ភាគទី 66

3.5K 223 7
                                    


       Taehyung ឈរមើលរហូត Simon ចាកចេញទៅបាត់ តែមិនទាន់បានប៉ុន្មានផង Jungkook ក៏បង្ហាញខ្លួននៅចំពោះមុខគេប្រៀបដូចជាបានរៀបចំទុកមុន ទាំងដែលកាលពីយប់គេបាននិយាយច្បាស់ណាស់ថាមិនឱ្យបង្ហាញខ្លួននៅចំពោះមុខគេម្តងទៀត។
       « ... » រាងតូចបម្រុងទាញរបងបិទតែត្រូវ Jungkook ចាប់ដៃឃាត់។
       « យើងនិយាយគ្នាសិន Tae »
       « លោកមានអ្វីចង់និយាយឬ? » Taehyung រលាស់ដៃចេញពីការចាប់ហើយឈរទល់មុខសម្លឹង Jungkook ដោយកែវភ្នែកគ្មានប្រតិកម្ម។
       « មាន- »
       « តែខ្ញុំគ្មានទេ មួយម៉ាត់ក៏គ្មានដែរ » Tae ស្រាប់តែនិយាយកាត់សម្តី Jungkook ដោយមិនទុកពេលឱ្យគេបញ្ចប់ប្រយោគ « ឬក៏កាលពីម្សិលមិញ ពួកយើងនិយាយគ្នានៅមិនទាន់ច្បាស់លាស់ទេ? »
       « ខ្ញុំមកសុំទោស... សុំបងកុំដេញខ្ញុំអី » រាងក្រាស់ខាំបបូរមាត់ទប់ភាពវេទនាក្នុងទ្រូង ខណៈម្រាមដៃក្តាប់ជាយអាវដែលពាក់តាំងពីម្សិលមិញមិនទាន់ផ្លាស់ចេញនៅឡើយ ច្បាស់ណាស់ថាមិនបានគេងមិនបានញ៉ាំនិងងូតទឹកតាំងពីម្សិល។
       « ពាក្យសុំទោសគ្មានប្រសិទ្ធភាពលើខ្ញុំទេ ឃើញទេ? » រាងតូចលើកដៃដែលរុំបង់របួសឱ្យអ្នកម្ខាងទៀតមើល « របួសខ្ញុំមិនបានជាសះស្បើយដោយសារពាក្យសុំទោសរបស់លោកទេ »
       « តែខ្ញុំនៅតែចង់ឱ្យបងគិតម្តងទៀត Taehyung... » Jungkook ចាប់តោងដៃម្ចាស់ឈ្មោះហើយលុតជង្គង់ចុះមុខទ្វាររបងផ្ទះគេដោយលែងខ្វល់ពីភាពអៀនខ្មាស់ឬត្រូវអ្នកដទៃចំអកឡកឡឺយ « ខ្ញុំបំបែក Spycho ហើយ លែងមាន K King Spycho ទៀតហើយ រឿងចាស់ពួកយើងបំភ្លេចវាហើយចាប់ផ្តើមសារជាថ្មីវិញ ល្អទេ? ខ្ញុំជា Jeon Jungkook ដែលបងធ្លាប់ស្គាល់ ខ្ញុំនឹងគោរពបង មិនធ្វើបាបបង ឬសូម្បីតែគំហកបន្តិចក៏មិនហ៊ានដែរ ពួកយើងត្រូវគ្នាវិញណា៎... ណា៎.. »
       Taehyung ក្តាប់ដៃរហូតឡើងសរសៃដុំៗដោយអារម្មណ៍ខឹងក្រោធជាមួយនឹងអតីតកាលដែលរំលឹកគ្រប់វិនាទីថាមិនត្រូវចិត្តទន់ ឈឺហើយត្រូវចាំ កុំបណ្តោយឱ្យខ្លួនឯងត្រូវគេជាន់ឈ្លីមើលងាយម្តងហើយម្តងទៀត ដោយលេសសាមញ្ញគ្មានតម្លៃទាំងនេះ។
       « ខ្ញុំមិនចង់បានទេ នៅឱ្យឆ្ងាយពីខ្ញុំទៅ »
       « ខ្ញុំនឹងលុតជង្គង់នៅទីនេះរហូតដល់បងព្រមលើកលែងទោសឱ្យខ្ញុំ »
