ភាគទី 86

1.9K 215 12
                                    

Hakai ត្រឡប់ចូលផ្ទះកណ្តាលអាធ្រាតតែបែរជាប្រទះលោកប៉ារបស់នាង និង sulli អង្គុយចាំនៅតុអាហារទៅវិញ ។
"បងស្រី! អង្គុយចុះមកខ្ញុំចម្អិនម្ហូបច្រើនមុខណាស់" Sulli រូតរះទៅលើកអាហារពីផ្ទះបាយមករៀបដាក់លើតុ។
"ហេតុអ្វីលោកប៉ាមកនៅទីនេះ? ក្រែងទៅបារាំងវិញហើយអ្ហេស៎?" រាងខ្ពស់មិនព្រមអង្គុយចុះតែបែរជាចោទសំណួរជំនួស ។
"ប៉ាមកលេង Sulli មិនបាច់បារម្ភថាប៉ាមករំខានជីវិតផ្ទាល់ខ្លួនរបស់ឯងទេ តែ Sulli ទ្រាំចាំញ៉ាំបាយជុំឯងតាំងពីព្រលប់ទល់ពេលនេះឯងក៏គួរតែអង្គុយចុះមក" បុរសវ័យចំណាស់សក់បែកស្កូវជាច្រើនស្តីតិចៗព្រោះមិនពេញចិត្តនិងអាកប្បកិរិយាកូនស្រី និងនឹកអាណិតដល់កូនស្រីចិញ្ចឹម ដែលតែងតែញញឹមលេបទុក្ខព្រួយគ្រប់យ៉ាង មិនព្រមហារមាត់អ្វីមួយម៉ាត់ តែមានតែមនុស្សល្ងង់ប៉ុណ្ណោះដែលយល់ថាពួកគេគ្មានអ្វីនឹងគ្នាលើសពីបងប្អូន។
"ខ្ញុំឆ្អែតហើយ! មិនចង់ញាំទេ!" Hakai ដើរសម្តៅកាំជណ្តើរតែត្រូវ Sulli ឈរបាំងផ្លូវ។
"បងញាំមួយម៉ាត់ទៅ" នាងតូចដួសអាហារបញ្ចុកអ្នកដែលឈរខ្ពស់ជាង "ខ្ញុំខំធ្វើសម្រាប់បងណា៎!"
Hakai ឈរស្ងៀមមិនព្រមហើបមាត់តែបែរចាប់ច្របាច់កដៃ Sulli រហូតរបូតចានអាហារពីដៃធ្លាក់បែកអស់ ។
"អូយ៎!"
"ប្រាប់ហើយថាមិនចង់ញាំ ត្រឡប់ទៅ apartment វិញទៅ!"
Sulli អោនរើសបំណែកចានយកទៅចោល និង សម្អាតការ៉ូរួចរាល់ ចំណែកHakai ក៏ឡើងទៅលើបន្ទប់នាងបាត់ តែ Sulli មិនបានយំនោះទេទោះបំពង់ករបស់នាងអួលណែនខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែញញឹមហើយអញ្ជើញលោកប៉ាពិសារបាយដូចធម្មតា។
"Sulli អង្គុយចុះមកកូន...." លោកប៉ាចំណាស់បក់ដៃហៅកូនស្រីឲ្យមកអង្គុយទល់មុខ នាងហាក់ដូចជាស្គមជាងមុន ហើយក៏ភ្លឹកៗ ពេលខ្លះអារម្មណ៍មិននៅនឹងខ្លួន។
"លោកប៉ាពិសារមួយនេះទៅឆ្ងាញ់ណាស់.." ស្រីស្រស់ចាប់ម្ហូបដាក់ចានឪពុក នាងមិនចង់ឲ្យគាត់បារម្ភឡើយ តាមដែលគាត់ចិញ្ចឹមមើលថែ ផ្គត់ផ្គង់គ្រប់បែបយ៉ាងកន្លងមកនេះ នាងក៏សងគុណគាត់វិញមិនអស់ទៅហើយ។
"ប៉ានិងចេញលិខិតឲ្យកូនសម្រាកពីការងារមួយរយៈ យកពេលមើលថែខ្លួនឯងសិនទៅ កុំបារម្ភពីការងារអី"
"តែខ្ញុំមិនកើតអ្វីទេលោកប៉ា ថ្មីៗនេះឮថាមានរឿងភាពយន្តថ្មីដែលត្រៀមស្នើរយកខ្ញុំនិង Jaykay ជាតួឯកខ្ញុំចង់សម្តែងជាមួយគេបានម្តង"
"ស្គាល់គ្នាអ្ហេស៎?"
