ភាគទី 85

1.8K 202 10
                                    

       “ខ្ញុំគិតថាបងស្រស់ស្អាតណាស់ Taehyung!”
       “ហេ៎!?” Tae ភ្ញាក់ក្រញាងព្រោះមិនដឹងថាក្មេងម្នាក់នេះភ្ញាក់តាំងពីពេលណា ហើយក៏មិនទម្លាប់នឹងពាក្យសរសើររបស់គេ “និយាយស្អីហ្នឹង?”
       “បងចង់មកធ្វើជាម៉ូដែលឱ្យខ្ញុំទេ?” KangMo ក្រោកដើរសម្តៅកុំព្យូទ័រហើយចុចបើកអ្វីម្យ៉ាង។
       “កុំលេងសើចអី ឯងមិនគិតថាវាចម្លែកទេអ្ហេស៎ ដែលសុខៗក៏ប្តូរស្ទាយ៍ថត?”
       “មិនមែនសុខៗទេ ខ្ញុំធ្លាប់ថត concept បែបនេះពីមុនមក”
       “តែខ្ញុំឆែកគ្រប់ការតាំងពិពណ៌របស់ឯងមិនធ្លាប់ឃើញទេ”
       “វាជារូបសង្សារចាស់របស់ខ្ញុំ ខ្ញុំមិនចង់ឱ្យអ្នកដទៃឃើញទើបលាក់វាទុក បងក៏ចង់ដឹងដែរមិនអញ្ចឹង? ថាហេតុអីពួកយើងចែកផ្លូវគ្នា?”
       “តែវាជារឿងផ្ទាល់ខ្លួនរបស់ឯង”
       “វាគ្មានអ្វីជាអាថ៌កំបាំងរហូតទេ ព្រោះខ្ញុំស្ទើតែបំផ្លាញ Yuki ទាំងស្រុង ខ្ញុំមិនចង់ផ្តល់សុបិន្តអាក្រក់ណាមួយដល់គេទៀតនោះទេ” KangMo ស្រាប់តែបើកចិត្តនិយាយរឿងទាំងនេះ ធ្វើឱ្យអ្នកម្ខាងទៀតហាក់ភ្ញាក់ផ្អើលបន្តិច “ហាសហា៎! វាចម្លែកណាស់មែនទេដែលខ្ញុំស្រាប់តែនិយាយវាចេញមក?”
       “អត់ទេ KangMo! នេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថាបានជ្រៀតចូលទៅក្នុងអារម្មណ៍និងគំនិតពិតរបស់ឯង” រាងតូចដើរចូលទៅអង្គុយចុចមើលសំណុំឯកសារដែល  KangMo បង្ហាញ ខណៈម្ចាស់វាអង្គុយចុះលើសាឡុងម្តង។
      
       Taehyung ឆែកមើលរូបភាពទាំងនោះម្តងមួយៗ វាស្រស់ស្អាតខ្លាំងណាស់ ទាំងមនុស្សនិងទេសភាព Yuki ឈរក្រោមដើមឈើរួមជាមួយព្រិលធ្លាក់សក្បុស មើលពីខាងណាក៏ឃើញស្អាតដែរ គេមិនធ្លាប់ឃើញនរណាស្អាតដល់ថ្នាក់នេះឡើយ ក្នុងរូប Yuki ប្រហែលជា 15-16ឆ្នាំប៉ុណ្ណោះ។ ឆែកមើលបន្តទៀត ស្រាប់តែលោតចូលសំណុំពណ៌ក្រហម វាជារូប Yuki ដេកនៅលើគ្រែកម្រាលពូកពណ៌ស សមនឹងស្បែកសរលោងរបស់គេ បបូរមាត់ត្រូវចាប់ផ្តិតក្រែមពណ៌ក្រហមច្រាល ដោយដៃរឹងមាំរបស់ជាងថត បើមើលតាមស្នាមសាក់ គេមិនពិបាកស្មានទាល់តែសោះ  ព្រោះប្រាកដណាស់ថាជា KangMo កែវភ្នែកស្រទន់បន្តិច ញើសពីរបីតំណក់នៅលើថ្ងាស