       « តាមចិត្ត.. » ម្ចាស់ផ្ទះបង្ហាញភាពមិនខ្វល់ខ្វាយនឹងអ្នកម្ខាងទៀត ហើយក្រឡាស់ខ្លួនដើរលូកហោប៉ៅចូលក្នុងរបងផ្ទះវិញ « បើលោកគិតថាប្រើពាក្យសុំទោសឬលុតជង្គង់ប៉ុន្មានម៉ោងអាចធ្វើឱ្យខ្ញុំបំភ្លេចគ្រប់យ៉ាង ខ្ញុំមិនឃាត់លោកទេ »
       « ខ្ញុំ... ខ្ញុំនឹងឱ្យបងវាយខ្ញុំវិញរហូតដល់បងពេញចិត្ត បានទេ? បងចង់វាយខ្ញុំដល់ស្លាប់ក៏បានឱ្យតែបងព្រមផ្តល់ឱកាសឱ្យខ្ញុំ សូមអង្វរ Taehyung » Jungkook នៅតែលុតជង្គង់ដោយក្តីដឹងខុស ស្របពេលសំណើររបស់គេធ្វើឱ្យ Taehyung ហាក់ចាប់ចិត្តទើបរហ័សងាកក្រោយវិញជាមួយស្នាមញញឹមសោះកក្រោះ។
       « ពិតទេ? តែខ្ញុំមិនប្រាកដចិត្តទេថានឹងអាចលើកលែងទោសឱ្យលោកបន្ទាប់ពីវាយលោកស្លាប់ហើយនោះ ដូច្នេះត្រូវតែចាំមើលសិនហើយថាខ្ញុំនឹងទន់ចិត្តឬអត់ »
       « បាន ឱ្យតែមានឱកាសអាចឱ្យបងពិចារណាឡើយវិ- »
       ផូស៎!!
       មួយជង្គង់របស់ Tae ចំកណ្តាលថ្គាមរបស់អ្នកដែលកំពុងលុតជង្គង់ធ្វើឱ្យម្ចាស់ខ្លួនខ្ទាតដួលរមៀលទៅម្ខាងទាំងមិនទាន់ត្រៀមខ្លួន ឈាមហូរចេញពីមាត់ Jungkook តក់ៗ ខណៈគេប្រឹងក្រោកលុតជង្គង់ឡើងទាំងញញឹមពេលឃើញទឹកមុខពេញចិត្តរបស់ Tae ។
       « ខ្ញុំឱ្យឱកាសលោកម្តងទៀត... ក្រោកចេញពីមុខខ្ញុំឥឡូវនេះ ឬក៏នៅលុតជង្គង់ឱ្យខ្ញុំវាយដល់ងើបលែងរួច?.. » រាងតូចញញឹមចុងមាត់ទាំងដែលក្នុងទ្រូងពោរពេញដោយកំហឹង ចំណែកដៃក្តាប់ណែនរឹងដូចដុំថ្ម។
       « ខ្ញុំមិនក្រោកចេញទេ! »
       Jungkook ញញឹមទាំងឈាមស្រក់យឺតៗ ទីបំផុត Taehyung ព្រមផ្តល់ឱកាសឱ្យគេអាចទទួលកំហឹងសងសឹកទាំងនោះហើយ ថាមិនត្រូវ Tae អាចនឹងវាយគេរហូតអស់ចិត្តហើយព្រមលើកលែងទោសឱ្យគេក៏ថាបាន ទោះត្រឹម 0.5% ក៏ជាឱកាសដែរ គេមិនខ្លាចនឹងភាពឈឺចាប់លើរាងកាយនោះទេ ដរាបណាបេះដូងគេនៅគ្រាំគ្រា ទោះរាងកាយល្អស្អាតក៏គ្មានន័យអ្វីដែរ។
       « ខ្ញុំនឹងមិនបន្ធូរដៃនោះទេ លោកដឹងស្រាប់ហើយថាខ្ញុំនៅតែជាបងធំ Fire Swan នៅឡើយ »
       « ... »
       Jungkook មិនតបគ្រាន់តែញញឹមទើបត្រូវ Taehyung ស្ទុះទៅដាល់ប៉ុន្មានដៃឱ្យទន់ជើងលុតជង្គង់លែងចង់ត្រង់ជ្រុង តែគោលដៅរបស់គេនៅឆ្ងាយណាស់ គេមិនអាចដួលលឿនបែបនេះនោះទេ ទន់ជ្រាយមិនមែនជាចរិតរបស់គេឡើយ។
       ផូស៎!
