ភាគទី 79

3.5K 257 10
                                    

       ថ្ងៃតែមួយគត់ដែលសិស្សគ្រប់រូបទន្ទឹងរង់ចាំក្នុងនាមជាសិស្សនិស្សិតមួយរូប ដែលបានឆ្លងកាត់ការសិក្សានិងបណ្តុះបណ្តាលជាច្រើនឆ្នាំ នោះគឺថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ឆ្នាំសិក្សាពីសកលវិទ្យាល័យដែលខ្លួនបានជ្រើសរើសដោយផ្ទាល់ បន្ទាប់ពីចាកចេញពីជីវិតសិស្សវិទ្យាល័យ។ ក៏ដូចជានិស្សិតទូទៅដែរ Taehyung ដើរយឺតៗសម្តៅទៅកៅអីវែងសាធារណៈតាមផ្លូវមុនសកលវិទ្យាល័យ ក្នុងដៃកាន់សញ្ញាប័ត្រដែលទទួលបានពីខាងសាលា គ្រងដោយសម្លៀកបំពាក់ឯកសណ្ឋានយ៉ាងសមសួន ទាំងក្នុងទ្រូងហាក់ល្ហល្ហេវរកកល់ស្រក់ទាំងភ្នែក។
       ថ្ងៃដែលគេទន្ទឹងរង់ចាំនិងខំប្រឹងប្រែងខ្លាំងបំផុត ព្រោះចង់ឃើញស្នាមញញឹមរបស់ម្តាយ នារីម្នាក់ដែលខិតខំធ្វើការទាំងយប់ទាំងថ្ងៃមិនថាឈឺឬជា ពិបាកចិត្តឬរីករាយ ឱ្យតែអាចរកប្រាក់ចំណូលមកផ្គត់ផ្គង់ការរៀនសូត្ររបស់គេ ដោយសារចង់ឃើញកូនប្រុសអាចដើរមកដល់ថ្ងៃនេះ កាន់ក្រដាសមួយសន្លឹកនេះ ក្នុងសម្លៀកបំពាក់បែបនេះ តែក្តីស្រមៃត្រូវរលាយក្នុងមួយពព្រិចភ្នែក រ៉ូបដែលរៀបចំសម្រាប់មនុស្សស្រីតែម្នាក់គត់ដែលសំខាន់បំផុតសម្រាប់គេត្រូវព្យួរចោលគ្មានអ្នកគ្រង គេត្រូវមកប្រឈមមុខនឹងថ្ងៃរីករាយបំផុតក្នុងជីវិតជាយុវវ័យតែម្នាក់ឯង គ្មានបាច់ផ្កា គ្មានមនុស្សមកថតរូបជាមួយ គ្មានអ្នកនិយាយប្រាប់ថា “Taehyung ធ្វើបានល្អណាស់ ម៉ាក់មានមោទនភាពចំពោះកូនខ្លាំងណាស់” ហេតុអ្វីគេរកសេចក្តីសុខឱ្យខ្លួនឯង ច្រើនឆ្នាំហើយ ជីវិតរបស់គេហាក់គ្មានអ្វីរីកចម្រើនទាល់តែសោះ។
       “!!!”
       មនុស្សកំពុងអង្គុយភ្លឹកត្រូវភ្ញាក់ក្រញាងពេលត្រូវតុក្កតាក្បាលទន្សាយពណ៌ផ្កាឈូកធំមួយ ដែលមានមនុស្សនៅខាងក្នុង មកកេះគេថ្នមៗ អមជាមួយបាច់ផ្កាធំមួយក្នុងដៃហុចមកព្រមជាមួយគ្នា។ ក្លិនក្រអូបនៃផ្កាស្រស់សាយមកប៉ះច្រមុះស្រាលៗ កម្លោះមុខស្រងូតស្រងាត់ប្រែជាបើកភ្នែកធំៗ ងាកមើលជុំវិញខ្លួន ខណៈទន្សាយធំមួយក្បាលចំពោះមុខ នៅតែបន្តហុចបាច់ផ្កាមិនព្រមឈប់។
       “ឱ្យខ្ញុំមែនទេ?”
