ភាគទី 38

2.9K 178 0
                                    

       ព្រឹកព្រលឹមនាដើមសប្តាហ៍ថ្មី វាមិនខុសអ្វីពីសប្តាហ៍ដែលកន្លងទៅនោះទេ។ ទៅបីឈានចូលដល់ថ្ងៃថ្មី ព្រះអាទិត្យរះជាថ្មី ខ្យល់ដង្ហើមថ្មី តែការចងចាំនៅតែរំលឹកពីរឿងដែលបានកន្លងហួសទៅហើយ ជាពិសេសគឺរឿងកាលពីម្សិលមិញ។ សម្លេងទឹកភ្លៀងស្រក់ទៅលើកម្រាលឥដ្ឋ ផ្គរគ្រហឹមរងំរួមជាមួយផ្លេកបន្ទោរភ្លឺភ្លែត ទឹកមុខ កាយវិការ និងពាក្យសម្តីរបស់ Jungkook អ្វីៗគ្រប់យ៉ាងវានៅដិតដាមក្នុងខួរក្បាលប្រៀបដូចកំពុងកើតឡើងស្រស់ៗនៅនឹងមុខក្នុងពេលនេះ។
       Taehyung ដើរឈ្ងោងមុខទាំងខ្សោះកម្លាំង ទឹកមុខស្លេកស្លាំងខុសធម្មតា។ កាលពីយប់គេមិនបានគេងនោះទេ គ្រប់ពេលដែលបិទភ្នែកពាក្យសម្តីរបស់ K និង Jungkook ក៏បន្លឺឡើង មិនតែប៉ុណ្ណោះទឹកភ្នែកចង្រៃរបស់គេក៏ដណ្តើមគ្នាស្រក់ទៀត ហេតុអី? ហេតុអីគេត្រូវមកជួបរឿងរញ៉េរញ៉ៃបែបនេះ?
       « ខ្ញុំចូលចិត្តលោក បើលោកមិនប្រកាន់ទេ ថ្ងៃនេះម៉ោងកីឡាជួបគ្នានៅអគារខាងក្រោយ សង្ឃឹមថាលោកនឹងទៅ »
       សម្លេងស្រទន់របស់សិស្សស្រីរួមជំនាន់ដែល Tae ស្គាល់ច្បាស់ថាជាសិស្សមកពីថ្នាក់ B លឺល្វើយៗពីខាងមុខ ពេលគេងើបមុខមើលក៏ឃើញថានាងកំពុងហុចប្រអប់ស្ករសូកូឡាឱ្យ Jungkook រួមជាមួយសំបុត្រមួយច្បាប់ដែលនៅក្នុងស្រោមពណ៌ផ្កាឈូកស្រាលមួយនោះ មើលទៅទំនងជាសំបុត្រសារភាពស្នេហ៍។ តែ Jungkook មិនបានរេរាចិត្តក្នុងការទទួលយកពាក្យសារភាពពីនាងនោះទេ គេនញញឹមហើយទទួលយកប្រអប់សូកូឡាពីដៃនាងទៀតផង។
       « សុំពេលគិតមើលសិន បានទេ? »
       Jungkook សួរក្នុងន័យឌឺដងជាមួយកែវភ្នែកច្រឡើសបើសដោយសារដើមទ្រូងធំហួសខ្នាតដែលស្ថិតក្នុងឯកសណ្ឋានសាលាស្ទើរតែប្រេះឡេវរបស់នាង។
       « បាន តែសុំត្រឹមតែរសៀលនេះទេណា៎ »
       « បាទ! » រាងខ្ពស់ញញឹមខណៈអ្នកម្ខាងទៀតសើចកក្អឹកហាក់កំពុងមានសេចក្តីសុខជាមួយគ្នាខ្លាំងណាស់។
       « លោកគួរឱ្យស្រឡាញ់ពិតមែន! »
       « តែនាងគួរឱ្យ.... » Jungkook មិនបានបញ្ចប់ប្រយោគ តែក៏ងាកទៅឃើញ Taehyung ដែលឈរស្តាប់នៅក្បែរនោះ តែមិនបាននៅជិតពេក គ្រាន់តែល្មមស្តាប់លឺការសន្ទនារបស់ពួកគេ។
