ភាគទី 89

1.9K 230 15
                                    

       លោកប៉ារបស់ Sulli រួសរាន់មករកកូនស្រី ចោលការងារនៅក្រុមហ៊ុនទាំងបារម្ភ និង ក្រេវក្រោធ។ គ្រូពេទ្យជំនាញពិនិត្យ អាការៈនិងផ្តល់ថ្នាំរួចរាល់ ក៏ត្រឡប់ទៅវិញបន្ទាប់ពីដាក់ថ្នាំជំនួយកម្លាំងឲ្យនាងតូចរួចរាល់ នាងមិនមានជំងឺអ្វីធ្ងន់ធ្ងរឡើយ គ្រាន់តែគ្រុនក្តៅខ្លាំងនិងខ្សោយកម្លាំង ព្រោះមិនបានសម្រាកគ្រប់គ្រាន់ សម្រាកមួយរយៈគឺលែងអីហើយ។
       “ខ្ញុំអរគុណអ្នកទាំងពីរខ្លាំងណាស់ ដែលបានជួយជីវិតកូនស្រីខ្ញុំ បើអ្នកទាំងពីរមិនមករកនាង មិនដឹងថា Sulli នឹងទៅជាយ៉ាងណានោះទេ” លោកប៉ាចំណាស់ឱនក្បាលដាក់ Jaykay និង Taehyung តែពួកគេក៏ឱនតបមកវិញមិនព្រមងើបដូចគ្នា។
       “កុំធ្វើបែបនេះអីលោកពូ ពួកយើងមិនបានជួយជីវិតនាងទាំងស្រុងឡើយ ឃើញនាងមិនអីគឺគ្រប់គ្រាន់ហើយ” រាងតូចនិយាយជំនួសអ្នកម្ខាងទៀតដែលឱនក្បាលចុះមិនទាន់ងើប។
       “សុំទោសដែលពួកយើងមិនអាចជួយបានច្រើនជាងនេះ តែនៅម្នាក់ឯងវាប្រថុយពេកហើយ” Jungkook និយាយតិចៗល្មមអាចស្តាប់ឮ ហើយងាកមើលអ្នកជំងឺលើគ្រែបន្តិច មុននឹងបន្ត “បើនាងដល់ដៃលោកពូហើយ ពួកយើងលាទៅមុនសិនហើយ ព្រោះមានកិច្ចការត្រូវធ្វើបន្ត”
       “បាទ! អរគុណខ្លាំងណាស់ Jaykay! Taehyung!” បុរសវ័យចំណាស់ជូនដំណើរភ្ញៀវកម្លោះចេញទៅអស់ហើយ ទើបទាញទូរស័ព្ទខលរកទៅកូនស្រីដែលតែងតែដើរបាត់ៗមិនធ្លាប់នៅផ្ទះ ឬមកមើលប្អូនសម្បីតែម្តង ម្យ៉ាងទៀតនាងជាអ្នកត្រួតត្រាលើជីវិតសិល្បះរបស់  Sulli ចុះពេលនេះយ៉ាងម៉េច? អ្នកចាត់ការម្នាក់ក៏គ្មាន។
       “ព្រមលើកទូរស័ព្ទហើយអ្ហេស៎?”
       (លោកប៉ាកុំខលមករករឿងឈ្លោះជាមួយខ្ញុំទាំងព្រឹកបានទេ?) សម្លេងគ្រងួរហាក់មិនទាន់ស្វាងស្រារបស់ Hakai ធ្វើឲ្យអ្នកម្ខាងទៀតកាន់តែខឹងខ្លាំងឡើង។
       “អ្នកគ្រប់គ្រងរបស់ Sulli នៅឯណា? ឯងបញ្ឈប់ពួកគេទៀតហើយមែនទេ?”
       (ក្មេងម្នាក់នោះពូកែសឹងអីទៅហើយ យកអ្នកចាត់ការមកធ្វើស្អី? លោកប៉ាគ្រាន់តែចង់សួរប៉ុណ្ណឹងទេអ្ហេស៎?)
