ភាគទី 96 : មួយយប់... ១០ដង

3.3K 279 19
                                    

       Jungkook ក្តាប់សំបុត្រដែល Sulli បន្សល់ទុកឲ្យលួចទៅអាននៅក្នុងបន្ទប់ម្នាក់ឯងគ្មានមនុស្ស ព្រោះកំពុងរៀបចំឡើងឆាកតន្រ្តីទៅហើយ តែគេមិនអាចរង់ចាំដល់ Concert ចប់ទើបបើកអាននោះទេ។
       “Jungkook! អរគុណដែលព្រមធ្វើជាមិត្តរបស់ខ្ញុំ ហើយក៏សុំទោសដែលធ្វើឲ្យលោកអស់សង្ឃឹម តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា ការសម្រេចចិត្តមួយនេះ មិនមែនព្រោះខ្ញុំចង់ធ្វើបាបខ្លួនឯង ឬ ចង់ឲ្យនរណាអាណិតនោះទេ តែខ្ញុំគ្រាន់តែចង់ដោះលែងខ្លួនឯង ខ្ញុំធ្វើទៅតាមចិត្តអ្នកដ៏ទៃច្រើនពេកហើយ  រហូតដល់ធ្វើឲ្យមនុស្សដែលលែងឃើញតម្លៃខ្ញុំក្លាយជាហេតុផលដែលខ្ញុំអាចបន្តរស់ តែពេលនេះខ្ញុំគិតយល់ហើយ ខ្ញុំក៏ចង់ដោះលែងខ្លួនឯង ហើយខ្ញុំក៏ធ្វើវា...សុំទោស!”
       រាងក្រាស់ស្រក់ទឹកភ្នែកតក់ៗ ទប់លែងជាប់ តែនាងនិយាយថានឹងមកចូលរួម concert របស់គេ នាងបានសន្យាទៀតផង Sulli នាងដាច់ចិត្តពេកហើយ នាងធ្វើបែបនេះតើពួកយើងអាចបំភ្លេចនាងបានយ៉ាងម៉េចទៅ? ក្រាក!! Jungkook ងាកមើលទ្វារងងឹតឈឹង បន្ទាប់ពីឮសម្លេងបើកទ្វារ វាគឺ Taehyung គេមកទីនេះធ្វើអ្វីទៅ? ពេលនេះគេគួរតែកំពុងចូលរួមបុណ្យសពរបស់ Sulli។
       “ខូច Makeup អស់ហើយ” Taehyung ដើរចូលទៅរក Jungkook ទាំងមិនបើកភ្លើងក្នុងបន្ទប់ គេមកទីនេះព្រោះបារម្ភថា Jungkook អាចនឹងមានសភាពយ៉ាប់ជាងកាលពីថ្ងៃ ហើយវាក៏ជាការពិត គេថែមទាំងយំដូចក្មេងទៀតផង ព្រោះតែសំបុត្ររបស់ Sulli ឬ?
       “Tae...” Jungkook ក្រោកឈរត្រង់ខ្លួនហើយងើយមុខយំកាន់តែខ្លាំង
       “... Sulli នាងកុហកខ្ញុំ.... Taehyung.. នាងកុហកខ្ញុំ... នាងសន្យាថានឹងមកតែនាងបែរជាស្លាប់...!”
       “សុំទោស!” Tae ចូលទៅអោបរាងកាយរឹងមាំមួយនោះឲ្យយំលើស្មាគេ សុំទោសដែលនៅពេល Jungkook យំគេមិនអាចជួយអ្វីបានទាល់តែសោះ។
       “ហេតុអ្វីនាងកុហកខ្ញុំ?” វាជាអ្វីដែលគេសួរខ្លួនឯងកន្លងមក ព្រោះមិត្តភក្តិមិនកុហកគ្នានោះទេ។
       “Sulli នាងទៅបានសុខហើយ..ដោះលែងនាងទៅ!”
