ភាគទី 35 : ក្មេងឆ្គួត

2.7K 186 5
                                    


       កន្លងផុតទៅមួយថ្ងៃទៀតហើយ Taehyung ត្រឡប់មកផ្ទះជាមួយអារម្មណ៍ស្រាលខ្លួននិងពោរពេញទៅដោយក្តីសុខ។ នេះជាថ្ងៃទីបីហើយដែលគេសន្យាជាមួយ Jungkook ។ រាងតូចទម្លាក់ខ្លួនទៅលើពូកហើយទាញទូរស័ព្ទមកចុចមើល។ សារឆ្លើយឆ្លងរបស់គេនិង Jungkook តម្រៀបគ្នាជាជួរៗយ៉ាងច្រើនក្នុងទូរស័ព្ទ មើលទៅមួយឃ្លាណាក៏ផ្អែមល្ហែមដែរ អានហើយស្រាលខ្លួនស្ទើរហោះ។
       ម្រាមដៃវែងស្រឡូនតាមរបៀបមនុស្សប្រុសចុចអូសទូរស័ព្ទទៅមកៗមើលនេះមើលនោះតែក៏ជ្រុលដៃចុចចូលសារដែល K ធ្លាប់ផ្ញើុមក។ គេបានជួប K តាំងពីថ្ងៃអាទិត្យតែនេះថ្ងៃសៅរ៍ ស្អែកគឺដល់ថ្ងៃអាទិត្យទៀតហើយ មួយសប្តាហ៍ដែល K មិនទាក់ទងមក ហើយក៏មិនរករឿងបង្កបញ្ហា។ គេមានអារម្មណ៍ថាជីវិតខ្លួនឯងចាប់ផ្តើមវិលត្រឡប់ទៅរកភាពស្ងប់សុខម្តងទៀតហើយ។
       Ring Ring.....
       Taehyung ចុចទទួលទូរស័ព្ទរបស់ Jungkook ហើយដាក់វាផ្អឹបនឹងត្រចៀក។
       ( Taehyung! បងគេងឬនៅ? ) សម្លេង Jungkook បន្លឺឡើងពីខ្សែម្ខាង។
       « បើបងគេង នរណាទទួលទូរស័ព្ទឯង? » Taehyung ឌឺព្រមទាំងញញឹមស្ទើររហែកមាត់។
       ( ខ្ញុំសួរយកគួរប៉ុណ្ណោះ ភ្លើងក្នុងបន្ទប់បងនៅបើកនៅឡើយ មិនសួរក៏ដឹងថាបងមិនទាន់គេង )
       « ដឹងបានយ៉ាងម៉េច? ឯងមកផ្ទះបងអ្ហេស៎? »
       Taehyung ម្នីម្នាក្រោកទៅទាញវាំងននហើយបើកបង្អួចសម្លឹងរក Jungkook តែគ្មានឃើញនរណានៅទីនោះទេ។
       ( ខ្ញុំចេះតែទាយលេងប៉ុណ្ណោះ )
       « អ! ឯងហ៊ានបោកបងឬ? » Taehyung ធ្វើជាខឹងហើយទាញកៅអីមកអង្គុយសម្លឹងផ្កាយលើមេឃតាមបង្អួច។
       ( បើឱ្យខ្ញុំទាយមុននេះបងរត់ទៅបើកបង្អួចរកខ្ញុំត្រូវទេ? )
       « ក្មេងឆ្គួត »
       រាងតូចជេរព្រោះខ្នាញ់។ មើលចរិតគេធ្វើចុះ ងាយៗដូចក្មេងបឋម ក៏ឆ្ងល់ខ្លួនឯងដែរថាគេលង់ស្រឡាញ់ក្មេងរលៀមបែបនេះដោយរបៀបណា។
       ( ពេលនេះបងកំពុងអង្គុយមាត់បង្អួចមើលផ្កាយត្រូវទេ? )
       « អេ Jungkook! ឯងដូចជាទាយឆុតពេកហើយ »
       Taehyung ជ្រួញចិញ្ចើមតាមសម្លឹងរកមនុស្សខាងក្រោម មិនយូរប៉ុន្មានក៏ឃើញ Jungkook ដើរចេញពីជញ្ជាំងផ្ទះគេ ដោយសារតែបែបនេះទើបគេរកមើលមិនឃើញ។
