ភាគទី 107 : ខ្ញុំពិតជាខ្លាចខ្លាំងណាស់

1.9K 186 9
                                    

ព្រឹកថ្ងៃថ្មីដ៏ស្រស់បំព្រង ពន្លឺព្រះអាទិត្យចាំងជះបំភ្លឺមួយចំហៀងផែនដី មនុស្សម្នាស្វះស្វែងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។ ក្នុងពេលវេលាដ៏តានតឹងរបស់មនុស្សជុំវិញខ្លួន Jungkook ក្រោករត់ទៅបើកបង្អួចកញ្ចក់ដើម្បីឲ្យខ្យល់ត្រជាក់ចូលមកក្នុងបន្ទប់ បន្ទាប់ពីបាននិយាយអ្វីដែលបានកប់ទុកក្នុងទ្រូងជាយូរចេញមកអស់ហើយ ក្នុងទ្រូងនាយប្រែជាស្រឡះស្រឡំ ធូរចិត្ត ធូរកាយអាចសើចញញឹមហាក់ដូចរឿងកាលពីម្សិលមិញមិនធ្លាប់បានកើតឡើង។
"ខ្ញុំឮថាថ្ងៃនេះនឹងមានព្រិលធ្លាក់លើកដំបូង" ម្ចាស់រាងកាយក្រាស់ងាករកគូស្នេហ៍ដែលគេងលង់លក់មិនទាន់ភ្ញាក់ ឬក៏មកពីគេភ្ញាក់លឿនពេកថ្ងៃនេះ?
"....ប្រពន្ធសម្លាញ់....."
Jungkook ហក់ឡើងលើគ្រែឱបក្រសោប Taehyung រមួលពេញគ្រែបណ្តាលឲ្យ Tae មិនភ្ញាក់មិនបាន ពេលត្រូវបបូរមាត់ក្រាស់របស់នាយថើបញក់ញីត្រង់កញ្ចឹងកទៅមកឥតឈប់។
"នរណាប្រពន្ធនរណាប្តី? រៀបការពីពេលណា?"
រាងតូចចោទសំណួរជាមួយដៃចាប់ក្រសោបមុខសង្ហារបស់ដៃគូ មុននឹងចាប់ទាញថ្ពាល់ខ្លាំងៗ ព្រោះខ្នាញ់ហើយក៏ស្រលាញ់ស្ទើរលេបទៅហើយ តទៅគេចង់បន្តឃើញបរិយាកាសនិងស្ថិតនៅក្នុងសភាពបែបនេះរៀងរាល់ថ្ងៃ ពេលភ្ញាក់កណ្តាលអាធ្រាត្រអាចឮសម្លេងដកដង្ហើមក្បែរខ្លួន កម្តៅដៃដែលឱបជាប់រហូត ភ្ញាក់នៅពេលព្រឹកអាចឮសម្លេងផ្អែមល្ហែមរបស់ Jungkook វាច្បាស់ជាសុភមង្គលដ៏ធំធេងដែលមនុស្សគ្រប់រូបចង់បានវាពីនរណាម្នាក់ដែលខ្លួនតែងតែរំពឹងទុក។ នៅពេលដែលគេចាប់ដៃ Jungkook គេបានរំពឹងនឹងជឿជាក់ទាំងស្រុងថាមនុស្សម្នាក់នេះនឹងនាំតែសុភមង្គលចូលក្នុងជីវិត លោកនឹងធ្វើវាបានត្រូវទេ Jungkook?
"ហៅមុនរៀបការក៏បានដែរ" Jungkook ឱប Tae ពីក្រោយព្រមទាំងយកមុខទៅញីញក់នឹងសក់ទន់រលោងទាំងនោះឲ្យរញ៉េរញ៉ៃ រង្វង់ដៃឱបគេយ៉ាងណែនគេងផ្អៀងលើពូកទន់ៗ រួមជាមួយអាកាសធាតុត្រជាក់គេមិនចង់ក្រោកទៅណាសោះតែចង់នាំ Tae ចេញទៅដើរលេង ហើយក៏កំពុងគិតថាគួរទៅទីណាទើបអាចឃើញព្រិលធ្លាក់លើកដំបូងដែលស្រស់ស្អាតជាងនៅក្នុងក្រុង។
"ចង់ហៅបែបនេះឬ?" Taehyung។
"អ៊ឹម...."
"លែង....ទៅងូតទឹក..."
