ភាគទី 93 : នាងចង់ឈ្នះខ្លាំងណាស់

1.8K 181 18
                                    

       “Sulli!” ភ្លេចខ្លួនមួយភ្លេត នាងតូចម្ចាស់ផ្ទះក៏បាត់ខ្លួន តែនាងគ្រាន់តែចូលបន្ទប់ទឹកប៉ុណ្ណោះ ពួកគេបារម្ភច្រើនពេកហើយ។
       “Sulli ចង់ញ៉ាំអ្វីទេកូន? Taehyung ក៏ដូចគ្នា! ចាំប៉ាឲ្យគេយកមកឲ្យ” គ្រាន់តែកូនស្រីចេញមកវិញភ្លាមលោកប៉ាចំណាស់ក៏សួរ។
       “ខ្ញុំទើបតែញាំហើយទេលោកប៉ា”
       “ខ្ញុំក៏ដូចគ្នា!” Taehyung តបបានបន្តិចទូរស័ព្ទរបស់ Sulli ក៏រោទ៍ឡើងឥតឈប់ តែនាងមិនទទួល វាជាលេខរបស់ Jaykay ពេលខ្លះក៏មានលេខប្លែកផង ដែលរក្សាឈ្មោះជាអ្នកចាត់ការ។
       “Sulli វាជាលេខរបស់ Jaykay!” រាងតូចព្យាយាមរំលឹកអ្នកម្ខាងទៀតក្រែងនាងច្រឡំចុចបិទ តែនាងបែរជាបង្ហាញទឹកមុខធម្មតា មួយសន្ទុះក្រោយមកទូរស័ព្ទក៏អស់ថ្មហើយរលត់បាត់។
       “ខ្ញុំមិនចង់និយាយជាមួយនរណាទៀតទេ” នាងក្រមុំក្រោកដើរសម្តៅទៅបន្ទប់គេង។
       “ឈប់សិន! នាងបានធ្វើអ្វីមែនទេ?” Taehyung ព្យាយាមស្ទាបរកទូរស័ព្ទមកឆែកមើល តែគេភ្លេចយកវាមកទៅហើយ ចំណែក Sulli ក៏មិនមាត់តបក្រៅពីប្រាប់ឲ្យពួកគេចេញពីផ្ទះនាង។
       “ខ្ញុំចង់នៅម្នាក់ឯង អ្នកទាំងពីរក៏ទៅសម្រាកដែរទៅ” ទ្វារបន្ទប់គេងត្រូវបានបិទជិត។
       “លោកពូឆែកមើលសកម្មភាពរបស់ Sulli បន្តិចបានទេ? នាងច្បាស់ជាធ្វើអ្វីក្នុងបន្ទប់ទឹកមិនខាន” នាយកម្លោះរហ័សខិតទៅរកលោកពូចំណាស់ ដែលរហ័សធ្វើតាមសម្តីគេ។
       Sulli ពិតជាបានធ្វើមែន នាង Live Stream ជាង 2 នាទី។
       (សុំទោសណា៎ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាព្រួយបារម្ភនិងយល់ច្រឡំ ខ្ញុំនិង Jaykay ត្រឹមជាមិត្តប៉ុណ្ណោះ ពួកយើងនាំគ្នាដើរលេងកម្សាន្តដល់ទៅ 5 នាក់ឯណោះ ពួកយើងមិនធ្លាប់សម្លឹងគ្នាដោយកែវភ្នែកគូស្នេហ៍ឡើយ) Sulli ឈប់និយាយបន្តិចហើយអាន comments មានមនុស្សជាច្រើនដែលមិនជឿសម្តីរបស់នាងពួកគេត្រូវការភស្តុតាង (ខ្ញុំដឹងថាអ្នកទាំងអស់គ្នាច្បាស់ជាមិនជឿឡើយ តែខ្ញុំមិនបានស្រលាញ់មនុស្សប្រុសនោះទេ) នាងតូចនិយាយខ្លាំងៗហើយលើករូបថតដែលនាងបឺតមាត់មនុស្សស្រីដែលត្រូវបិទមុខជិតនោះបង្ហាញ ត្រូវការភស្តុតាងមែនទេ? នេះហើយភស្តុតាង ពេញចិត្តហើយឬនៅ? (ខ្ញុំស្រឡាញ់មនុស្សស្រីម្នាក់នេះ.... តាំងពីក្មេងមកដល់ពេលនេះ ដូច្នេះល្មមឈប់រករឿង Jaykay បានហើយ គេមិនបានដឹងរឿងអ្វីទាល់តែសោះ ហើយនេះក៏ជាលើកចុងក្រោយដែលខ្ញុំបកស្រាយដែរ..... តទៅចង់នរណាគិតយ៉ាងម៉េចទៀតក៏គិតតាមសប្បាយទៅចុះ) និយាយចប់ទឹកភ្នែកក៏ស្រក់តក់ Sulli រហ័សចុចបិទ Live stream ក្នុងពេលមិនដល់ 3 នាទីផង។
       “Sulli ឆាប់លុបវាចោលភ្លាមទៅ” Tae រត់ទៅគោះទ្វារហើយស្រែកខ្លាំងៗលាន់ពេញ Apartment តែអ្នកនៅខាងក្នុងមិនព្រមស្តាប់ “ឈប់ភ្លាមទៅ Sulli នាងនឹងកាន់តែពិបាកមិនខាន” Taehyung មិនចុះចាញ់នៅតែបន្តរគោះទ្វារឥតឈប់ រហូតដល់លោកប៉ា Sulli មកឃាត់។
       “បានហើយ Taehyung បើ Sulli នាងគិតច្បាស់ហើយ ឲ្យនាងធ្វើទៅ ម្យ៉ាងលុបចោលពេលនេះក៏គ្មានប្រយោជន៍ដែរ” គាត់មានប្រសាសន៍ត្រូវ វីដេអូត្រូវបានចែកចាយដល់ណាដល់ណីហើយក៏មិនដឹង ទោះលុបវាចោលក៏មានអ្នករក្សាយកទៅចែកចាយតដែរ។
       “ទៅសម្រាកទៅ! អរគុណខ្លាំងណាស់” ទះស្មានាយកម្លោះតិចៗ លោកប៉ាចំណាស់ខាំបបូរមាត់ថ្នមៗ យ៉ាងណាក៏គាត់ជឿជាក់លើ Sulli កូនស្រីរបស់គាត់រឹងមាំណាស់។
      
       Jungkook ត្រឡប់មកកូរ៉េវិញដើម្បីធ្វើការប្រគុំតន្តី្រជាការបញ្ចប់ដំណើរប្រគុំតន្រ្តីឆ្នាំនេះ។ តែមិនត្រឹមតែអ្នកគាំទ្រឡើយដែលមកចាំទទួលនៅប្រលានយន្តហោះ ក្នុងនោះមានទាំងអ្នកសារព័ត៌មានជាច្រើនផង កាមេរ៉ារាប់រយគ្រឿងព្យាយាមចាប់យករូបភាពនិងវីដេអូរបស់ JayKay ទាំងរត់តាម ទាំងថតយកពីចម្ងាយបូករួមនឹងសំណួរជាច្រើន គួរឲ្យធុញថប់ខ្លាំងមែនទែន។
       “Jaykay! តើអ្វីដែល Sulli និយាយពិតទេ?”
       “លោកដឹងទេថានាងស្រលាញ់មនុស្សស្រី?”
       “Jaykay មានអ្វីចង់និយាយទេ?”
       “លោកគិតយ៉ាងម៉េចដែរ?”
       “តើលោកគិតថាពាក្យកុហកដូចកូនក្មេងដែល Sulli បាននិយាយ អាចបោកអ្នកគ្រប់គ្នាបានមែនទេ? ឬលោកជាអ្នកបង្ខំនាងឲ្យនិយាយដើម្បីការពារមុខមាត់ខ្លួនឯង?”
