ភាគទី 40

2.8K 171 0
                                    

       បន្ទាប់ពីចប់ម៉ោងរៀនពេលព្រឹកហើយ សិស្សទាំងអស់ក្នុងអគារសិក្សាឆ្នាំចុងក្រោយមានពេលសម្រាកដល់ទៅ 3 ម៉ោង ព្រោះមិនមានម៉ោងរៀនហើយត្រូវសម្រាកញ៉ាំអាហារពេលថ្ងៃត្រង់ផង។ គ្រប់គ្នាទៅរកកន្លែងសម្រាកតាមចំណូលចិត្តរៀងៗខ្លួន ខ្លះទៅលេងបាល់ ខ្លះអានសៀវភៅប្រលោមលោក Manga មើល Anime ក្នុងថ្នាក់ ខ្លះទៀតលេងហ្គេម ខ្លះឡើងទៅអង្គុយជជែកគ្នាលេងលើដំបូលអគារ ចំណែកមួយចំនួនទៀតទៅហាត់ឧបករណ៍ភ្លេងនៅបន្ទប់តន្ត្រីជាដើម។
       Taehyung ដើររកមើល Jungkook បន្ទាប់ពីអង្គុយចាំអស់ចិត្តអស់ចង់។ មុននេះ Jungkook ប្រាប់ថាសុំទៅបន្ទប់ទឹកមួយភ្លែត តែនេះជិតមួយម៉ោងហើយដែលគេបាត់ទៅ ពីដំបូងគិតថានឹងមិនទៅតាមទេព្រោះខ្លាចប្រទះនឹងហេតុការណ៍ដូចពីម្សិលទៀត តែពេលគិតដល់ខ្លាចគេទៅមានរឿងជាមួយ Simon ឬក៏ Riv ម្តងទៀត ទើបដាច់ចិត្តមិនទៅតាមមិនបាន។
       « ប៉ុណ្ណឹងបានហើយប្រយ័ត្នគេមកទាន់ » សម្លេង Jungkook បន្លឺចេញពីបន្ទប់រៀនដែលខាងសាលាទុកចោលតែមិនបានចាក់សោរឱ្យវានរៀបរយទើបអាចចេញចិត្តបានតាមចិត្ត។
       សម្លេង Jungkook មិនទាន់បាត់ងំពីត្រចៀករបស់ Tae ផង សម្លេងមនុស្សស្រីម្នាក់ទៀតដែលមិនមែនជា Charlotte ក៏បន្លឺឡើងប្រដេញគ្នា។
       « ក៏បាន! តែយប់នេះអូននឹកបងស្លាប់ហើយ ពេលអផ្សុកកុំភ្លេចតេមកណា អូននឹងទៅរកដល់ផ្ទះភ្លាម »
       Taehyung ដើរទៅជិតទ្វារបន្ទប់ដែលបិទមិនជិតបន្សល់ប្រឡោះតូចមួយល្មមអាចឱ្យមើលឃើញដល់ខាងក្នុង។ Taehyung ប្រឹងទប់ទឹកភ្នែកខណៈឈរមើលសកម្មភាពត្រេកត្រអាលរបស់អ្នកនៅខាងក្នុង Jungkook ក្នុងសភាពអត់អាវចំហល្វែងលើ ចំណែកខោត្រូវប្រឡេះឡេវរូតទាញឱ្យចុះក្រោមផុតចង្កេះ កំពុងអោបក្រសោបស្រីស្អាតដែលគេអាចចំណាំមុខបានថាជាសិស្សថ្នាក់ G ។ នាងអង្គុយពីលើរាងកាយរឹងមាំរបស់ Jungkook ដោយច្រត់ដៃទៅក្រោយពើងខ្លួនឱ្យគេបានលេងប្រលែងនឹងដើមទ្រូងមូលក្លំធំហួសមាឌរបស់នាង ដែលមានតែសំពត់បិទបាំងល្វែងក្រោម ចំណែកឯខោក្នុងត្រូវទាញរបូតមកនៅកជើងម្ខាង។ Jungkook ប្រើដៃម្ខាងលូកចូលក្នុងសំពត់របស់សិស្សស្រីរួមជំនាន់ ចំណែកម្ខាងទៀតច្របាច់អង្អែលហើយទាញចុងកំពូលភ្នំពណ៌ផ្កាឈូកស្រាលរបស់នាងទៅបឺតជញ្ជក់ ម្តងឆ្វេងម្តងស្តាំដូខទារកបៅដោះក្បាល។ រាងតូចសម្លឹងមើលកញ្ចប់ស្រោមអនាម័យដែលត្រូវដោះចោលនៅជិតជើង Jungkook បញ្ជាក់ថាមុននេះពួកគេបានធ្វើវាម្តងរួចទៅហើយ តែសម្លេងថ្ងួចថ្ងូររបស់ស្រីម្នាក់នោះនៅតែបន្តបន្លឺឡើងក្រោមចលនាម្រាមដៃរបស់ Jungkook មិនព្រមឈប់។
