ភាគទី 13 : លេងមែនទែនឬ?

3.4K 248 7
                                    

     ( កុំគិតថាមិនមកហើយចប់រឿងនោះ យើងមានវីដេអូអាសអាភាសរបស់ឯង បើឯងលេងល្បិច ឯងនឹងស្តាយក្រោយពេញមួយជីវិត )
     បន្ទាប់ពីផ្ញើសារចេញពីទូរស័ព្ទហើយ K ក៏ដាក់បង្គុយចុះអង្គុយជក់បារីនៅជិតបង្អួចដូចសព្វដង ពេលវេលាចាប់ផ្តើមដើរទៅមុខកាន់តែយឺតឡើងៗ មួយវិនាទី មួយនាទី ម្ភៃនាទី សាមសិបនាទី ភាពយឺតយ៉ាវធ្វើឱ្យអ្នកដែលរង់ចាំកាន់តែឆេះឆាបឆួលឡើង អន្ទះអន្ទែងក្នុងខ្លួន ទាំងក្នុងចិត្តនិងភ្លើងប្រាថ្នាដែលឆេះធ្លោរឡើងម្តងម្កាលបណ្តាលឱ្យព្រឺរោមកម្រើកសព្វសារពាង្គកាយពិបាកទប់ទល់
     “ ល្បងប្រាកដទេថាគេមក? ” Riv ហាក់មិនស្ងប់ចិត្តជំនួសបងធំ ឃើញ K មកអង្គុយចាំនៅទីនេះតាំងពីម៉ោង 6 ល្ងាច បក្សពួកមកមិនទាន់អ៊ូអរ តែពេលនេះម៉ោង 9 ជាងទៅហើយ គ្រប់សមាជិកនិងកូនចៅក្រោមបង្គាប់ក៏មកដល់ជុំគ្នាអស់ តែនៅមិនឃើញស្រមោល Kim Taehyung នៅឡើយ បើតាមចរិតពិតរបស់ K ច្បាស់ណាស់ថាមិនអាចរង់ចាំនរណាបានយូរ ព្រោះគេមានឈាមរាវដែលងាយនឹងក្តៅស្លរឈាមបានមួយរំពេច
     “ គេនឹងមក! Kim Taehyung គេច្បាស់ជាមក! ” K បញ្ជាក់យ៉ាងជឿជាក់ប្រាកដក្នុងចិត្ត ខណៈដៃបោះកន្ទុយបារីដែលជក់ហើយមុននេះទៅលើឥដ្ឋមុននឹងយកជើងជាន់ពន្លត់ រួមជាមួយកន្ទុយបារីជាច្រើនទៀតដែលគេជក់ក្នុងពេលរង់ចាំ Taehyung ជាងមួយកញ្ចប់ទៅហើយ
     “ តែហួសពេលហើយ ”
     “ យើងអាចចាំបាន ”
     “ តែល្បង- ”
     “ Riv! ” បងធំ Spycho សង្កត់សម្លេងរបៀបបញ្ជាទើបធ្វើឱ្យម្ចាស់ឈ្មោះមិនហ៊ាននៅតវ៉ាវែងឆ្ងាយ សុខចិត្តបណ្តោយតាមភ្លើងចំបើងរបស់ល្បងធំសិនចុះ
     “ បាទ! ” Riv ចេញទៅក្រៅហើយទាញទ្វារបិទឱ្យរៀបរយ ទុក K ឱ្យនៅក្នុងបន្ទប់ថ្នាក់រៀនចាស់តែម្នាក់ឯងតាមបំណងរបស់គេ
     “ យើងនឹងដឹងគ្នាបើឯងមិនមក ”

     Ting....! សារលោតឡើងលើអេក្រង់ទូរស័ព្ទរបស់ Taehyung ធ្វើឱ្យវាលោតភ្លើងបំភ្លឺក្នុងបន្ទប់ងងឹត ខណះពេលម្ចាស់បន្ទប់អង្គុយអោបជើងលើជាយគ្រែមិនទាន់អាចកម្រើកខ្លួនថយចេញពីត្រង់នោះទៅកន្លែងផ្សេងបាន
     Tae អង្គុយបែបនេះតាំងពីអានសារចប់ តែសារម្តងនេះគេសម្រេចថាមិនបើកអាន គេមិនចង់ឱ្យចិត្តខ្លួនឯងទន់ជ្រាយរហូតត្រូវពួកគេគម្រាមបានទៀតទេ
     Ting...Ting....Ting....Ting....Ting....Ting...! សារលោតបន្តបន្ទាប់គ្នាធ្វើឱ្យ Tae ត្រូវខ្ទប់ត្រចៀកស្រែកយំ គេមិនត្រូវការមើលអ្វីទៀតទេ ចេញឱ្យអស់ទៅ! ចេញទៅ!
    
     “ អាតិរិច្ឆាន! អាក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល! ” K ក្តៅក្រហាយដល់ថ្នាក់គប់ទូរស័ព្ទចោលទៅផ្ទប់នឹងជញ្ជាំងធ្វើឱ្យវាបែកជាពីរខ្ទាតចេញពីគ្នា មុននឹងគោះដៃទៅលើតុផាំងស្ទើរបាក់តុជាពីរ តែគេបែរជាគ្មានអារម្មណ៍ថាឈឺសូម្បីបន្តិច
     “ មាត់នៅមិនទាន់បាត់ធុំក្លិនទឹកដោះនៅឡើយ តែវាហ៊ានជំទាស់ចិត្តយើង! ” គេស្រែកខ្លាំងៗធ្វើឱ្យ Riv ដែលនៅខាងក្រៅប្រញាប់រត់ចូលមកមើល តែក៏មិនហ៊ានសួរនាំអ្វីព្រោះដឹងហេតុផលមុនរួចទៅហើយ
     “ ... ” K បើកភ្នែកកំណាចពណ៌ខ្មៅរបស់គេសម្លឹងមើលទូរស័ព្ទដែលបែកខ្ទេចខ្ទីនៅម្ខាង គេឱ្យឱកាសក្មេងម្នាក់នេះច្រើនខ្លាំងណាស់ គេទ្រាំអង្គុយចាំរហូតដល់ម៉ោង 10 ជាងទាំងដែលការណាត់ហួសត្រឹមម៉ោង 9  តែមិនឃើញសូម្បីស្រមោល ពេលនេះទើបគេដឹងថា ការដែលឱ្យឱកាសនិងរំពឹងទៅលើនរណាម្នាក់ខ្លាំងពេក គ្រប់យ៉ាងនឹងបញ្ចប់ទៅដោយគ្មានន័យ
     “ បាន! យើងនឹងឱ្យឯងដឹងថាមនុស្សដែលជំទាស់ចិត្តយើងត្រូវទទួលលទ្ធផលបែបណា ”

You're FAKE [Complete]Where stories live. Discover now