រាងតូចព្យាយាមដោះខ្លួនពីការឱបហើយដើរសម្តៅទ្វារបន្ទប់ទឹកដែលនៅមិនឆ្ងាយ តោងទៀមដោយកែវភ្នែករលៀមរបស់អ្នកនៅលើគ្រែ ខំប្រឹងសម្លឹងរាងស្រឡូនដែលដើរយ៉ាងល្វត់ល្វន់ ទាំងដំណើរ និងរាងកាយ ដោយមានត្រឹមអាវសឺមីពណ៌សមួយគ្របដណ្តប់ខ្លួន។
"ប្រពន្ធនរណា..រាងស្រឡូនដល់ហើយ...."
សម្ដីរង៉ូវៗរបស់ Jungkook ញ៉ាំងឱ្យ Taehyung អស់សំណើចបន្តិច ហើយងាកមករកម្ចាស់សម្លេង ខណៈផ្អែកខ្លួនទៅលើតុខាងក្រោយខ្នង ទ្វារបន្ទប់ទឹកក៏ចំហរចាំជាស្រេច រាងតូចលើកជាយអាវសឺមីដែលកំពុងពាក់លើខ្លួន ឡើងលើអស់ បង្ហាញរាងកាយអាក្រាតរបស់ខ្លួនដល់ Jungkook ហើយធ្វើទឹកមុខទាក់ទាញ រួមជាមួយម្រាមដៃដាក់លើបបូរមាត់ផង។
"បងថាទៅមើល៍... តើអូនប្រពន្ធនរណាទៅ?"
គ្រាន់តែឮសំណួរដុតភាពអត់ធ្មត់របស់ Tae ភ្លាម Jungkook ស្ទុះក្រោកចេញពីគ្រែ សម្ដៅទៅរករាងកាយដ៏ទាក់ទាញមួយនោះ តែបែរជាទាក់ជើងនឹងភួយ ធ្លាក់ពីលើគ្រែដួលខ្ពោក ផ្កាប់មុខទៅលើកម្រាលខាងក្រោមទៅវិញ។ ឃើញបែបនេះ រាងតូចសើចខ្លាំងៗ ហើយរហ័សរត់ចូលបន្ទប់ទឹកចាក់សោរទ្វារជាប់ពីខាងក្នុង ស្របពេលអ្នកនៅខាងក្រៅប្រឹងប្រវេប្រវាក្រោករត់ទៅគោះទ្វារ តែមិនទាន់។
"Tae! ធ្វើបែបនេះដាក់ប្ដីមិនបានទេ!" រាងក្រាស់ស្រែកហៅ ហើយគោះទ្វារចង់របើក ទាំងដែលអ្នកខាងក្នុងប្រឹងទប់មិនចង់ជាប់។
"ឈប់គោះទៅ! អ្នកជិតខាងប្ដឹងប៉ូលីសឥឡូវហើយ...."
"តែអាមួយខាងក្រោមនេះកំពុងឈរ!" Jungkook និយាយចំៗ ពេលឃើញភាពរឹងមាំរបស់គេរឹងដូចថ្មក្រោមខោ Sport កំពុងស្លៀក។
Taehyung នៅស្ងៀមហួសចិត្តនឹងសម្តីអ្នកខាងក្រៅខណៈទ្វារត្រូវបុកខ្លាំងៗតែមិនរបើក គេក្រហមមុខអស់ហើយមកនិយាយឆ្គួតស្អីទាំងព្រឹកបែបនេះ។ ឮ Taehyung មិនមាត់តប Jungkook ក៏ព្រមចុះចាញ់នាយនាយផ្អែកខ្នងនឹងទ្វារហើយពោលខ្លាំងៗ៖
"បាន....បងលើកលែងឲ្យម្តងចុះ តែអូនត្រូវនិយាយថាអូនជាប្រពន្ធបង"
"អត់!" Tae ប្រកែក។
"បាន...បងនឹងយកកូនសោរមកចាក់ទ្វារឥឡូវនេះ"
"Jungkook....." Tae បង្អូសសម្លេងហាក់អង្វរនាយកម្លោះ តែឃើញថាគេធ្វើមិនដឹងមិនឮ ណ្ហើយចុះវាមិនជ្រុះធ្មេញទេគ្រាន់តែនិយាយប៉ុណ្ណឹងនោះ តាំងចិត្តហើយរាងតូចគោះទ្វារថ្នមៗ ដើម្បីឲ្យគេប្រុងប្រៀបស្តាប់។
"គឺ....អូន....ជា...របស់...បង...."