       ទឹកភ្នែកដ៏ថោកទាបហូរស្រក់ទៅលើកម្រាលឥដ្ឋតក់ៗ ខណៈម្ចាស់របស់វាសម្រេចចិត្តហើយថានឹងដើរទៅមុខបន្ត ចាត់ទុកថាមិនបានឃើញមិនបានលឺអ្វីទាំងអស់ គេដឹងហើយថាមិនគួរដើរចេញមក តែចិត្តនៅតែមានៈចេញមកឱ្យទាល់តែបាន។ សមមុខហើយដែលបានឃើញទិដ្ឋភាពដូចមុននេះ ថ្ងៃក្រោយឱ្យចេះចាំថាកុំចង់ដឹងចង់លឺច្រើនពេក ដឹងច្រើនប៉ុណ្ណា ឈឺក៏ច្រើនប៉ុណ្ណឹងដូចគ្នា។
       Taehyung ដើរឡើងទៅអង្គុយនៅមាត់ជណ្តើរជាន់លើបង្អស់តែម្នាក់ឯង។ ក្នុងទ្រូងស្រែកថាឈឺខ្លាំងណាស់ បើបេះដូងរបស់គេមានដៃមានជើងអាចចេញមកក្រៅវិញនោះ វាច្បាស់ជាចេញមកទះកំភ្លៀងគេឱ្យបែកមាត់ហូរឈាមមិនខាន ព្រោះតែធ្វើឱ្យវាទទួលរងភាពឈឺចាប់គ្រប់ពេលវេលា គ្មានវិនាទីណាបានធូរស្បើយ។ មិនដឹងថាបេះដូងរបស់គេឆ្លាក់ឈ្មោះរបស់ Jungkook តាំងពីពេលណានោះទេ ទើបពេលនេះគេមិនអាចសូម្បីតែតតាំងនឹងការពិតដែលខ្លួនឯងកំពុងត្រូវគេក្បត់នៅចំពោះមុខ កាន់តែគិត បេះដូងកាន់តែបង្ហាញយ៉ាងច្បាស់ថាមិនអាចបាត់បង់គេ បើមិនចង់បាត់បង់ដូច្នេះគេមិនត្រូវធ្វើឆ្លាតនោះទេ ល្ងង់ៗទើបអាចរក្សាទុកគេឱ្យនៅក្បែរខ្លួនបាន។
      
       បន្ទាប់ពីយំអស់ចិត្តនិងអង្គុយគិតរហូតដល់ខួរក្បាលប្រែជាទទេរស្អាតហើយ មនុស្សស្គមរីងរៃដោយអាការមិនសប្បាយចិត្ត ក៏បោះជំហានយឺតៗនាំរាងកាយគ្មានវិញ្ញាណរបស់គេត្រឡប់ទៅថ្នាក់រៀនវិញ។
       « ប៉ុណ្ណឹងបានហើយ ឯងយំលែងចេញហើយ ទឹកភ្នែកក៏រីងអស់ដែរ ល្មមឈប់ឈឺបានហើយ » រាងតូចលើកដៃទប់ទ្រូងខាងឆ្វេងដែលឈឺខ្ទោកៗ សង្ឃឹមថាវានឹងអាចធូរស្បើយបានខ្លះ។
       « ឯងយ៉ាងម៉េចហើយ? » Jungkook លួចអូស Kyosuke ទៅឈរនិយាយគ្នានៅកៀនជញ្ជាំងក្បែរជណ្តើរ ដែលស្ងាត់មិនសូវមានមនុស្ស ព្រោះពួកគេដូចជាមិនបាននិយាយគ្នាច្រើនថ្ងៃដែរហើយ បើគិតឱ្យបានត្រឹមត្រូវគឺមិនក្រោមកន្លះខែនោះទេ។
       « លែងអីហើយ អាចដើរបានធម្មតា គ្រាន់តែពេទ្យហាមមិនឱ្យរត់ឆ្វេចឆ្វាចដូចមុន »
       « អឺ! ល្អហើយ ថ្ងៃក្រោយឱ្យចេះប្រយ័ត្នផង » Jungkook យកកណ្តាប់ដៃទៅដាល់ទ្រូងឆ្វេង Kyosuke តិចៗហើយវាយស្មាគេពីខាងក្រោយថ្នមៗដើម្បីលើកទឹកចិត្តគេ។
       « ចុះផែនការណ៍ល្បងដល់ណាហើយ? » Kyosuke និយាយបណ្តើរសម្លឹងមើលក្រោយខ្នង Jungkook បណ្តើរ ព្រោះខ្លាចថានឹងមានមនុស្សមកឃើញ ជាពិសេស Simon ។