ថ្ពាល់ប្រែជាក្រហម មិនដឹងថាព្រោះតែការ Makeup ឬដោយសារកម្តៅក្នុងខ្លួនរបស់គេឡើយ សក់វែងគ្របស្លឹកត្រចៀកប្រែជារញ៉េរញ៉ៃបន្តិច គេពិតជា Hot និងស្រស់ស្អាតខ្លាំងមែនទែន មិនដឹងថាត្រូវនិយាយបែបណាទើបអាចពណ៌នាសម្រស់របស់ Yuki បានឡើយ។ រូបបន្ទាប់គឺឡេវអាវរបស់ Yuki ត្រូវរបូតអស់ បន្ទាប់មកទៀតក៏សល់ត្រឹមខ្លួនទទេរ។ Taehyung ផ្អាកមើលបន្តិច គេក្តៅមុខខ្លាំងណាស់ ហើយថែមទាំងមានអារម្មណ៍ថាខុសច្បាប់ ដែលមើលរូបភាពទាំងនេះ តែគេមិនចង់ឈប់ពាក់កណ្តាលទីឡើយ យ៉ាងណាក៏ត្រូវមើលឲ្យចប់។ រូបភាពបន្តកាន់តែធ្វើឲ្យ Taehyung ស្លុងអារម្មណ៍ដកភ្នែកមិនរួច ក្រែមលើបបូរមាត់របស់ Yuki ត្រូវញក់ញីឲ្យក្លាយជាពណ៌ស្រាលជាងមុន តែមួយចំណែកទៀតបែរជាទៅប្រឡាក់ដល់ ថ្ពាល់ ក ទ្រូង និងពោះរាបស្មើរបស់គេទៅវិញ។ តែរូបបន្ទាប់ធ្វើឲ្យ tae ស្រឡាំងកាំង ស្នាមទឹកភ្នែកហូរកាត់កន្ទុយភ្នែក Yuki ធ្មេចភ្នែកនិងពើងទ្រូងឡើងបន្តិច ខណៈដៃរបស់ជាងថតសង្កត់លើពោះជិតភាពជាបុរសរបស់គេ បបូរមាត់ពោពេញដោយក្រែមត្រូវខាំបន្តិច ទោះជាមានទឹកភ្នែកតែទឹកមុខរបស់ Yuki នៅតែបរិសុទ្ធមិនបង្ហាញពីទុក្ខព្រួយឬភាពឈឺចាប់អ្វីឡើយ។ Taehyung រារែកចិត្តនិងចុចមើលបន្តតើគេអាចនិងឃើញអ្វីលើសពីនេះមែនទេ? ជាការពិត រូបដែលលេចចេញបន្ទាប់គឺ ជើងសខ្ចីរបស់ Yuki ត្រូវលើកដាក់ផ្អឹបលើទ្រូងជាងថត ហើយគងដល់ស្មាធំទូលាយមួយនោះ ដៃតែមួយចំំហៀងតែអាចចាប់កជើងតូចនោះជុំ ធ្វើឱ្យវាឡើងពណ៌ផ្កាឈូក ម្រាមជើងតូចៗក្តាប់ចូលគ្នាដោយអារម្មណ៍ពុះកញ្ជ្រោល ជើងស្រឡូនដូចបណ្តូលចេកបូករួមនឹងរូបសាក់លើទ្រូង KangMo ធ្វើឱ្យរូបភាពកាន់តែរស់រវើកនិងស្រើបស្រាលខ្លាំងឡើង។ Taehyung យកដៃបក់មុខតិចៗហើយចុចចេញ ព្រះអើយ KangMo ថតរូបទាំងនេះស្របពេលកំពុងធ្វើរឿងលើគ្រែជាមួយ Yuki ដូច្នេះទឹកមុខទាំងនោះមិនមែនជាការសម្តែងឡើយ Yuki កំពុងត្រូវបាន KangMo ថ្នាក់ថ្នមបែបនេះពិតមែន។ តែអ្វីដែលគេបានឃើញបន្ទាប់គឺវិដេអូ មិនដឹងថាបានចិត្តក្លាហានមកពីណា tae ចុចមើលវាដោយមិនគិតច្រើន ៖
