ភាគទី 33 : អ្វីក៏ខ្ញុំហ៊ានធ្វើដើម្បីអ្នក

2.8K 196 6
                                    


Taehyung អង្គុយជ្រុំបាយក្នុងចានទល់មុខ Jungkook យ៉ាងស្ងៀមស្ងាត់បន្ទាប់ពីឈ្លោះទាស់ទែងតឹងសរសៃកបញ្ចេញចង្កូមដាក់គ្នាជាមួយមិត្តចិត្តមួយថ្លើមមួយទាំងបីនាក់របស់គេរួច។ មុននេះចាំបានថាពោះគេកូរឃ្លានខ្លាំងណាស់ តែពេលនេះបែរជាលេបអ្វីមិនរួច ទោះបីក្នុងចានមានម្ហូបដែលគេចូលចិត្តច្រើនប៉ុណ្ណាក៏នៅតែលេបមិនរួចដដែល។
តាំងពីដើមមកគេមិនធ្លាប់មានបញ្ហាទាស់ទែងគ្នាដល់ថ្នាក់នេះទេ ហើយមុននេះអ្វីដែលគេនិយាយចេញទៅអាចនឹងយល់តែចិត្តខ្លួនឯងបន្តិច ប៉ុន្តែគេពិតជាមានន័យបែបនោះពិតមែន ពេលខ្លះគេអាចនឹងខ្លាចចិត្តបីនាក់នោះខ្លាំងពេកដល់ថ្នាក់មិនហ៊ានរកក្តីសុខឱ្យខ្លួនឯងក៏ថាបាន។
រឿងអតីតកាលកន្លងទៅហើយ Hoseok ក៏ចាកចេញទៅជាយូរដែរ ជួនកាលគេអាចនឹងដាក់សម្ពាធឱ្យខ្លួនឯងខ្លាំងពេក បន្ទោសទម្លាក់កំហុសគ្រប់យ៉ាងលើខ្លួនឯង រហូតដល់មិនហ៊ានបើកចិត្តទទួលអ្នកថ្មី។ តែពេលនេះគេមានមនុស្សម្នាក់ដែលសំខាន់ក្នុងបេះដូងហើយ មនុស្សដែលអង្គុយទល់មុខ ក្តីស្រឡាញ់ដែលគេមានឱ្យ Jungkook នៅពេលនេះមិនខុសពីក្តីស្រឡាញ់ដែលគេធ្លាប់មានឱ្យ Hoseok កាលពីមុននោះទេ អត់ទេ គឺខ្លាំងជាងពីមុនរាប់សិបដង។ គេកំពុងតែគិតថា បើថ្ងៃណាមួយបាត់បង់ Jungkook ទៅ តើគនេនឹងក្លាយទៅជាបែបណា?
« Taehyung!! Taehyung! »
« អ..អឹមម៎? » Tae ភ្ញាក់ព្រឺតពេលលឺសម្លេងហៅដាស់ឱ្យភ្ញាក់ពីការគិត។
« បងភ្លឹកៗមិនព្រមញ៉ាំ មិនអីទេឬ? »
« មិនអីទេ គ្រាន់តែមិនសូវឃ្លាន »
« បើមិនឃ្លានមិនចាំបាច់ញ៉ាំទេ ផឹកទឹកដោះគោនេះទ្រាប់ពោះសិនទៅ »
Jungkook ហុចទឹកដោះគោដបតូចរសជាតិចេកដែលទើបនឹងទិញមកឱ្យ Taehyung ធ្វើឱ្យគេធ្វើទឹកមុខស្ទាក់ស្ទើរនឹងទទួលយក។
« យកទៅ ខ្ញុំអាចទៅទិញអាថ្មីទៀតបាន » ឃើញកាយវិការមិនច្បាស់លាស់របស់ Tae ទើប Jungkook រហ័សជំរុញ។
« អឹមម៎ អរគុណ! » Tae ទទួលយកទឹកដោះគោដែលដោតទុយោរហើយមកបឺតយឺតៗទាំងទឹកមុខមិនសូវស្រស់។
« ខ្ញុំធ្វើឱ្យបងមានរឿងនឹងមិត្តភក្តិទៀតហើយ ខ្ញុំដឹងថាពួកគេសំខាន់សម្រាប់បងណាស់ តែបងមិនមែនគិតចង់បោះបង់ខ្ញុំចោលទេ ត្រូវទេ? »
Jungkook អោនមុខចុះនិយាយមួយៗ។ មិនដឹងថា Taehyung កំពុងគិតអ្វីនោះទេ ប៉ុន្តែគេត្រូវតែការពារខ្លួនជាមុនសិន ហើយក៏អាចសួរពីគំនិតរបស់គេក្នុងពេលតែមួយដែរ ។
