ភាគទី 91 : គ្រាន់តែក្តីស្រឡាញ់ដែលខ្ញុំមានកន្លងមក វាក៏ពិបាកគ្រប់គ្រងណាស់ទៅហើយ

2.1K 224 24
                                    

        យប់ថ្ងៃអាទិត្យក៏ឈានចូលមកដល់ Jungkook ត្រៀមខ្លួនរង់ចាំ Taehyung នៅអាហារដ្ឋានដែលបានណាត់ទុក គេផ្ញើទីតាំងនិងពេលវេលាឲ្យ Tae រួចរាល់ រង់ចាំតែសមីខ្លួនមកប៉ុណ្ណោះ ។ Jungkook អង្គុយចាំយូរណាស់ មួយម៉ោងហើយមួយម៉ោងទៀតតែនៅមិនឃើញ Taehyung មក ខលក៏មិនលើក ផ្ញើសារក៏មិនចូលមើល មិនយូរប៉ុន្មានភោជនីយដ្ឋានក៏ដល់ម៉ោងបិទ Jungkook នៅតែមិនព្រមបោះបង់ចោល ដូច្នេះក៏មកឈរចាំនៅមុខហាង ដូច្នេះមិនជឿថា Taehyung មិនមកនោះទេ គេខ្លាចថាពេល Tae មករកគេមិនឃើញ Tae នឹងអន់ចិត្ត តែក៏បារម្ភខ្លាំងណាស់ចុះបើគេមក តាមផ្លូវជួបគ្រោះថ្នាក់វិញនោះ? គេឈរត្រង់នេះយូរហើយគេចង់ទៅរក Tae តើ Tae អាចប្តូរចិត្តមិនមកវិញទេ? ហេតុអ្វីទៅ? ពួកគេនិយាយគ្នាបានច្បាស់ណាស់។
        “Jungkook....” សម្លេងស្រាលៗរបស់ Tae ដាស់អ្នកម្ខាងទៀតឲ្យភ្ញាក់ពីការគិត គេមានកន្សែងបង់កដូច្នេះទើបមើលមុខគេមិនសូវច្បាស់។
        “Tae មានរឿងអ្វីមែនទេទើបមកយឺត? ខ្ញុំបារម្ភពីបង....ណាស់....” រាងក្រាស់ផ្អាកនិយាយពេល Tae ស្រាប់តែចូលមកអោបគេយ៉ាងណែន តើនេះជាអ្វីទៅ? អារម្មណ៍របស់គេច្របូកច្របល់ណាស់។
        “នៅខាងក្រៅត្រជាក់ណាស់ លោកចាំខ្ញុំធ្វើអីទៅ? ឆាប់ទៅផ្ទះទៅ!” Tae និយាយខ្សឹបតិចៗ មុននឹងអូសដៃរាងក្រាស់ឲ្យចាកចេញ តែបែរជាឃើញ Jungkook យំទៅវិញ រាងក្រាស់សសឹកតិចៗហើយរហ័សជូតទឹកភ្នែកចេញ គេគ្រាន់តែភ្ញាក់ផ្អើលហើយរំភើបខ្លាំងពេកដែល Taehyung ស្រាប់តែអោបគេ ទាំងដែលកន្លងមកគេស្ទើតែអស់ក្តីសង្ឃឹមទៅហើយ។
        “តែពួកយើងមិនទាន់បានញាំអីជាមួយគ្នាទេ!”
        “សុំទោស! ចាំលើកក្រោយទៅ” រាងតូចអូសដៃរាងក្រាស់បណ្តើរនិយាយទាំងគេចមុខបណ្តើរ។ គេរារែកចិត្តមិនព្រមមករហូតដល់ថ្មើរនេះ ទើបដាច់ចិត្តមកលួចមើល តែមិនបានសង្ឃឹមថា Jungkook នឹងបន្តរង់ចាំនៅខាងក្រៅទៀតនោះទេ គេមានអារម្មណ៍ថាខុសខ្លាំងណាស់ បើគេពិតជាមិនមក Jungkook និងត្រូវចាំដល់ពេលណាទៅ?
