ភាគទី 82

2.4K 253 27
                                    

       បន្ទាប់ពីទទួលដំណឹងថាម្តាយរបស់ Taehyung បានប្រសើរឡើងនិងការវះកាត់ក៏បានរៀបចំរួចរាល់។ Yelena ក៏ចាប់ផ្តើមណាត់មិត្តរួមការងារដើម្បីទទួលបុគ្គលិកថ្មី។ អ្នកមកចូលរួមមានទាំង Yelena Jungkook KangMo Taehyung និងក្រុមក្មេងៗប៉ុន្មាននាក់ទៀត។
       បន្ទប់ជួលដាច់ដោយឡែក ប្រជុំដោយបុរសសង្ហាៗក្រោមការគ្រប់គ្រងរបស់បង Yelena ។ គ្រប់គ្នានិយាយលេងសើចដើម្បីលើកទឹកចិត្តបុគ្គលិកថ្មីដែលសើចទាំងបង្ខំ តែនៅក្បែរក្មេងៗទាំងនេះក៏ធ្វើឱ្យគេបានធូរក្នុងចិត្តខ្លះ ពេលខ្លះក៏សើច ពេលខ្លះក៏ហត់គេងលក់ដោយមិនដឹងខ្លួន។ KangMo អង្គុយផឹកទឹកក្រឡុកស្រ្តបឺរីធ្វើមិនដឹងមិនលឺពីអ្នកគ្រប់គ្នាដែលជជែកគ្នាលេងចេចចាចពេញនោះ យូរៗម្តងក៏សម្លឹងមើលទៅ Jungkook ដែលអង្គុយអោនមុខចុះ។
       “តោះពួកយើងមកលេងហ្គេមចង្កឹះស្តេច!”
       ក្មេងហ្វឹកហាត់ម្នាក់ស្រែកឡើងបន្ទាប់ពីមានអារម្មណ៍ថាធុញទ្រាន់នឹងបរិយាកាសក្នុងបន្ទប់។
       “ចង្កឹះស្តេចអ្ហេស៎? Old fashion ខ្លាំងណាស់”
       “ចុះឯងចង់លេងអី?”
       “បងថាចង្កឹះស្តេចក៏ល្អណា៎! ព្រោះបងមានសំណាងខាងនេះ ថាមិនត្រូវនឹងបានធ្វើស្តេចច្រើនដងផង” Yelena និយាយកាត់ក្មេងៗដែលកំពុងជជែកគ្នា។
       “បងចង់លេងទេ?”
       KangMo ងាកសួរ Tae គេក៏ងក់ក្បាល ព្រោះវាក៏សប្បាយម្យ៉ាងដែរ។
       “ខ្ញុំនិង Taehyung លេងដែរ!”
       កម្លោះ KangMo ស្រែកលឺៗឱ្យ Jungkook សម្លឹងមុខគេ។ ពិតណាស់រវាងពួកគេទាំងពីរច្បាស់ជាមានបញ្ហាអ្វីមិនខាន បែបនេះធ្វើឱ្យគេកាន់តែចង់ដុតរឿងនេះឱ្យឆេះខ្លាំងឡើងថែមទៀត។
       “1..2..3!”
       “ខ្ញុំគឺជាស្តេច!”
       KangMo ភ្នែកគ្រលាសមើលលេខចង្កឹះក្នុងដៃ Tae ហើយមើលទៅចង្កឹះ Jungkook ដែលទុកចោលលើតុ។
       “តើខ្ញុំគួរបញ្ជាមនុស្សដំបូងឱ្យធ្វើអីទៅ? ថើបគ្នាល្អទេ? ដើម្បីពង្រឹងមិត្តភាព!”
       “ថើបអ្ហេស៎?”
       “បងបញ្ជាលេខប៉ុន្មាន?” ក្មេងៗជ្រួលជ្រើមចង់ដឹង។
       “ហេតុអ្វីស្ដេចជាឯង? បងគួរតែជាស្ដេចទើបត្រូវ” Yelena បងស្រីធំធ្វើមិខជូរ។
       “លេខ 3 និង 7 ខ្ញុំបញ្ជាឱ្យអ្នកទាំងពីរថើបគ្នា”
       “ខ្ញុំលេខ7!” Taehyung ក្រោកឈរតែពេលឃើញ Jungkook សម្លឹងមុខគេជាមួយចង្កឹះលេខ 3 ក្នុងដៃធ្វើឲ្យគេទុចជើងវិញ។
       “ថើបគ្នាវាជ្រុលពេកហើយ KangMo!”