       “អ្ហា៎! Kang-KangMo.....” ទឹកភ្នែករួមជាមួយស្នាមញញឹម បូករួមទាំងរាងកាយលើកដាក់ខ្ពស់ទាបទៅតាមចលនារុញច្រានរបស់ម្ចាស់ឈ្មោះដែលកំពុងត្រូវហៅ Yuki ហាក់អោបកជាងថត ធ្វើឲ្យកាមេរ៉ាខិតទៅរកមុខគេកាន់តែជិត “Kang..Kangmo....អូនស្រលាញ់បង.....អ្ហា...អ្ហាស៎” បន្ទាប់ពីនោះកាមេរ៉ាក៏ត្រូវរមៀលធ្លាក់ទៅលើពូក លេងឃើញអ្វីទៀត ឮតែសម្លេងថើបនិងថ្ងួចថ្ងូរលាន់រំពង ក្រោយមកទើបឮសម្លេងធ្ងន់របស់ KangMo " Yuki........ Yuki..... " Taehyung ចាប់ទាញដកខ្សែឌុយកំព្យូទ័រមួយទំហឹងធ្វើឲ្យវារលត់ភ្លឹប ហើយអង្គុយស្ងៀមហាក់គាំងនិយាយអ្វីមិនចេញ គេអាចគាំងបេះដូងស្លាប់បើនៅបន្តមើល។
       “វាជាភាពងប់ងល់របស់ខ្ញុំទៅលើ Yuki” KangMo ផ្តើមនិយាយកាត់ភាពស្ងប់ស្ងាត់ “នៅពេលធ្វើរឿងទាំងនោះ ខ្ញុំមិនអាចហាមខ្លួនឯងមិនឲ្យទាញកាមេរ៉ាមកថតគេបាន គេតែងតែយំព្រោះខ្មាសអៀន តែខ្ញុំហាមខ្លួនឯងមិនបាន ខ្ញុំមិនចង់ធ្វើបាបគេទៀតទេ”
       “ចុះឯងមានសួរគេទេថាគេចង់ចាកចេញពីឯង
ឬអត់់?”
       “គេមិនចង់ឡើយ គេស្រលាញ់ខ្ញុំខ្លាំងជាងខ្លួនឯងទៅទៀត បើពេលនោះ Yelena មិនឃាត់ខ្ញុំ ខ្ញុំប្រហែលជាយករូបទាំងនេះទៅធ្វើការតាំងពិពណ៌ ហើយបំផ្លាញអនាគតគេពេញមួយជីវិតទៅហើយ”
       “តែគេក៏ពេញចិត្តត្រូវទេ?”
       “អត់ទេ! គេនិយាយបែបនេះព្រោះចង់បំពេញបំណងខ្ញុំ គេព្រមសូម្បីតែដោះសម្លៀកបំពាក់ឲ្យខ្ញុំថតបើខ្ញុំចង់បាន តែបងមិនស្គាល់គេឡើយ គេទន់ភ្លន់និងបរិសុទ្ធណាស់ បើមិនដោយសារខ្ញុំតើគេហ៊ានដោះសម្លៀកបំពាក់មុខកាមេរ៉ាទេ?”
       “ដូច្នេះឯងក៏បង្ខំឲ្យគេចេញ? ឯងអាត្មានិយមប្រៀបដូចជាកូនក្មេងហើយដឹងទេ?”
       “ព្រោះតែខ្ញុំមិនចេះធំធាត់បែបនេះហើយ ទើបគេគួរតែនៅឆ្ងាយពីខ្ញុំ គេនៅក្មេងណាស់ គេច្បាស់ជាមិននៅត្រាំត្រែងនឹកនាខ្ញុំយូរពេកទេ”
       “ប្រាកដចិត្តហើយអ្ហេស៎? ឯងជាអ្នកនិយាយដោយខ្លួនឯង ថា Yuki ស្រឡាញ់ឯងជាងខ្លួនគេផ្ទាល់ទៅទៀត គិតមែនទេថាគេនឹងភ្លេចឯងងាយយ៉ាងនេះ? ចុះបើគេរងទុក្ខព្រោះមិនអាចកាត់ចិត្តពីឯងបីឆ្នាំមកនេះ? ឯងអាចបន្តធ្វើចិត្តខ្លាំងទៀតឬ? បើឯងស្រឡាញ់គេ ឯងគ្រាន់តែព្យាយាមកែប្រែចំណុចមិនល្អរបស់ឯងមួយនោះចេញគឺបានហើយ” Tae ប្រឹងជជែកយកឈ្នះរហូតតឹងសរសៃករៀងខ្លួន គេខឹងនៅពេលដែល KangMo យល់តែពីអារម្មណ៍ខ្លួនឯង ចុះ Yuki? ពេលនេះគេយ៉ាងម៉េចទៅហើយ?