"ថាម៉េច?" រាងក្រាស់ប្រុងប្រៀបស្តាប់តែឮអាក់ៗញ័រៗយកជាការមិនបាន។
"គឺអូនថាអូនជាប្រពន្ធបងឮទេ? ជាប្រពន្ធរបស់បង"
Tae ស្រែកខ្លាំងៗហាក់បំពេញបំណងរបស់ជនឆ្លៀតឱកាសនៅខាងក្រៅពេញទំហឹងតែម្តង បណ្តាលឲ្យ Jungkook ញញឹមផងញាប់ញ័រចិត្តផងរមិតរមួលពេញទ្វារបន្ទប់ទឹក។
"ឮបែបនេះមានអារម្មណ៍ល្អបន្តិច"
"បានហើយ! ទៅងូតទឹកហើយ"
កម្លោះតូចរលេះរលះទៅងូតទឹកបន្ទាប់ពីអ្នកខាងក្រៅលែងគោះទ្វារដូចមុន បញ្ជាក់ថាពាក្យអម្បាញ់មិញមានប្រសិទ្ធភាពពិតមែនហើយ មុននេះគេគ្រាន់តែលេងសើចប៉ុណ្ណោះ តែពេលឃើញ Jungkook ហក់ត្រឡាប់ត្រឡួសមកក៏ប្រែជាភ័យ គេមានអារម្មណ៍ថាស្ទើរតែត្រូវគេហែកស៊ីទាំងរស់ទៅហើយ។

ខ្យល់បក់រសៀកៗក្នុងពេលរាត្រីក្នុងរដូវរងារ បណ្តាលឲ្យមនុស្សម្នានិងសព្វសត្វត្រជាក់ញាប់ញ័រ ស្វែងរកកន្លែងកក់ក្តៅរៀងៗខ្លួន លើកលែងតែកម្លោះវ័យក្មេងម្នាក់ដែលឈរតែម្នាក់ឯងក្បែរដើមផ្កាសាគូរ៉ាក្នុងឈុត Kimono ពណ៌ប្រាក់លាយផ្ទៃមេឃយ៉ាងស្រស់ត្រកាល តែត្រចៀក ច្រមុះនិងថ្ពាល់ របស់នាយតូចប្រែជាក្រហមអស់ទៅហើយ ដោយសារអាកាសធាតុ កាន់តែត្រជាក់នៅពេលយប់។ ដៃតូចៗស្រឡូនកកិតគ្នាខ្លាំងៗ ដើម្បីរក្សាកម្តៅ ហើយយកទៅផ្ទប់មាត់ដើម្បីទទួលបានកម្តៅដង្ហើមឲ្យកក់ក្តៅបន្តិច យូរៗម្តងគេលើកអាវធំក្រៅរលាស់តិចៗ ដើម្បីទម្លាក់ព្រិលដែលធ្លាក់ពីលើ ទោះបីកំពុងនៅក្រោមដើមផ្កាក៏ដោយ។ Yuki ឈរនៅត្រង់នេះតាំងពីព្រឹកពេលឮដំណឹងថាថ្ងៃនេះមានព្រិលធ្លាក់លើកដំបូង គេក៏មករង់ចាំរហូត ឈរនៅត្រង់នេះរៀងរាល់ឆ្នាំបន្ទាប់ពីបួងសួងក្នុងព្រះវិហារជាច្រើនដង ហើយអង្គុយញ៊ាំអាហារដែលគេចម្អិនយកមកជាមួយលើបង់អង្គុយត្រង់នោះ គេយកវាមកពីរប្រអប់ជារៀងរាល់ឆ្នាំតែតែងតែសល់យកទៅវិញមួយប្រអប់ជានិច្ច នេះជាឆ្នាំទី5ហើយ តែគេគ្មានតម្រុយដែលបញ្ជាក់ថា KangMo នឹងមកនោះទេ ដូច្នេះតើបន្តឈរចាំរហូតដល់អាធ្រាត្រឈានចូលថ្ងៃថ្មីបានប្រយោជន៍អ្វីទៅ? ទោះសំណួរនេះ ប្រៀបដូចកាំបិតចាក់ទ្រូងខាងឆ្វេងរបស់គេរាប់លានដង ក៏ Yuki មិនព្រមបោះបង់ចោលក្តីសង្ឃឹម តែគេមិនមែនជាមនុស្សរឹងមាំអ្វីនោះទេ គ្រាន់តែជាមនុស្សធម្មតាម្នាក់ ពេលឈឺក៏យំ ពេលរីករាយក៏សើច ពេលគិតដល់ការពិតដែល KangMo គ្មានថ្ងៃនឹងមកទីនេះតាមសន្យា ទឹកភ្នែកក៏ស្រក់ចុះ។
