ភាគទី 51

2.5K 170 0
                                    


       យប់យន់ជិតពាក់កណ្ដាលអាធ្រាត Jungkook ចេញពីផ្ទះ Taehyung ត្រឡប់ទៅផ្ទះតែក៏មិនភ្លេងឈៀងទៅមើល Riv នៅមន្ទីពេទ្យ។ ដោយសារផ្ទះនៅឆ្ងាយទើបត្រូវប្រើពេលយូរដើម្បីត្រឡប់មកមន្ទីពេទ្យវិញ។ រាងក្រាស់លើដៃខាងឆ្វេងមើលម៉ោងក្នុងនាឡិកាបណ្តើរដើរសម្តៅបន្ទប់មន្ទីពេទ្យដែល Riv ស្នាក់នៅបណ្តើរ ដោយសារតែគេមកជាមួយ Taehyung កាលពីព្រឹកទើបអាចចំណាងលេខបន្ទប់បានយ៉ាងច្បាស់។
       « Riv! » Jungkook ដើរចូលទៅអង្គុយជិតគ្រែអ្នកជំងឺដែលនៅគេងស្តាប់បទចម្រៀងមិនព្រមបិទភ្នែកគេង។
       « K? » Kyosuke ក្រោកអង្គុយហាក់ភ្ញាក់ៗពេលឃើញល្បងធំមកមើលដល់បន្ទប់បែបនេះ។
       « ឯងយ៉ាងម៉េចហើយ? ជើងឈឺទ្រាំបានទេ? » Jungkook ដាក់បង្គុយអង្គុយភ្លាមក៏សួរភ្លែតដោយក្តីបារម្ភ។
       « អ្នកមីង Suhee ប្រាប់ថាពីរបីថ្ងៃទៀតចេញពីមន្ទីពេទ្យដើរបានធម្មតាហើយ »
       « សុំទោសណា៎ ដោយសារតែយើងទើបឯងក្លាយជាបែបនេះ! »
       « មិន...អីទេ.. »
       « វាជំរិតសួររកយើងពីឯងមែនទេ? » សំណួរ Jungkook ធ្វើឱ្យអ្នកម្ខាងទៀតងក់ក្បាលផ្ងក់ៗ រួមជាមួយទឹកមុខស្មើធេង។
       « ឯងឆ្លើយថាម៉េច? »
       « មិនបានឆ្លើយទេ » រាងតូចគ្រវីក្បាលតិចៗ ទើបអ្នកម្ខាងទៀតវាយស្មាគេថ្នមៗ។
       « លើកក្រោយបើវាជំរិតសួរឯងទៀត ឯងប្រាប់ទីតាំងយើងទៅវាទៅ »
       « តែ Simon ច្បាស់ជាសម្លាប់ល្បងមិនខាន គេសាហាវខ្លាំងណាស់ ទោះបីល្បងក៏មិនប្រាកដថាទប់ទល់ជាប់ដែរ »
       « បើឯងមិនប្រាប់ ម្តងនេះឯងអាចនឹងលែងមានជីវិតក៏ថាបាន យើងមានវិធីចាត់ការហើយ ឯងកុំបារម្ភអី ឈឺខ្លួនប៉ុននេះលើសលប់ហើយ »
       « តែគេនឹងនៅតែសួរខ្ញុំថាល្បងជានរណាដដែលនឹង » Kyosuke ខាំមាត់អោនមុខចុះទើប Jungkook រហ័សស្រវាក្រសោបប្រអប់ដៃគេឡើង។
       « កុំប្រាប់! Riv ឯងមិនអាចប្រាប់ថាយើងជានរណាទេ យើងមិនអាចបែកសមាសភាពបានឡើយ »
       « .... »
       រាងតូចស្ងាត់មាត់មិននិយាយ ទើបធ្វើឱ្យអ្នកម្ខាងទៀតនៅមិនសុខ បើ Kyosuke ប្រាប់ពីសមាសភាពរបស់គេមែននោះ គេខ្លាចថានឹងត្រូវបាត់បង់ Taehyung ហើយក៏មិនអាចនឹងដណ្តើមយកមកវិញបានជារៀងរហូត ព្រោះរឿងដែលគេធ្លាប់ធ្វើមិនមែនតូចតាចនោះទេ Taehyung ច្បាស់ជាមិនលើកលែងទោសឱ្យដាច់ខាត។
       « Riv យើងអង្វរក៏បាន កុំប្រាប់គេអី »
       « ប្រាប់អី? »