      
       ការប្រគុំតន្ត្រីរបស់ Jaykay ប្រព្រឹត្តទៅយ៉ាងរលូន ចំណែក Taehyung ឈរចាំមើលពីក្រោយឆាក។ Jaykay រាំផងច្រៀងផង ពេលខ្លះតែម្នាក់ឯងពេលខ្លះមានអ្នករាំអម យូរៗម្តងឃើញគេឈរស្ងៀមហើយសម្លឹងទៅអ្នកគាំទ្រ ដែលអង្គុយនៅឆ្ងាយ ខណៈអ្នកគាំទ្រមួយចំនួនមានការខឹងសម្បារ ទិញសំបុត្រហើយតែមិនចូលរួម បន្សល់ទុកកៅអីមួយចំនួនឲ្យសល់ទទេរ។ បន្ទាប់ពីបទមួយនោះបញ្ចប់ Jaykay ក៏ផ្អាកច្រៀង ហើយនិយាយជាមួយអ្នកគាំទ្រ គេមានមុខមាត់ស្លេកស្លាំងព្រោះអស់កម្លាំង តែអ្នកតុបតែងមុខថាមិនអីនោះទេ គេស្លេកស្លាំងព្រោះហត់ខ្លាំងពេកតែប៉ុណ្ណោះ ដូច្នេះទើបពួកគេប្រើ Makeup មកបិទបាំងជារឿយៗ។
       “ជូនដល់មិត្តភក្តិម្នាក់ដែលបានចាកចេញពីខ្ញុំនៅថ្ងៃនេះ... ខ្ញុំសង្ឃឹមថានាងនឹងរីករាយ... រីករាយខ្លាំងជាងនរណាទាំងអស់.... រីករាយដល់ថ្នាក់សូម្បីតែពេលនឹកឃើញដល់នាងក៏ធ្វើឲ្យខ្ញុំខឹង ឲ្យសមនឹងតម្លៃដែលនាងបោះបង់ពួកយើងចោល ដូច្នេះនាងត្រូវតែរីករាយជាទីបំផុត..” និយាយចប់ Jaykay ក៏សម្លឹងមើលទៅមេឃ អាកាសធាតុត្រជាក់ណាស់ គេរងារ អ្នកគាំទ្រដែលស្រែកផ្តល់កម្លាំងចិត្តឲ្យគេក៏រងារ គ្រប់គ្នាសុទ្ធតែយល់ពីអារម្មណ៍មួយនេះ។
       និយាយចប់មិនដល់2នាទីផង Jaykay ស្រាប់តែយកដៃខ្ទប់ទ្រូង ហើយដួលទៅលើឆាក តែគ្មាននរណាអាចមើលឃើញច្បាស់ ព្រោះក្រុមការងារបិទភ្លើងបានរហ័សជាង។ ក្រុមការងារជ្រួលច្របល់ព្រោះ Jaykay ស្រាប់តែស្ទះខ្យល់ដង្ហើមដួលមួយពព្រិចភ្នែក។ ក្រោយលើក Jaykay មកដល់ក្រោយឆាក គេលែងនិយាយចេញបាត់ទៅហើយ គ្រប់គ្នាចាប់ដោះសម្លៀកបំពាក់គេចេញសល់តែខោខ្លី ជួយច្របាច់ដៃច្របាច់ជើង យកបំពង់អុកសុីហ្សែនដាក់ឲ្យគេ តែវាមិនដំណើរការប្រហែលជាបំពង់ខូច។
       “ខ្ញុំនឹងទៅយកអាថ្មីមក!” ក្រុមការងាររត់ស្ទើរជាន់ជើងគ្នា តែកន្លែងគោលដៅវាដូចជានៅឆ្ងាយបន្តិចហើយ។
       “Jungkook ឮខ្ញុំនិយាយទេ?” Tae កាន់ដៃរាងក្រាស់ណែន ហើយចាប់ផ្តើមយំពេលមិនឮសម្លេងឆ្លើយតប គេនៅមានសតិតែបែរជានិយាយនិងកម្រើកមិនបាន “Jungkook... Jungkook!”
       “បញ្ចូលខ្យល់តាមមាត់ឲ្យគេទៅ ចាំខ្យល់អុកស៉ីហ្សែនយូរណាស់” អ្នកចាត់ការធំម្នាក់ស្រែកឡើង ខណៈដៃកំពុងធ្វើចលនាបេះដូងឲ្យគេ។
       “ខ្ញុំមិន....អី....ទេ-” Jungkook ព្យាយាមនិយាយតែគេមិនមានសូម្បីកម្លាំងនឹងងលើកដៃឡើងផង។
       Taehyung ទម្លាក់ដៃរាងក្រាស់ចុះ មុននឹងចាប់ច្របាច់ច្រមុះ និងអោនទៅផ្លុំខ្យល់ចូលមាត់របស់អ្នកដែលដេកស្តូកស្តឹង។ ម្តងហើយម្តងទៀត គ្រប់គ្នាគ្មាននរណាហ៊ានមាត់មួយម៉ាត់ តែក៏មានកូនចិត្តគិតថាទំនាក់ទំនងរវាង Jungkook និង Taehyung មិនបានធម្មតាដូចដែលគ្រប់គ្នាបានឃើញនោះទេ។ បន្តិចម្តងៗខ្លួនប្រាណរបស់ Jungkook ក៏ប្រែមកមានកម្តៅវិញបើប្រៀបធៀបនឹងមុននេះដែលត្រជាក់ដូចសាកសព។