       JayKay ហាក់ខឹងស្ដាប់ចង្កឹះក្នុងដៃ គេមានចេតនាបង្ខំ Tae ច្បាស់ណាស់។
       “សិស្សប្អូន! វាគ្រាន់តែជាល្បែងប៉ុណ្ណោះ” នាយកម្លោះធ្វើទឹកមុខបរិសុទ្ធហាក់គ្មានចេតនា “Taehyung ក៏មិនប្រកាន់ដែរ ត្រូវទេ?”
       “ខ្ញុំ-”
       “តែខ្ញុំមិនលេងជាមួយទេ!” JayKay និយាយកាត់ Tae ។
       “JayKay វាគ្រាន់តែជាល្បែងធម្មតាប៉ុណ្ណោះ ឯងប្រកាន់យ៉ាងនេះឬ?” Yelena ប្រញាប់ជ្រៀតចូលការសន្ទនា “ចុះ Taehyung?”
       “ខ្ញុំមិនប្រកាន់ទេ គ្រាន់តែថើបប៉ុណ្ណោះ”
       “ច្បាស់ហើយអ្ហេស៎?” Jungkook ផ្ញាច់ Tae តែគេងក់ក្បាល បណ្តាលឱ្យនាយកាន់តែខឹងក្រោធ ហើយឱនទៅទាញកញ្ចឹងកគេឱ្យមកជិត រំលងតុអាហារ។
       “ខ្ញុំគិតថាបងស្អប់ខ្ញុំខ្លាំងណាស់ Taehyung”
       JayKay និយាយទាំងឱនមុខទៅក្បែរបបូរមាត់ញ័រទទ្រើករបស់ Tae តែភ្លាមៗក៏ដូរចិត្ត ទៅថើបថ្ងាសរបស់គេវិញ ហើយក៏ប្រញាប់ដើរចេញពីតុ។
       “ខ្ញុំទៅបន្ទប់ទឹក!”
       JayKay ដើរចេញទៅបាត់ Taehyung ក៏ទម្លាក់ខ្លួនអង្គុយចុះ។
       “សុំទោស!”
       KangMo និយាយដាក់ Tae រួចលើកកែវស្រាមកផឹក ច្បាស់ណាស់ថាគេមិនបានគិតថាខ្លួនឯងមានកំហុស ដូចដែលគ្រប់គ្នាបាននិយាយថា KangMo មានចរិតចម្លែក។
       Jungkook ឈរស្ងៀមលើដំបូលអាគារ ភ្នែកសម្លឹងទៅឆ្ងាយជាមួយខ្យល់ត្រជាក់បក់ប៉ះចុងច្រមុះតិចៗ។ គេបានរៀបរាប់ប្រាប់ Yelena ពីរឿងដែលបានកើតឡើងកាលនោះ ហើយនាងក៏ស្រាប់តែខឹងក្រោធឡើង ហើយក្រឡាស់ពាក្យសម្ដី មិនព្រមជួយគេវិញ Yelena ថា បើគេចង់បាន Taehyung គេគួរតែជាអ្នកសារភាពសុំគេដោយផ្ទាល់ តើបើនាងដឹងថាគេធ្លាប់ធ្វើរឿងស្មោគគ្រោកទាំងនោះដាក់ Tae នាងឲ្យដាច់ខាតមិនព្រមឲ្យ Taehyung បានចូលធ្វើការឡើយ វាប្រៀបដូចជាការធ្វើទារុណកម្ម ឲ្យចងចាំអតីតកាលជូរចត់ទាំងនោះ ម្តងហើយម្តងទៀត។
       បន្ធូរអារម្មណ៍បានបន្តិច តារាល្បីប្រចាំប្រទេសងាកក្រោយផ្អែកខ្នងនឹងជញ្ជាំងខាងក្រោយ តែក៏ចៃដន្យឃើញ Taehyung បង្ហាញខ្លួន តែក៏បម្រុងនឹងដើរចេញពីវិញដូចគ្នា ពេលឃើញថាគេនៅទីនោះដែរ។
       “ឈប់សិន!” រាងក្រាស់រត់ទៅក្បែរអ្នកម្ខាងទៀត ដែលឈប់តាមពាក្យឃាត់ តែមិនព្រមបែរមុខមករកខ្លួន “ខ្ញុំសុំនិយាយអ្វីបន្តិចបានទេ?”