       « គួរឱ្យអី? » នាងប្រញាប់សួរបញ្ជាក់។
       « គ្មានអីទេ! Taehyung បងមកដើរជុំគ្នាមក »
       មនុស្សមុខពីរដើរទៅទាញដៃ Taehyung ឱ្យចូលរួមការសន្ទនារបស់គេនិងសិស្សស្រីថ្នាក់ B បណ្តើរដើរសម្តៅអគារសាលារៀនបណ្តើរ។
       « អ្នកទាំងពីរស្និទ្ធស្នាលគ្នាអ្ហេស៎? »
       « មែន-មែនហើយ! » Taehyung ឆ្លើយអាក់ៗហើយបន្តដើរទៅមុខដោយមាន Jungkook ដើរកណ្តាលបន្ទាប់មកទើបសិស្សស្រីម្នាក់នោះ។
       « ជាអ្វីនឹងគ្នា? » នាងសួរម្តងទៀត។
       « ជា........ »
       Tae មិនឆ្លើយគ្រាន់តែបង្អូសពាក្យមួយម៉ាត់ដំបូងហើយកំពុងគិតថាគួរឆ្លើយបែបណា តែ Jungkook ក៏ឆ្លើយកាត់។
       « គ្រាន់តែជាមិត្តនឹងគ្នា គ្មានអ្វីលើសពីនេះទេ »
       « ត្រឹមជាមិត្តគ្មានអ្វីលើសពីនេះទេអ្ហេស៎? »
       ស្រីស្អាតនៅតែបន្តសួរបញ្ជាក់សំណួរចាក់ដោត ប្រៀបដូចចង់រំលឹកឱ្យអ្នកក្បែរនោះបានលឺឱ្យពេញៗត្រចៀកថា គេនិង Jungkook គ្មានអ្វីនឹងគ្នា គ្រាន់តែជាមិត្តប៉ុណ្ណោះ។
       Taehyung ងើបមុខសម្លឹងមុខ Jungkook បន្ទាប់ពីបានលឺចម្លើយចេញពីមាត់គេ តែគេបែរជាសម្លឹងតបមកវិញដោយក្រសែភ្នែកសាមញ្ញធម្មតា បន្ទាប់មកក៏លើកចិញ្ចើមម្ខាង ហាក់កំពុងសួរថាចម្លើយរបស់គេមានអ្វីខុសប្រក្រតីមែនទេ? មិនមែនចម្លើយរបស់គេ តែជាគេខ្លួនឯងទៅវិញទេដែលខុសប្រក្រតីនោះ។
       សិស្សស្រីម្នាក់នោះនិង Jungkook នៅតែបន្តនិយាយគ្នាពីនេះពីនោះឥតឈប់ខណៈ Tae បានត្រឹមតែដើរតាមស្តាប់ ពួកគេនិយាយឆាប់ចូលគ្នាណាស់ មើលទៅគួរឱ្យច្រណែនដល់ហើយ។ យូរៗម្តងនាងគ្រវាសដៃមកប៉ះប្រអប់ដៃ Jungkook ហើយក៏មិនដឹងថាតាំងពីពេលណាដែលពួកគេទាំងពីរដើរកាន់ដៃគ្នាឡើងជណ្តើរដូចជាគូស្នេហ៍ ចំណែក Tae ប្រៀបដូចជាឆ្អឹងទទឹងក។
      
       បន្ទាប់ពីជូនស្រីស្អាតទីដល់តុអង្គុយក្នុងបន្ទប់រៀនហើយ ទើប Taehyung និង Jungkook ដើរទៅរកបន្ទប់រៀនរបស់ខ្លួនវិញ។ Tae ដើរលឿនទៅមុន Jungkook ព្រោះមុននេះមានអារម្មណ៍ថាឆ្អែតនឹងទង្វើរបស់គេខ្លាំងណាស់ ឆ្អែតរហូតដល់ពេលនេះត្រូវអួលដើមកនិយាយមិនចេញ បើនៅបន្តមើលមុខ Jungkook ទៀត គេនឹងត្រូវយំហ៊ូរខ្មាសគេពេញសាលាមិនខាន។