« ឆ្គួត បងមិនធ្វើបែបនឹងទេ ឯងក៏សំខាន់សម្រាប់បងដូចគ្នា »
« ខ្ញុំសង្ឃឹមថាពួកគេនឹងព្រមទទួលយកខ្ញុំឆាប់ៗនេះ »
« បងក៏សង្ឃឹមបែបនេះដែរ »
Tae និយាយចប់ទម្លាក់ដបទឹកដោះគោមកលើតុហើយប្រញាប់ឮក្រោករត់ចេញសម្តៅបន្ទប់ទឹក តែក៏មិនភ្លេចងាកមកញញឹមដាក់ Jungkook ជាមុន។
« បងទៅបន្ទប់ទឹកមួយភ្លែត »
« បាទ! »

« អ៊ួក៎... អ៊ួកក៎... អ៊ួកកកក៎ »
Taehyung អោនមុខក្អួតដាក់ចានបង្គន់មួយសន្ទុះរហូតដល់ទឹកដោះគោដែលផឹកចូលក្នុងពោះមុននេះត្រូវក្អួតចេញមកវិញអស់ ទើបគេអាចមានអារម្មណ៍ថាធូរក្នុងខ្លួនបានខ្លះ។
មិនធ្លាប់ដឹងមែនទេថា Taehyung មានបញ្ហាជាមួយទឹកដោះគោរសជាតិចេក?
ប្រាកដជាមិនដឹងហើយព្រោះមិនធ្លាប់ប្រាប់។ តែទឹកដោះគោរសជាតិចេកគឺជាសត្រូវធំបំផុតរបស់ Taehyung កុំថាឡើយផឹក គ្រាន់តែធុំក្លិនក៏គេរកក្អួតដែរ។ មិនដឹងថាមកពីមូលហេតុអ្វី មនុស្សភាគច្រើនចូលចិត្តរសជាតិនេះណាស់ សូម្បីតែ Jungkook តែគេបែរជាចូលជិតមិនបានទាល់តែសោះ មុននេះព្រោះតែមិនចង់ឱ្យក្មេងម្នាក់នោះអន់ចិត្តទើបគេព្រមផឹកទាំងវេទនា តែមួយដបតូចសោះប្រៀបដូចទឹកដោះគោពេញមួយធុងធំទៅហើយ។ វាជាហេតុផលដែលគេមិនព្រមទទួលយកទឹកដោះគោដែល Jungkook ឱ្យកាលពីថ្ងៃជួបគ្នាដំបូងមិនមែនព្រោះគេវាយឫកនោះទេ។

តាំងពីចូលរៀនដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់កម្លោះ Fire Swan ទាំងបីស្ងាត់មាត់ជ្រៀបដូចត្រូវគេចុក។ ចំណែកបងធំពួកគេក៏ផ្លាស់កន្លែងអង្គុយទៅអង្គុយខាងមុខជាមួយ Jungkook ទុកឱ្យ Simon អង្គុយម្នាក់ឯងដោយមាន Chisun និង Annto អង្គុយពីក្រោយ។ នេះមែនទេដែលគេហៅថាបានសង្សារភ្លេចមិត្តភក្តិ? តែចង់ប្រាប់ថាមិត្តភក្តិទាំងបីនាក់នេះមិនធ្លាប់បោះបង់អ្វីដោយងាយៗនោះទេ។
« ឯងមិនគិតថានិយាយអ្វីបន្តិចជាមួយគេទេអ្ហេស? »
Chisun លោខ្លួនមកសួរ Simon បន្ទាប់ពីដល់ម៉ោងសម្រាកញ៉ាំអាហារពេលថ្ងៃត្រង់ហើយ Taehyung និង Jungkook ក៏បណ្តើរគ្នាចេញទៅបាត់យ៉ាងព្រងើយ។
« យើងមិនចង់រំខានគេក្នុងម៉ោងរៀន ចាំណាត់ជួបគេពេលក្រោយនិយាយគ្នាឱ្យដឹងរឿង តែពេលនេះយើងមានការប្រញាប់ មិនបានកំដរពួកឯងញ៉ាំបាយទេ »
Simon និយាយបណ្តើររៀបចំសៀវភៅដាក់ចូលកាតាបបណ្តើរ មិនមែនចង់ទៅប៉ុន្មានទេ តែមិនចង់មានរឿងឈ្លោះគ្នាជាមួយអ្នកម៉ាក់របស់គេទៀត។
« អឹមម៎ »
« យើងទៅហើយ! »
« អឺៗ ទៅចុះ! »

ក្រាក!!