       « ច្បាស់ជារលូនហើយ តែ... » Jungkook ឈប់និយាយហើយសម្លឹងមុខរបស់ Kyosuke ជាមួយកែវភ្នែកចម្លែក « ឯងមានអ្វីពាក់ព័ន្ធនឹង Simon? យើងឃើញវាប៉ះឯង » គេនិយាយហើយបូញមាត់ទៅខាងក្រោមធ្វើឱ្យអ្នកម្ខាងទៀតរឹងខ្លួនដូចថ្ម។
       « គ្មា-គ្មានអីទេ គ្រាន់តែធ្លាប់ជាមិត្តនឹងគ្នាពេលនៅតូច តែខ្ញុំបែរជាមិនចាំមុខគេ ពេលនេះអ្នកម៉ាក់មិននៅ គាត់យកខ្ញុំទៅផ្ញើនឹងម៉ាក់ Simon នៅផ្ទះជាមួយគ្នារាល់ថ្ងៃ ទើសទាល់សឹងស្លាប់ទៅហើយ » Kyosuke និយាយហើយសើចក្អាកក្អាយដើម្បីលាក់បាំង Jungkook ពីអ្វីដែល Simon ធ្វើដាក់គេ រឿងបែបនេះបើឱ្យអ្នកដទៃដឹងវាគួរឱ្យអាម៉ាស់ណាស់ ទោះមិត្តជិតស្និទ្ធក៏ដោយ។
       « បែបនេះទើបឯងមិនទៅជួបជុំក្រុម? »
       « ហាសហា! មែនហើយ! »
       « .... »
      
       Tae ឈរមើល Jungkook និង Riv និយាយគ្នាមួយសន្ទុះហើយតែស្តាប់មិនលឺ មិនដឹងថាពួកគេនិយាយគ្នាពីអ្វី។ តែឆ្ងល់ណាស់ Riv ធ្លាប់ព្រួតគ្នាវ៉ៃ Jungkook ម្តងកាលពីទើបតែផ្ទេរមក តែហេតុអីពេលនេះមើលទៅស្និតស្នាលនឹងគ្នាខ្លាំងម្លេះ? អ... គេភ្លេចឱ្យឈឹងទៅ សូម្បីតែកាលពីបោះតង់នៅជាយភ្នំ Jungkook ក៏បារម្ភពី Riv ខ្លាំងណាស់ដែរ។ ជាពិសេសគឺកាយវិការដែល Jungkook ដាល់ទ្រូងនិងវាយស្មា Riv វាដូចជាប្រហែលៗខ្លាំងណាស់ តែនឹកមិនឃើញទាល់តែសោះថាធ្លាប់ឃើញនៅឯណា។
       « Tae! »
       « Simon! » រាងតូចយកដៃរឹតទ្រូងព្រោះភ្ញាក់ ដោយសារសុខៗ Simon យកដៃមកដាក់លើស្មាទាំងមិនបន្លឺសម្លេងសូម្បីបន្តិច លស់ព្រលឹងអស់ហើយ។
       « គេទាំងពីរដូចជាត្រូវគ្នាណាស់ ចង់ដឹងដល់ហើយថានាំគ្នានិយាយពីអី? » រាងក្រាស់ឈរលូកហោប៉ៅខោជ្រែងជើងសម្លឹងទៅកម្លោះតូចដែលកំពុងនិយាយសើចជាមួយ Jungkook យ៉ាងមានក្តីសុខ។
       « កុំទៅខ្វល់ទៅ » Tae ងាកមុខចេញហើយបែរមកនិយាយជាមួយមិត្តសម្លាញ់វិញ។
       « មែនហើយ... ស្រេកទឹកណាស់ តោះទៅរកអីផឹក »
       « អឺម!! » រាងតូចញញឹមហើយដើរញាប់ជើងតាមជំហានវែងៗរបស់ Simon សម្តៅទៅទូរភេសជ្ជៈដែលដាក់នៅជាន់ក្រោមបង្អស់។
      
       បន្ទាប់ពីរកទិញអីផឹកហើយនិយាយគ្នាលេងពីនេះពីនោះមួយសន្ទុះហើយ Taehyung និង Simon ក៏ត្រូវបែកផ្លូវគ្នា ព្រោះ Chisun និង Annto មកហៅទៅលេងបាល់ តែ Tae ប្រកែកថាងងុយគេង មិនចង់លេង ទើបត្រូវត្រឡប់មកថ្នាក់រៀនវិញតែម្នាក់ឯង។
       Taehyung កាន់ទឹកដោះគោរសជាតិចេកមួយដបធំជាមួយទុយោរមួយដើម ដែលទិញសម្រាប់ផ្ញើ Jungkook ជាពិសេស ព្រោះឃើញគេឧស្សាហ៍ផឹករសជាតិនេះណាស់។ រាងតូចបោះជំហានលឿនដើរសម្តៅទៅបន្ទប់រៀននៅជាន់លើ ត្រូវឡើងជណ្តើររាប់សិបកាំបែកញើសសស្រាក់ជោគខ្លួន តែនៅមិនព្រមឈប់សម្រាក លុះត្រាតែបានឡើងមកដល់ជាន់បន្ទប់រៀនរបស់គេទើបដើរយឺតៗដូចធម្មតាវិញ។