       ទន្សាយពណ៌ផ្កាឈូកលាយស ងក់ក្បាលផ្ងក់ៗធ្វើឱ្យអ្នកម្ខាងទៀតបដិសេធមិនបាន ទើបទទួលយកបាច់ផ្កាទាំងទើសទាស់។ កាមេរ៉ាត្រូវលើកឡើងយ៉ាងរហ័ស Taehyung អោនមុខទៅជិត ផ្អឹបនឹងរោមទន្សាយទន់ៗ បញ្ចេញស្នាមញញឹមស្រាលៗសម្លឹកកាមេរ៉ាចំពោះមុខ ថតដោយខ្លួនឯងមិនអស់ចិត្ត ឆ្លៀតរត់ទៅពឹងអ្នកដំណើរឆ្លងកាត់ឱ្យថតឱ្យថែមទៀត។ រូបថតត្រូវផ្តិតចេញមកយឺតៗ ម្ចាស់កាមេរ៉ាដកហុចឱ្យអ្នកក្បែរខ្លួនដែលហាក់ភ័ន្តភាំងធ្វើអ្វីមិនត្រូវ សម្លឹងមើលក្បាលទន្សាយលើមុខគេទាំងល្ងីល្ងើ។
       “អរគុណ... ខ្ញុំស្មានថាថ្ងៃនេះនឹងត្រូវថតរូបតែម្នាក់ឯងទៅហើយ” Tae សម្លឹងរូបថត រលុបអស់ស្នាមញញឹមមុននេះ។
       «មានបញ្ហាអ្វីមែនទេ? ថ្ងៃនេះអ្នកគួរតែញញឹមឱ្យបានច្រើន» ក្រដាសមួយសន្លឹកលើកឡើងដោយទន្សាយគួរឱ្យស្រឡាញ់មួយក្បាលនោះ។
       “ចង់ដឹងឬ?” ទន្សាយធំងក់ក្បាលតិចៗ ទើប Taehyung ងាកមុខសម្លឹងទៅទីឆ្ងាយ រកនឹកថាគួរនិយាយពីចំណុចណាមុនទើបល្អ “ប៉ុន្មានថ្ងៃមុនអ្នកម៉ាក់របស់ខ្ញុំស្រាប់តែដួលសន្លប់... គ្រូពេទ្យប្រាប់ថាគាត់មានជំងឺមហារីកដែលត្រូវវះកាត់ជាបន្ទាន់ ដឹងទេ? នៅថ្ងៃជាមួយគ្នានោះ ខ្ញុំត្រូវប៉ូលិសដកហូតប័ណ្ណបើកបរ ខ្ញុំត្រូវការប្រាក់ច្រើនណាស់ដើម្បីព្យាបាលអ្នកម៉ាក់ តែមើលមកខ្ញុំចុះ ទើបនឹងបញ្ចប់សកលវិទ្យាល័យនៅថ្ងៃនេះ បទពិសោធន៍ការងារក៏គ្មាន មានតែសញ្ញាប័ត្រមួយសន្លឹក ខ្ញុំមិនដឹងថាគួរធ្វើបែបណានោះទេ”
       សម្លេង Taehyung ប្រែជារអាក់រអួល គេណែនបំពង់កនិយាយអ្វីមិនចេញនោះទេ គេគ្មានទីពឹង មានតែមិត្តភ័ក្ដិប៉ុន្មាននាក់ដែលខំប្រឹងរៀនយោងអាត្មារៀងៗខ្លួន ពួកគេម៉េចនឹងអាចមានប្រាក់ច្រើនយ៉ាងនេះទៅ? មនុស្សក្នុងសម្លៀកបំពាក់ទន្សាយអង្គុយស្ងៀមមួយសន្ទុះ ទើបទាញប៊ិចមកសរសេរលើក្រដាសម្តងទៀត។
       “សុំទោសបើបញ្ហារបស់ខ្ញុំធ្វើឱ្យបងទន្សាយត្រូវមកឈឺក្បាលដែរ” Taehyung គោះដើរលើដីតិចៗស្របពេលក្រដាសមួយសន្លឹកត្រូវញាត់ចូលប្រអប់ដៃរបស់គេ ចំណែកម្ចាស់ក្រដាសក៏រត់ចេញទៅបាត់។
