ភាគទី 19 : ឯងនឹងស្លាប់

3.2K 228 6
                                    


       “ អ្នកម៉ាក់ខ្ញុំមិនដេកបន្ទប់ជាមួយអា Riv ដាច់ខាត ” Simon ស្រែកខ្លាំងៗខ្ទរផ្ទះ ប្រកែកដាច់អហង្ការ ទោះដាច់ទាំងក្រឡើតទៀតក៏មិនខ្វល់ គេមិនចង់យកខ្លួនទៅពាក់ព័ន្ធនឹងមនុស្សក្រុមផ្សេង មិនចង់ឱ្យក្លិនខ្លួនរបស់អាម្សៀរ៍នេះភាយជាប់បន្ទប់របស់គេ កុំថាឡើយឱ្យដេកពេញមួយយប់ ទោះមួយនាទីក៏មិនព្រម
       “ អ្នកមីង! ” Kyosuke ពេបមាត់ដាក់ Suhee ដូចក្មេងដែលត្រូវមនុស្សធំចិត្តអាក្រក់ស្តីបន្ទោស ទឹកមុខដ៏សែនជូរចត់ គួរឱ្យអាណិតខ្លាំងមែនទែនដែលត្រូវមកជួបនឹងអាប្រុសមាឌធំ ខ្ពស់ដូចទង់ព្រលឹង ពាក់វែនតាណឺត មុខងាប់ដូចខ្មោចមិនទាន់គ្រប់ប្រាំពីរថ្ងៃបែបនេះ សម្តីក៏អាក្រក់ ប្រហែលត្រូវប្រើដៃមួយជីវិតហើយ ព្រោះគ្មាននរណាយក
       “ Simon ធ្វើជាបងគេ ហេតុអីកំណាញ់បែបនេះ? សម្តីក៏មិនពិរោះ មើលចុះប្អូនអន់ចិត្តហើយ ” Suhee មើលមុខ Kyosuke ទើប Simon មើលតាម ពីរនាក់នេះពេលឈរទន្ទឹមគ្នាទើបឃើញថា Kyosuke តូចតែមួយពេលនៅជិត Simon
       “ អន់ចិត្ត? ” Simon ស្ទួនសម្តីម្តាយ មុខក្រាស់កម្រាស់ស៊ីម៉ង់ត៍បៀកជញ្ជាំងដូច Riv ចេះអន់ចិត្តដែរឬ? បើថាចូលចិត្តសម្តែងល្បិចច្រើនដូចម្តាយគេ គួរឱ្យជឿជាង រាងក្រាស់គិតទាំងត្រេកអរជំនួសម្តាយ ពេលនេះម៉ាក់គេមានដៃគូរហើយ ល្បិចច្រើនដូចគ្នា ពីរនាក់មីងក្មួយនេះចេះរកគ្នាឃើញណ៎
       “ អ្នកម៉ាក់ តែវាមិនមែនក្មេង មើលចុះក្បាលឡើងកញ្ចាស់ហើយ ”
       “ បើខ្ញុំកញ្ចាស់ ឯងប្រហែលជាជិតចូលផ្នូរហើយ ” Kyosuke ប្រកែកតិចៗជិតត្រចៀក Simon មិនឱ្យ Suhee បានលឺធ្វើឱ្យអ្នកម្ខាងទៀតកាន់តែក្តៅស្លឹកត្រចៀកឡើង
       “ បើកូនមិនចង់ឱ្យ Kyosuke គេងជាមួយ ទៅសម្អាតបន្ទប់ឱ្យប្អូនមួយទៅ ម៉ាក់ចូលគេងហើយ! រាត្រីសួស្តី! ” Suhee បើកទ្វារចូលបន្ទប់បាត់ ល្បិចមួយនេះច្បាស់ជាប្រើការបាន Simon ជាក្មេងប្រុសមិនចូលចិត្តធ្វើការងារផ្ទះហើយក៏មិនសូវទន់ភ្លន់ ច្បាស់ណាស់ថាមិនព្រមសម្អាតបន្ទប់ឱ្យ Kyosuke ដាច់ខាត
       “ ក៏បាន! ឯង! ឈរដល់ណា? មកតាមខ្ញុំ ” Simon ស្រែកគំហក Kyosuke ហើយដើរទៅយកម៉ាស៊ីនបូមធូលីសម្តៅទៅបន្ទប់ទំនេរដែលទុកចោលរាប់ឆ្នាំមួយនោះ គេសុខចិត្តសម្អាតបន្ទប់ទាំងយប់ក៏មិនឱ្យអាក្មេងចង្រៃនេះចូលបន្ទប់គេដែរ
      