       តែវាដូចជាមានប្រវត្តិសាស្ត្រច្រំដែលច្រើនដងណាស់ក្នុងឆាកជីវិតរបស់ Taehyung ។ វាចប្រើនដងពេករហូតដល់មិនចង់ជឿថាវាជារឿងចៃដន្យ ដែលគ្រាន់តែគេឡើងមកដល់ភ្លាមក៏ឃើញ Jungkook ត្រូវ Charlotte អូសដៃចូលទៅក្នុងបន្ទប់រៀនដែលគ្មានមនុស្សព្រោះគ្រប់គ្នាចេញទៅខាងក្រៅអស់ ហើយចាប់ផ្តើមបឺតជញ្ជក់មាត់គ្នាទាំងគ្មានភាពអៀនខ្មាស។ ប្រហែលជាពួកគេសប្បាយរីករាយ ជ្រួតជ្រាប រំជើបរំជួលខ្លាំងណាស់ហើយទើបដល់ថ្នាក់ Charlotte ទាញដៃ Jungkook ឱ្យទៅអង្អែលចន្លោះភ្លៅរបស់នាង មិនយូរប៉ុន្មានម្រាមដៃវែងៗធំៗតាមរបៀបមនុស្សប្រុសរបស់គេក៏សម្រូតឡើងទៅលើតម្រង់រូងល្អាងសម្ងាត់របស់នាងដោយកៀសខោក្នុងស្តើងរហៀរមួយនោះចេញបន្តិច។ មិនទាន់ដាក់ចូលដល់ពាក់កណ្តាលម្រាមផង ស្រីស្អាតក៏ភ្លាត់សម្លេងថ្ងួចថ្ងូរស្រួយស្រេះចេញមកក្រៅទាំងកំពុងក្រេបជញ្ជក់ដោះដូរអណ្តាតគ្នាជាមួយ Jungkook គ្មានរបូតចេញសូម្បីមួយវិនាទី។
       Taehyung មិនលឺមាត់សុខចិត្តទាញទ្វារបិទឱ្យពួកគេ ហើយដើរចេញពីត្រង់នោះសម្តៅទៅបន្ទប់ទឹកដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះ។
       « លោកមានចេតនាឱ្យគេឃើញ ត្រូវទេ? » Charlotte ដកមាត់ចេញពីបបូរមាត់ក្រាស់របស់ Jungkook ធ្វើឱ្យមើលឃើញយ៉ាងច្បាស់នូវស្នាមញញឹមចម្លែករបស់គេ។
       « ត្រូវហើយ ខ្ញុំមិនជឿថាគេនៅអាចទ្រាំទ្របានទៀតនោះទេ »
       « លោកអាក្រក់ណាស់ »
       « ខ្ញុំអាក្រក់ តើស្អប់ខ្ញុំទេ? » Jungkook ខិតទៅជិតហើយសម្លឹងបបូរមាត់ក្រហមដូចសារិការបស់ Charlotte ជាមួយកែវភ្នែកគឃ្លើនបង្ហាញពីភាពស្រេកឃ្លានពេញទំហឹង។
       « បើអញ្ចឹង សុំឱ្យធ្ងន់ដៃបន្តិចមក Charlotte ចូលចិត្តប្រុសអាក្រក់ៗបែបនេះណាស់ » នាងញញឹមព្រមទាំងទាញដៃ Jungkook ឱ្យទះគូទហាប់ណែនរបស់នាងខ្លាំងៗ។
       « ជូនតាមសំណូមពរ! »
      
       រាងតូចដើរចូលទៅក្នុងបន្ទប់ទឹកយឺតៗ ភ្នែកសម្លឹងមើលទៅបន្ទះកញ្ចក់ជាប់ជញ្ជាំងដែលកំពុងបង្ហាញយ៉ាងច្បាស់ពីរូបរាងស្គមកំព្រឹងហើយស្លេកស្លាំងដូចសាកសពរបស់គេ។ Taehyung សម្លឹងទឹកភ្នែកខ្លួនឯងដែលកំពុងស្រក់ក្នុងកញ្ចក់ មិននឹកស្មានសោះថាពេលនេះគេមានរូបរាងគួរឱ្យសង្វេគដល់ថ្នាក់នេះ។ កាន់តែសម្លឹង កាន់តែធ្វើឱ្យគេស្អប់ខ្ពើមខ្លួនឯងខ្លាំងឡើង។
       ផាច់.. ផាច់.. ផាច់... ផាច់... ផាច់.........!!!