       “មានអ្វីចង់និយាយទៀត?”
       “សុំទោស! ខ្ញុំកុហកបងកាលពីថ្ងៃមុន ខ្ញុំនិយាយថា ខ្ញុំបានបំភ្លេចរឿងទាំងនោះ ហើយចង់ចាប់ផ្តើមសារថ្មីតែ... តែខ្ញុំមិនធ្លាប់បានភ្លេចកំហុសល្ងង់ខ្លៅកាលពីពេលនោះនោះទេ ខ្ញុំគិតពីបងរាល់ថ្ងៃ ច្រើនឆ្នាំមកនេះខ្ញុំរងទុក្ខដោយសារអំពើអាក្រក់ដែលខ្ញុំបានប្រព្រឹត្តឥតស្រាកស្រាន្ត ដូច្នេះតើខ្ញុំអាចសុំអ្វីម្យ៉ាងបានទេ?”
       “ខ្ញុំគ្មានអ្វីឱ្យលោកទេ”
       រាងតូចក្តាប់ដៃណែន។ វាកន្លងហួសទៅច្រើនឆ្នាំហើយ តែគេបែរជានៅមានអារម្មណ៍រំជើបរំជួលពេលលឺពាក្យទាំងនេះ Jungkook ពិតជាដឹងខុសមែនឬ? ឬក៏មានផែនការណ៍អ្វីទៀតហើយទេដឹង?
       “បងមកធជាអ្នកចាត់ការរបស់ខ្ញុំបានទេ?”
       កម្លោះមាត់រឹងដែលតែងតែអាក្រក់កោងកាច ដាច់ចិត្តលន់តួរអង្វរបុរសចំពោះមុខ វាមិនត្រឹងតែប៉ុណ្ណោះទេ គេអាចធ្វើបានលើសពីនេះ បើ Taehyung ចង់បាន។
       “អត់ទេ! ខ្ញុំត្រូវមើលថែ KangMo”
       “តែគេមិនមែនជាមនុស្សល្អទេ បងមិនស្គាល់ធាតុពិតគេឡើយ”
       “ចុះលោកជាមនុស្សល្អឬ? ខ្ញុំនៅក្បែរលោកហើយ ខ្ញុំអាចញញឹមមានក្តីសុខ ប្រៀបដូចសត្វក្រពើ ភ្លេចដើមកំណើត គ្មានការចងចាំឬ?”
       “អត់ទេ! បងអាចស្អប់ខ្ញុំ ធ្វើអ្វីដាក់ខ្ញុំក៏បាន សុំអង្វរ... ខ្ញុំសុំបងបានទេ?” Jungkook ចាប់ដៃ Taehyung តែម្ចាស់ខ្លួនគ្រវាសចេញ។
       “ហេតុអី? ផ្តល់ហេតុផលឱ្យខ្ញុំបានទេ?”
       “ព្រោះខ្ញុំចង់នៅក្បែរបង... ខ្ញុំសុំឱកាសលើកទីពីរ- អត់ទេ! ឱកាសលើកចុងក្រោយក៏បាន ឱ្យតែបងផ្តល់ឱ្យ តិចតួចប៉ុណ្ណាក៏ខ្ញុំយល់ព្រមដែរ”
       “វាគ្មានប្រយោជន៍ទេ Jungkook... បញ្ចប់បានហើយ”
       “តែខ្ញុំស្រឡាញ់បង! សុំអង្វរ... Taehyung....” រាងក្រាស់ឱនចុះហើយអោបជើងតូចៗរបស់អ្នកម្ខាងទៀត “ខ្ញុំដឹងខុសហើយ ខ្ញុំដឹងថាកាលពីមុន ខ្ញុំវាអាក្រក់និងអាត្មានិយមប៉ុណ្ណា... ពេលខ្ញុំដឹងថាលង់ស្នេហ៍បង ខ្ញុំក៏ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីចាប់បងទុក សុំឱ្យខ្ញុំធ្វើជាមនុស្សអាត្មានិយាមម្តងទៀតបានទេ? សុំអង្វរ... ខ្ញុំមិនអាចគ្មានបង ខ្ញុំមិនមាននរណាទៀតទេ”
       ម្តងហើយម្តងទៀតដែល Jungkook អង្វរក តែគេប្រហែលជាមិនបានដឹងនោះទេថា រឿងខ្លះមិនអាចកែប្រែ មិនអាចបកក្រោយ ហើយក៏មិនអាចមានលើកទីពីរដូចគ្នា។
       “ខ្ញុំមិនយល់ព្រមទេ លែងជើងខ្ញុំបានហើយ”
       រាងតូចដកខ្លួនចេញខណៈអ្នកម្ខាងទៀតរាងកាយញ័រទទ្រើក ហើយអង្គុយស្ងៀមផ្ទាល់ឥដ្ឋ ពេលគេងើបមុខបន្តិច ទឹកភ្នែកដូចទឹកភ្លៀងទាំងនោះក៏បង្ហាញឡើង គេលែងមានភាពក្លាហាននឹងទប់ទឹកភ្នែកទាំងនេះទៀតហើយ គេអស់ផ្លូវនឹងត្រូវដើរទៀតហើយ ក៏លែងមានវិធីដណ្តើមយកបេះដូង Tae ដូចគ្នា តើគេមានអ្វីត្រូវខ្មាសទៀតទៅ?