       “ ស្រឡាញ់ខ្ញុំដល់ថ្នាក់មកសម្អាតបន្ទប់ឱ្យខ្ញុំគេងទាំងយប់ផងឬ? ” Riv ដើរតាមក្រោយ Simon ចូលក្នុងបន្ទប់ទុកចោលមួយនោះ បន្ទប់ទូលាយល្អណាស់ ធំជាងការគិតទៅទៀត
       “ បើខ្ញុំស្រឡាញ់ឯង ខ្ញុំសុខចិត្តបើកឡានទម្លាក់ទឹកទន្លេឬក៏បើកចូលកុងតឺណឺឱ្យងាប់ល្អជាង ខ្ញុំធ្វើព្រោះមាយាទជាម្ចាស់ផ្ទះប៉ុណ្ណោះ ហើយក៏ចង់រំលឹកឱ្យចងចាំ ថានេះជាផ្ទះខ្ញុំ បើឯងហ៊ានតម្កើងឫក ឯងស្លាប់ ” Simon ចាប់ផ្តើមសម្អាតឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន នៅជាមួយមនុស្សក្រុមផ្សេងយូរគេដកដង្ហើមមិនរួច គាំងបេះដូងស្លាប់ឥឡូវហើយ
       Kyosuke នៅស្ងៀមមិនមាត់ ពាក្យថា ឯងស្លាប់ របស់ Simon ធ្វើឱ្យគេមានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងណាស់ វាប្រៀបដូចជា Simon ចង់សម្លាប់គេពិតមែន ប្រុសម្នាក់នេះត្រជាក់ខ្លាំងពេកហើយ
       “ យ៉ាងម៉េច? មិនពេញចិត្ត ចង់ទៅដេកជាមួយខ្ញុំឬ? ”
       “ នរណាចង់ដេកជាមួយឯង? ឯងមានស្អីឱ្យខ្ញុំរំជើបរំជួលចង់ដេកជាមួយ? ” Kyosuke នៅតែសម្តីខ្លាំងទើបត្រូវអ្នកម្ខាងទៀតលើកចិញ្ចើមម្ខាងដាក់
       “ អ្ហា៎.. គឺរបស់យើងវាធំនោះអី បើដាក់មាត់ធានាថាអួលដល់បំពង់កតែម្តង តែបើដាក់កន្លែងផ្សេង....មិនហ៊ានធានាទេថាមិនឈឺ ”
       “ Spycho មិនស៊ីគូទគ្នាដូច Fire Swan ទេ ”
       “ ច្បាស់ហើយថាមិនស៊ី? តែទុកចិត្តចុះ ខ្ញុំសុខចិត្តរំលោភឆ្កែរំលោភឆ្មាក៏មិនប៉ះឯងដែរ ” រាងក្រាស់និយាយធម្មតាៗហើយក៏ធ្វើហី ពេលឃើញថា Kyosuke ងាកមុខចេញមិនតបមកវិញ
      
       ភ្លឹប!
       ភ្លើងដាច់ងងឹតឈឹង ធ្វើឱ្យកម្លោះទាំងពីរត្រូវដើររាវទៅបើកទ្វារបន្ទប់ព្រមៗគ្នា ដៃក្រាស់ធំរបស់រាងក្រាស់ចាប់ក្តោបពីលើដៃ Kyosuke នាំឱ្យគេរហ័យរលាស់ដៃចេញហើយធ្វើធម្មតាហាក់មិនដឹងរឿងអ្វី
       “ ភ្លើងនៅក្នុងផ្ទះភ្លឺធម្មតាលើកលែងតែបន្ទប់មួយនេះ? ” Kyosuke ជ្រួញចិញ្ចើមមើលមុខ Simon ដែលចាប់ផ្តើមក្រហមស្លឹកត្រចៀកព្រោះកំហឹង
       “ ចង្រៃយ៎អើយ! ” Simon ទាត់ម៉ាស៊ីនបូមធូលីមួយជើងប៉ើងផ្ទប់ជញ្ជាំងមិនដឹងថាអាចប្រើការបានទៀតឬអត់នោះទេ
       “ វាមកដាច់ស្អីពេលនេះ? ” នាយកម្លោះសម្លក់ Kyosuke ហើយដើរសម្តៅទៅបន្ទប់គេវិញ មិនដឹងជាកម្មស្អីរបស់គេទេ សម្អាតជិតស្អាតទៅហើយ ចោលកម្លាំងទទេរៗ ភ្លើងគ្រប់កន្លែងមិនដាច់ មកដាច់ខ្សែភ្លើងក្នុងបន្ទប់ដែលត្រូវការទៅវិញ
       “ ឯងឈរធ្មឹងធ្វើអី? ” គេងាកមកសម្លក់ Riv ម្តងទៀតទើបអ្នកដែលត្រូវគេសម្លក់ត្រូវរហ័សស្ពាយកាបូបខោអាវរត់តាម
      
