ភាគទី 15 : មុខមាត់ពិត

3.4K 260 4
                                    


     Taehyung ទម្លាក់កាតាបរៀនចុះហើយដាក់បង្គុយលើកម្រាលផ្អែកខ្នងនឹងគ្រែអោបជើងអោនមុខចុះផ្ទប់នឹងជង្គង់ ម្រាមដៃខ្ញាំក្រដាសមួយសន្លឹកនោះជាប់មិនព្រមលែង សម្លេងសសឹកយំនិងដកដង្ហើមដង្ហក់ក៏ចូលមកជំនួសភាពស្ងប់ស្ងាត់ ហេតុអីគេនៅតែដូចពីមុន? គេមិនអាចប្រែមកជារឹងមាំដូចដែលគិតទុក គេនៅតែទន់ជ្រាយ មានរឿងអ្វីបន្តិច ក៏យំ ក៏ចុះចាញ់ កាលពីមុនមានមនុស្សដែលតែងតែនៅក្បែរ ទះស្មាក្រើនរំលឹកឱ្យរឹងមាំឡើង តែពេលនេះមិនដូចគ្នាទេ មនុស្សម្នាក់នោះលែងនៅទៀតហើយ ហើយក៏មិនត្រឡប់មកវិញដែរ ប្រុសម្នាក់នោះស្លាប់បាត់ទៅហើយ Jung Hoseok បងធំ Fire Swan ស្លាប់ព្រោះការពារគេ គឺព្រោះតែគេម្នាក់ប៉ុណ្ណោះ គេជាផ្កាយដុះកន្ទុយ ជាគ្រោះចង្រៃ
     “ Hoseok...! ” Tae ខាំមាត់យំឱ្យអស់ចិត្ត បើពេលនេះ Hoseok នៅរស់ គេច្បាស់ជាមិនធ្លាក់ដល់ចំណុចនេះនោះទេ
     Ring.... Ring....!
     Taehyung ជូតទឹកភ្នែកដកដង្ហើមវែងៗ ដើម្បីសម្រួលសម្លេងកុំឱ្យញ័រមុននឹងចុចទទួលលើកយកទូរស័ព្ទមកនិយាយ
     ( Tae ឯងកើតអី? យើងទៅរកឯងបានទេ? )
     “ អត់ទេ ខ្ញុំមិនស្រួលខ្លួនតិចតួច! ”
     ( ឯងយំមែនទេ? សុំអង្វរខ្ញុំបារម្ភខ្លាំងណាស់ កុំឱ្យខ្ញុំឈរមើលឯងពិបាកអី ) Simon និយាយបណ្តើរដើរទៅដើរមកមុខ Chisun និង Annto បណ្តើរ បើកុំតែ Taehyung ហាមមិនឱ្យតាម ពេលនេះគេក៏មិនចាំបាច់មករហន់ស្ទើរស្ទះទ្រូងបែបនេះដែរ
     “ យើងមិនអីទេ ឯងមិនចាំបាច់បារម្ភឡើយ ”
     ( បើមិនអី ឯងមកសាលាបានទេ? ) ទោះជាយ៉ាងណាក៏គេនៅតែចង់ឃើញផ្ទាល់ភ្នែកថា Tae ពិតជាមិនអីដូចដែលបានប្រាប់
     “ យើងចង់គេង មិនបាច់មករកយើងទេ! ”
     ( Tae- )
     “ សុំអង្វរ ឱ្យយើងនៅម្នាក់ឯងទៅ! ” Taehyung និយាយកាត់ ធ្វើឱ្យ Simonស្ងាត់មាត់លែងតប គេដឹងថា Simon បារម្ភ តែសុំទុកពេលឱ្យគេនៅម្នាក់ឯងដោយស្ងប់ស្ងាត់សិនទៅ ពេលគេគ្រាន់បើជាងនេះគេនឹងបកស្រាយគ្រប់យ៉ាង មិនមានទុកអ្វីជាអាថ៌កំបាំងនោះទេ
     ( លោកនាយកហៅប្រជុំសិស្សទូទាំងសាលា ចង់រកឱ្យឃើញថានរណាជាមនុស្សក្នុងរូបទាំងនោះ វាមិនត្រឹមតែប៉ះពាល់សិទ្ធិឯកជនតែវាខូចខាតដល់ទៅឈ្មោះសាលា ដូច្នេះ... ) Simon ស្ងាត់បន្តិចពេលមិនលឺ Tae និយាយតប
     “ យើងដឹងហើយ ប្រាប់ទៅថាយើងឈឺមិនទាន់ជា! ” រាងតូចនិយាយចប់ហើយក៏បិទទូរស័ព្ទទុកជិតខ្លួន តែសារមួយឃ្លាក៏លោតឡើងមកមុនអេក្រង់ទូរស័ព្ទងងឹត
     ( ម៉ោងដដែល កន្លែងដដែល )
     Tae សម្លឹងមើលសារដែលផ្ញើមកពីលេខរបស់ K ឥតព្រិចភ្នែក ទីបំផុតគេក៏តបមកវិញដោយខ្លួនឯង មិនដឹងថាម្តងនេះត្រូវទៅជួបអ្វីខ្លះនោះទេ តែគេត្រូវតែបានឃើញមុខមាត់ពិតរបស់ K ឱ្យទាល់តែបាន

