ភាគទី 18 : មិត្តចាស់

3.5K 234 4
                                    

     “ ឱ្យស្រួលបួលបន្តិចទៅ! ” K ក្តាប់សក់ Taehyung ស្រាលៗខណៈខ្លួនអង្គុយលើតុហើយឱ្យ Tae លុតជង្គង់លើឥដ្ឋក្នុងបន្ទប់សាលារៀនចាស់ដែលជាកន្លែងណាត់ជួបតាំងពីពេលចាប់ផ្តើមរហូតដល់គេអាចគ្រប់គ្រងក្មេងម្នាក់នេះឱ្យធ្វើអ្វីគ្រប់យ៉ាងតាមដែលគេត្រូវការ
     “ អ្ហឹមម៎!!! ” Taehyung គ្រហឹមពីបំពង់កហើយដកមាត់ចេញពេលត្រូវអ្នកម្ខាងទៀតរុញក្បាលខ្លាំងពេកធ្វើឱ្យភាពរឹងមាំដែលនៅក្នុងមាត់គេស្ទើរតែលូនចូលដល់ក្នុងបំពង់ក
     “ នែ! ឱ្យវាឆ្លាតបន្តិចទៅ! ” រាងក្រាស់គ្រហឹមទាំងកំហឹងពេលឃើញ Tae ធ្វើទឹកមុខជូរចត់ទាំងដែលគេកំពុងត្រួសត្រាយផ្លូវដើម្បីទៅរកសេចក្តីសុខរួមគ្នា
     “ ខ្ញុំមិនចេះទេ! ” រាងតូចតបទាំងញ័របបូរមាត់ គេមានអារម្មណ៍ថាទាំងញញើតទាំងខ្លាចពេលត្រូវ K ចងភ្នែកជាប់មើលលែងឃើញហើយបង្ខំឱ្យធ្វើអ្វីប្លែកៗបែបនេះ របស់ធំថ្នាក់នេះដាក់ចូលក្នុងមាត់គេមិនដល់ពាក់កណ្តាលផងក៏ណែនទៅហើយ ចង់ឱ្យលេបដល់គល់ដោយរបៀបណា
     “ ក្រៅពីមិនសូវឆ្លាតហើយក៏ល្ងង់ថែមទៀត ” K បន្ទោសហើយចាប់ច្របាច់ចង្ការ Tae ឱ្យបើកមាត់ឡើងមុននឹងសូកម្រាមដៃពីរចូលមាត់គេ
     “ មុនដំបូងប្រើអណ្តាតឯងរលាស់បែបនេះ ពេលសូកដកវាឱ្យច្រើនដងហើយ ចាំលេបវាឱ្យផុតដល់គល់បន្ទាប់មកបើកបំពង់កទទួលវាបែបនេះ ” គេមិននិយាយដោយមាត់ទទេរតែម្រាមដៃក៏ស្រកួតចុះឡើងក្នុងមាត់ Tae ពេលនិយាយដល់លេបផុតគល់ គេក៏យកម្រាមដៃបីលូកចូលមាត់ Tae ស្ទើរដល់ក្រឡើតតែម្តង ធ្វើឱ្យអ្នកម្ខាងទៀតខក់រហូតដល់ក្អកហូរទឹកភ្នែក តែមិនហ៊ានប្រកែក
     “ ហាមប្រើធ្មេញរបស់ឯង លឺទេ? ” រាងក្រាស់ស្រែកគំហកធ្វើឱ្យអ្នកដែលលុតជង្គង់ពីមុនកន្ត្រាក់ហើយងក់ក្បាលទទួល
