ភាគទី 1 : ទះខ្លួនឯង3កំភ្លៀងទៅ

8.1K 416 8
                                    

     ក្មេងប្រុសវ័យជំទង់ទំនងជាសិស្សវិទ្យាល័យនៅឡើយ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនិងមួកគ្របពីលើសក់ពណ៌ត្នោតដែលវែងគ្របថ្ងាស់ស្ទើរតែបាំងភ្នែក រួមជាមួយម៉ាស់សាច់ក្រណាត់ខ្មៅបិទបាំងពាក់កណ្តាលមុខជិតឈឹង ទោះមកឈរពិនិត្យទល់មុខក៏មិនងាយស្រួលក្នុងការសម្គាល់អត្តសញ្ញាណរបស់គេដែរ

     មនុស្សអាថ៌កំបាំងឈរជ្រែងហោប៉ៅសម្លឹងមើលកូនចៅពីរបីនាក់ដែលកំពុងចាប់អូសក្មេងប្រុសវ័យជំទង់អាយុស្រករគ្នាចូលមកក្នុងបន្ទប់សាលារៀនចាស់ដែលត្រូវគេបោះបង់ចោលទាំងកណ្តាលយប់ស្ងាត់ជ្រងំ

     “ នេះហ្អេស K ? Leader អន់ៗរបស់ពួកអាសម្រាម Spycho? ” អ្នកដែលត្រូវគេចាប់សង្កត់ឱ្យលុតជង្គង់ ខំប្រឹងងើបមុខសម្លឹងមើលមនុស្សដែលឈរជ្រែងនៅចំពោះមុខ

     “ ជឿថាពួកអាសម្រាមនេះកាប់ឯងរយះក្បាលទេ? ” បុរសពាក់ម៉ាស់ដែលគ្រប់គ្នាស្គាល់ក្នុងនាមជា K អ្នកដឹកនាំក្នុងក្រុម Spycho ដែលជាក្រុមបងតូចបងធំដ៏មានអំណាចក្នុងស្រទាប់យុវវ័យ លើកជើងជាន់លើស្មាបុរសម្នាក់ទៀតដោយគ្មានក្រែង

     “ ភើយ...! ពួកឯងមិនបានមួយចំណិត Fire Swan ផង កុំអាងថាមានគ្នាច្រើនហើយអស្ចារ្យនោះ ” កម្លោះតូចស្តោះទឹកមាត់ឌឺដងព្រមទាំងលើកយកឈ្មោះក្រុមក្មេងទំនើងក្នុងសាលា ហានណាន ដែលជា Idol សំណព្វចិត្តគេមកអះអាងមិនព្រមចាញ់ ទាំងដែលកំពុងត្រូវគេចាប់ពាត់ស្លាបសេកហើយជាន់សង្កត់លើស្មាថែមទៀត

     “ Fire Swan? អាក្រុមអស្ចារ្យតែឈ្មោះតែមានសមាជិក 4នាក់នឹងហ្អេស? ចឹងហៅពួកវាមកជួយអាចង្រៃឯងឥឡូវនេះទៅ ” K ដកជើងចេញពីស្មាហើយធាក់គេមួយជើងឱ្យដួលត្រឡប់ក្បាល

     “ Fire Swan ខ្លាំងហើយអស្ចារ្យជាងពួកឯងឆ្ងាយណាស់ ”

     “ ជិតងាប់ហើយនៅមិនដឹងខ្លួនទៀត? ” Leader ក្រុម Spycho ចូលទៅទាត់ប្រុសម្នាក់នោះថែមមួយជើងហើយទាញបាវទទេរជិតនោះបោះគ្របទៅលើមនុស្សដែលគេទើបនឹងទាត់ មុននឹងងាកទៅប្រាប់កូនចៅ

     “ វាយវាទៅ វាយទាល់តែវាសល់ត្រឹមដង្ហើមចង្រិតចាំឈប់ ”

You're FAKE [Complete]Where stories live. Discover now