សម្លេងបើកទ្វារលាន់ដូចរន្ទះបាញ់ខែវស្សា ទោះមិនប្រាប់ក៏ដឹងថាជាស្នាដៃនរណា។ អ្នកជំងឺអង្គុយសម្លឹងមើលអ្នកដែលដើរចូលមកតាំងពីពេលបើកទ្វាររហូតដល់ដាក់គូទអង្គុយលើកៅអីជាមួយប្រអប់អាហារក្នុងដៃ។
« នេះជាមន្ទីពេទ្យណា៎ សូមមេត្តាថ្នមដៃបន្តិចទៅ ចេះក្រែងចិត្តអ្នកជំងឺដទៃខ្លះក៏ល្អ » Kyosuke និយាយលឺៗទាំងមិនមើលមុខ Simon ។
« ឥឡូវនេះបានសម្តីខ្លាំងណាស់ មើលទៅគួរតែឆាប់បានត្រឡប់ទៅផ្ទះហើយ »
« ខ្ញុំចេញពីពេទ្យខថ្ងៃស្អែកហើយ ថ្នេរជើងប្រាំថ្ងៃទៀតទើបកាត់ចេញ »
« ដេរតែ 5ថ្នេរសោះកុំធ្វើដូចធ្ងន់ធ្ងរពេកអី តែក៏ល្អ ខ្ញុំនឹងមិនចាំបាច់យកបាយមកឱ្យគ្រប់ពេល គួរឱ្យរំខាន »
Simon ទម្លាក់កាតាបដាក់លើចុងគ្រែហើយបើកប្រអប់បាយឡើង។ អ្នកម៉ាក់របស់គេច្រឡំមែនទេ? ប្រអប់បាយធំសម្រាប់មនុស្សពីរនាក់ ប៉ុន្តែមានចង្គឹះតែមួយគូ នេះគាត់កំពុងបង្ខំឱ្យគេត្រូវតែបញ្ចុកបាយអាម្សៀរនេះឱ្យបានពិតមែនឬ?
« មិនចាំបាច់ក៏បាន ខាងមន្ទីរពេទ្យចេះរៀបចំហើយ » Kyosuke ងាកមុខចេញធ្វើចរិតអឿ។
« ម៉ាក់ប្រាប់ខ្ញុំថាឯងរអ៊ូររឿងអាហារនៅមន្ទីរពេទ្យមិនឆ្ងាញ់ ញ៉ាំមិនកើតនោះយ៉ាងម៉េចវិញ? »
« និយាយលេង! »
« ហក៎ ញ៉ាំទៅយើងប្រញាប់ត្រឡប់ទៅសាលាវិញ » Simon និយាយព្រមទាំងចាប់អាហារបញ្ចុក Kyosuke ថ្ងៃនេះអារម្មណ៍មិនល្អស្រាប់ គេគ្មានពេលមកឈ្លោះជាមួយ Kyosuke ទៀតទេ។
« ខ្ញុំញ៉ាំខ្លួនឯងបាន »
« ចង្កឹះមានតែមួយគូ បើមិនញ៉ាំក៏ហីទៅ »
Simon និយាយតែមួយម៉ាត់ Kyosuke ក៏ព្រមញ៉ាំ បើគេទន់ភ្លន់ដូចពេលនេះតាំងពីដំបូង ប្រហែលជាគ្រប់យ៉ាងអាចល្អជាងពេលនេះ។
រាងក្រាស់បញ្ចុកអ្នកជំងឺបណ្តើរ បញ្ចុកខ្លួនឯងបណ្តើរ មិនយូរប៉ុន្មានក៏ចាប់ផ្តើមឆ្អែតរៀងខ្លួន តែ Simon ក៏ស្រាប់តែនឹកឃើញរឿងអ្វីម្យ៉ាងឡើងមក។
« ដឹងថាញ៉ាំចង្គឹះមួយគូពីរនាក់មានន័យថាម៉េចទេ? »
« មានន័យថាម៉េច? » Kyosuke លើកចិញ្ចើមសួរ។
« មានន័យថាអ្នកទាំងពីរនោះកំពុងថើបមាត់គ្នាដោយប្រយោល »
« ហាស៎? ខេះ..ខេះ..ខេះ »