       “វាជាភាពងប់ងល់! បងមិនយល់ទេ មនុស្សមិនអាចកែប្រែភាពងប់ងល់របស់គេដោយងាយឡើយ ពេលនៅក្បែរគេ ខ្ញុំកាន់តែងប់ងល់ តែវាគ្រាន់តែជាអតីតប៉ុណ្ណោះ ព្រោះពេលនេះ ខ្ញុំលែងស្រឡាញ់ Yuki ទៀតហើយ”
       Taehyung គាំងស្ងៀមពេលឮពាក្យថាងប់ងល់។ Jungkook ក៏ធ្លាប់និយាយថាងប់ងល់នឹងគេដូចគ្នា នេះឬភាពងប់ងល់? ភាពងប់ងល់ដែលអាចបង្ខំមនុស្សឱ្យធ្វើរឿងអាត្មានិយមដើម្បីបំពេញបំណងខ្លួនឯង? តែវាមិនដូចគ្នាឡើយ KangMo ងប់ងល់នឹង Yuki តែចុងបញ្ចប់គេក៏ព្រមរុញច្រាន Yuki ឱ្យទៅឆ្ងាយពីភាពឈឺចាប់ ខុសដោយឡែកពី Jungkook កាលពីមុនដែលមិនព្រមលែងដៃគេដាច់ខាត រហូតដល់អស់ផ្លូវដើរ គេនៅតែបន្តអោបក្រសោបទាំងមិនខ្វល់ពីលទ្ធផលចុងក្រោយ តែពេលដឹងខុសក៏បែរមកចង់កែកំហុសដែលធ្លាប់សាង ចុះ KangMo? គេនៅប្រកាន់គំនិតកូនក្មេងនេះទៀតឬ? មិនបានស្រឡាញ់ Yuki? គេគិតថាគ្រប់គ្នាជាមនុស្សល្ងីល្ងើឬ?
       “មិនបានស្រឡាញ់ Yuki អញ្ចឹងឬ? KangMo ឯងនៅបន្តវីវល់ក្នុងសុបិន្តកូនក្មេងរបស់ឯងទៀតចុះ ខ្ញុំទៅផ្ទះហើយ” និយាយបណ្តើរនាយកម្លោះទាញកាបូបមកស្ពាយបណ្តើរ។
       “ខ្ញុំនឹងយកបងធ្វើម៉ូដែលហើយបញ្ជាក់ឱ្យបងឃើញថាខ្ញុំនិយាយការពិត”
       “ថតបែបនេះមែនទេ? ខ្ញុំមិនថតទេ” Tae គ្រវីក្បាលតតាត់ព្រោះគេមិនស្រស់ស្អាតដូច Yuki ដែលសូម្បីតែយំក៏ស្អាតគួរឲ្យគយគន់នោះទេ។
       “គឺបែបរូបភាពដំបូង ខ្ញុំចង់ថតនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ” KangMo ប្រែជាអស់សំណើចមិនដឹងថា Taehyung គិតដល់ណានោះទេ។
       “បែប-បែបនោះឬ? អញ្ចឹងសុំគិតមើលសិន” រាងតូចនិយាយរដាក់រដុបព្រោះខ្មាសអៀននឹងគំនិតដែលគេមានមុននេះ តែក៏ព្យាយាមធ្វើធម្មតា។
       “បងមិនចាំបាច់ប្រញាប់ទេ ខ្ញុំអាចចាំបាន”
       រាងក្រាស់បកស្ករគ្រាប់ដាក់ក្នុងមាត់ ហើយអង្គុយចុះមុខកុំព្យូទ័រម្តងទៀត មិនមែនព្រោះគេនៅស្រឡាញ់ Yuki ឡើយ គេដឹងពីចិត្តខ្លួនឯងច្បាស់ណាស់ គេនៅរក្សារូបទាំងនេះ ព្រោះ Yuki ជាមនុស្សដំបូងដែលគេថតក្រៅពីធម្មជាតិនិងទីកន្លែងស្អាតៗ តែ Yuki ព្រមលះបង់ឱកាសក្លាយជាតារាដើម្បីឱ្យគេអាចប្រើប្រាស់រូបទាំងនេះ គេបានបំផ្លាញ Yuki រួចទៅហើយ គេគ្រាន់តែចង់រក្សារូបទាំងនេះដើម្បីរំលឹកខ្លួនឯងថា ព្រោះតែចង់បានក្តីសុខសម្រាប់ខ្លួនឯង គេបានបំផ្លាញជីវិតនរណាមកខ្លះ។

You're FAKE [Complete]Where stories live. Discover now