       “ ដេកខាងក្រោមទៅ! ” ម្ចាស់បន្ទប់និយាយតិចៗល្មមឱ្យអ្នកដែលទើបចេញពីបន្ទប់ទឹកស្តាប់លឺហើយបោះភួយបោះខ្នើយនិងកម្រាលសម្រាប់ក្រាលឱ្យគេ
       “ ឯងគ្មានមារយាទជាម្ចាស់ផ្ទះទេហ្អេស? ហេតុអីឱ្យភ្ញៀវដេកក្រោម? ”
       “ បើឯងនៅតវ៉ា ខ្ញុំនឹងបោះឯងតាមបង្អួចឱ្យទៅដេកខាងក្រៅហាលសន្សើមឱ្យឈឺងាប់ ” រាងក្រាស់គម្រាមមុននឹងដាក់ក្បាលដល់ខ្នើយបិទភ្នែកសម្រាក ថ្ងៃនេះអស់កម្លាំងណាស់ ហត់ទាំងកាយទាំងចិត្ត ជាពិសេសពេលរំលឹកដល់រឿងចាស់ជាមួយ Kyosuke ឈឺខួរណាស់
       “ ឯងសាកមើលទៅ! ” មិនជឿ មិនជឿថាឯងហ៊ានបោះខ្ញុំឱ្យធ្លាក់ស្លាប់ ឯងនឹងក្លាយជាឃាតករ
       “ ... ” Simon មិនមាត់ គ្រាន់តែក្រោកពីគ្រែហើយលើកបី Kyosuke ឡើងមុននឹងប្រើជើងទាត់បើកបង្អួច
       “ ឯងចង់ធ្វើមែន? នែ... ឆ្គួតមែនទេ? ធ្លាក់ចុះទៅស្លាប់មិនខាន! ” រាងតូចស្រែកគក់ទ្រូងមនុស្សមាឌធំជាងឱ្យដាក់គេចុះ តែអ្នកម្ខាងទៀតបែរជាឈរធ្មឹងដូចថ្មដា
       “ ដេកក្រោមឬចង់ដេកលើគ្រែ? ” Simon សួរដោយសម្លេងត្រជាក់ សួរបែបនេះចង់សម្លាប់ Kyosuke តែម្តងហើយ ចាំបាច់ឱ្យរើសធ្វើអីបើចម្លើយមានតែមួយដដែលនោះ
       “ ដេកខាងក្រោមក៏បាន! ” Kyosuke បិទភ្នែកឆ្លើយមុននឹងត្រូវបោះរំលងគ្រែទៅធ្លាក់លើភួយធំដែល Simon ឱ្យមុននេះ
       “ អាឆ្គួត បើបាក់ឆ្អឹងខ្ញុំគិតយ៉ាងម៉េច? ” គេស្រែកជេរទាំងមិនសុខចិត្ត នេះបើគ្មានភួយនៅពីក្រោមគេបាក់ឆ្អឹងមែនមិនខាន
       “ មិនឃើញបាក់ផង! ” រាងក្រាស់មិនទាំងសម្លឹងមើលអ្នកកៀនគ្រែ គេគ្រាន់តែបិទភ្នែកហើយដេកធ្វើមិនដឹងមិនលឺតែម្តង
       “ អាមុខងាប់! ”
      
