្យមនុស្សធន់ដូចលោក មានគំនិតរាក់កំផែលបែបនេះ ផែនដីរលាយអស់វាប្រសើរជាង”
       ការជជែកវែកញែកកាន់តែក្តៅគគុក ម្នាក់ៗចង់យកឈ្នះតែរៀងខ្លួន Alianora ប្តេជ្ញាថាមិនឲ្យនរណាជាន់ឈ្លីកូនប្រុសរបស់នាងជាដាច់ខាត។
       “អរ....គឺស្រីចាស់ចង់ស៊ីប្រុសក្មេងទេតើ ចាំបានថាព័ត៌មានល្បីខ្លាំងណាស់ពេលនោះ... ថើបដៃក្នុងព្រលានយន្តហោះបន្ទាប់មកក៏អាចចូលធ្វើតារាយ៉ាងងាយ”
       បុរសម្នាក់នោះនៅតែបន្តមិនឈប់ ព្រមទាំងលើកយករឿងនៅព្រលានយន្តហោះកាលពី4ឆ្នាំមុន មកមើលងាយ Alianora ផង។
       “បើមិនដឹងរឿងបិទមាត់ទៅ!” Jungkook សង្គ្រឺតធ្មេញណែនៗ។
       “ដឹងស្អីទៀត បើការពារគ្នាដល់ថ្នាក់នេះទៅហើយ?”
       “Jaykay ជាកូនប្រុសរបស់ខ្ញុំ បើខ្ញុំមិនការពារគេឲ្យនរណាមកបំពេញតួនាទីនេះជំនួសខ្ញុំក្នុងនាមជាម្តាយ”
       អ្នកកាសែតភ្ញាក់ព្រើតបើកភ្នែកធំៗមើលមុខគ្នា នេះពួកគេមិនបានស្តាប់ច្រឡំទេឬ? ទេពអប្សររបស់គេជាម្តាយរបស់ព្រះអង្គម្ចាស់ដើរដីដែលពួកគេដាក់នាមលង់ស្នេហ៍បែបនេះឬ?
       “ឈប់សិននេះមានន័យថាម៉េច?”
       “Jeon Jungkook ជាកូនប្រុសបង្កើតរបស់ខ្ញុំ សន្និសិតការសែតបញ្ចប់ត្រឹមនេះចុះ”
       “តែ Alianora មិនធ្លាប់រៀបការទេ”
       “ខ្ញុំនិយាយថាមិនធ្លាប់រៀបការ តែមិនបាននិយាយថាគ្មានកូននោះទេ” និយាយចប់ក៏ដើរចេញ Jungkook រហ័សក្រោកឈរអូសដៃ Taehyung សម្តៅទៅម្តាយដែលដើរលឿនដូចហោះ ចូលទៅខាងក្នុងបាត់ ខណៈនៅខាងក្រៅកំពុងរញ៉េរញ៉ៃចេចចាចនៅឡើយ។
       “ធ្វើបែបនេះធ្វើអ្វី?” រាងក្រាស់ស្រែកគំហកដាក់ម្តាយ ទាំងមានស្នាមទឹកភ្នែកដក់ក្នុងភ្នែកផង។
       “ក្រែងឯងចង់បានបែបនេះត្រូវទេ? ចាប់ពីពេលនេះតទៅ ឯងអាចហៅម៉ាក់ថាអ្នកម៉ាក់បានដោយសេរីហើយ មិនត្រេកអរទេអ្ហេស៎?”
       “អត់..ទេ..” Jungkook ឈររអ៊ូតិចៗ ពេលម្តាយចាកចេញទៅបាត់ គេមិនដឹងថាខ្លួនឯងកំពុងរីករាយឬភ័យខ្លាចនោះទេ ចុះកេរ្តិ៍ឈ្មោះរបស់ Alianora វិញនោះ។
       “Jungkook ត្រេកអរ... ត្រូវទេ?” Tae ញញឹមហើយយកដៃជូតទឹកភ្នែកពីកន្ទុយភ្នែក Jungkook ថ្នមៗ ហើយក៏ឃើញស្នាមញញឹមសោះកក្រោះលេចឡើងលើមុខសង្ហាមួយនោះ។
       “វាមិនអីទេ...គ្រប់យ៉ាងគឺរលូនល្អណាស់ Jungkook ធ្វើបានល្អណាស់”

You're FAKE [Complete]Where stories live. Discover now