"ចា៎! ជាមិត្តនឹងគ្នា"
"ប៉ាសប្បាយចិត្តពេលឮថាកូនមានមិត្តភក្តិ អីញ្ចឹងក៏បាន ចាំប៉ាជួយជ្រោមជ្រែង"
"អរគុណលោកប៉ា!" Sulli ញញឹមស្រស់ អ្នកជាឪពុកក៏អង្អែលក្បាលកូនស្រីថ្នមៗ។
"អ្វីដែលមិនមែនជារបស់យើង ឬទីកន្លែងដែលមិនស្វាគមន៍យើង ក៏បោះបង់វាចោលទៅ ប៉ាចិញ្ចឹមកូនមក ដើម្បីឲ្យកូនរីករាយនិងរស់នៅបានល្អ នេះជាតម្លៃរបស់កូនក្នុងភ្នែកប៉ា កុំបោះបង់តម្លៃទាំងនោះឲ្យមនុស្សខុស ត្រូវចាំថាប៉ាស្រឡាញ់កូនបំផុត មិនមែនព្រោះកូនជាកូនចិញ្ចឹមឬជាកូនបង្កើត តែកូនជាកូនដែលប៉ាចិញ្ចឹមបីបាច់មកដោយផ្ទាល់"
ពាក្យទូន្មានរបស់អ្នកជាឪពុកហាក់ចាក់ត្រូវគ្រប់ចំណុច បបូរមាត់តូចៗខាំទប់ទឹកភ្នែក ទោះបីនាងដឹងថាវាល្ងង់ខ្លៅក៏ដោយ តើនាងអាចរស់នៅដោយគ្មាន Hakai បានដោយរបៀបណា? នាងលិចលង់រកផ្លូវចេញលេងឃើញហើយ លោកប៉ា!តើកូនគួរធ្វើយ៉ាងម៉េចទៅ? កូនអាចលុបក្តីស្រលាញ់ដ៏ល្ងង់ខ្លៅមួយនេះដោយវិធីណា?
សម្លេងទូរស័ព្ទរោទ៍ទាំងកណ្តាលអាធ្រាត ញ៉ាំងអ្នកកម្លោះដែលអង្គុយផឹកស្រាលើយ៉ Apartment បណ្តោយភ្នែកឲ្យចាប់យកទេសភាពភ្លើងពណ៌នៃទីក្រុង មិនចេះដេកឲ្យភ្ញាក់ ព្រោះមិននឹកស្មានថាមានមនុស្សខលមកម៉ោងស្មើនេះ គឺលេខរបស់ Sulli ម៉ោងនេះទៅហើយ នាងមានការអ្វីទៅ?
(ហាឡូ!)
"មិនចាំបាច់ហាឡូទេ! មានអ្វីក៏និយាយមក" Jungkook តបក្នុងសម្លេងស្រាល។
(ទៅសមុទ្រជាមួយខ្ញុំទេ?)
"មិនចង់ទៅខ្ចិលបើកឡាន"
(ចាំខ្ញុំទៅទទួល)
"មិនចង់ទៅទេ!" Jungkook ព្យាយាមបដិសេធ តែពេលឮសម្លេងស្អកៗដូចកំពុងយំរបស់ Sulli ក៏ទន់ចិត្តវិញ។
"ទៅធ្វើអីទាំងយប់? ទៅម្នាក់ឯងក៏បានណា៎!"
(ខ្ញុំហត់និងនៅម្នាក់ឯង...) ចម្លើយខ្លីៗតែអាចបង្ហាញពីទុក្ខសោកនៅក្នុងចិត្តនាង។ Sulli មិនដឹងថាហេតុអ្វីតែនាងអាចបង្ហាញចំណុចខ្សោយឲ្យ Jungkook ឃើញ ទាំងដែលនាងព្យាយាមលាក់បាំងវារហូតមក។
"មកយកខ្ញុំមក!"