       “ប៉ាខលទៅប្រាប់ឯងថា Sulli គ្រុនក្តៅ ប្រញាប់មកមើលនាងមក” អ្នកជាឪពុកព្យាយាម ខាំមាត់តបហាក់មិនបានខឹង។
       (ខ្ញុំមិនទៅទេគ្រានតែគ្រុនក្តៅប៉ុណ្ណោះ)
       “តែ Sulli ហៅឈ្មោះឯង នាងឈឺ! ឯងជាបងគួរតែមកមើល”
       (បានហើយលោកប៉ា! គ្មានអ្នកណាស្លាប់ព្រោះគ្រុនក្តៅតិចតួចហ្នឹងទេ!) Hakai ស្រែកគំហកខ្លាំងៗមករកលោកប៉ាវិញ បណ្តាលឲ្យគាត់ហួសចិត្តជាខ្លាំងមិនត្រឹមប៉ុណ្ណឹងទេ តែគាត់ហាក់ដូចជាអស់សង្ឃឹមលើនាងច្រើនជាង។
       “ឯងចង់ចាំដល់ Sulli ស្លាប់ទើបបង្ហាញមុខមកឬ?ឯងគិតថាប៉ាមិនដឹងថាឯងជាដើមហេតុក្នុងរឿងនេះមែនទេ? យប់មិញឯងនៅទីនេះ សម្លេងដែលបង្ខំឲ្យ Sulli បិទ Live Stream ក៏ជាឯង”
       (ហ្នឹងហើយ! ចុះយ៉ាងម៉េច? ខ្ញុំទៅមើលនាងហើយតើ!)
       “Jiko Hakai!” លោកប៉ាស្រែកមួយទំហឹងមនុស្សចាស់ “ឯងមិនមែនមកមើល តែមកធ្វើបាបនាងច្រើនជាង”
       (គំហកដាក់ខ្ញុំឬ? លោកប៉ាចង់វាយខ្ញុំមែនទេ? លោកប៉ាហ៊ានវាយមនុស្សស្រីដែរ?)
       “កុំហៅខ្លួនឯងថាជាស្រី ព្រោះឯងមិនដែលធ្វើចិត្តឲ្យដូចជាមនុស្សស្រីបន្តិចណាឡើយ!..... ឯងមិនធ្លាប់នឹកឃើញពេលឯងឈឺទោះ Sulli នៅក្មេងតែនាងក៏ព្យាយាមធ្វើបបរឲ្យឯងរហូតរលាកដៃ ពេលនោះឯងបារម្ភពីនាងខ្លាំងណាស់ ចុះពេលនេះ? ក្តីបារម្ភទាំងនោះវាបាត់ទៅណាអស់ហើយ?”
       (រឿងអីដែលខ្ញុំត្រូវបារម្ភពីនាង? Sulli ត្រឹមតែជាកូនចិញ្ចឹមនាងមានតែជំពាក់យើង-)
       “កុំហៅ Sulli ថាកូនចិញ្ចឹម! នាងជំពាក់តែប៉ានិងម៉ាក់ឯងប៉ុណ្ណោះ នាងគ្មានជំពាក់អ្វីឯងទេ ដូច្នេះល្មមឈប់ធ្វើបាបនាងទៀតបានហើយ”
       ប្រាវ!
       Hakai បោកទូរស័ព្ទចោលមួយរំពេចបន្ទាប់ពីឮសម្តីទាំងនោះ ។ រាងខ្ពស់សម្រូតខ្លួនអង្គុយចុះផ្ទាល់កម្រាលផ្អែកខ្នងនិងគ្រែ គ្រប់គ្នាសុទ្ធតែឈរនៅខាង Sulli ដូចជាពេលនេះជាដើម វាមិនចម្លែកទេ តែនាងក៏មិនយល់ថាហេតុអ្វីនាងស្រាប់តែប្រែជាខឹងនិងរឿងទាំងនេះ Sulli ស្អាតពេក ល្អពេក ចិត្តបរិសុទ្ធពេក ដូច្នេះទើបនាងខឹង នាងធុញទ្រាន់និង Sulli ចង់ឲ្យនាងរលាយបាត់ពីមុខនាងឥឡូវនេះ ព្រោះនាងដឹងច្បាស់ថាមនុស្សកំសាកដូចជា Sulli គ្មានថ្ងៃមានភាពក្លាហានគ្រប់គ្រាន់ដើម្បីវាកចេញពីនាងឡើយ។
      
       “សុំទោសផងដែលឲ្យលោកបើកឡានទាំងដែរវាជាតួនាទីរបស់ខ្ញុំ” រាងតូចអង្គុយត្រង់ខ្លួនក្បែរ Jungkook ជាតៃកុងឡាន គេទើសទាល់ខ្លាំងណាស់ ក្នុងនាមជាអ្នកគ្រប់គ្រងតែបែរជាមកអង្គុយស្ងៀមឲ្យអ្នកដែលត្រូវគ្រប់គ្រងបើកជំនួសទៅវិញ តែជួយមិនបានទេវាព្រោះតែគេត្រូវដកហូតប័ណ្ណបើកបរនិងហើយ មិនទាន់ដល់ថ្ងៃទៅយកវិញបានផង។
       “មិនអីទេ ព្រោះបងត្រូវដកហូតប័ណ្ណបើកបរ” Jungkook និយាយទាំងមិនបានគិត តែ Taehyung បែរជាចាប់ភ្លឹកនិងសម្តីរបស់គេ។
       “ខ្ញុំចាំបានថាខ្ញុំមិនធ្លាប់ប្រាប់នរណាថាខ្ញុំត្រូវបានដកហូតប័ណ្ណបើកបរទេ”
       “គឺ......គឺខ្ញុំចេះតែស្មានទៅ”
       “ដូច្នេះលោកក៏ស្មានដែរមែនទេថាខ្ញុំចេះបើកឡាន?”