      
       ព្រឹកថ្ងៃថ្មី សិស្សានុសិស្សទាំងអស់ចូលថ្នាក់តាមកម្រិតរៀងៗខ្លួនរហូតដល់ទីធ្លាសាលាស្ងាត់ជ្រាបដូចចោរលួចជីងចក់
       គ្រូបន្ទុកថ្នាក់នាំដំណឹងមកប្រាប់សិស្សថ្នាក់ទី 12 គ្រប់ថ្នាក់ តាមបន្នទុករៀងៗខ្លួន ក្នុងបញ្ជីក៏មានថ្នាក់ដែលក្រុម Fire Swan និង Spycho រៀនដែរ
       “ សួស្តីអ្នកទាំងអស់គ្នា! ” លោកគ្រូបន្ទុកថ្នាក់ចូលទៅឈរមុខក្តាខៀនជាមួយក្រដាសព័ត៌មាននិងក្រដាសរាយឈ្មោះសិស្សមួយច្បាប់ ញ៉ាំងឱ្យសិស្សក្នុងថ្នាក់រហ័សក្រោកឡើងធ្វើការគោរពដល់គ្រូព្រមៗគ្នា
       “ សួស្តីលោកគ្រូ!!! ”
       “ ថ្ងៃនេះម្នាក់ៗស្រស់ស្រាយដល់ហើយ លោកគ្រូក៏មានដំណឹងល្អនាំមកប្រាប់ដូចគ្នា ”
       “ ដំណឹងល្អ? ពួកយើងបានឈប់សម្រាកមួយឆមាសឬ? ” Annto ក្រោកឈរលើកដៃស្រែកខ្លាំងៗធ្វើឱ្យក្នុងថ្នាក់ទាំងមូលផ្ទុះសំណើចឡើងរួមទាំង Taehyung និង Simon ដែលអង្គុយខាងមុខ
       “ អាល្ងង់អើយ អង្គុយចុះមក! ” Chisun ទះគូទមិត្តពីរបីដៃហើយទាញគេឱ្យអង្គុយចុះវិញ ទៅដល់ណាកូរដល់នឹងតែម្តង មានមិត្តភក្តិដូច Annto បាក់មុខគ្មានលស់ថ្ងៃ
       “ អត់ទេ Annto ចង់សម្រាកឬ? លោកគ្រូអនុញ្ញាតតែឆ្នាំក្រោយកុំភ្លេចមកធ្វើសិស្សច្បងក្នុងថ្នាក់ផង ”
       “ មិនទេលោកគ្រូ មិនឈប់ក៏បាន ” Annto គ្រវីក្បាលញាប់ស្អេក មិនទាន់ចង់រៀនត្រួតថ្នាក់ទេ
       “ ហាសហា៎... តោះចូលសាច់ការណ៍វិញ គឺមួយសប្តាហ៍ទៀតខាងសាលាមានសិក្ខាសាលាទៅតាមខេត្ត ដោយចែក Mission គ្នាបំពេញ ការស្នាក់នៅគឺបោះតង់នៅភូមិតូចជាយភ្នំ តែសុំលាក់ Mission ទាំងនោះទុកសិន ទុក Surprise ” លោកគ្រូសើចញឹមៗខណៈសិស្សក្នុងថ្នាក់នាំគ្នាធ្វើមុខជូរចត់ដូចលេបខ្សាច់លេបគ្រោះ
       “ លាក់ Mission? 100% ដឹងតែ Mission ពិបាកហើយ មិនចង់ទៅសោះ! ” Annto រអ៊ូរទាំតិចៗល្មមឱ្យលោកគ្រូលឺទើបគាត់សើចតបមកវិញ
       “ ជឿគ្រូទៅ មិនពិបាកទេ ជាលក្ខណៈលំហែច្រើនជាង នរណាទៅខ្លះមកចុះឈ្មោះមក! ”
       “ ខ្ញុំ! ” Jungkook ដែលអង្គុយតុមុខ Tae លើកដៃហើយដើរចេញទៅចុះឈ្មោះជាមួយសិស្សដទៃទៀត
       Tae សម្លឹងខ្នង Jungkook មុននឹងត្រូវបាំងជិតដោយខ្នងសិស្សដទៃ Jungkook ទៅ គេក៏ចង់ទៅដូចគ្នា តែ K អាចនឹងមិនយល់ព្រមក៏ថាបាន
       “ Tae ទៅទេ? ” Simon បែរមកសួរបងធំដែលអង្គុយជិត លុះត្រាតែ Tae ទៅទើបពួកគេទៅដែរ បើ Tae មិនទៅពួកគេត្រូវនៅទីនេះកំដរ Tae
       “ ... ” Tae មិនឆ្លើយ តែភ្នែករេរាសម្លឹងទៅ Riv ដែលអង្គុយតុក្រោយនៅជួរផ្សេង បើ Riv ទៅ មានន័យថា K យល់ព្រមហើយ តែគេបែរជាអង្គុយអាន Manga ធ្វើមិនដឹងទៅវិញ
       “ Taehyung ទៅឬអត់? ” រាងក្រាស់សង្គ្រឺតធ្មេញខណៈនិយាយត្រួតសំណួរ គេសួរដល់ទៅពីរដងតែ Tae មិនឆ្លើយ ភ្នែកក៏រវល់មើលតែ Kyosuke មិនដកភ្នែកប្រៀបដូចជាចាំអ្វីម្យ៉ាង ពួកគេច្បាស់ជាមានអ្វីលាក់បាំងមិនខាន
       “ Tae! ”
       ទីង!
       “ ទៅ! ខ្ញុំទៅ! ” Tae ឧទានឡើងទាំងរំភើបបន្ទាប់ពីអានសាររបស់នរណាម្នាក់ដែលផ្ញើមកមុននេះ Simon នៅស្ងៀមសម្លឹងមើល Tae ក្រោកទៅចុះឈ្មោះជាមួយ Annto និង Chisun ហើយក៏ងាកក្រោយមើលមិត្តចាស់របស់គេវិញ ទើបឃើញថា Kyosuke ចុចទូរស័ព្ទ
       “ Kyosuke!!! ” នាយក្តាប់ដៃណែនមុននឹងក្រោកឈរឡើង គេត្រូវតែដឹងឱ្យបានថា Tae លាក់អាថ៌កំបាំងអ្វីជាមួយ Kyosuke
      
