ភាគទី 31 : បីថ្ងៃទៀត

2.6K 184 0
                                    


       រថយន្តនិងមនុស្សម្នាជាច្រើនកំពុងធ្វើចរាចរណ៍តាមដងផ្លូវក្នុងទីក្រុងសេអ៊ូល។ ភ្លើងពណ៌រំលេចភ្លឺផ្លេកគ្រប់ទីកន្លែង ហាងតូចៗរៀបចំតុបតែងយ៉ាងស្រស់ស្អាត អគារធំៗឈរជ្រោងបង្ហាញភាពលេចធ្លោមិនឱ្យចាញ់ប្រទេសសេដ្ឋកិច្ចទំនើបដទៃទៀតឡើយ។
       Taehyung បោះជំហានយឺតៗស្រូបយកខ្យល់ត្រជាក់នាពេលរាត្រី ថ្ងៃនេះ K ដូចជាគ្មានសកម្មភាពអ្វីនោះទេ ដូច្នេះទើបធ្វើឱ្យគេមានអារម្មណ៍ថាអាចដកដង្ហើមដោយធូរក្នុងទ្រូងមិនមានអារម្មណ៍ភិតភ័យដូចពេលមុនៗ។
       អ្នកកម្លោះលើកដៃមើលនាឡិកាជាច្រើនដង ប្រហែលដោយសារគេរំភើបចិត្តខ្លាំងពេកទើបម៉ោងប្រែជាដើរយឺតខុសធម្មតា មួយនាទីៗប្រៀបដូចពេលវេលារាប់ឆ្នាំ។ Tae លើកទូរស័ព្ទមកចុចមើលសាររបស់ Jungkook ដែលណាត់គេតាំងពីថ្ងៃត្រង់ឱ្យមកជួបគ្នានៅផ្លូវមាត់ទន្លេហាន នៅទីនេះមិនសូវមានមនុស្សនោះទេព្រោះមិនមែនជាថ្ងៃចុងសប្តាហ៍ តែអាកាសធាតុពិតជាល្អខ្លាំងណាស់។
       “ Jungkook មកដល់ឬនៅ? ” Taehyung ផ្ញើសារទៅ Jungkook ខណៈឈរសម្លឹងទឹកទន្លេពីចម្ងាយ មិនយូរប៉ុន្មាន Jungkook ក៏តបមកវិញ។
       ( ខ្ញុំកំពុងឈរមើលមកពីចម្ងាយ )
       “ ឯងនៅឯណា? ”
       ( ខ្ញុំនៅក្នុងបេះដូងបង )
       សារពី Jungkook ធ្វើឱ្យអ្នកម្ខាងទៀតញញឹមបិទមាត់មិនជិត។
       “ បងពិតជាមិនឃើញឯងពិតមែន ”
       Tae ចុចបញ្ចូនសារព្រមទាំងងាករកមើលក្បែរៗនោះ តែមិនមានមនុស្សនីទីនេះទេ។ មិនដល់ពីរនាទីផងទូរស័ព្ទរបស់ Tae ក៏រោទ៍ឡើង។
       « Hallo Jungkook! »
       ( បងបិទភ្នែកទៅ ហើយធ្វើតាមអ្វីដែលខ្ញុំប្រាប់ )
       « ហេតុអី? » Tae សួរធម្មតាតែបែរជាធ្វើឱ្យអ្នកម្ខាងទៀតយល់ក្នុងន័យផ្សេងទៅវិញ។
       ( មិនទុកចិត្តខ្ញុំឬ? )
       « អត់ទេ បងគ្មានន័យបែបនោះទេ »
       « អូខេ បងបិទភ្នែកក៏បាន! » Taehyung ផ្អឹបទូរស័ព្ទជិតត្រចៀកហើយបិទភ្នែកយឺតៗ។
       ( បែរទៅខាងឆ្វេងដៃហើយដើរទៅមុខទៅ )
       « ប៉ុន្មានជំហាន? »
       ( ពេលដល់ខ្ញុំនឹងប្រាប់ឱ្យឈប់ )