       “Jungkook...” រាងតូចចាប់មុខអ្នកម្ខាងទៀតថ្នមៗ ខណៈដៃរបស់គេព្យាយាមក្តាប់ដៃ Taehyung យ៉ាងណែន បំពង់អុកសុីហ្សែនក៏មកដល់ល្មម។
      
       បន្ទាប់ពីទទួលបានអុកស៊ីហ្សែនមួយសន្ទុះ Jungkook ក៏ប្រេជាមានកម្លាំងដូចមុនមួយរំពេចវាសំណាងល្អដែលពេលនេះ គឺដល់ឆាកចុងក្រោយដែលត្រូវលាអ្នកគាំទ្រទៅហើយ ច្រៀងចម្រៀងមួយបទពីរគេអាចធ្វើបាន តែក៏អរគុណក្រុការងារ ដែលអាចប្តូរស្ថានការណ៍ បានឡើងដូចក្រឡាប់បាតដៃស្របពេលគេកំពុងដេកស្តូកស្តឹង អ្នកគាំទ្រនៅខាងក្រៅនៅតែអាចបន្តការប្រគុំតន្រី្តបានជាមួយស្លាយ៍បញ្ចាំងវីដេអូបទចម្រៀងដែលពួកគេបានរៀបចំទុកជាស្រេច ទោះប្រហែលជាមានអ្នកគាំទ្រមួយចំនួន ដែលអាចនឹងដឹងការពិត តែវាក៏ជួយបានមួយផ្នែកធំដែរ។
       “Jungkook បើលោកទៅមិនរួចកុំទៅអី”
       “ខ្ញុំមិនអីទេ..." រាងក្រាស់កាន់មុខរាងតូចហើយប្រើមេដៃអង្អែលត្រង់ថ្គាមរបស់គេថ្នមៗ កែវភ្នែកសម្លឹងបបូរមាត់ស្តើងមួយនោះ “ខ្ញុំគិតថាជិតស្លាប់លើកនេះមិនអត់ប្រយោជន៍ទេ” និយាយចប់ក៏ដើរឡើងលើឆាកបាត់ ព្រោះបើនៅបន្តខ្លាចថាគេទប់ខ្លួនឯងមិនជាប់ហើយថើប Taehyung នៅចំពោះមុខក្រុមការងារ ចំណែក Taehyung បែរជាឈរស្ងៀមព្យាយាមគិតពីសម្តី Jungkook តែពេលគិតយល់ ក៏ប្រញាប់លើកដៃប៉ះបបូរមាត់ខ្លួនឯង Jungkook និយាយពីពេលដែលគេព្យាយាមផ្លុំខ្យល់នោះមិនខាន ឃើញទេ? ទោះធ្លាក់ខ្លួនឈឺក៏នៅរលៀមដូចដើម។
      
       ការប្រគុំតន្ត្រីបញ្ចប់បានទៅដោយរលូន។ រាងក្រាស់ផ្លាស់សម្លៀកបំពាក់រួចរាល់ ហើយថ្លែងអំណរគុណដល់ក្រុមការងារ ដែលខិតខំមកជាមួយគ្នាជាច្រើនថ្ងៃកន្លងមក វាពិតជាការងារដ៏ហត់នឿយនិងលំបាកមួយ តែគ្រប់គ្នាក៏អាចធ្វើវាឡើងបានយ៉ាងល្អឥតខ្ចោះ សង្ឃឹមថានៅឆ្នាំខាងមុខទៀត ពួកយើងនឹងបង្កើតសមិទ្ធផលថ្មីៗបន្ថែម កាន់តែច្រើនជាងមុននិងល្អជាងមុនទៀត។
       “ចាំខ្ញុំជូនបងទៅផ្ទះ!” Jungkook ដើរនាំមុខតែក៏ងាកក្រោយវិញ ពេលដឹងថាអ្នកម្ខាងទៀតមិនបានដើរតាម។
       “ខ្ញុំអាចជិះតាក់សុីទៅបាន លោកឆាប់ទៅសម្រាកទៅ ថ្ងៃស្អែកត្រូវជូនដំណើរ Sulli ទៅបារាំងវិញនៅពេលព្រឹកផង”
       “មិនអីទេ! ខ្ញុំអាចជូនបងទៅបាន ពេលព្រឹកខ្ញុំក៏នឹងទៅទទួលបងដូចគ្នា” ដោយសារ Jungkook មានៈពេកទើប Tae គ្មានជម្រើសផ្សេងក្រៅពីព្រមតាមគេ តែដោយកាលដែលគេថើបមាត់ Jungkook នៅពេលនោះ ធ្វើឲ្យបរិយាកាសហាក់តានតឹងបន្តិច ព្រោះតែអ្នកដែលថើបគេអៀនហ្នឹងហើយ។
       ឡានឈប់មុខរបងផ្ទះរបស់ Taehyung ។ នាយកម្លោះមិនបានបើកទ្វារចេញ តែបែរជាយកនាឡិកាពីហោប៉ៅមកប្រគល់ឲ្យម្ចាសរបស់់វាទៅវិញ។
       “នាឡិកានេះ...? Taehyung-?”