       Tae ចុះឈ្មោះហើយក៏ដើរបកមកតុវិញ មុននេះសុខៗ K ក៏ផ្ញើសារមកថា (ម៉េចមិនឆាប់ទៅចុះឈ្មោះ? នៅធ្មឹងដល់ណា?) គេមិនដឹងថា K ជានរណាហើយនៅត្រង់ណាទើបដឹងរឿងទាំងនេះទេ តែគេសប្បាយចិត្តដែលបានទៅ ហើយ Jungkook ក៏ទៅដូចគ្នា
       រាងតូចញញឹមស្រស់ ព្រមទាំងមិនភ្លេចលួចមើលមុខ Jungkook ដែលកំពុងឈ្ងោកសរសេរអ្វីម្យ៉ាងដាក់ក្រដាសពណ៌ក្រហមតូចមួយនោះ តាំងពីគេដើរចេញកាលពីម្សិលមក គេមិនសូម្បីតែមើលមុខ Tae សូម្បីម្តង ចង់ដឹងណាស់ថាក្នុងចិត្តគេគិតពីអ្វី តាមពិត Jungkook មានអារម្មណ៍បែបណាចំពោះគេ?
       “ Tae ល្ងាចនេះចង់ទៅញ៉ាំអីជុំគ្នាបានម្តងទេ? ” Simon សួរក្នុងសម្លេងស្មើពេល Tae ដើរមកដល់តុអង្គុយ
       “ អឺ... គឺ.. ” ម្ចាស់ឈ្មោះឆ្លើយរដាក់រដុប ចំណែកភ្នែកងាកទៅមើល Kyosuke ម្តងទៀត អ្នកម្ខាងក៏ញញឹមបកមកវិញ តែពេលងាកមកវិញ ក៏ឃើញម្ចាស់សំណួរសម្លឹងមុខគេហាក់ដូចចង់ចាប់ក្រញិចឱ្យឆ្លើយ មិនមែនទេ សម្លឹងរកពិរុទ្ធទៅវិញទេ
       “ ទៅ... តែសុំមកផ្ទះមុនម៉ោង 9 ”
       “ បាន! ” Simon ឆ្លើយដាច់ៗ Kyosuke ច្បាស់ជាមិនរួចខ្លួនបើឱ្យគេរកតម្រុយអ្វីឃើញថាហ៊ានធ្វើបាប Tae សូម្បីប៉ុនចុងក្រចក
       *ឯងនឹងស្លាប់*

To be continue......

You're FAKE [Complete]Where stories live. Discover now