       « សុំទោសរឿងកាលពីយប់ » Jungkook ដើរមកបាំងផ្លូវ Tae ព្រមទាំងហុចប្រអប់សូកូឡាដែលស្រីម្នាក់នោះជូន ឱ្យទៅគេ។
       « នាងឱ្យឯង កុំបំផ្លាញទឹកចិត្តនាង » រាងតូចឈរស្ងៀមព្រោះត្រូវ Jungkook បាំងផ្លូវជាប់។
       « នាងឱ្យខ្ញុំ វាជារបស់ខ្ញុំហើយ ពេលនេះខ្ញុំចង់ឱ្យវាទៅបង »
       « តែបងយកមិនបាន- »
       « ខ្ញុំប្រាប់ហើយថាមិនអីទេ ខ្ញុំចង់ឱ្យវាទៅបង » Jungkook និយាយកាត់ Tae ធ្វើឱ្យគេស្ងាត់មាត់មួយសន្ទុះ។
       « នាងចូលចិត្តឯង ហើយឯងក៏.... » កម្លោះតូចបង្អូសសម្តីមិនព្រមនិយាយបញ្ចប់។
       នេះ Jungkook ពិតជាមិនដឹងមែនឬថាអំណោយដែលអ្នកដទៃឱ្យ មិនអាចឱ្យតទៅអ្នកផ្សេងទៀតទេ ទោះឃើញថាវាមិនអី តែអារម្មណ៍របស់អ្នកដែលទទួលយកតមិនដូចគ្នាទេ។ វាធ្វើឱ្យមានអារម្មណ៍ថាកំពុងត្រូវគេជូនអំណោយជារបស់សេសសល់ដែលគេមិនត្រូវការហើយក៏មិនចង់បោះចោល ទើបយកមកធ្វើជាអំណោយ។
       « ដូច្នេះទើបបងគិតថាខ្ញុំក៏ចូលចិត្តនាងដូចគ្នា? បងប្រច័ណ្ឌមែនទេ? »
       « Jungkook... មុននេះឯងក៏កាន់ដៃនាងវិញដែរ ឯងចង់ប្រកែកថាម៉េច? »
       « នាងមកប៉ះដៃខ្ញុំមុនទើបខ្ញុំមិនចង់ធ្វើឱ្យនាងខូចចិត្ត »
       « តែឯងមិនទាន់ស្គាល់នាងច្បាស់ទេ »
       មែនហើយអ្នកមកថ្មីគឺមិនស្គាល់ពីប្រវត្តិនាងច្បាស់នោះទេ។ នាងជាស្រីស្អាតជាងនេះក្នុងសាលានេះ ទំហំគ្រប់ផ្នែករបស់នាងសុទ្ធតែអាចធ្វើឱ្យប្រុសៗឈាមច្រមុះដោយគ្រាន់តែដើរកាត់មុខ។ តែធាតុពិតរបស់នាងមិនបានស្អាតស្អំដូចមុខមាត់ដ៏ស្រស់ស្អាតដែលនាងមាននោះទេ។ នាងឈ្មោះ Charlotte ជាកូនកាត់ពីរសាសន៍។ មនុស្សប្រុសក្នុងសាលានេះនរណាដែលមិនស្គាល់នាង? តែមិនមែនព្រោះនាងស្អាតមួយមុខនោះទេ តែព្រោះតែប្រុសជាងកន្លះសាលានេះសុទ្ធតែធ្លាប់មានអីៗជាមួយនាង។ ពួកគេស្រឡាញ់នាងទុកដូចព្រះនាងទោះបីដឹងថានាងជាមនុស្សបែបណា ហើយថែមទាំងជួយលាក់ការណ៍ឱ្យនាងថែមទៀត។ ប្រាកដណាស់ថានាងមានឥទ្ធិពលក្នុងសាលានេះ។ Jungkook នឹងអាចត្រូវនាងពង្វក់មិនខាន។