     “ អ្ហឹ...អ្ហឹមម៎... ” Tae ស្រវ៉ាចាប់ភាពរឹងមាំរបស់ប្រុសដែលមិនស្គាល់មុខមកកាន់ហើយដាក់ចូលមាត់ថ្នមៗ មុននឹងធ្វើតាមនូវអ្វីដែលគេបានប្រាប់គ្រប់យ៉ាង
     “ ម្រាមដៃរបស់ឯង លូកសូកដកវាលេងខ្លួនឯងទៅ! ” មេក្រុម Spycho បញ្ជាតាមដែលនឹកឃើញ បបួលឱ្យទឹកភ្នែកអ្នកម្ខាងទៀតស្រក់ចុះឥតឈប់
     “ អត...អត់ទេ! ” រាងតូចដកមាត់ចេញគ្រវីក្បាលបដិសេធ ធ្វើបែបនេះវាគួរឱ្យស្អប់ខ្ពើមណាស់ ថែមទាំងអាម៉ាស់មុខទៀតផង តែមុននឹងគេអាចបដិសេធអ្វីបន្ត K ក៏ចាប់ទាញសក់របស់គេខ្លាំងៗដើម្បីឱ្យភាពរឹងមាំដែលនៅក្នុងមាត់ស្រាប់លូនចូលដល់បំពង់កនិយាយអ្វីលែងរួច
     “ តែយើងចង់ឃើញ ឱ្យឆាប់ឡើងទៅ កុំឱ្យយើងឈាមក្តៅទាន់ ”
     “ ហ្អិក.. ហ្អិក.. K.. ” រាងតូចបន្លឺទាំងសម្លេងគ្រលុល តែ K ក៏រុញចូលមួយកប់ថែមទៀត បញ្ជាក់ថាប្រកែកមិនបាន
     “ ឆាប់ឡើង! ” លឺសម្លេងតឿនត្រជាក់ស្រេបជាងមុន ទើប Tae អត់ដង្ហើមប្រើម្រាមដៃកណ្តាលសូកចូលភាពទន់ជ្រាយរបស់ខ្លួនដែលកំពុងលុតជង្គង់ស្រាប់នោះថ្នមៗ ទោះវាមើលទៅមិនល្អភ្នែក តែចាប់ផ្តើមពីយឺតៗស្រាលៗ ទៅជាចូលជ្រៅបន្តិចហើយញាប់ជាងមុនធ្វើឱ្យគេទទួលបានអារម្មណ៍ថ្មីមួយផ្សេងទៀត
     “ អ្ហា៎ក... អ្ហា៎សស..! ” រាងតូចងើយមុខចំហមាត់កាន់តែធំទាំងភាពរឹងមាំនៅពេញក្នុងមាត់ធ្វើឱ្យទឹកមាត់ហូរចេញមកយឺតៗ
     “ អ្ហា៎ស ចង្រៃយ៎អើយ! ” K ខាំមាត់ស្រែកជេរប្រទិច គ្រប់ពេលដែលគេឃើញ Tae ក្នុងសភាពស៊ិចស៊ី ទាក់ទាញខ្លាំងបែបនេះ គេស្ទើរតែបាត់បង់ការគ្រប់គ្រងដល់គោលដៅដាក់ក្នុងមាត់ Tae ម្តងៗទៅហើយ តែឆាប់សម្រេចពេកវាមិនសប្បាយ ទើបគេត្រូវទ្រាំធ្វើឱ្យខ្លួនឯងជាអ្នករងទុក្ខវេទនាទៅវិញ
     “ អ្ហា៎ស! ” រាងតូចធ្វើចលនាម្រាមដៃឥតឈប់ ចំណែកមាត់ក៏ត្រូវបម្រើ K ជារឿយៗ
     “ បា..បានហើយ! ” K ប្រញាប់បញ្ឈប់ Tae ហើយទាញគេឱ្យក្រោកឈរច្រត់ដៃនឹងគែមតុ