       « ល្អ! »
       Taehyung ដើរទៅមុខយឺតៗតែបែរជាគ្មានអារម្មណ៍ថាខ្លាចឬព្រួយបារម្ភនោះទេ ទោះគេមើលមិនឃើញតែគេជឿជាក់លើ Jungkook ។ Jungkook នឹងធ្វើជាភ្នែករបស់គេ។
       ( ឈប់ បត់ឆ្វេងហើយដើរទៅមុខដប់ជំហាន )
       Tae មិនមាត់តែធ្វើតាម។
       ( មួយជំហានទៀត ) Jungkook ញញឹមពេលឃើញថា Tae ធ្វើតាមអ្វីដែលគេនិយាយគ្រប់យ៉ាងប្រៀបដូចជាសត្វចិញ្ចឹមដែលស្តាប់បញ្ជាមួយក្បាល។
       « ដល់ហើយអ្ហេស? »
       ( បងបើកភ្នែកទៅ )
       Taehyung បើកភ្នែកយឺតៗមើលជុំវិញខ្លួន នៅខាងមុខគេមានផ្កាកុលាបមួយទងដែលដាក់សង្កត់ក្រដាសមួយសន្លឹកលើកៅអីសាធារណៈ។
       ( បងអានអក្សរលើក្រដាសទៅ ) Jungkook និយាយហើយបិទទូរស័ព្ទទើប Taehyung យកផ្កាមកកាន់ហើយអានសំបុត្រមួយនោះ។
       « Taehyung ខ្ញុំស្រឡាញ់បង យប់នេះបងព្រមធ្វើជារបស់ខ្ញុំទៅ »
       Tae នៅស្ងៀមសម្លឹងមើលអក្សរលើក្រដាស។ Jungkook ពិតជានិយាយបែបនេះមែនទេ? ការពិតគមេជាមនុស្សប្រភេទណាឱ្យប្រាកដ?
       « Taehyung... » Jungkook មកដល់តាំងពីពេលណាក៏មិនដឹង ចូលមកអោបចង្កេះ Tae ពីក្រោយហើយដាក់ចង្កាលើស្មា Tae ។
       « ខ្ញុំចង់បានបង! »
       « តែរបួសឯងមិនទាន់ជានៅឡើយ បងក៏ទើបតែងើបពីឈឺ »
       Taehyung ងាកក្រោយហើយអង្អែលផ្ពាល់ទាំងសងខាងរបស់ Jungkook ក្បាលរបស់គេនៅមិនទាន់ស្រាយបង់រុំរបួសចេញនៅឡើយទេ។
       « ស្អប់ខ្ពើមខ្ញុំអ្ហេស? »
       « អត់ទេ តែបងបារម្ភពីឯង »
       « មកពីបងមិនព្រមឱ្យខ្ញុំប៉ះពាល់ទៅវិញទេ »
       « បងត្រូវការពេលវេលា Jungkook មិនយូរនោះទេ » Taehyung និយាយក្នុងន័យអង្វរក តែអ្នកម្ខាងទៀតដូចជាស្តាប់មិនចូលទាល់តែសោះ។
       « យ៉ាងណាក៏យើងជាសង្សារទៅហើយ ខ្ញុំចង់បានបងឥឡូវនេះ មានបញ្ហាទេ? »
       « Jungkook!! »
       Jungkook មិនបានស្តាប់អ្វីដែល Taehyung ព្យាយាមនិយាយ គេអូសដៃ Tae ចូលទៅក្នុងសួនមុននឹងផ្តួលខ្លួនគេទៅលើស្មៅដែលបាំងជុំវិញជិតដោយដើមផ្កាខ្ពស់ៗ។
       « ឯងចង់ធ្វើអី? »