រាងតូចលើកដៃវាសទឹកភ្នែកដែលហូរមកដល់ចង្កាថ្នមៗ ភ្នែកក៏ប្រែជាក្រហមព្រឿងៗ គេហាក់មានអារម្មណ៍អួលណែននិយាយមិនចេញដកដង្ហើមមិនរួម ប៉ុន្មានឆ្នាំទៀតទៅ KangMo? បងចង់ឲ្យអូនចាំប៉ុន្មានឆ្នាំទៀត? អូនដឹងថាពេលនេះបងកំពុងសំងំនៅកន្លែងណាមួយមិនហ៊ានប្រឈមមុខនឹងព្រិលដ៏ទន់ជ្រាយទាំងនេះ ព្រោះវាពោពេញទៅដោយអនុស្សាវរីយ៍របស់យើងទាំងពីរ នៅពេលឃើញចំណងជើង និងរូបភាពតាំងពិពណ៌ទាំងនោះ អូនក៏ជឿជាក់យ៉ាងមុតមាំថាបងនឹងមក តែពេលនេះម៉ោង11យប់ទៅហើយ KangMo! ជើងយន្តហោះដែលបងមកមានបញ្ហាមែនទេ? ឬបងមិនបានដឹងថាថ្ងៃនេះនឹងមានព្រិលធ្លាក់? ឬមួយជាចេតនារបស់បង? ដឹងទេ KangMo? អូនចាប់ផ្តើមសង្ស័យលើក្តីស្រលាញ់របស់បងហើយ។ Yuki ទម្លាក់ខ្លួនអង្គុយបញ្ឈរជង្គង់ហើយផ្ទប់មុខនឹងក្បាលជង្គង់យំ វាគួរឲ្យខ្លាចខ្លាំងណាស់ ការដែលត្រូវឈរម្នាក់ឯង ទាំងកណ្តាលអាធ្រាត្របែបនេះ តែគេមិនធ្លាប់រារែកនឹងបន្តរង់ចាំម្តងណានោះទេ KangMo! បងធ្លាប់គិតឃើញដល់ចំណុចនេះទេ?
"អូនសង្ឃឹមថាឆ្នាំក្រោយអូនលែងមកជាន់ទីនេះទៀតហើយ ទោះអូនស្រលាញ់បងយ៉ាងណាក៏ដោយ...មួយឆ្នាំទៀតអូនច្បាស់ជាដាច់ចិត្តពីបង..." Yuki រអ៊ូតិចៗដើម្បីលួងខ្លួនឯង ពេលនេះម៉ោង12ជិត1រំលងអាធ្រាត្រ វាហួសពេលដែលត្រូវបន្តរង់ចាំទៅហើយ "...អូនស្អប់បងណាស់ KangMo...ស្អប់បងណាស់...."
ឱនមុខយំយ៉ាងយូរ Yuki ក៏ស្រាប់តែងើបមុខឡើងពេលមានអារម្មណ៍ថាព្រិលលែងធ្លាក់មកលើគេដូចមុន សម្លឹងពីក្រោមឡើងលើគឺមានបុរសម្នាក់ឈរបាំងឆ័ត្រឲ្យគេ រាងខ្ពស់ស្រឡះ ធ្វើឲ្យបេះដូងកំពុងរងារបស់កម្លោះតូច ហាក់រកឃើញពន្លឺសារជាថ្មី តែពេលងើបមុខឡើងពន្លឺមួយនោះក៏រលត់ដូចពន្លឺទៀនត្រូវខ្យល់បក់ ព្រោះម្នាក់នោះមិនមែនជា KangMo មិនមែនមនុស្សម្នាក់ដែលគេចង់ជួបមករហូត។
"ឈប់រង់ចាំទៀតទៅ...ប្រយ័ត្នឈឺ" បុរសជនជាតិជប៉ុនញញឹមស្រស់ ក្នុងសម្លៀកបំពាក់គេងយប់ ខោជើងធំស្តើងនិងអាវរលុង ដោយពាក់អាវធំពីលើការពារភាពរងាររបស់អាកាសធាតុ។
"ខ្ញុំមិនអីទេ...អរគុណដែលបារម្ភ" រាងតូចក្រោកឈរតែមិនបានគេចចេញពីក្រោមឆ័ត្របុរាណពណ៌ក្រហមមួយនោះ វាជាឆ័ត្រនៃក្តីស្រឡាញ់មែនទេ? ចម្លែកណាស់ដែលមានមនុស្សនៅប្រើឆ័ត្របែបនេះ។