       ឮសំណួរនេះភ្លាម Jaykay ក្តៅដូចត្រូវគេដុតទាំងរស់ រាងក្រាស់ក្តាប់ដៃយ៉ាងណែនប្រុងដាល់ម្ចាស់សំណួរឱ្យដួលនៅត្រង់នោះ តែបែរជាត្រូវអូសចូលឡានយ៉ាងរហ័សដោយដៃ Yelena ដែលដើរតាមគេមករហូតទៅវិញ នាងបានគិតទុកមុនរួចទៅហើយថាសំណួរខ្លះនឹងធ្វើឲ្យ Jungkook ទ្រាំលែងបាន តែដើម្បីអនាគតរបស់គេនាងត្រូវបញ្ឈប់គេឲ្យបាន តែវាក៏ពិបាកព្រោះនាងផ្ទាល់ក៏ទប់លែងចង់ជាប់ដូចគ្នា។
       “ចង្រៃយ៎អើយ!” Jungkook មកដល់ផ្ទះបោកអាវធំក្រៅទៅលើឥដ្ឋ ហើយអង្គុយចុះលើសាឡុង យកដៃជ្រោងសក់ទាំងក្តៅក្រហាយ។
       “បានហើយ Jungkook! បើឯងមិនឈប់យើងទាំងពីរនិងបានដេកគុកយប់នេះមិនខាន” អ្វីដែល Yelana និយាយជាពិត បើ Jungkook ហក់ទៅវាយអាចង្រៃនោះ នាងនិងទៅជួយវាយតែម្តងឲ្យបានដេកគុកទាំងអស់គ្នា។
       “តែក៏ល្អណា៎! បានបងទៅជេរបន្តខ្ញុំនៅក្នុងគុក នឹងមិនសូវអផ្សុក”
       “ត្រូវ!” Yelena ខ្ចិលប្រកែកទើបឲ្យមេដៃ Jungkook តែម្តង ពួកគេចង់ទៅរក Sulli ណាស់តែវាមិនងាយនោះទេ អ្នកសារព័ត៌មានយាមត្រៀតត្រាពេញផ្លូវ ម្យ៉ាងត្រូវគម្រាមពី Alianora ផងទើបសុខចិត្តនៅស្ងៀមមួយរយៈ។
      
       “Yelena” Alianora ញញឹមដាក់អ្នកដែលបើកទ្វារចូលមក ហើយហៅឈ្មោះនាងថ្នមៗ Yelena ងាកមករកនាងទាំងយប់បន្ទាប់ពីមកដល់កូរ៉េវិញប៉ុន្មានម៉ោងមុននេះឬ? តើនាងគួរមានមោទនភាពទេ?
       “Nora!” Yelena រត់ទៅអោបអ្នកដែលមានកម្ពស់ខ្ពស់ជាងយ៉ាងណែន ធ្វើឲ្យអ្នកម្ខាងទៀតទុចជំហានថយក្រោយបន្តិចព្រោះទម្ងន់របស់នាង។
       “សុំទោស!” Alianora អង្អែលខ្នងនាងថ្នមៗហើយពោលពាក្យសុំទោសសុំពៃរ៍ រឿងមួយនេះច្បាស់ជាធ្វើឲ្យ Yelena គិតច្រើនណាស់ហើយ នាងច្បាស់ជាគិតថាបើរឿងនេះកើតឡើងរវាងនាងនិង Alianora ពួកគេនឹហដោះស្រាយបែបណា? វាមិនមែនជារឿងថ្មីឡើយ តែវាថ្មីដែល Sulli ហ៊ានសារភាពវាដោយផ្ទាល់បែបនេះ Alianora ស្ញើចសរសើរ Sulli ណាស់នាងនៅក្មេងចូលចិត្តធ្វើរឿងដោយមិនបានគិតជាមុន តែនាងតែងតែស្មោះត្រង់និងនិយាយពាក្យពិតជានិច្ច Sulli ក្លាហានខណៈដែលនាងជាមនុស្សចាស់ជាង បានត្រឹមលាក់លៀមជាង 20 ឆ្នាំមកនេះ គិតទៅគួរឲ្យខ្មាសនាងណាស់។
       “បងសុំទោសធ្វើអីទៅ?”