       Tae ក្រោកអង្គុយពេលឃើញ Jungkook ដោះអាវក្រៅចេញ តែបែរជាត្រូវសង្កត់ឱ្យដួលទៅលើស្មៅវិញ តាមដោយបបូរមាត់ក្រាស់របស់ Jungkook ថើបញក់ញីបបូរមាត់ក្រហមព្រឿងៗរបស់គេហើយថើបបង្អូសចុះមកដល់កនិងទ្រូង។
       « ឈប់ទៅ Jungkook! » Taehyung ព្យាយាមគេចតែគ្មានបានផល កម្លាំងរបស់ Jungkook ខ្លាំងជាងពេលធម្មតារាប់សិបដង។
       « ចេញទៅ! » អ្នកខាងក្រោមស្រែកខ្លាំងៗហាក់គំហកធ្វើឱ្យ Jungkook ភ្ញាក់ក្រញាង។
       « ឯងឆ្គួតមែនទេ? នេះជាសួនសាធារណៈ បើមានគេមកឃើញតើគិតយ៉ាងម៉េច? »
       « បើអញ្ចឹងទៅផ្ទះរបស់ខ្ញុំ ទៅជួលសណ្ឋាគារក្បែរនេះក៏បាន »
       Jungkook និយាយដូចមនុស្សគ្មានសតិព្រមទាំងទាញអាវមកពាក់ទាំងញញីញញ័រមុននឹងទាញដៃ Tae ឱ្យក្រោកឈរ តែ Tae បែរជាលោរទៅអោបគេជាប់។
       « បងយល់អារម្មណ៍ឯង Jungkook... » Tae អង្អែលខ្នង Jungkook ថ្នមៗមុននឹងនិយាយបន្ត « បីថ្ងៃទៀត តែបីថ្ងៃទៀតប៉ុណ្ណោះ បងនឹងព្រមធ្វើជារបស់ឯង »
       « បងនិយាយពិតមែនអ្ហេស? » Jungkook ទម្លាក់សម្លេងមកធម្មតាវិញ ក្នុងសឋភាពស្ងប់ជាងមុន។
       « ពិតមែន បងសន្យា! »
       « បងសន្យាហើយមិនអាចបំភ្លេចបានទេ »
       « អឺមម៎!! »
       Taehyung អង្គុយអោប Jungkook នៅត្រង់នោះដើម្បីលួងលោមគេ។ ប្រហែលជាមកពីវាជាលើកដំបូងហើយ Jungkook នៅក្មេងខ្លាំងពេកទើបបណ្តោយឱ្យអារម្មណ៍ទាំងនោះគ្រប់គ្រងគេបានដោយងាយបែបនេះ តែគេមិនអាចធ្វើវាបាននៅពេលនេះពិតមែន អត់ធ្មត់បន្តិចទៅ។
      
       Ring Ring... Ring Ring... Ring Ring....
       « ចង្រៃយ៎អើយ! »
       Simon គប់ទូរស័ព្ទចោលទៅម្ខាងបែកខ្ទេចខ្ទី ខណៈកំពុងអង្គុយញ៉ាំនំប៉ាវលើកៅអីក្នុងសួនរបស់មន្ទីរពេទ្យ តាំងពីព្រលឹមទល់យប់ថ្មើរនេះគេនៅមិនទាន់មានអ្វីចូលពោះនៅឡើយទេ។ អ្នកម៉ាក់របស់គេតេមកច្រើនដងណាស់ ទូរស័ព្ទស្ទើរបែកត្រចៀកទៅហើយ ច្បាស់ណាស់ថាចង់និយាយពីរឿងអាចោរម្សៀតម្នាក់នោះ បើគេលើកទូរស័ព្ទច្បាស់ជាត្រូវសកមួយរយៗដូចដើមឫស្សីមិនខាន។
       « Kyosuke ហេតុអីឯងមិនងាប់ឱ្យបាត់តែម្តងទៅ? » Simon ស្រែកសួរខ្លួនឯងមុននឹងនរណាម្នាក់មកឈរនៅចំពោះមុខគេ។
       « អ្នកម៉ាក់- »
       ផាច់!!