       សម្លេងលាន់ចេញពីមាត់ទ្វារធ្វើឱ្យអ្នកជំងឺនិងអ្នកមកសួរសុខទុក្ខភ្ញាក់ងាកមុខមើលអស់ព្រលឹងពីខ្លួនរលីង គឺ Simon កំពុងឈរអោបទ្រូងផ្អែកនឹងទ្វារសម្លឹងមកពួកគេដូចចង់ហក់មកកាច់កឱ្យស្លាប់នៅនឹងកន្លែង។ គេត្រូវចាប់ចាក់ថ្នាំសន្លប់កាលពីល្ងាច តែបែរជាឆាប់ភ្ញាក់យ៉ាងនេះ កម្លាំងរបស់គេខ្លាំងមិនធម្មតានោះទេ។
       « នៅចង់កាន់ដៃគ្នាយូរទៀតទេ? »
       Simon បន្លឺឡើងម្តងទៀត ធ្វើឱ្យ Jungkook រហ័សទម្លាក់ដៃ Kyosuke ចុះ។
       « ល្បងប្រញាប់ចាកចេញទៅ! » Kyosuke ខ្សឹបពីក្រោយទើបម្ចាស់ឈ្មោះក្រោកឈរទាញកាតាបដើរសម្តៅទៅទ្វារចេញ តែ Simon មិនព្រមបើកផ្លូវ។
       « ឯងមានទំនាក់ទំនងអីជាមួយ Kyosuke? »
       « ជាមិត្តភក្តិ! » អ្នកមកសួរសុខទុក្ខឆ្លើយដាច់ៗ ព្រោះប្រញាប់ចាកចេញ មិនដឹងថាមុននេះ Simon បានលឺអ្វីខ្លះនោះទេ។
       « មិត្តភក្តិគេមកមើលគ្នាកណ្តាលយប់បែបនេះមែនទេ? មិនដេកពួនទេអ្ហេស? »
       « ចៃដន្យអីទើបតែត្រឡប់មកពីផ្ទះ Tae ទៅជួបអ្នកម៉ាក់ទើបយឺតបែបនេះ » Jungkook ញញឹមស្រស់បំណងឌឺដងឱ្យអ្នកម្ខាងទៀតឆេះឡើង ពេលឃើញថា Simon ខឹងឡើងលែងមាត់លែងកទើបគេច្រានស្មាធំមួយនោះចេញហើយដើរចេញទៅបាត់។
       « ទៅមុនហើយ ខ្ញុំងងុុយគេង »
       « ...... »
       សភាពក្នុងបន្ទប់ហាក់ស្ងប់ស្ងាត់ពេលអ្នកជំងឺដែលនៅលើគ្រែមិនព្រមនិយាយអ្វី ចំណែកអ្នកដែលឈរមិនទ្វារក៏នៅឈរមិនកម្រើកទៅណា តែមួយសន្ទុះក្រោយមក Simon ក៏ដើរចូលមកក្នុងហើយទាញទ្វារបិទ។
       « ឯងមកធ្វើអី? »
       « យ៉ាងម៉េច? ខ្ញុំមកកាត់សង្វាក់ឯងនិងសង្សារមិត្តភក្តិយើងសារសងគ្នាមែនទេ? » រាងក្រាស់ដើរចូលទៅឈរចុងគ្រែហើយសម្លឹងមើលមុខអ្នកនៅលើគ្រែជាមួយកែវភ្នែកត្រជាក់ស្រេប។
       « ពួកយើងគ្មានតែនិយាយគ្នាធម្មតាប៉ុណ្ណោះ! »
       « ធម្មតាដល់ថ្នាក់ចាប់ដៃចាប់ជើងគ្នាអ្ហេស? »
       « លែងទៅ! » រាងតូចរលាស់ដៃចេញពេលត្រូវគេលោខ្លួនមកចាប់ដៃ។
       « ពេលខ្ញុំចាប់គេចចេញ តែពេលវាចាប់ម៉េចមិនគេចចេញផង? »
       Simon ឡើងមកជ្រែងលុតជង្គង់លើគ្រែហើយចាប់ច្របាច់ថ្គាម Kyosuke ឱ្យងើយសម្លឹងមុខគេ មុននេះគិតថាគ្រាន់តែមកគេងជាមួយព្រោះភ្ញាក់ពីសន្លប់គេងមិនលក់មិនចង់រំខានម៉ាក់របស់គេ តែពេលចូលមកឃើញគេសារសងគ្នាបែបនេះ បំណងអំបាញ់មិញក៏រលាយបាត់អស់។
       « .... »
       ពេលឃើញរាងតូចមិនព្រមឆ្លើយទើបគេសួរថែម។
       « វាហាមមិនឱ្យនិយាយអ្វី? »
       « គ្មានទេ? »
       « វាជា K អ្ហេស? »