       មួយជង្គង់ថែមទៀតចំពីក្រោមចង្ការធ្វើឱ្យ Jungkook ងើយឡើងលើផុតជង្គង់ពីដីដួលចុះម្តងទៀត រាងក្រាស់ប្រើដៃច្រត់ដីព្យាយាមក្រោកលុតជង្គង់វិញ តែជើងញ័ររបស់គេគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីទ្រទ្រង់រាងកាយធំក្រាស់មួយនេះនោះទេ ដូច្នេះទើបធ្វើឱ្យគេកាន់តែគួរឱ្យអាណិតពេលព្យាយាមចង់ធ្វើអ្វីមួយតែមិនបានសម្រេច ឈាមនៅតែបន្តហូរចេញពីមាត់និងថ្គាម មួយជង្គង់អំបាញ់មិញគេស្ទើរតែភ្លាត់ខាំអណ្តាតខ្លួនឯងស្លាប់ទៅហើយ។
       « ងើបឡើង Jeon Jungkook » Taehyung ឈរចាំរហូតដល់ Jungkook ក្រោកអង្គុយលុតជង្គង់បានទើបព្រលែងមួយជើងចំកណ្តាលពោះ ម្តងនេះ Jungkook ក្រោកស្ទើរតែលែងរួច ទម្រាំអាចលុតជង្គង់វិញទាំងលំបាកលំបិនត្រូវឱ្យ Tae ឈរចាំរហូតធុញទ្រាន់។
       « បានហើយ ខ្ញុំវាយអស់ចិត្តហើយ » រាងតូចជូតដៃហើយបម្រុងដើរចូលក្នុងផ្ទះតែសម្លេងអ្នកម្ខាងទៀតក៏បន្លឺឡើង។
       « បងរំសាយកំហឹងបានខ្លះទេ? »
       « អត់ទេ... ខ្ញុំថាលោកព្រមចុះចាញ់ហើយត្រឡប់ទៅវិញទៅ ខ្ញុំមិនចង់ឱ្យមានមនុស្សស្លាប់មុខផ្ទះខ្ញុំឡើយ .... ភ្លៀង? » Tae លើកដៃត្រងទឹកភ្លៀងដែលស្រក់ចុះបណ្តើរៗកាន់តែខ្លាំងឡើងៗ។
       « ខ្ញុំមិន..ទៅណាទាំងអស់... រហូត.. រហូតដល់បង..លើកលែងទោស..ឱ្យខ្ញុំ »
       ផូស៎!
       មួយជង្គង់ត្រូវសៀតផ្ការបស់ Jungkook គេនៅតែប្រឹងក្តាប់ដៃទប់ជំហរ តែមិនយូរប៉ុន្មានភាពត្រជាក់នៃទឹកភ្លៀងនឹងភាពឈឺចាប់នៃមុខរបួសជាពិសេសមួយជើងត្រូវពោះមួយនេះវាឆ្អក់រហូតដល់ដកដង្ហើមមិនត្រូវចង្វាក់រួមជាមួយចំណុចខ្សោយត្រង់សៀតផ្កាដែលធ្វើឱ្យគេសេសឺ ក៏កាន់តែធ្វើទុក្ខខ្លាំងឡើងបណ្តាលឱ្យម្ចាស់ខ្លួនត្រូវដួលសន្លប់ព្រូសទៅលើដីខណៈមេឃកំពុងភ្លៀង។
       « តាមតែចិត្ត..លោកចុះ!! »
       Taehyung សម្លឹងមើលរាងកាយស្តូកស្តឹងសន្លប់លើដីរបស់ Jungkook បន្តិច ហើយទើបទាញទ្វាររបងបិទដើរចូលទៅក្នុងផ្ទះបាត់ដោយមិនខ្វល់ពីអ្នកនៅខាងក្រៅ។
        ខ្ញុំក្រើនរំលឹកច្រើនដងហើយថាកុំឱ្យខួរក្បាលរបស់ខ្ញុំលេចចេញនូវពាក្យថាឆ្អែតឆ្អន់!!!

#Yiling

You're FAKE [Complete]Where stories live. Discover now