       Simon ងាកមុខទៅតាមកម្លាំងទះរបស់ម្តាយតែក៏មិនព្រមបែរមកវិញ។ គាត់ប្រហែលជាលឺអ្វីដែលគេនិយាយអស់ហើយ។
       « ហេតុអីធ្វើបែបនេះ? ឯងធ្វើឱ្យម៉ាក់អស់សង្ឃឹមខ្លាំងណាស់ Simon » អ្នកជាម្តាយពោលទាំងទឹកភ្នែកស្រក់ តើ Simon ចាប់ផ្តើមបាត់បង់មនោសញ្ចេតនាជាមួយ Kyosuke តាំងពីពេលណា? ហេតុអ្វីគាត់មិនដឹង?
       « ម៉ាក់អស់សង្ឃឹមលើខ្ញុំព្រោះវាមែនទេ? ដួលប៉ុណ្ណឹងវាមិនងាប់បាត់ទេ »
       « មិនស្លាប់? តែ Kyosuke ហូរឈាមស្ទើរតែអស់ពីខ្លួន បើគ្រូពេទ្យមិនចូលទៅទាន់គេហូរឈាមខ្សោះពីខ្លួនស្លាប់បាត់ទៅហើយ របួសជើងក៏ដាច់ថ្នេរត្រូវដេរសារថ្មី ឯងសប្បាយចិត្តហើយមែនទេ? ឯងមានយល់ពីការឈឺចាប់របស់គេខ្លះទេ? »
       « ខ្ញុំមិនយល់ ចុះគេ? គេចេញទៅបាត់ដំណឹង បំភ្លេចខ្ញុំ បំភ្លេចសន្យាដែលធ្លាប់ឱ្យខ្ញុំ អ្វីក៏មិនចាំ គេធ្លាប់ព្យាយាមយល់ពីខ្ញុំម្តងណាទេ? » Simon ស្រែកខ្លាំងៗ តែទឹកមុខមាំនៅតែមិនបណ្តោយឱ្យទឹកភ្នែកស្រក់ចុះមក គេដាច់ខាតមិនស្រក់ទឹកភ្នែកព្រោះ Kyosuke ម្តងទៀតទេ។
       « គេបាត់ការចងចាំ »
       « វាដូចតែគ្នាទេ ព្រោះគេមិនទាំងមានបំណងចង់ចងចាំរឿងអតីតកាលជាមួយខ្ញុំផង »
       « ...... » អ្នកជាម្តាយស្ងាត់មាត់បន្ទាប់ពីទាស់សម្តីតឹងសរសៃកជាមួយកូនប្រុស ពេលនេះនិយាយអ្វីក៏មិនចេញក្រៅពីអស់សង្ឃឹមលើទំនាក់ទំនងពួកគេរហូតដល់ស្រក់ទឹកភ្នែក។
       « បើម៉ាក់ចង់ឱ្យខ្ញុំនៅមើលគេ ក៏បាន ខ្ញុំយល់ព្រម តែបន្ទាប់ពីគេចេញពីមន្ទីរពេទ្យ ខ្ញុំនឹងរើរចេញពីផ្ទះ »
       « ម៉ាក់នឹងរកកន្លែងថ្មីឱ្យ Kyosuke នៅ ឯងមិនចាំបាច់ស្អប់មុខគេដល់ថ្នាក់រើរចេញពីផ្ទះទេ » ស្រ្តីចំណាស់ដកដង្ហើមធំ បើឱ្យពួកគេនៅជិតគ្នា ហើយ Simon នៅតែមានគំនិតបែបនេះ Kyosuke គ្មានថ្ងៃបានសុខនោះទេ។
       « បើអ្នកម៉ាក់យល់ ក៏ល្អហើយ » អ្នកជាកូនក្រោកដើរសម្តៅទៅមន្ទីរពេទ្យទាំងមិនខ្វល់ពីបំណែកទូរស័ព្ទដែលបែកខ្ចាត់ខ្ចាយជិតផើងផ្កា។

You're FAKE [Complete]Donde viven las historias. Descúbrelo ahora