គ្រាន់តែលឺថាថើបមាត់គ្នាដោយប្រយោល Kyosuke ក៏ក្អកឃេសៗ មិនត្រឹមតែឈ្លក់បាយតែមួយមុខទេ នៅឈ្លក់ម្ទេសទៀត ឈ្លក់ក្អកឡើងហូរទឹកភ្នែក។
« យ៉ាងម៉េចនឹង? »
« ទឹក! » រាងតូចព្យាយាមឈោងយកកែវទឹកតែត្រូវ Simon ដកកែវទឹកចេញពីទីតាំងដើម រួមជាមួយស្នាមញញឹមពិសពុលរបស់គេ។
« មិនឱ្យ »
« Simon ខ្ញុំមិនលេងសើចទេ ឆាប់ឱ្យទឹកមក លឿនឡើង »
« មិន លុះត្រាំតែឯងលិតទឹកម្ទេសដែលប្រឡាក់លើម្រាមដៃខ្ញុំចេញឱ្យស្អាតសិនទើបយើងឱ្យ » Simon លើកម្រាមដៃវែងៗសស្លេករបស់គេដែលប្រឡាក់ទឹកម្ទេសពេលញ៉ាំបាយមុននេះបង្ហាញ Kyosuke ។
« Simon » Kyosuke បើកភ្នែកភ្លឺសៗដាក់អ្នកម្ខាងទៀតតែមិនបានផល។
« ឆាប់ឡើង កុំឱ្យខ្ញុំដូរចិត្តទាន់ ហ៊ឹម? »
រាងខ្ពស់ប្រើម្រាមដៃប៉ះបបូរមាត់អ្នកជំងឺដែលទាររកទឹកទាំងទឹកភ្នែក។ មិនយូរប៉ុន្មាន Kyosuke ក៏បង្ខំចិត្តបើកមាត់ប្រើអណ្តាតលិតទឹកម្ទេសចេញពីដៃគេពិតមែន។ កាយវិការនិងអណ្តាតរបស់គេទាក់ទាញរហូតដល់ Simon ត្នរូវឈរធ្មឹងទាល់តែម្រាមដៃត្រូវ Kyosuke លិតជ្រះអស់ទើបគេព្រមហុចកែវទឹកឱ្យតែក៏មិនភ្លេចនិយាយបញ្ឈឺ។
« ខ្ញុំដូចជាកំពុងចិញ្ចឹមឆ្កែមួយក្បាលអញ្ចឹង »
« អាមនុស្សគ្មានកេរ្តិ៍ខ្មាស់ »
Kyosuke គប់កែវទឹកដែលគេព្រមធ្វើគ្រប់យ៉ាងដើម្បីបានវាមក មិនទាន់បានផឹកសូម្បីតែមួយក្អឹកសម្តៅក្បាល Simon តែគេគេចទាន់ មុននឹងកែវភ្នែកដូចបីសាចរបស់គេសម្លឹងស្ទើរតែធ្លុះខ្លួនអ្នកមានបំណងគប់ក្បាលគេឱ្យបែក។
« ខ្ញុំនិយាយពីពេលណាថាខ្ញុំមានកេរ្តិ៍ខ្មាស់? »
« ឯងព្រមទទួលហើយ! »
« ផឹកទឹកទៅមុននឹងខ្ញុំដូរចិត្តឱ្យឯងលិតអ្វីផ្សេងដោះដូរនឹងវាទៀត »
Simon បោះដបទឹកឱ្យ Kyosuke ហើយដើរចូលបន្ទប់ទឹកបាត់ ទុកឱ្យអ្នកនៅលើគ្រែអង្គុយក្តៅក្រហាយតែម្នាក់ឯង គេដូចជាកំពុងក្លាយជាឆ្កែចិញ្ចឹមរបស់ Simon ពិតមែនហើយ។ ហេតុអីគេកាន់តែទន់ខ្សោយឱ្យមនុស្សប្រភេទនេះមកនិយាយមើលងាយជាន់ឈ្លីម្តងហើយម្តងទៀតបានមិនចេះចប់បែបនេះ?

You're FAKE [Complete]Where stories live. Discover now