        “នៅមានលើកក្រោយទៀតទេ?” Jungkook អោនមុខចុះព្រោះគិតថាវាមិនងាយឡើយ មួយរយៈទៀតពួកគេនិងចាប់ផ្តើមរវល់រៀងខ្លួន ជាពិសេសគេផ្ទាល់តែម្តង កាលវិភាគមានឡើងហូរហៀរទៅហើយ “ពួកយើងទៅញាំអីតាមផ្លូវបន្តិចបានទេ?”
        “តែលោកមិនគួរបង្ហាញមុខតាមទីសាធារណៈពេកទេ” Tae សម្លឹងមុខ Jungkook ដែលហាក់អង្វរក ចាំលើកក្រោយទៅណា៎ តែអ្នកម្ខាងទៀតនៅតែមិនព្រម។
        “អត់ទេ! ខ្ញុំចាំបានថាម៉ាក់បងមានហាង Ramen មួយកន្លែងយើងទៅញាំទីនោះបានទេ?”
        “បាន....” Taehyung ងក់ក្បាលហើយហៅតាក់សុីជិះ ទីនោះវាប្រហែលជាសុវត្តិភាពជាងនៅតាមផ្លូវបែបនេះ ម្យ៉ាងទោះគេថា ទេ ក៏ Jungkook នៅធ្វើចរិតក្មេងមិនស្របតាមដដែលហ្នឹង។
        មកដល់ក្នុងហាងមានតែពួកគេពីរនាក់ប៉ុណ្ណោះ ព្រោះហាងបិទពីរម៉ោងទៅហើយ។ Taehyung រៀបចំធ្វើ Ramen យ៉ាងប្រញាប់ប្រញាល់ ហើយឆ្លៀតយូរៗម្តងងាកមើល Jungkook ដែលហាក់ស្ងៀមស្ងាត់បន្តិច ពេលចូលដល់ក្នុងហាង ប្រហែលជាគេនឹកដល់កាលពីមុនដែលធ្លាប់មកហាងនេះដំបូងៗ។
        “មកដល់ហើយ! តែវាមិនឆ្ងាញ់ដូចស្នាដៃអ្នកម៉ាក់ខ្ញុំទេ” រាងតូចលើក Ramen ពីចានដាក់លើតុ។
        “ចុះអ្នកមីងពេលណាមកវិញ?”
        “អ្នកម៉ាក់រឹងមាំណាស់ ហើយក៏មានជំនួយការពូកែ គាត់ចង់មកហាងវិញនៅសប្តាហ៍ក្រោយ”
        “ត្រឡប់មកទីនេះម្តងទៀតធ្វើឲ្យខ្ញុំនឹកឃើញកាលមកទីនេះដំបូង” រាងក្រាស់ញញឹមហើយកូរ Ramen តិចៗ។
        “នៅចាំទៀតឬ?”
        “កាលនោះខ្ញុំច្រណែនបងណាស់ បងមានមិត្តភក្តិល្អដូច Simon Chisun និង Annto អ្នកម៉ាក់ក៏ស្រលាញ់បងណាស់.... ចំណែកខ្ញុំមិនមាននរណានោះទេ តែ Riv ក៏តែងតែធ្វើខ្លួនជាទីពឹងឲ្យខ្ញុំ និយាយបែបនេះនឹកគេណាស់...”
        “ចុះម៉ាក់របស់លោក?”