       “មិនចាំបាច់បកស្រាយទេ Jungkook.... ម្នាក់នៅក្នុងរូបរាងទន្សាយនោះក៏ជាលោកត្រូវទេ?” Tae សម្លឹងភ្នែក Jungkook ដែលធ្វើមុខស្លឺគិតខ្លាចថាគេនឹងខឹងក្រោធ តែក៏ងក់ក្បាលព្រមទទួលការពិត ថាពិតជាខ្លួនមែន។
       “បងខឹងមែនទេ?”
       “អត់ទេ! Jungkook អរគុណខ្លាំងណាស់..” រាងតូចចាប់ផ្តើមយំហើយអោនមុខចុះ គេមិនដឹងថានិយាយអ្វីមួយ ឬ អរគុណបែបណាទើបអាចធ្វើឲ្យចិត្តគេស្ងប់នោះទេ “តែកុំធ្វើបែបនោះទៀត ចុះបើថ្ងៃនោះប៉ូលីសចាប់លោកបាន គិតយ៉ាងម៉េច? ខ្ញុំតែងតែស្អប់លោក តែពេលនេះខ្ញុំមិនដឹងថាគួរសងគុណលោកបែបណាវិញនោះទេ”
       “មិនបាច់សងទេ បងចាំថាខ្ញុំធ្លាប់ធ្វើបាបបងខ្លាំងប៉ុណ្ណាទេ? វាកន្លងទៅហើយ បំភ្លេចវាចោលទៅ!” រាងក្រាស់ចាប់ស្មាទាំងគូ របស់អ្នកដែលអោនមុខចុះឥតងើប។
       “ដឹងទេ Taehyung? បួនប្រាំឆ្នាំមកនេះខ្ញុំបានទិញឡានជិតដប់គ្រឿង សាងសង់វីឡាធំមួយនៅកណ្តាលក្រុងសេអ៊ូល ទិញផ្ទះនៅលើភ្នំក្បែរចម្ការផ្កាមួយ ផ្ទះនៅមាត់សមុទ្រមួយ ខ្ញុំក៏បានទិញដីលើកោះហើយសង់ផ្ទះពីរជាន់មួយដូចគ្នា..”
       រាងតូចងើបសម្លឹងមុខមនុស្សដែលកំពុងកាន់ស្មាហើយ និយាយជាមួយគេយ៉ាងជិតស្និត។ Jungkook នៅមិនទាន់ភ្លេចសម្តីដែលគេនិយាយលេងនៅថ្ងៃនោះទៀតមែនទេ? ថ្ងៃដែលគេនាំ Jungkook ទៅជួបអ្នកម៉ាក់ជាលើកដំបូង គ្រាន់តែលេងសើច គេក៏និយាយថាចង់បានឡាននឹងផ្ទះនៅគ្រប់ទីកន្លែង វាកន្លងផុតទៅយូរហើយ គេខ្លួនឯងក៏ស្ទើរតែភ្លេចវាដែរ តែ Jungkook នៅចាំហើយថែមទាំងធ្វើវាបានគ្រប់យ៉ាង។
       “កាតខ្មៅក៏ខ្ញុំមានដែរ...”
       “តែ-តែពេលនោះ ខ្ញុំនិយាយលេងប៉ុណ្ណោះ” Tae រដាក់រដុបនិយាយមិនដឹងរឿង ព្រមទាំងព្យាយាមគេចពីការចាប់របស់រង្វង់ដៃរាងក្រាស់ផង។
       “តែខ្ញុំបានធ្វើវាពិតមែន ដូច្នេះមានន័យថាបងព្រមនឹងខ្ញុំហើយ”
       “នរណាថា?” រាងតូចបើកទ្វារហើយទាញកាបូបមកអោប។
       “មួយយប់ 10 ដង...” រាងក្រាស់បន្តនិយាយឌឺបន្ថែមភាពភ័យខ្លាចដល់ម្ចាស់រាងកាយតូចមួយនោះ “.....មួយយប់10ដង.....”
       “ចេញឲ្យឆ្ងាយទៅ!” Taehyung គ្រវាសដៃ JK ចេញ ហើយរត់ចូលរបងផ្ទះបាត់ទាំងមុខក្រហមដូចផ្លែប៉េងប៉ោះទុំ ស្លឹកត្រចៀកក៏ក្តៅផាវៗ។
       “អាមនុស្សរោគចិត្ត!”

You're FAKE [Complete]Where stories live. Discover now