       “អឹម....គ្រាន់តែស្មាន” រាងក្រាស់ព្យាយាមធ្វើធម្មតាហើយបើកឡានបន្តដោយសម្លឹងទៅមុខត្រង់មិនហ៊ានងាកមើលភ្នែក Tae ។
       “និយាយអីញ្ចឹងបង Yelena មានប្អូនប្រុសទេ?”
       “ហេតុអ្វីបងមិនសួរគាត់ដោយផ្ទាល់?” នាងកម្លោះនិយាយបង្វែរមិនហ៊ានឆ្លើយ។
       “ស្តាប់ខ្ញុំណា Jungkook! បើលោកឆ្លើយថាមិនដឹងខ្ញុំនឹងប្រាកដចិត្តថាលោកធ្វើអ្វីម្យ៉ាងនៅពីក្រោយខ្នងខ្ញុំមិនខាន” Taehyung គម្រាមធ្វើឲ្យអ្នកម្ខាងទៀតសើច។
       “រឿងនេះខ្ញុំមិនដឹងបានយ៉ាងម៉េច? គាត់មានប្អូនប្រុសម្នាក់រៀនថ្នាក់វិទ្យាល័យ ពួកយើងឧស្សាហ៍ចេញក្រៅញាំអីជាមួយគ្នាណាស់” សម្លេងសើចតិចៗបែបនេះធ្វើឲ្យ Tae កាន់តែសង្ស័យ។
       “យល់ល្អលោកកុំកុហកខ្ញុំម្តងទៀតឲ្យសោះ” រាងតូចសម្លឹងចំភ្នែកមួយគូនោះរបស់រាងក្រាស់ ។ កែវភ្នែករបស់គេស្អាតខ្លាំងណាស់ តែខ្ញុំក៏សង្ឃឹមថាម្តងនេះវាបរិសុទ្ធ គ្មានការបោកបញ្ឆោតនៅខាងក្នុងចុះ ។
      
       មួយរយៈក្រោយមក សុខភាពរបស់ Sulli ក៏បានប្រសើរជាងមុន ក្រុមការងារនិងអ្នកដឹងនាំរឿងក៏មិនចាំយូរ ប្រញាប់រៀបចំថតយ៉ាងស្វិតស្វាញ តែដោយសារតួឯកទាំងពីរសិទ្ធតែមានបទពិសោធន៍ និងភាពអត់ធ្មត់ ការថតក៏អាចរលូនទៅមុខយ៉ាងរហ័សដូចគ្នា។
       “វគ្គស្រើបស្រាលទាំងនោះ អ្នកដឹងនាំសម្រេចថានឹងឲ្យនាងថតពាក់កណ្តាល ចំណែកឈុតដោះសម្លៀកបំពាក់និងឈុតមាន Sex ជាមួយគ្នានឹងត្រូវប្តូរតួ " Jungkook កាន់ក្រដាសដែលសម្រាយសាច់រឿង និងពាក្យពេជន៍និយាយឲ្យ Sulli ដែលកំពុងតុបតែងសក់ ត្រៀមថតមួយឈុតនោះ។
       “លោក និយាយពេញៗមាត់បែបនេះមិនខ្លាចខ្ញុំខ្មាសទេអ្ហេស៎?” Sulli លលេងហើយយកសៀវភៅទៅវាយ Jaykay នរណាប្រើគេឲ្យមកនិយាយ Sex Sex ពេញៗមាត់បែបនេះ?