       “ព្រោះបើរឿងនេះកើតឡើងលើយើងទាំងពីរ បងច្បាស់ជាមិនហ៊ានធ្វើដូច Sulli នោះទេ ឯងដឹងមែនទេថាបងកំសាកប៉ុណ្ណា?”
       “ខ្ញុំស្រលាញ់បង ព្រោះបងកំសាកហ្នឹងហើយ” Yelena និយាយជាន់ថែមធ្វើឲ្យ Alianora អស់សំណើចព្រោះវាជាការពិត នាងកំសាកនឹងប្រឈមមុខជាមួយសង្គមខាងក្រៅណាស់។
       “បាន! បងទុកថាវាជាពាក្យសរសើរចុះ!”
       “វាជាពាក្យសរសើរ... ”Yelena មិនព្រមលែងរឹតតែអោបអ្នកម្ខាងទៀតយ៉ាងណែន តាំងពី Jungkook បានឃើញពន្លឺថ្ងៃនាងក៏នៅក្បែរ Alianora រហូតមក Jungkook ប្រៀបដូចជាកូននាងអញ្ចឹង គ្រប់គ្នាស្រលាញ់គេណាស់ទាំងលោក Min ក៏ដូចគ្នា។
       “Jungkook យ៉ាងម៉េចហើយ?” ស្ត្រីវ័យសែរសិបស្តើងតែសម្រស់ស្អាតដូចស្រីសួគ៌ ថើបសក់អ្នកម្ខាងទៀតថ្នមៗ បែកគ្នាក៏យូរ រវល់ក៏កាន់តែរវល់រៀងខ្លួន ពិតជានឹកនាខ្លាំងណាស់។
       “គេចង់ជួប Sulli ណាស់ព្រោះបារម្ភពីនាង មិនមែនតែគេទេខ្ញុំក៏ដូចគ្នា”
       “ថ្ងៃស្អែកនាំគ្នាទៅរកនាងទៅ យ៉ាងណាក៏លើកទឹកចិត្តនាងឲ្យបានច្រើនបំផុត ព្រោះពេលនេះវាដូចជានរកទៅហើយសម្រាប់នាង”
       “ខ្ញុំធ្លាប់ដោះស្រាយរឿងជាច្រើនមក ខ្ញុំតែងតែស្ងប់ចិត្ត ហើយដោះស្រាយវាដោយសន្តិវិធី តែចំពោះរឿងមួយនេះខ្ញុំមិនដឹងធ្វើយ៉ាងណានោះទេ”
       “បងដឹងថាវាប៉ះពាល់អារម្មណ៍ផ្ទាល់ខ្លួនរបស់ឯង តែទោះបីថ្ងៃណាមួយរឿងរបស់យើងក្លាយដូចជា Sulli ពេលនេះ បងសន្យាថានឹងទុកផ្លូវរស់ ហើយនាំឯងទៅឲ្យឆ្ងាយ”
       “ខ្ញុំសង្ឃឹមថានិងមិនអីទៅចុះ”
      
       ពេលវេលាមួយនាទីៗកន្លងទៅដោយយឺតៗជាទីបំផុត។ Sulli សម្លឹងមើលលេខរបស់ Hakai  ដែលចុចបិទលេខនាងគ្រប់ពេលដែលនាងខលទៅ។
       មួយម៉ាត់ក៏មិននិយាយរក សារមួយបន្ទាត់ក៏មិនផ្ញើរមក ពេលនេះនាងអាចយល់កាន់តែច្បាស់ហើយ ថាស្នេហាមួយនេះដើរដល់កម្រិតណា គឺកម្រិតដែលម្ខាងៗព្យាយាមចង់ឈ្នះរៀងខ្លួន តែខុសប្លែកពីរាល់ដង ម្តងនេះនាងក៏ចង់ឈ្នះ Hakai ដូចគ្នា ទោះគ្មានសង្ឃឹមតែនាងចង់ឲ្យ Hakai បាត់បង់របស់ម្យ៉ាង ដែលអាចធ្វើឱ្យចិត្តនាងរំជើបរំជួល Sulli នាងពិតជាចង់ឈ្នះខ្លាំងណាស់ម្តងនេះ។

You're FAKE [Complete]Where stories live. Discover now