       ( នឹកបងណាស់ )
       Jungkook គ្រវីដៃពីខាងក្រោមហើយកាន់ប៉ោងប៉ោងរូបបេះដូងពណ៌ក្រហមឆ្អិនឆ្អៅធំមួយក្នុងដៃដោយហើយប្រអប់មួយចងផ្ជាប់ពីក្រោមផង។
       « ទើបនឹងបែកគ្នាមិនដល់បីម៉ោងផង »
       ( ត្រង់នេះវាស្រែកថានឹក ) Jungkook ចង្អុលទ្រូងឆ្វេងខ្លួនឯង ( បងនឹកខ្ញុំទេ? )
       « អឹមម៎! ក៏នឹកនឹងហើយ! » Tae ឆ្លើយទាំងមុខក្រហម។
       ( ខ្ញុំមានរបស់ជូនបង ចាប់ឱ្យជាប់ណា៎! )
       Jungkook ព្រលែងដៃឱ្យប៉ោងប៉ោងហោះឡើងនាំប្រអប់នោះមកជិតដៃ Tae បន្ទាប់មកគេក៏ចាប់ផ្តើមច្រៀងចម្រៀងស្នេហាមួយបទតាមទូរស័ព្ទឱ្យអ្នកដែលនៅខាងលើស្តាប់។ គេអាចមើលដឹងថា Tae កំពុងយំ។
       ( ហេតុអីបងយំ? ) Jungkook សួរបន្ទាប់ពីច្រៀងចប់។
       « បង... បងគ្រាន់តែរំភើប សម្លេងរបស់ឯងពិរោះខ្លាំងណាស់ » Taehyung ជូតទឹកភ្នែកចេញហើយកាន់ប្រអប់ដែលចងភ្ជាប់នឹងប៉ោងប៉ោងនោះជាប់។
       ( បើកប្រអប់មើលទៅ )
       Taehyung បើកប្រអប់មួយនោះមើល តែអ្វីដែលគេឃើញវាធ្វើឱ្យគេបញ្ចេញប្រតិកម្មមិនត្រូវ មិនដឹងគួរខឹងឬអស់សំណើច ព្រោះក្រៅពីផ្កាកុលាបមួយទងក្នុងប្រអប់នោះគឺមានសុទ្ធតែស្រោមអនាម័យ គ្រប់ពណ៌ គ្រប់ក្លិន តម្រៀបគ្នាយ៉ាងស្អាតពេញមួយប្រអប់តែម្តង។
       « វាជាស្អីរបស់ឯង Jungkook? » Tae សួរទាំងចង់សើចបន្តិចហួសចិត្តបន្តិច។
       ( ស្អែកដល់ថ្ងៃដែលបងសន្យាហើយ ទីតាំងនិងពេលវេលាមាននៅក្នុងក្រដាសស្រាប់ ហាមបងខកណាត់ដាច់ខាត ចង់បានប៉ុន្មានទឹកយកប៉ុន្នឹងកញ្ចប់ទៅ ក្លិនអីក៏បានឱ្យតែបងចូលចិត្ត ) Jungkook សើចយ៉ាងរលៀមហើយចុចផ្តាច់ទូរស័ព្ទបាត់ មុននឹងត្រូវ Tae ស្រែកជេរពីខាងលើទៅ។
       « អាក្មេងឆ្គួត! »
       ( ស្តាប់មិនលឺទេ តែខ្ញុំស្រឡាញ់បង ) Jungkook លោតកញ្ជ្រោលគ្រវីដៃពីខាងក្រោមធ្វើឱ្យអ្នកខាងលើញញឹមស្ទើររហែកមាត់។
       Ting...! Ting...!
       ឌឹប! ឌុកឌាក់! ឌុកឌាក់! បេះដូង Tae ចាប់ផ្តើមលោតទីងណាត់ទីងណែងលែងដឹងចង្វាក់លែងដឹងទិសតំបន់បន្ទាប់ពីឃើញសារផ្ញើចូលមមកក្រោមលេខរបស់ K ។ រាងតូចញ័រដៃតតាត់មិនហ៊ានចុចអានសារខណៈអារម្មណ៍រីករាយនិងរំភើបអំបាញ់មិញត្រូវរលាយខ្ទេចខ្ទីអស់ពីការចងចាំ។ K បាត់ទៅមួយសប្តាហ៍ហើយ ហេតុអ្វីស្រាប់តែលេចមុខឡើងនៅពេលនេះ?