       “អេ!!! ឈប់សិន...” Taehyung ប្រែជាឡេងឡង់មិនយល់ការណ៍ ខណៈដៃក្តាប់ក្រដាសនិងរូបថតពីរសន្លឹកនោះជាប់យ៉ាងណែន។
      
       “Jaykay និយាយអ្វីខ្លះជាមួយឯង ទើបឯងព្យាយាមបដិសេធសំណើររបស់ខ្ញុំ?” Alianora អង្គុយត្រង់ខ្លួនសម្លឹងមិត្តភក្តិដែលមានអាយុតិចជាងខ្លួនដល់ទៅ6ឆ្នាំ កំពុងលើកកែវទឹកផឹកយ៉ាងស្ងៀមស្ងាត់ Yelena ច្បាស់ជាត្រូវកូនប្រុសរបស់នាងបង្វិលការគិតមិនខាន។
       “គេនិយាយថា គេជាអ្នកប្រើប្រាក់ផ្ទាល់ខ្លួនមកជួលខ្ញុំ ខ្ញុំមិនចាំបាច់ធ្វើការឱ្យបងទេ”
       “ហើយឯងក៏ស្តាប់គេ? ឯងក៏ដឹងថាក្មេងម្នាក់នោះប្រជែងនឹងខ្ញុំខ្លាំងប៉ុណ្ណា”
       “តែ JayKay និយាយក៏ត្រូវដែរ បងដឹងមែនទេថាខ្ញុំជាប់កុងត្រាជាមួយគេជាលក្ខណៈផ្ទាល់ខ្លួន មិនមែនជាមួយក្រុមហ៊ុន? ខ្ញុំថាគេមិនរករឿងវាជាការអធ្យាស្រ័យមួយទៅហើយ គេសុខចិត្តនិយាយថាមិនចង់ឱ្យខ្ញុំហត់ តែក៏មិនគំរាមប្តឹង” Yelena ព្យាយាមធ្វើធម្មតាទាំងដែលនាងស្ទើរតែហែកខ្លួនជាពីរតាមចិត្តម្តាយកូនពីរនាក់នេះទៅហើយ ពួកគេចង់កាច់កុងគ្នាដល់ពេលណា?
       “គេគ្រាន់តែចង់ឈ្នះខ្ញុំប៉ុណ្ណោះ ឯងដឹងរឿងនេះច្បាស់ណាស់ ហេតុអី...?” Alianora ខ្ទប់មុខជិតឈឹង ព្រោះរកដំណោះស្រាយមិនឃើញ នាងតែម្នាក់ឯងបើគ្មាន Yelena គឺមិនអាចគ្រប់គ្រងក្មេងថ្មីបាននោះទេ រកអ្នកគ្រប់គ្រងថ្មីដែលពូកែដូច Yelena គឺមិនងាយឡើយ ម្តងនេះ JayKay ពិតជាមានបំណងវាយបំបាក់នាងមែនទែនហើយ។
       “ខ្ញុំធ្វើអ្វីមិនកើតទេ...បើគ្មានឯង JayKay ចាប់ផ្តើមទិញយកភាគហ៊ុនម្តងបន្តិចៗហើយ ក្មេងម្នាក់នេះ...”
       “តែបងនិងគេជាម្តាយនិងកូន បងឈប់ធ្វើសង្គ្រាមនឹងគេបានទេ?”
       “គេឌឺខ្លាំងណាស់ ខ្ញុំមិនអាចឱ្យគេយកក្រុមហ៊ុនទៅលេងសើចនោះទេ”
       “ហឹមម...” Yelena ដកដង្ហើមធំ ពួកគេទាល់តែស្លាប់ម្នាក់ម្ខាងទើបព្រមបញ្ចប់ឬក៏យ៉ាងម៉េចឱ្យប្រាកដ?