     “ បង្រៀនតែម្តងក៏ចេះហើយណ៎? ” គេខ្សឹបដាក់ត្រចៀកធ្វើឱ្យ Tae ខាំមាត់មិនតប វាគួរឱ្យខ្មាស់ខ្លាំងណាស់
     K ញញឹមពេលឃើញអ្នកម្ខាងទៀតចេះស្តាប់បញ្ជា បើស្តាប់បែបនេះតាំងពីដំបូងប្រហែលមិនត្រូវឈឺសាច់ច្រើនដងមកនេះទេ រាងក្រាស់ទាញចង្កេះអ្នកខាងមុខឱ្យអែនបន្តិចហើយសូកចូលតែម្តងធ្វើឱ្យរាងតូចប្រញាប់យកដៃខ្ទប់មាត់ ជង្គង់ក៏ចាប់ផ្តើមទន់រកគ្នាពេល K ចាប់ផ្តើមធ្វើចលនាកាន់តែញាប់តាមអារម្មណ៍គេ Tae អោនក្បាលចុះប្រើកែងដៃច្រត់នឹងតុ គេទន់ជើងស្ទើរតែលុតជង្គង់ទៅហើយ តែ K មិនដែលមើលឃើញ គេមើលឃើញតែសេចក្តីស្រេកឃ្លានរបស់គេប៉ុណ្ណោះ
     “ អ្ហាក៎! អ្ហា៎..អ្ហា៎... ” រាងតូចស្រែកទាំងគ្រវីក្បាលពេលត្រូវ K ប្រើចង្កូមស្រួចៗរបស់គេមកខាំស្ទើរសុះសាច់ កន្លែងខ្លះស្ទើរតែដាច់ហូរឈាមចេញមកក៏មាន
     “ កុំទប់ ថ្ងូរឱ្យលឺៗទៅ យើងនាំឯងទៅរកកោះរកត្រើយជាមួយគ្នា! អ្ហាស៎ ”
     “ ... ” Tae ក្តាប់ដៃខាំមាត់មិនតប មិនទេ គេមិនចង់ទៅរកកោះរកត្រើយអ្វីទេ គេសុំតែភាពស្ងប់សុខប៉ុណ្ណោះ
    
     តឹក តឹក តឹក
     ទ្រនិចនាឡិកាវិលយឺតៗសន្សឹមៗ មួយវិនាទី‌ៗកន្លងផុតទៅយ៉ាងយឺតយ៉ាវជាទីបំផុត ទម្រាំបានមួយនាទី ប្រាំនាទី ដប់នាទី ម្ភៃនាទី សភាពស្ងប់ស្ងាត់ធ្វើឱ្យមនុស្សដែលកំពុងមានកង្វល់ស្រាប់ ត្រូវក្រាបក្បាលទៅលើតុរៀនក្នុងបន្ទប់គេងដោយសភាពតានតឹងចិត្ត ដកដង្ហើមធំវែងៗ ស្ទើរស្ទះទ្រូងស្លាប់
     Simon ដកដង្ហើមធំពេលនឹកឃើញដល់កាយវិការរបស់ Taehyung កាលពីព្រឹក ចាប់តាំងពីមានវត្តមាន Jeon Jungkook និងក្រុម Spycho ស្អីនោះចូលមកក្បែរ Tae ក៏កាន់តែប្រួលប្រែពីមួយថ្ងៃទៅមួយថ្ងៃ ទាំងកាយវិការ ទាំងពាក្យសម្តី និងទឹកមុខ ជាពិសេសទំនាក់ទំនងក្នុងក្រុមក៏កាន់តែសោះអង្គើយឡើងថែមទៀត
     ទីង!