       ( មើលទៅមានក្តីសុខណាស់ បែកគ្នាមួយសប្តាហ៍ អូនមិននឹកប្តីទេអ្ហេស៎? អ... មើលទៅដូចជាមានប្រុសថ្មីហើយ លឺនិយាយថានឹកគ្នាពេញៗមាត់ អូនកុំលម្អៀងពេកបានទេ? បងក៏នឹកអូនដូចគ្នា )
       បន្ទាប់ពីសារជាអក្សរវែងអន្លាយមួយនេះហើយ ក៏មានវីដេអូខ្លីមកបន្តមួយទៀត។ Taehyung ប្រញាប់ចុចចូលមើលវីដេអូ។ វាជាវីដេអូ Jungkook ឈរគ្រវីដៃដាក់គេមុននេះ។ K នៅត្រង់ណា? គេថចតពីជ្រុងមួយណា?
       Taehyung ទម្លាក់ទូរស័ព្ទចុះ ប្រឹងសម្លឹងរកមើលជុំវិញខ្លួន Jungkook ។ ឃើញហើយ! គឺ K ... K ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់មួក និងម៉ាសខ្មៅ ឈរសម្លឹង Jungkook ពីម្ខាងផ្លូវ។ គេមានបំណងអ្វីឱ្យប្រាកដ?
       « Taehyung ខ្ញុំទៅវិញហើយ ស្អែកជួបគ្នា! » Jungkook ស្រែកគ្រវីដៃហើយដើរចេញទៅ គឺត្រឡប់ទៅផ្ទះ។
       « K ឯងចង់បានអី? » Taehyung ផ្ញើសារតប។
       ( ជួបគ្នានៅកន្លែងចាស់ បើមិនចង់ឃើញសាកសពវា )
       Taehyung អានសារហើយ ងាកមករកមើល Jungkook ថាគេដើរដល់ណាហើយ តែ K បែរជាដើរតាម Jungkook ជាប់ពីក្រោយ មានគម្លាតប្រហែលជា 2ម៉ែត្រប៉ុណ្ណោះ។
       « កុំធ្វើអីគេ នៅឱ្យឆ្ងាយពីគេទៅ ខ្ញុំនឹងទៅឥឡូវនេះ »
       រាងតូចតបសារហើយប្រញាប់ទាញអាវដៃវែងរត់ចុះទៅក្រោមតម្តៅទៅសាលាចាស់ដែល K ធ្លាប់ណាត់ទៅ គេមិនអាចឱ្យ Jungkook មានបញ្ហាបានទេ បន្តិចក៏មិនបានដែរ។
      
       Jungkook ដើរចូលទៅក្នុងបន្ទប់ងងឹតក្នុងសាលារៀនចាស់ដែលគេបោះបង់ចោលនោះហើយ ទើបចាប់ផ្តើមផ្លាស់ប្ដូរសម្លៀកបំពាក់លើខ្លួនចេញហើយយកម៉ាសនិងមួកមកពាក់។
       « ធ្វើបានល្អ! » រាងខ្ពស់ងាកទៅសរសើរកូនចៅដែលបន្លំធ្វើជា K មុននេះហើយយកទូរស័ព្ទពីដៃគេមកមើល។
       « អាថោកទាបមួយនោះច្បាស់ជារត់ស្រាតមកប្រគេនខ្លួនឱ្យយើងដល់ទីនេះមិនខាន នរណាឱ្យឯងមានតែ K ម្នាក់នៅតែមិនគ្រប់គ្រាន់? »
       Jungkook ឬក៏ហៅបានថា K ញញឹមចុងមាត់ក្រោមម៉ាសពណ៌ខ្មៅ កំពុងអង្គុយចាំ Taehyung មកដល់ តែលើកនេះមិនមែនមានតែគេម្នាក់ឯងនោះទេ តែនៅមានកូនចៅជិត 20 នាក់ទៀតដែលកំពុងឈរជ្រោងរង់ចាំវត្តមានរបស់តួឯកក្នុងយប់នេះដូចគ្នា។
       « គ្នាច្រើនបែបនេះទើបសប្បាយ Kim Taehyung »

You're FAKE [Complete]Where stories live. Discover now