       “នែ៎! ខ្ញុំគ្រាន់តែប្រាប់ប៉ុណ្ណោះ” រាងក្រាស់ព្យាយាមគេចធ្វើឲ្យក្រុមការងារសើច ពួកគេក៏ឃើញថា Jaykay និង Sulli គ្មានអ្វីលើសពីមិត្តឡើយព័ត៌មានសុទ្ធតែបំភ្លៃ។
       “ចុះតួប្រុស?”
       “មិនបានប្តូរទេ ព្រោះមិនបានខូចខាត”
       នាយកម្លោះនិយាយបែបរប៉ិលរប៉ូច ខណៈ Taehyung ឈរសម្លឹងមើលពីម្ខាង គេតែងតែចង់ដឹងពីឈុតមួយនេះ តើ Jungkook នឹងត្រូវអោបថើប ស្ទាបអង្អែល ហើយធ្វើដូចជាកំពុងមាន Sex ជាមួយនារីវ័យក្មេងគ្មានសម្លៀកបំពាក់ ដែលដេកលើគ្រែនោះមែនឬ? តែ Jungkook ក៏ត្រូវដោះសម្លៀកបំពាក់ចេញដូចគ្នា បែបនេះមិនហៅថាថតរឿងអាសអាភាសទៅហើយទេអ្ហេស៎?
       *តែនាងក៏ត្រូវអោបថើប ដោះខ្សែរក្រវ៉ាត់និងខោខ្ញុំចេញទៀតផង ហើយខ្ញុំក៏បឺតមាត់នាង អង្អែលមុខ ខ្នងហើយក៏......គូទ...”
       “នេះនែ៎!” Sulli វាយ Jaykay កាន់តែខ្លាំងព្រោះគេចូលចិត្តមកនិយាយញ៉ោះឲ្យនាងអៀន តែក៏សំណាងល្អដែលគេជាតួឯកប្រុស បើជាអ្នកផ្សេងនាងមិនព្រមថតឡើយ ម្យ៉ាងក្រុមការងាររួសរាយដាក់នាងណាស់ គ្រប់គ្នាមើលថែនិងគួរសមដាក់នាង ពេលថតរឿងចប់នាងច្បាស់ជាយំមិនខាន ហើយក៏សង្ឃឹមថាអាចរួមការងារជាមួយពួកគេម្តងទៀតនៅថ្ងៃអនាគត តែថាថ្ងៃអនាគតរបស់នាងជាថ្ងៃស្អែកផងក៏មិនដឹង។
       “Jungkook! លោកត្រូវថតឈុតនេះមែនឬ?” Taehyung ជួយរៀបសម្លៀកបំពាក់ឲ្យរាងក្រាស់បណ្តើរសួរបណ្តើរ។
       “មែន!”
       “តែលោកត្រូវដោះសម្លៀកបំពាក់ទាងអស់ នាងក៏ដូចគ្នា?”
       “តារាស្រីជំនួសនោះត្រូវដោះទាំងអស់ តែខ្ញុំអត់ស្លៀកខោខ្លី” រាងក្រាស់សម្លឹងចំភ្នែកដៃគូរសន្ទនា ដែលស្រាប់តែទម្លាក់ដៃចុះ។
       “តែលោកត្រូវស្ទាបអង្អែល....” Tae យកដៃមកប៉ះទ្រូង ហើយសម្រូតដល់ចង្កេះ រួចក៏ត្រគាកធ្វើជាសញ្ញា រួចលើកចិញ្ចើមសួរ
       “ប៉ះវាពិតៗបែបនេះមែនទេ?”
       ទឹកមុខចម្ងល់និងលាក់លៀមរបស់ Tae គួរឱ្យស្រឡាញ់ណាស់ តែ Jungkook បានត្រឹមគ្រឺតនិងនឹកខ្នាញ់ក្នុងចិត្ត តើគេអាចចាប់ក្រញិច Taehyung ឥឡូវនេះបានទេ?

You're FAKE [Complete]Dove le storie prendono vita. Scoprilo ora