        “នៅចំពោះមុខអ្នកក្រៅ ខ្ញុំមិនមែនកូនប្រុសរបស់គាត់ទេ លោកប៉ាក៏ដូចគ្នា” Jungkook បញ្ចប់ប្រយោគ Taehyung ហាក់ស្លុតបន្តិច គេតែងតែនិយាយថាគេស្គាល់ Jungkook ច្បាស់ណាស់ តែតាមពិតគេក៏មិនធ្លាប់ដឹងសូម្បីមួយរឿង គេបានដឹងតែផ្នែកមិនល្អរបស់ Jungkook ប៉ុណ្ណោះ។
        “ញាំទៅ!” រាងតូចចាប់សាច់ដាក់ចានអ្នកទល់មុខដើម្បីប្រាប់គេថាមិនអីទេ គេក៏ស៊ូទ្រាំមកបានច្រើនឆ្នាំ ដូច្នេះទៅមុខទៀតក៏មិនអីដូចគ្នា។ Jungkook ដក់ទឹកថ្លាៗក្នុងកែវភ្នែក តែមិនហ៊ានយំ តើ Tae ធ្វើបែបនេះធ្វើអ្វីទៅ? ដំបូងអោបគេបន្ទាប់មកក៏ចាប់សាច់ឲ្យ ឈប់ទៅ! ឈប់ពង្វក់គេបែបនេះទៀតទៅ! គ្រាន់តែក្តីស្រលាញ់គេចំពោះ Tae កន្លងមក គេក៏ពិបាកគ្រប់គ្រងណាស់ទៅហើយ គេរំភើបហើយក៏បារម្ភក្នុងពេលតែមួយ ព្រោះមនុស្សដែលត្រៀមនឹងចាកចេញតែងតែធ្វើល្អជានិច្ច។
       
        មួយរយៈក្រោយមក ភាពយន្តក៏ចាប់ផ្តើមចាក់បញ្ចាំងជាង 100 ប្រទេសជុំវិញពិភពលោក។ នៅពេលដែលតារាស្រីនិងតារាសម្តែងប្រុស ដែលសុទ្ធតែមានឥទ្ធិពលប៉ះគ្នា វិស័យភាពយន្តក៏ត្រូវរង្គើរ អ្នកពេញនិយមវិស័យនេះ ក៏ជ្រួលជ្រើមជាន់គ្នាទៅទស្សនា ធ្វើឲ្យវាក្លាយជាភាពយន្តដែលបំបែកកំណត់ត្រាយ៉ាងច្រើនក្នុងពេលដ៏ខ្លី។ តែអ្វីៗមិនមែនសុទ្ធតែល្អប្រសើរនោះទេ Sulli បែរជាទទួលបានទាំងការស្រលាញ់និងការស្អប់ មាន hater ជាច្រើនដែលនៅតាមចងពារនាង ពួកគេបំផុសបំផុលព័ត៌មានពីឈុតស្រើបស្រាល នៅក្នុងភាពយន្តដែលនាងសម្តែងថាជារូបភាពពិតប្រាកដរបស់ Sulli ហើយយកទៅផ្សព្វផ្សាយ តាមបណ្តោយវេបសាយអាសអាភាសទៀតផង ចំណែកក្រុមព័ត៌មានខ្លះក៏ព្យាយាមជាន់នាងឲ្យលិចថែមឥតឈប់ ពួកគេតិះដៀលនិងលេងសើចលើជីវិតរបស់ Sulli ដល់ថ្នាក់អ្នកខ្លះដេញនាងឲ្យទៅស្លាប់ក៏មាន នៅមានអ្នកគាំទ្ររបស់នាងជួយប្រកែក តែខាង Hater មានច្រើនពេកហើយ។ Sulli បានត្រឹមអានព័ត៌មានទាំងនោះរួចក៏គាំងនិយាយលែងចេញ ទាំងអ្នកដឹងនាំរឿងនិងក្រុមការងារបានចេញេវីដេអូខ្លីៗ ក្រៅសាច់រឿងដែលបញ្ជាក់ថាប្តូរតួ មិនមែន Sulli ដើម្បីការងារនាង តែគ្មាននរណាស្តាប់នោះទេ។
       