       រីង រីង.....
       “សួស្តី!”
       (ខ្ញុំរកអ្នកចាត់ការថ្មីមកជំនួសបងហើយ បើគេខលទៅកុំភ្លេចរាក់ទាក់គេឱ្យបានល្អផង មួយវិញទៀតបងត្រូវយកព្រមគ្រប់សំណើរដែលគេស្នើរ ជាពិសេសហាមបង្ហាញរូបរបស់ខ្ញុំឱ្យគេឃើញជាដាច់ខាត) អ្នកម្ខាងទៀតនិយាយញាប់ស្អេក ហាក់រំភើបលាយភ័យ ចំណែកអ្នកដែលត្រូវគេបញ្ជារកនឹកអ្វីតបមិនឃើញបានត្រឹមចាំស្តាប់ ព្រោះមិនដឹងថាតាំងពីពេលណាដែលក្មេងម្នាក់នេះចេះខ្វាយខ្វល់ដល់រឿងបែបនេះ។
       “Jaykay ឯងនិយាយអី? បងមិនយល់ទេ”
       (ធ្វើតាមខ្ញុំប្រាប់ទៅ)
       “យល់ព្រមគ្រប់សំណើររបស់គេ? មិនបាន ខ្ញុំមិនព្រម JayKay ឯងត្រូវមកពិភាក្សារឿងនេះសិន ចង់ធ្វើអ្វីតាមតែចិត្តឯងនឹកឃើញមិនបាននោះទេ” Alianora ឆក់ទូរស័ព្ទពី Yelena មកនិយាយទាំងកម្រោល នាងនិយាយមិនទាន់ផុតពីមាត់ គេក៏បញ្ចេញសកម្មភាពភ្លាម។
       (សុំទោសផង នេះជាបញ្ជាពីខ្ញុំ ម្នាក់ក្នុងចំណោមម្ចាស់ភាគហ៊ុនធំៗ ដាច់ខាតត្រូវតែធ្វើតាម) JayKay តបទាំងមានអំនួត។
       “Jeon Jungkook!”
       (កុំហៅឈ្មោះពិតរបស់ខ្ញុំបែបនេះអ្នកស្រី Alianora! ប្រយ័ត្នខ្ញុំលែងឱ្យបង Yelena ទៅជួយមើលក្មេងក្មាងទាំងនោះ អ្នកស្រីច្បាស់ជាទឹកភ្នែកមិនខាន លាហើយ)
       ទូត! ទូត!
       “JEON JUNGKOOK!!!”
       “បងខឹងគេក៏មិនបានប្រយោជន៍អ្វីដែរ បែបនេះក៏ល្អ ខ្ញុំនឹងអាចដកខ្លួនមកជួយបងបានខ្លះ”
       “តែខ្ញុំមិនព្រមដាច់ខាត”
      
       Taehyung ត្រឡប់មកមើលហាង Ramen របស់ម្តាយដែលស្ងាត់ជ្រងំព្រោះត្រូវបិទជាបណ្តោះអាសន្នតាំងពីថ្ងៃកើតហេតុមកម្លេះ ដៃតូចៗវែងៗបើកក្រដាសអានដែលទន្សាយធំមួយក្បាលនោះសរសេរឱ្យយឺតៗ។
       «ខ្ញុំមានបងស្រីម្នាក់កំពុងត្រូវការអ្នកចាត់ការក្នុងក្រុមហ៊ុន សង្ឃឹមថាគាត់នឹងជួយលោកបាន (លេខទូរស័ព្ទ)»
       “ជាជាងលះបង់ហាងដែលលោកប៉ាអ្នកម៉ាក់សាងឡើងដោយញើសឈាមយ៉ាងលំបាក ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាឯងទុកឱ្យដល់ទីបញ្ចប់”
      

You're FAKE [Complete]Where stories live. Discover now