     Simon ផ្អៀងក្បាលមើលទូរស័ព្ទបន្តិច ហើយទើបលូកដៃទៅយកមកចុចបើកមើលសារ
     ( Simon ចុះមកក្រោមបន្តិចកូន! )
     “ អ្នកម៉ាក់! ”
     រាងក្រាស់គ្រវីក្បាលហួសចិត្តមុននឹងក្រោកឈរពេញជំហរលូកដៃទៅក្នុងហោប៉ៅខោចង្កេះកៅស៊ូជើងវែងពណ៌ស ជាមួយអាវពណ៌ខៀវដៃខ្លីបង្ហាញសាច់ដុំដើមដៃចេញមកទាំងដុំៗតាមទម្លាប់ក្មេងប្រុសជំទង់ចូលចិត្តហាត់ប្រាណបញ្ចេញកម្លាំង Simon ដាក់ទូរស័ព្ទទៅលើតុវិញមុននឹងចេញពីបន្ទប់ទៅរកអ្នកម៉ាក់ដែលនៅជាន់ក្រោមមើលទូរទស្សន៍ អ្នកម៉ាក់របស់គេពិតជាទាន់សម័យកាលពិតមែន សូម្បីតែកូននៅផ្ទះជាមួយគ្នាស្រាប់ក៏ប្រើទូរស័ព្ទតេហៅដែរ
    
     “ Simon ជំរាបសួរអ្នកមីងទៅកូន! ” Suhee ម្តាយ Simon ណែនាំកូនឱ្យអោនក្បាលគោរពមិត្តជិតស្និតដែលទើបនឹងមកដល់មុននេះ
     “ សួស្តីអ្នកមីង! ” Simon អោនក្បាលញញឹមស្ងួត‌ៗតាមរបៀបមនុស្សមុខងាប់ដូចសព្វដង តែពេលងើបមុខឡើងបែរជាឃើញ Riv ដើរចូលមកឈរជិតមិត្តភក្តិម៉ាក់របស់គេទៅវិញ អាម្សៀរ៍នេះមកផ្ទះគេធ្វើអី
     “ Simon ធំលឿនខ្លាំងមែនទែន ពេលខ្ញុំមកចុងក្រោយបង្អស់ ចាំថានៅរៀនបឋមកម្ពស់ត្រឹមនេះសោះ ” ម៉ាក់ Riv ធ្វើកាយវិការបង្ហាញកម្ពស់ Simon នៅពេលនោះធ្វើឱ្យគ្រប់គ្នាសើច
     “ ក្មេងៗគឺបែបនេះហើយ មើលចុះ Riv ក៏ធំលឿនណាស់ដែរ ” ចាស់ៗនិយាយស្និតស្នាលប្រៀបដូចពួកគេធ្លាប់ស្គាល់គ្នា ធ្វើឱ្យម្ចាស់ខ្លួនទាំងសងខាងជ្រួញចិញ្ចើមឡើងរៀងខ្លួន បើធ្លាប់ស្គាល់ពិតមែន ហេតុអីពួកគេចំណាំគ្នាមិនបាន
     “ អេ! ពីរនាក់នេះភ្លេចគ្នាហើយទេដឹង? មានមើលគ្នាស្គាល់ទេ? ”
     “ មិនស្គាល់ទេ! ”
     “ មិនស្គាល់ទេ! ”
     Riv និង Simon ឆ្លើយព្រមគ្នាធ្វើឱ្យចាស់ៗសើច រាងក្រាស់ម្ខាងផ្ទះនិងកម្លោះភ្ញៀវសម្លឹងសម្លក់គ្នាឥតឈប់ប្រៀបដូចមានគំនុំតាំងពីជាតិមុន ទាំងដែលប្រាកដក្នុងចិត្តថាមិនធ្លាប់ស្គាល់គ្នា
     “ ខ្ញុំចាំបានថាមិនធ្លាប់មានមិត្តឈ្មោះ Riv ”
     “ ខ្ញុំក៏ដូចគ្នា មិនធ្លាប់សូម្បីតែលឺឈ្មោះ Simon ” ប្រកែក ពីរនាក់នេះពូកែប្រកែកដាច់កចោលតែម្តង
     “ មិនធ្លាប់ស្គាល់ហេតុអីស្គាល់ឈ្មោះគ្នា? ” Suhee ដេញជើងឱ្យកម្លោះទាំងពីរមើលមុខគ្នា