       « ប្រាប់ខ្ញុំមកថាបងប្រច័ណ្ឌ » Jungkook កាន់តែខិតទៅជិតហើយរុញអ្នកម្ខាងទៀតឱ្យទល់ខ្នងនឹងជញ្ជាំង។
       « បង... បងមិនដឹងទេ »
       « បងល្ងង់ណាស់ វាមិនអាចកើតឡើងទេ ខ្ញុំគ្មានថ្ងៃក្បត់បងជាដាច់ខាត! » គេញញឹមអោនទៅថើបថ្ងាស Tae ។
       « បើឯងក្បត់ បងក៏មិនថាអីដែរ » Taehyung ព្យាយាមគេចមុខចេញតែត្រូវ Jungkook ទាញឱ្យប្រឈមមុខជាមួយគេ។
       « ត្រូវចាំថាខ្ញុំគ្មានថ្ងៃក្បត់បងទេ! » រាងខ្ពស់បើកប្រអប់យកសូកូឡាដាក់ក្នុងមាត់ហើយបឺតមាត់ Tae មុននឹងប្រើអណ្តាតរុញស្ករសូកូឡាចូលមាត់គេ។
       « ផ្អែមទេ? »
       « .... » Taehyung និយាយមិនចេញ អៀនឡើងក្រហមមុខបានត្រឹមតែងក់ក្បាលហើយទំពារដុំសូកូឡាក្នុងមាត់ទាំងខ្មាសអៀន Jungkook ក៏ប្រញាប់កាន់ដៃគេដើរសម្តៅថ្នាក់រៀនដែលនៅមិបឆ្ងាយពីនោះ។
       « ឈប់ប្រច័ណ្ឌហើយមែនទេ? តោះទៅថ្នាក់ ដល់ម៉ោងចូលរៀនហើយ! »
      
       បញ្ចប់ម៉ោងរៀនពេលព្រឹកទីបំផុតម៉ោងកីឡាក៏បានមកដល់។ បន្ទាប់ពីហ្វឹកហាត់ហើយ គ្រប់គ្នាក៏មានសិទ្ធិលេងបាល់តាមចំណូលចិត្តរៀងៗខ្លួន។ Taehyung មិនពូកែខាងកីឡាទេ តែគេមានក្រុមបាល់បោះជាមួយ Simon Chisun Annto និងសិស្សប្រុសដទៃទៀត ទើបនាំគ្នាប្រកួតរហូតបែកញើសសស្រាក់ដូចរាល់ដង។
       Kyosuke អង្គុយកាន់ដបទឹកដែលបើកហើយមិនទាន់បានផឹក ព្រោះរវល់មើលក្រុមបាល់បោះប្រកួតគ្នា តែជើងរបស់គេនៅឈឺនៅឡើយ ត្រឹមតែអាចដើរបានធម្មតាបើហក់លោតខ្លាចថានឹងបានដេរម្តងទៀត ទើបបានត្រឹមតែអង្គុយមើលមិត្តរួមថ្នាក់លេងពីចម្ងាយ។
       ការប្រកួតចប់ហើយ រាងតូចលើកដបទឹកបម្រុងផឹក តែបែរជាត្រូវនរណាមិនដឹងដើរមកឆក់ដបទឹកពីដៃគេទៅបាត់។
       « ខ្ញុំស្រេកទឹក ទៅទិញមួយដបទៀតផឹកទៅ » Simon បោះលុយទៅលើភ្លៅ Kyosuke ហើយយកទឹករបស់គេមកផឹកយ៉ាងមានក្តីសុខ។
       « Simon ឯងឡប់សតិមែនទេ? ជើងរបស់ខ្ញុំឈឺ ហើយនោះជាទឹករបស់ខ្ញុំ ឱ្យមកវិញ » Kyosuke ក្រោកទៅដណ្តើមដបទឹកមកវិញតែកម្ពស់គេទាបជាង Simon មិនងាយតោងយកមកបានទេ។
       « នោះលុយ ទោះទិញផឹកទៅ » គេចង្អុលលុយក្បែរជើង Kyosuke ។
       « ខ្ញុំឈឺជើង តែឯងមានដៃមានជើងមាំមួន ម៉េចមកជិះជាន់កម្លាំងខ្ញុំ? អត់ជើងដើរទៅទិញទេអ្ហេស៎? »
