ភាគទី 2 : ខ្ញុំជូនបង

5.3K 350 5
                                    

     សមាជិក Fire Swan ទាំង 4នាក់ ដើរចូលមកក្នុងថ្នាក់រៀនទាំងញញឹមពព្រាយរាយមន្តស្នេហ៍បន្តកន្ទុយគ្នាដាក់សិស្សស្រីពេញសាលាតាំងពីផ្លូវចូលមក ទាំងស្នាមញញឹម ទាំងវ៉ៃចិញ្ចើម ទាំងមិចភ្នែក ជាពិសេសកែវភ្នែកកំពូលព្រានដែលសម្លឹងមិនដាក់ភ្នែកឱ្យតែឃើញសិស្សស្រី អាក្រក់ឬស្អាតមិនសំខាន់ តែដែលសំខាន់គឺពួកគេចង់ដាក់ស្ពានឱ្យនាងៗបានដើរឆ្លងមករកពួកគេតាមរយៈកែវភ្នែកគ្រប់ៗគ្នាតែម្តង

     មកទល់ពេលនេះ Fire Swan មានសមាជិកធំៗនិងសំខាន់បំផុតតែ 4នាក់ប៉ុណ្ណោះ ទីមួយគឺ Kim Taehyung ដែលជាអ្នកដឹកនាំតែសមត្ថភាពគឺមធ្យមគ្រប់យ៉ាង លើកលែងតែការសិក្សាព្រោះគេពូកែតាំងពីកំណើត និងសម្រស់ដែលសូម្បីតែមនុស្សស្រីក៏សុំចាញ់ ទាំង 2នេះគឺជាភាពលេចធ្លោរបស់គេ មិនឃើញមានអ្វីដែលអស្ចារ្យនោះទេដោយសារគេមានចរិតដូចសមាជិក 3នាក់ទៀតម្នាក់បន្តិចៗ ដូចត្រូវយកសមាជិកបូកបញ្ចូលគ្នាទើបបង្កើតបានជាគេដូច្នេះឯង តែពួកគេមានហេតុផលដែល Taehyung ត្រូវតែក្លាយជាអ្នកដឹកនាំជាកំហិត
    
     ទីពីរគឺ SiMon ចំណុចលេចធ្លោគឺ ឆ្លាតគិតគូរវែងឆ្ងាយ ខាងវាយដំច្រំធាក់វាយកាប់ចាក់គឺជាជំនាញរបស់គេដោយមិនចាំបាច់ប្រកែក បើ Fire Swan ជាបក្សបុរាណរបស់ជនជាតិចិន SiMon ច្បាស់ជាសេនាប្រមុខបក្សហើយ ជាពិសេសនោះគឺសង្ហារស្រីណាឃើញក៏លង់ស្នេហ៍ដូចត្រូវសណ្តំទោះបីឧស្សាហ៍ពាក់វែនតាតាមទម្លាប់ តែក៏មិនបានធ្វើឱ្យគេមើលទៅដូចពួកណឺតដែរ តែបែរជាមើលទៅ Hot ហើយទាក់ទាញខ្លាំងទៅវិញ ទាស់តែថាមុខងាប់ហើយកាចបន្តិច អា៎..! មិនមែនបន្តិចទេ គឺខ្លាំងតែម្តង ពេលខ្លះគេកាចរហូតដល់ Taehyung និងសមាជិកផ្សេងខ្លាចស្ទើរតែចង់ក្រាលក្បាលសំពះគេលើកដាក់លើហឹងអុជធូបទៅហើយ
    
     ទីបីគឺ Annto ក្មេងម្នាក់នេះមានអាយុតិចជាងគេក្នុងក្រុម (តំណាល Taehyung) កំពូលកូរ កំពូលអៀន ពូកែរំអួយ តែគួរឱ្យស្រឡាញ់ខ្លាំង ឃើញមនុស្សស្រីម្នាក់ណាក៏ហៅថា Noona ព្រោះអាងខ្លួនឯងអាយុតិច តែអាល្អិតនេះក៏សម្បូរ Noona គ្រឺតខ្នាញ់ចង់តែចាប់ច្របាច់ថ្ពាល់លេងដោយសារភាពគួរឱ្យស្រឡាញ់របស់គេដែរ រឿងវ៉ៃតប់ក៏មិនចាញ់នរណាត្បិតថាលេងសើចច្រើនបន្តិច តែអាចទុកចិត្តបានព្រោះធ្វើការហ្មត់ចត់បំផុត ចំណែករឿងរៀនក៏មិនអន់ របៀបថាមិនដែលមើលមេរៀនតែប្រឡងមិនដែលធ្លាក់សូម្បីមួយខែ
    
     ទីបួនគឺ ChiSun កំពូលព្រានប្រចាំក្រុម ញ៉ែមិនរើសមុខ ដើរវ៉ៃភ្នែកវ៉ៃចិញ្ចើមដាក់ស្រីៗគ្រប់ថ្នាក់ទាំងសិស្សច្បងសិស្សប្អូន ញ៉ែតាំងពីសិស្សដល់គ្រូមិនថាក្រមុំ មានប្តី ឬ មេម៉ាយ កូនស្រីនាយកសាលាក៏មិនទុកឱ្យរួចខ្លួនដែរ ហើយក៏មិនលើកលែងសូម្បីប្រពន្ធនាយកសាលាដែលឧស្សាហ៍មកលេងស្វាមីនៅកន្លែងធ្វើការ គឺថាឱ្យតែមានឱកាស ChiSun មិនឱ្យភ្លាត់ឡើយ ការដែលជាប្រុសព្រាននេះវាគួរឱ្យស្អប់ណាស់ តែវានឹងគួរឱ្យស្រឡាញ់វិញនៅពេលដែលកំពូលព្រានជាប្រុសស្អាតភ្មែកធំៗ ច្រមុះស្រួច សក់ពណ៌ទង់ដែងបែបនេះ បើនិយាយពីរឿងវ៉ៃតប់គឺបន្ទាប់ពី SiMon ព្រោះឧស្សាហ៍ធ្វើជាទេវបុត្រជិះសេះសជួយស្រីស្អាតជាញឹកញាប់ តែបើរឿងរៀនក៏ពូកែដែរ គឺពូកែចម្លងគេនឹងហើយ
    
     “ មានរឿងអីវ៉ើយ ទាំងព្រលឹមរកញ៉ែស្រីមិនបាន! ” ChiSun ឡើងអង្គុយពែនភ្នែនលើតុព្រមទាំងដកបារីមកបឺតបង្ហុយផ្សែងដាក់មុខ Annto ដែលអង្គុយលើកៅអីធម្មតា អាល្អិតនោះក៏ប្រញាប់យកដៃបក់ផ្សែងចេញពីមុខព្រោះមិនចូលចិត្តផ្សែងបារីហើយក៏មិនចេះជក់ដូចគ្នា

You're FAKE [Complete]Where stories live. Discover now