     “ គឺ... គឺឆ្នាំនេះខ្ញុំផ្ទេរសាលា ទើបទៅរៀនថ្នាក់តែមួយជាមួយ Simon ” Riv និយាយទាំងមិនសូវស្រួលក្នុងចិត្ត កែវភ្នែក Simon សម្លឹងមកគេប្រៀបដូចចង់ហែកសាច់ស៊ី បើនៅតែពីរនាក់តទល់ច្បាស់ជាបានបែកឈាមរៀងខ្លួនមិនខាន
     “ Simon ចាំមីងបានទេ? មីងគឺ Mizuki ” ម៉ាក់ Riv ចង្អុលខ្លួនឯងហើយញញឹមបន្តិចដាក់ Simon ធ្វើឱ្យម្ចាស់ឈ្មោះបើកភ្នែកធំៗពេលនឹកដល់អតីតកាល គេចាំបានហើយ អ្នកមីង Mizuki កាលពីក្មេងគាត់ធ្លាប់នាំកូនប្រុសតែមួយរបស់គាត់មកលេងផ្ទះគេញឹកញាប់ រហូតដល់គេនិងក្មេងប្រុសម្នាក់នោះដែលមានអាយុប្អូនគេត្រឹមតែ 7ខែគត់មានភាពស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំង  គេចាំបានថាពេលបែកគ្នាលើកចុងក្រោយគេទើបតែមានអាយុ 6ឆ្នាំប៉ុណ្ណោះ បើមីងម្នាក់នេះជា Mizuki បែបនេះមានន័យថា Riv ជា...
     “ Munakata Kyosuke! ” Simon ជ្រួញចិញ្ចើមមើលមុខ Riv ឱ្យកាន់តែច្បាស់ បើគេជា Kyosuke ពិតមែនហេតុអីគេចាំមិនបាន ហេតុអីគេដូរឈ្មោះ ទាំងដែល Kyosuke គឺសាកសមនឹងគេខ្លាំងណាស់ តែមុខមាត់របស់គេប្រែប្រួលច្រើនខ្លាំងណាស់ ដូច្នេះទើបពិបាកចំណាំ តែសំណួរមួយទៀតដែលវិលវល់ក្នុងខួរក្បាលរបស់ Simon ខ្លាំងបំផុតនោះគឺ ក្មេងម្នាក់នេះមែនទេដែលអាចឱ្យគេហ៊ានយំទារ Suhee ជាម្តាយឱ្យនាំទៅជប៉ុនដើម្បីបានជួបមុខ?
     “ មែនហើយ Riv គឺជា Kyosuke ក្មេងដែលឧស្សាហ៍យំតោងជាយអាវរបស់ក្មួយកាលពីមុននោះអី ” Mizuki សើចពេលត្រូវកូនប្រុសសម្លក់ មិនមែនកុហក តែ Riv ចូលចិត្តយំតោងជាយអាវរបស់ Simon ពិតមែន
     “ Simon ចាំបានទេពេលដែលម៉ាក់ប្រាប់ថា Mizuki ជួបគ្រោះថ្នាក់ចរាចរណ៍នៅជប៉ុនក្នុងឆ្នាំនោះ? បន្ទាប់មកនាងក៏លែងមកកូរ៉េវិញជាច្រើនឆ្នាំ ”
     “ ចាំបាន! ” Simon ងក់ក្បាល ហេតុអីគេចាំមិនបាន ទោះពេលនោះនៅក្មេងតែគេអាចចាំពីអារម្មណ៍ដែលព្រួយបារម្ភមួយនោះច្បាស់ណាស់
     “ ហេតុអីខ្ញុំមិនចាំអ្វីសោះ? ” Riv ធ្វើមុខឡេឡឺពេលមិនយល់ថាគ្រប់គ្នាកំពុងនិយាយពីអ្វី មែនហើយ Munakata Kyosuke ជាឈ្មោះពេញរបស់គេ តែគេចាំមិនបានសោះថាកាលពីក្មេងធ្លាប់មកនៅកូរ៉េ