       « មិនមែនទេ » Kyosuke រហ័សស្រែកប្រកែកញាប់មាត់ធ្វើឱ្យ Simon សើច តែសម្លេងសើចរបស់គេកាន់តែស្តាប់ កាន់តែធ្វើឱ្យព្រឺរោម គួរឱ្យខ្លាច។
       « ប្រហែលជាមែនហើយព្រោះនៅសាលាយើងមិនដែលឃើញឯងស្និតស្នាលជាមួយនរណាក្រៅពីវាទេ »
       បានឱកាសឃើញ Kyosuke ហាក់ភ័យៗជ្រួលច្របល់ទើបគេរហ័សដេញជើងមិនឱ្យអ្នកម្ខាងទៀតរកលេសទាន់។
       « មិនមែន ខ្ញុំថាមិនមែនគឺមិនមែនហើយ! »
       « បើអញ្ចឹងឯងប្រាប់មកថា K ជានរណា? បើមិនប្រាប់ ខ្ញុំនឹងថាជា Jeon Jungkook ម្នាក់នោះ ដូច្នេះឯងដឹងច្បាស់ហើយថាវានឹងមានលទ្ធផលបែបណា »
       « ... » រាងតូចក្តាប់បបូរមាត់ គេដឹងថា Simon ច្បាស់ជាប្រើវិធីនេះ ដូច្នេះគេមានតែធ្វើតាមសម្តី Jungkook ប្រាប់ហើយ។
       « មិននិយាយ? អញ្ចឹង K ជា Jung- » រាងក្រាស់និយាយមិនទាន់ចប់តែងបែរជាត្រូវគេកាត់សម្តីយ៉ាងរហ័ស។
       « ខ្ញុំនិយាយ »
       « និយាយមក » Simon ញញឹមហើយអង្គែលចង្កា Kyosuke ថ្នមៗព្រោះឃើញថាគេមានរបួសនៅលើដងកាំបិត ទើបមិនចង់ធ្វើបាបខ្លាំងជាងនេះ។
       « បើឯងចង់ដឹង ពេលចេញពីមន្ទីពេទ្យចាំខ្ញុំណាត់ទីតាំងនិងពេលវេលាឱ្យ »
       « ឥឡូវមិនបានទេអ្ហេស? »
       « Spycho មានគ្នាច្រើនណាស់ មើលសភាពឯងទៅ ចង់ទៅរកស្លាប់មែនទេ? » Kyosuke ច្រានដៃ Simon ចេញហើយសម្រូតខ្លួនទាញភួយដណ្តប់ដើម្បីគេង តែ Simon នៅតែលុតជង្គង់រំលងជើងគេមិនព្រមក្រោកចេញដដែល។
       « រឿងនេះមិនចាំបាច់ឯងបារម្ភទេ! » រាងក្រាស់អោបមុខទៅជិតចាប់ចាប់ចង្ការាងតូចឱ្យងើយឡើង មុននឹងអោនទៅគ្រប់គ្រងបបូរមាត់គេ។
       « អឹម! Simon! »
       Kyosuke ក្តាប់ភួយជាប់ពេលត្រូវអ្នកម្ខាងទៀតបឺតជញ្ជក់បបូរមាត់មិនព្រមលែង តែគេបែរជាគេចទៅណាមិនរួចក្រៅពីសំងំស្ងៀមឱ្យគេធ្វើអ្វីតាមចិត្ត តែប្រហែលមកពីស្នាមថើបផ្អែមល្ហែមរបស់ Simon ទៅវិញទេដែលធ្វើឱ្យគេមិនចង់គេចចេញទៅណា។
       « ហា៎..ហា៎... » សម្លេងដង្ហក់ដង្ហើមរបស់រាងតូចបន្លឺឡើងពេលអ្នកខាងលើព្រមព្រលែងបបូរមាត់ហើយផ្តួលខ្លួនដេកទៅម្ខាង។
       « គេងទៅ! »
       « ឯងមិនទៅបន្ទប់ឯងទេអ្ហេស? »
       « គេងម្នាក់ឯងមិនលក់ទេ »
       សម្លេងខ្សឹបៗក្បែរត្រចៀកធ្វើឱ្យ Kyosuke មិនចង់រើបម្រាស់ទៅណា ខណៈប្រអប់ដៃធំក្រាស់របស់ Simon លូកមកក្រសោបគេពីក្រោយឱ្យដេកផ្អៀងហើយដាក់ក្បាលផ្អឹបនឹងខ្នងរបស់គេ គេចង់សំងំនៅបែបនេះឱ្យបានយូរ វាពិតជាកក់ក្តៅខ្លាំងណាស់។

#Yiling

You're FAKE [Complete]Where stories live. Discover now