     “បងមិនយល់ទេ! បងមិនយល់ទេ Taehyung... បងមិនយល់ថាខ្ញុំងប់ងល់នឹងបងខ្លាំងប៉ុណ្ណាទេ... បងមិនធ្លាប់ព្យាយាមយល់ឡើយ! ខ្ញុំវេទនាខ្លាំងប៉ុណ្ណាពេលគ្មានបង បងមិនដឹង បងគ្មានថ្ងៃយល់! បងមិនយល់អ្វីបន្តិចឡើយ” រាងក្រាស់ប្រៀបដូចជាកូនក្មេង គ្រវីក្បាលរៀបរាប់ទាំងយំ តែនៅមិនអាចបន្ទន់ចិត្តរឹងដូចដែកមួយនោះបាន។
     “ព្រោះខ្ញុំមិនចាំបាច់ត្រូវយល់... Jeon Jungkook ខ្ញុំលែងមានអារម្មណ៍អ្វីលើលោកទៀតហើយ មិនថាស្រឡាញ់ឬស្អប់ លោកគ្រាន់តែជាអតីតកាលដ៏អាក្រក់ដែលខ្ញុំព្យាយាមបំភ្លេចប៉ុណ្ណោះ”
     និយាយចប់ក៏ដើរចេញបន្សល់ទុកមនុស្សម្នាក់ដែលអង្គុយហាក់គ្មានវិញ្ញាណ ព្រោះវាជាការពិត ការពិតដែលគេគ្មានថ្ងៃទទួលបានការលើកលែងទោសពីមនុស្សដែលគេស្រឡាញ់បំផុត ការពិតដែលគេត្រូវទទួលបាបកម្មផ្លូវចិត្តដែលគេបានប្រព្រឹត្តទៅលើ Taehyung ។
     ងាកមកម្ខាងទៀត ដើរចេញតែបែរជាទុចជំហានម្តងបន្តិចៗ ចុះកាំជណ្តើរលែងចង់រួចទន់ជង្គង់អង្គុយផ្អែកនឹងជញ្ជាំង។ គេមិនបានធ្វើអ្វីខុសឡើយ គេនិយាយបែបនេះប្រាប់ខ្លួនឯងជាច្រើនដង តែពាក្យដែលគេនិយាយដាក់ Jungkook មុននេះប្រៀបដូចខ្វេះចេញពីប្រមាត់ ជាជាងបំពង់ក ទឹកភ្នែកដែលមិននឹកស្មានថានឹងស្រក់ បែរជាស្រក់ចុះឥតស្រាកស្រាន្ត ទឹកភ្នែករបស់ Jungkook នៅតែមានឥទ្ធិពលលើគេមែនទេ? គេយំព្រោះដឹងថាពាក្យទាំងនោះនឹងធ្វើឱ្យ Jungkook ឈឺចាប់ពិតឬ? គេស្អប់ខ្លួនឯងដែលយំពេលនេះ តែគេថាវាល្មមគ្រប់គ្រាន់ហើយ។
     “ដោះលែងខ្ញុំទៅ Jungkook ខ្ញុំក៏ដោះលែងលោកដូចគ្នា ឈប់បង្កភាពឈឺចាប់ឱ្យគ្នាទៅវិញទៅមកទៀតបានហើយ”

You're FAKE [Complete]Where stories live. Discover now