        (Jungkook! បបួលបង Yelena និងបង Tae ទៅដើរលេងបានទេ? ខ្ញុំចង់ទៅញាំអីនិងទៅជិះទូកនៅសមុទ្រ ) សម្លេងតូចៗរបស់ស្រីស្រស់លាន់ចេញពីខ្សែរម្ខាង ធ្វើឲ្យ Jungkook ចង់បំពេញបំណងរបស់នាង ម្យ៉ាងគេចាប់ផ្តើម World Tour នៅថ្ងៃស្អែកហើយត្រឡប់មកបញ្ចប់នៅកូរ៉េវិញ គ្រប់យ៉ាងបានរៀបចំរួចជាស្រេច អីញ្ចឹងថ្ងៃនេះគឺពួកគេទំនេរហើយ។
        “ខ្ញុំសួរបង Yelena រួចហើយគាត់យល់ព្រមចំណែក Taehyung គឺមាន KangMo តាមទៅជាមួយ” រាងក្រាស់តបខ្លាំងៗ KangMo តាំងពីពីត្រឡប់មកក្រុមហ៊ុន ទឹកមុខក៏ផ្លាស់ប្តូរបន្តិច ពេលខ្លះឃើញគេញញឹមទៀតផង មិនដឹងថាសែនត្រូវគ្រូខាងណានោះទេ។
        (ល្អណាស់! គ្នាច្រើនសប្បាយ! មកយកខ្ញុំផង )
        “អូខេ!”
        ដំណើរកម្សាន្តចាប់ផ្តើម គ្រប់គ្នាមានក្តីសុខណាស់ ព្រោះបានទៅលំហែរជាច្រើនកន្លែង។ Sulii Yelena KangMo Jungkook និង Taehyung ពួកគេនាំគ្នាគេចទៅកន្លែងដ៏ឆ្ងាយ ជំនួសដោយភ្ញៀវជាតិ ទីនោះពោពេញទៅដោយភ្ញៀវអន្តរជាតិ  ដូច្នេះគ្មាននរណាខ្វល់ខ្វាយនឹងវត្តមានរបស់ពួកគេនោះទេ។ Sulli បាននាំគ្រប់គ្នាទៅញ៉ាំអាហារនៅភោជនីយដ្ឋានក្បែរកន្លែងស្ទូចត្រី បន្ទាប់មកទៅហែលទឹកសមុទ្រ និងអុំទូកលេង។ Kangmoបានថតរូចជាច្រើនតែមិនថតរូបខ្លួនឯងឡើយ ពេល Yelena លួចថតរូបគេបានគេក៏រកល្បិចទាល់តែនាងព្រមលុបទៅវិញ។ Sulli ក៏បានចែករំលែករូបភាពរបស់នាងយ៉ាងច្រើន នៅក្នុងបណ្តាញសង្គមផងដែរ។ រូបក្នុងឈុតខ្លីហែលទឹក រូបនាងហារមាត់ញាំនំនៅក្នុងហាង រូបនាងប្រឹងទាញសន្ទូចស្ទូចត្រី ហើយក៏មានវីដេអូនាងអុំទូកបណ្តើរច្រៀងលេងបណ្តើរដែរ ក្នុងរ៉ូបដៃមួយវាលកបន្តិច Sulli ស្រស់ស្អាតតាមរបៀបក្មេងស្រីវ័យក្មេង។
        តែរឿងដែលនឹកស្មានមិនដល់គឺ hater នៅតែបន្តវាយប្រហារនាងឥតឈប់ឈរ ខ្លះថានាងច្រៀងមិនពិរោះ ខ្លះថានាងសប្បាយទាំងដែលគេជេរគ្រប់ទិស ខ្លះថាដើមដៃនាងធំនាងធាត់ឲ្យទៅសម្រកគីឡូ តមអាហារខ្លះទៅ ទាំងដែលនាងស្គមឡើងស្លេកស្លាំងបើគ្មាន Makeup ជួយបិទបាំង។
        (Sulli កុំអាន Comments ទាំងនោះអី មួយរយៈទៀតលែងអីហើយ) នេះជាអ្វីដែលគ្រប់គ្នាតែងតែប្រាប់នាង តែនាងក៏ធ្វើមិនបាន នាងមិនធ្លាប់ព្យាបាទឬធ្វើឲ្យនរណាជួបទុក្ខឡើយ ហេតុអ្វីម្នាក់ៗតាមធ្វើបាបនាងខ្លាំងម្លេះ?