     Tae ចូលមកអង្គុយចាំ K នៅក្នុងសាលាចាស់ដែលត្រូវគេបោះបង់ចោលនោះអស់ជាច្រើនម៉ោងតាំងពីរសៀល ទោះមិនទាន់ដល់ម៉ោងក៏ដោយតែគេនៅតែមិនអាចសំងំអង្គុយស្ងៀមនៅផ្ទះដោយមិនធ្វើអ្វីសោះ គេចង់ជួប K ចង់និយាយគ្នាឱ្យច្បាស់
     តុប! តុប! តុប!
     រាងតូចក្រោកឈរសម្លឹងទៅមាត់ទ្វារ ខ្វះ 5នាទីទៀតគឺម៉ោង 9 ដល់ពេលណាត់ហើយ K ប្រហែលជាមកដល់ហើយ
     “ K...! ” Tae ក្តាប់ដៃដែលញ័រនោះជាប់កុំឱ្យគេបានឃើញ ពេលបុរសពាក់ម៉ាស់និងមួកខ្មៅម្នាក់នោះដើរមកកាន់ជិត គ្រប់ជំហានដែល K ឈានចូលមកធ្វើឱ្យបេះដូង Tae កាន់តែលោតញាប់ឡើងញាប់ឡើសស្ទើរស្ទះស្លាប់ គេភ័យ ភ័យខ្លាំងណាស់ ខ្លាចប្រុសម្នាក់នេះស្ទើរតែញ័រខ្លួនទៅហើយ តែចិត្តមួយផ្នែកទៀតដែលក្លាហាននៅតែព្យាយាមជំរុញឱ្យគេហ៊ានប្រឈមមុខ គេមិនត្រូវបង្ហាញភាពទន់ជ្រាយចេញមកក្រៅនោះទេ
     “ ឯងមកលឿនគ្រាន់បើ! ” សម្លេងស្អកខេះរបស់គេមិនធ្ងន់ដូចពេលមុននោះទេ តែនៅតែគួរឱ្យញញើតដដែល
     “ K ឯងត្រូវការអីឱ្យប្រាកដ? ”
     “ ចង់បានឯង! ”
     “ ឯង! ” ពេលគេចូលមកជិត Tae ក៏ចាប់ទាញម៉ាស់ពណ៌ខ្មៅរបស់ K ចេញធ្វើឱ្យមុខមាត់ពិតរបស់គេត្រូវបង្ហាញឡើងយ៉ាងច្បាស់គ្មានភ័ន្តច្រឡំ
     ស្ថិតក្នុងស្ថានភាពបែបនេះទាំង K ខ្លួនឯងនិង Taehyung ស្រាប់តែគាំងស្ងៀមនិយាយលេងចេញដូចរូបចម្លាក់ថ្ម....

To be continue......

You're FAKE [Complete]Where stories live. Discover now