      Taeលើកដៃទះកំភ្លៀងកំភ្លៀងខ្លួនឯងខ្លាំងៗរហូតដល់បែកមាត់ហូរឈាមរហាម តែគេនៅមិនព្រមឈប់ ដរាបណាទឹកភ្នែកថោកទាបរបស់គេនៅមិនព្រមឈប់ស្រក់ គេនឹងទះរហូតដល់វាឈប់ស្រក់ដោយខ្លួនឯង។
      « ទៅស្លាប់ទៅ! »
      ផាច់!
      « ឯងទៅស្លាប់ទៅ Kim Taehyung! »
      ផាច់!
      « អាមនុស្សថោកទាប ឯងមានហេតុផលអីនៅរស់បន្តទៀត? »
      ផាច់!
      « ទៅងាប់ទៅ! »
      Taehyung ស្រែកខ្លាំងៗហើយបោចញីញក់សក់ខ្លួនឯង ព្រមទាំងទះខ្លួនឯងរហូតដល់ដួលចុះទៅលើការ៉ូក្នុងបន្ទប់ទឹក។
      « ឯងថោកទាប ខ្លួនប្រាណ បេះដូង សុទ្ធតែគ្មានតម្លៃ ឯងគួរតែប្រញាប់ស្លាប់ទៅ កុំឱ្យខ្លួនឯងឈឺជាងនេះទៀត! »
      រាងតូចរអ៊ូរង៉ូវៗទាំងទឹកភ្នែកហូរស្រោចមកលើឈាមដែលហូរចេញពីគែមមាត់។ Tae ទាញដបទឹកដោះគោរសជាតិចេកដែលទិញសម្រាប់ Jungkook មកបើកគម្របហើយចាក់ចូលទៅក្នុងមាត់ខ្លួនឯងរហូតដល់ហូរហៀរចេញមកក្រៅ។
      ផឹកទៅ! វាជារសជាតិដែលមនុស្សដែលឯងស្រឡាញ់ចូលចិត្តបំផុត តែឯងបែរជាមិនអាចផឹកបាន ពេលនេះផឹកទៅ! ផឹកឱ្យអស់ទៅ! កុំឱ្យនៅសល់ឱ្យសោះ ព្រោះឯងស្រឡាញ់គេ បើចង់បានអ្វីមួយឯងត្រូវតែលះបង់! បើមិនចង់បាត់បង់គេ ឯងត្រូវតែតាមទ្រ តាមយកចិត្តគេ ព្រមឈឺដើម្បីគេ ហ៊ានលើកលែងទោសឱ្យគេគ្រប់យ៉ាង! ផឹកទៅ! បើឯងទ្រាំមិនបាន ឯងផឹកឱ្យស្លាប់ពេលនេះតែម្តងទៅ!
      « ឯងធ្វើឆ្គួតឡប់ស្អីរបស់ឯង? ឈប់ទៅ ប៉ុន្នឹងបានហើយ! »
      Simon Chisun និង Annto រត់ចូលមកទាញដបទឹកដោគោបោះចោលទៅម្ខាងបាត់។ រសជាតិមួយនេះ Taehyung គឺមិនអាចផឹកដាច់ខាត បើនៅមានៈគេនឹងក្អួតដល់បែកប្រម៉ាត់ល្វីងពេញមាត់មិនខាន។
      « Simon.... អ៊ួកក៎! អ៊ួកក៎!.... អ៊ួកកកក៎!!! »

You're FAKE [Complete]Where stories live. Discover now