"យប់នេះត្រជាក់ខ្លាំងណាស់" បុរសរាងខ្ពស់ពោលដោយសម្លឹងមើលដៃរាងតូចដែលញ័រៗនិងក្រហមង៉ាំង "ខ្ញុំរស់នៅម្តុំនេះ...ខ្ញុំឃើញថាលោកមកឈរត្រង់នេះរាល់ឆ្នាំពេលព្រិលធ្លាក់ដំបូង....រងារទេ?" នាយលូកដៃចាប់ប្រអប់ដៃតូចៗដើម្បីផ្តល់កម្តៅ តែម្ចាស់ខ្លួនរហ័សគេចចេញដូចត្រូវឆក់ចេញ។
"សុំទោស!" រាងក្រាស់ពោលយ៉ាងរហ័សព្រោះ Yuki ហាក់ភិតភ័យនឹងកាយវិការលូកលាន់របស់ខ្លួន តែគេហ៊ាននិយាយពេញមាត់ ថាគេមិនបានគិតអ្វីក្រៅពីបារម្ភ ឃើញក្មេងប្រុសម្នាក់ស្ទើរកកក្រោមព្រិលដ៏ត្រជាក់រៀងរាល់ឆ្នាំនោះទេ។
"ខ្ញុំត្រូវទៅហើយ.." Yuki ប្រាប់ក្នុងន័យគួរសមហើយក៏ចាកចេញពេលឃើញថាវាហួសម៉ោង12ទៅហើយ វាក៏លែងជាថ្ងៃព្រិលធ្លាក់ដំបូងដូចគ្នា។
"ឈប់បន្តរង់ចាំបានទេ? ខ្ញុំមិនដឹងថាគេសំខាន់ប៉ុណ្ណាចំពោះលោកទេ តែ..ឈប់ធ្វើបាបខ្លួនឯងទៀតបានទេ?" នាយកម្លោះនិយាយបង្អាក់ដំណើរអ្នកម្ខាងទៀត គេចុះមកទីនេះទាំងពាក់កណ្តាលអាធ្រាត្រ មករកមនុស្សម្នាក់ដែលគេបានឃើញតែមួយថ្ងៃគត់ ក្នុងមួយឆ្នាំ គេចង់និយាយពាក្យទាំងនេះ ចង់ធ្វើជាឆ័ត្រដែលអាចការពារព្យុះភ្លៀងឱ្យមនុស្សម្នាក់នេះ "បើសម្លៀកបំពាក់មួយឈុតនោះមិនអាចបំបាត់ភាពរងាររបស់លោកទេ.... ប្តូរវាចេញទៅ..." សម្តីមួយម៉ាត់នេះធ្វើឲ្យ Yuki ស្ងៀមទ្រឹងទឹកភ្នែកក៏ស្រក់ចុះតក់ៗឥតទាក់ ទោះម្ចាស់ខ្លួនខំប្រឹងទប់យ៉ាងណាក៏ដោយ
"វាជាការពិតទេ? ខ្ញុំអាចបោះចោលសម្លៀកបំពាក់ដ៏មានតម្លៃសម្រាប់ខ្ញុំមួយនេះចោលបាន ត្រូវទេ? តើខ្ញុំនៅតែអាចបើកចិត្តទទួលយកអ្នកថ្មីបាន...ពិតទេ?"
រាងតូចឈរស្ងៀមចោទសំណួរជាច្រើន ដែលគេខ្លួនឯងដឹងចម្លើយរួចទៅហើយ ភ្នែកសម្លឹងមើលប្រអប់ដៃរបស់ខ្លួនដែលចាប់ផ្តើមមានកម្តៅឡើងវិញ ពេលត្រូវបុរសចំពោះមុខក្រសោបជាប់ដើម្បីផ្តល់កម្តៅ ដោយសុខចិត្តទម្លាក់ឆ័ត្រក្នុងដៃចោល លែងខ្វល់ពីភាពត្រជាក់នៃព្រិល គេមិនបាននិយាយអ្វី ក៏មិនឆ្លើយនឹងសំណួរ គ្រាន់តែបង្ហាញអារម្មណ៍របស់គេតាមកាយវិការដ៏កក់ក្តៅមួយនេះ ញ៉ាំងឱ្យ Yuki ខាំបបូរមាត់ស្រក់ទឹកភ្នែកកាន់តែខ្លាំង។
"....ខ្ញុំពិតជាខ្លាចខ្លាំងណាស់...."

You're FAKE [Complete]Where stories live. Discover now