        Jungkook ចេញទៅប្រគំតន្ត្រីនៅប្រទេសក្រៅជាច្រើនថ្ងៃ ធ្វើឲ្យអ្នកនៅក្រុមហ៊ុនគ្មានអ្វីធ្វើ អាចថាគ្រប់គ្នានឹកគេច្រើនជាង។ Taehyung ដើរទៅដើរមកក្នុង Studio របស់ KangMo ព្រោះម្ចាស់ Studio លែងចេះនិយាយហើយ រវល់កែរូបភាពមុខកំព្យូទ័រឥតសម្រាកមួយវិនាទីណាឡើយ នៅស្ងៀមៗបែបនេះធ្វើឲ្យគេនឹកដល់ប្អូនប្រុសរបស់ Yelena តែ Yelena មិននៅនោះទេ គេគួរទៅរកក្មេងម្នាក់នោះដោយរបៀបណា?
        “នែ៎ KangMo!” រាងតូចស្រែកហៅ តែម្ចាស់ឈ្មោះមិនឆ្លើយបានត្រឹមងក់ក្បាល។
        “ណែនាំខ្ញុំឲ្យស្គាល់ប្អូនប្រុសរបស់បង Yelana បានទេ?”
        “នរណាប្រាប់បងថា Yelana មានប្អូនប្រុស?”
        “គឺ....” ហាក់អាក់សម្តីបន្តិច តែ Jungkook ប្រាប់ថាមាន “ចុះគាត់មិនមានទេអ្ហេស៎?”
        “Yelena ជាកូនទោល” KangMo ជ្រួញចិញ្ចើមដាក់ Taehyung ដែលធ្វើអ្វីក៏មិនដឹងរឿង “បងយ៉ាងម៉េចហ្នឹង? អូខេទេ?”
        “ចុះសម្លៀកបំពាក់តុក្កតានៅក្នុងបន្ទប់ដាក់ឥវ៉ាន់..?”
        “ខ្ញុំឃើញ Jungkook ទិញវា ជិតមួយឆ្នាំមុន”
        “ពិតឬ?”
        “បើខ្ញុំនិយាយកុហក ខ្ញុំនឹងឲ្យស្ករគ្រាប់ដែលខ្ញុំចូលចិត្តទាំងអស់ទៅបង... ខ្ញុំហត់ហើយចង់គេង... បីម៉ោងក្រោយដាស់ខ្ញុំផង” កម្លោះមុខសនិយាយចប់ ក៏ប្រះខ្លួនដេកអោបតុក្កតាលើសាឡុងធ្វើមិនដឹង ចំណែក Taehyung ក៏បន្តឈរគិតមិនយល់នៅត្រង់នោះបន្តិច ហើយងាកមកមើល KangMo វិញ គេជាក្មេងមត្តេយ្យមែនទេ? មានមនុស្សធំឯណាមកដេកថ្ងៃដូចកូនក្មេងបែបនេះ? តែហេតុអ្វី Jungkook កុហកគេ? ឬដូចដែលគេគិតទុកថា JK ធ្វើរឿងលាក់លៀមក្រោយខ្នងគេម្តងទៀតហើយ?

You're FAKE [Complete]Where stories live. Discover now