       « មិនចង់ដើរ ហើយយ៉ាងម៉េច? ខ្ញុំមិនត្រឹមតែជិះជាន់កម្លាំងឯងទេ តែក៏មានបំណងថានឹងជិះឯងដូចគ្នា » Simon អោនទៅខ្សឹបដាក់ត្រចៀក ធ្វើឱ្យអ្នកម្ខាងទៀតខឹងឆៅសន្ធោរសន្ធៅ។
       « អាតណ្ហាក្រាស់! »
       « នេះផឹកទឹកទៅ កុំឱ្យក្តៅខ្លាំងពេក »
       រាងក្រាស់ដកដបទឹកដែលកំពុងផឹកអស់ជាងពាក់កណ្តាលពីមាត់ខ្លួន៉ងយកទៅញុកមាត់ Kyosuke មុននឹងដើរចេញ តែក៏មិនភ្លេចងាកទៅវិញពេលដឹងថា Kyosuke កំពុងកាន់ដបទឹកនោះ។
       « យើងថើបមាត់គ្នាដោយប្រយោលម្តងទៀតហើយ »
       « អា Simon! »
       រាងតូចស្រែកហើយគប់ដបទឹកតម្រង់ក្បាលអ្នកដែលកំពុងឈរពីចម្ងាយ តែគេក៏ដើរគេចទៅលេងបាល់បន្តទៀតធ្វើមិនដឹង។ ទឹកក៏មិនបានផឹកហើយនៅមកក្តៅក្រហាយនឹងប្រុសម្នាក់នេះទៀត គួរឱ្យខឹងពិតមែន។
      
       Taehyung លេងបាល់ហត់ទើបដើរមករកកន្លែងសម្រាក។ តែមិនដឹងថាបាត់ Jungkook ទៅណាតាំងពីគេចាប់លេងបាល់ ពេលងាកមករកក៏ឃើញថាបាត់មនុស្ស។ ប្រហែលគេហត់ទៅផ្ទះមុនទេដឹង?
       រាងតូចទាញកន្សែងតូចជូតញើសដើរសម្តៅទៅបន្ទប់ទឹកស្អាតដែលនៅឆ្ងាយពីតារាងបាល់បន្តិចដែរ។ Tae បម្រុងបើកទ្វារចូលបន្ទប់ទឹកមួយក្នុងចំណោម10បន្ទប់ដែលតម្រៀបគ្នាជាជួរតែក៏ឃើញ Jungkook បើកទ្វារចេញពីបន្ទប់ក្បែរនោះល្មម។
       Jungkook ចេញពីបន្ទប់ទឹកឈររៀបចំខ្សែក្រវាត់ បិទឡេវអាវ រួមទាំងតម្រង់កអាវ និងវែកសក់ឱ្យមានរបៀបរៀបរយមុននឹងពាក់វែនតាមូលៗគួរឱ្យស្រឡាញ់របស់គេដូចដើមវិញ តែហាក់ដូចគេមិនបានឃើញ Tae ដែលឈរក្បែរនោះ។
       « Jung- »
       Taehyung បម្រុងហៅអ្នកម្ខាងទៀត តែបែរជាគាំងស្តូកពេលឃើញ Charlotte បើកទ្វារចេញពីបន្ទប់ដែល Jungkook ទើបនឹងចេញមកមុននេះ ព្រមទាំងឈរបិទឡេវអាវទល់មុខគ្នាតែម្តង។ ចំណែកសក់ក៏រញ៉េរញ៉ៃមិនតិចដែរ ហើយក៏មិនខុសពីក្រែមលើបបូរមាត់ដែលហៀរពណ៌មកដិតលើថ្ពាល់ហាក់ដូចត្រូវរងការបឺតជញ្ជក់យ៉ាងឃោរឃៅមុននេះ។
       តើនេះមានរឿងអ្វីកើតឡើងឱ្យប្រាកដទៅ? មុននេះអ្នកទាំងពីរបានធ្វើអ្វីខ្លះ?

You're FAKE [Complete]Where stories live. Discover now