     “ ព្រោះពេលជួបគ្រោះថ្នាក់ Kyosuke ប៉ះពាល់ខួរក្បាលខ្លាំងពេក ការចងចាំចាស់ៗ ខ្លះក៏អាចចាំបាន ខ្លះក៏ចាំមិនបាន Simon មីងសង្ឃឹមថាក្មួយនឹងមិនប្រកាន់ប្អូនទេដែលប្អូនមិនចងចាំ ”
     “ មិនប្រកាន់ទេ! ” Simon ញញឹមស្រស់ឡើងខុសពីធម្មតា គេមិនប្រកាន់ គ្រាន់តែអន់ចិត្តនិងខឹងទៅវិញទេ ហេតុអីគេត្រូវបារម្ភ កើតទុក្ខ ខ្វល់ខ្វាយ តែម្នាក់ឯងទាំងដែល Kyosuke មិនទាំងចាំឈ្មោះគេផងនោះ? បើអាចគេចង់តែទៅយកបំបងវាយបាល់មកវាយក្បាល Kyosuke ម្តងទៀតឱ្យគេមានការចងចាំមកវិញទេ
     “ បែបនេះល្អណាស់ មីងផ្ញើ Kyosuke ផងណា Suhee ខ្ញុំប្រញាប់ទៅហើយ Kyosuke នៅជាមួយមីងនិងបង កុំរឹងរូសលឺទេ? ម៉ាក់ទៅហើយ ” Mizuki អង្អែលក្បាលកូនហើយអោបមិត្តភក្តិសំណព្វមុននឹងនិយាយលាម្តងទៀត ដូចមិនដាច់ចិត្តសោះ
     “ ខ្ញុំទៅហើយ ”
     “ សុខសប្បាយតាមផ្លូវណា៎ឯង! ”
     “ អ្ហឹមម៎ ផ្ញើកូនក្បាលរឹងមួយផង! ”
     “ អ្នកម៉ាក់ហេតុអីប្រញាប់បែបនេះ? ” Riv ក្រោកឈរតាមម្តាយតែក៏ត្រូវគាត់ឃាត់
     “ ម៉ាក់ឆាប់មកទទួលកូនវិញទេ មើលកុំបង្ករឿងឱ្យសោះ ”
     “ បាទ! ”
    
     គ្រប់គ្នាជូនដំណើរ Mizuki ចេញទៅផុតហើយទើបដល់ពេលមេផ្ទះចាត់ចែងបែងចែកបន្ទប់ឱ្យកម្លោះៗទាំងពីរនេះ
     “ អា Riv សម្រេចថាឯងដេកនៅទីនេះឬ? ” Simon អោបដៃសួរទើបអ្នកម្ខាងទៀតអោបដៃតបវិញ
     “ ឯងគ្មានភ្នែកឬយ៉ាងម៉េចអា Simon? ”
     “ អា Riv ”
     “ អា Simon ”
     Suhee សម្លឹងពីជាន់លើមើលក្មេងៗពើងទ្រូងដាក់គ្នាហើយទើបញញឹមឡើងមក ខ្លាំងស្មើដៃបែបនេះទាល់តែចាប់ផ្គួប ភ្នែកទល់ភ្នែក ច្រមុះទល់ច្រមុះ ធ្មេញទល់ធ្មេញ ទើបបាន
     “ Simon យប់នេះនាំប្អូនទៅគេងជាមួយទៅណា៎ យប់ជ្រៅហើយ ម៉ាក់ងងុយ រៀបបន្ទប់ឱ្យ Kyosuke មិនទាន់ទេ ” Suhee ស្រែកពីមាត់ទ្វារបន្ទប់របស់ខ្លួនល្មមឱ្យកូនក្មួយស្តាប់លឺ ព្រមទាំងលើកដៃខ្ទប់មាត់ធ្វើជាស្ងាបងងុយគេងទាំងដែលម៉ោងទើបនឹង 7 កន្លះសោះ
     “ អ្នកម៉ាក់ថាម៉េច? ”
    
     *ដេកបន្ទប់ជាមួយអាម្សៀរ៍នេះឬ?*

To be continue......

You're FAKE [Complete]Where stories live. Discover now