ម៉ោង2យប់រំលងអាធ្រាត្រ ខ្យល់ផាត់តិចៗនាមាត់សមុទ្រ Sulli ក្នុងរ៉ូបពណ៌សវែង មិនខ្លាចភាពត្រជាក់ អង្គុយស្ងៀមសម្លឹងមើលទឹករលកសមុទ្រ ដែលចាំងភ្លឺផ្លេកដោយពន្លឺព្រះច័ន្ទ ដោយមាន Jungkook អង្គុយផឹកស្រាលើថ្មមួយដុំធំក្រោយខ្នងនាង។ បើនិយាយពីរឿងកើតទុក្ខ ពួកគេទាំងពីរប្រហែលជាដៃគូរនិងគ្នាហើយ។
"នេ.....JayKay! បើមាននរណាម្នាក់ស្រឡាញ់លោកអស់ពីចិត្ត ហ៊ានលះបង់គ្រប់យ៉ាងឲ្យលោក តើលោកមានថ្ងៃបោះបង់គេចោលទេ?"
នាងក្រមុំសួរទាំងមិនបែរខ្នង។ ពេលមកដល់ទីនេះនាងមានអារម្មណ៍ថាស្តាយក្រោយបន្តិច ចេញមកក្រៅតែពីរអ្នកបែបនេះបើមានគេលួចថតបាន ច្បាស់ជាមានរឿងល្អមើលមិនខាន នាងមិនបារម្ភពីខ្លួនឯងទេ តែបារម្ភពីកេរ្តិ៍ឈ្មោះ jaykay ជាង។
"បើខ្ញុំបោះបង់គេចោល នោះប្រហែលជាខ្ញុំកាលពីមុន តែពេលនេះមិនដូចគ្នាទេ បើគេផ្តល់ឱកាសឲ្យខ្ញុំម្តងទៀត ខ្ញុំគ្មានថ្ងៃលែងដៃគេឡើយ"
"ខ្ញុំចង់ឲ្យគេគិតដូចលោកណាស់ JayKay... បើគេកែប្រែឬបង្ហាញថាមានកូនចិត្តឲ្យខ្ញុំតែបន្តិចនោះ ទោះឲ្យខ្ញុំបំផ្លាញខ្លួនឯងដើម្បីគេក៏ខ្ញុំមិនត្អួញត្អែរដែរ"
"នាងនឹងមិនស្លាប់ទេត្រូវទេ?"
"ស្លាប់អ្ហេស៎?"
"បើនាងស្លាប់ព្រោះគេម្នាក់នោះ មនុស្សដែលមិនធ្លាប់ស្គាល់ពីតម្លៃនាង នាងនឹងធ្វើឲ្យខ្ញុំអស់សង្ឃឹមលើនាងខ្លាំងណាស់"
Jungkook និយាយហាក់ដូចគម្រាម តែកាយវិការនិងសម្តីរបស់ Sulli ធ្វើឲ្យគេមិនគិតមិនបាន នាងប្រៀបដូចជាមនុស្សដែលបំពេញបំណងខ្លួនឯងមុនពេលស្លាប់។ Sulli ជាមិត្តដំបូងដែលគេបង្កើតតាំងពីចូលសិល្បះ បើនាងស្លាប់! នាងមិនដូចជាធ្វើបាបគេពេកទេឬ? ទោះទើបនិងស្គាល់គ្នា តែពួកគេយល់ពីគ្នាច្បាស់ជាងនរណាៗទាំងអស់ មកធ្វើឱ្យគេរីករាយបានបន្តិចរួចក៏ស្លាប់បាត់ វាដូចជាទារុណកម្មផ្លូវចិត្តដ៏សែនឃោរឃៅ។

ព្រឹកព្រលឹមថ្ងៃថ្មីឈានចូលបានមកដល់ តែវាប្រហែលជាមិនមែនថ្ងៃល្អសម្រាប់គ្រប់គ្នានោះទេ។ Taehyung ត្រូវទទួលថ្ងៃថ្មីដោយបានឃើញផ្ទាល់ភ្នែកថា Jungkook ចុះពីលើនារីម្នាក់ដែលជាតារាស្រីល្បីនៅក្នុងក្រុមហ៊ុនផ្សេង ក៏ដឹងច្បាស់ណាស់ថាមិនមែនជារឿងរបស់គេ តែអារម្មណ៍មួយបែរជាធ្វើឲ្យគេមិនរីករាយនិងទិដ្ឋភាពមួយនេះទៅវិញ តើពួកគេនៅជាមួយគ្នាពេញមួយយប់ឬ?

ការងារនៅពេលព្រឹកត្រូវបញ្ចប់ទៅដោយភាពធុញថប់ តែពេលថ្ងៃបាក់រសៀលត្រូវបានលេចឮព័ត៌មានទាន់ចិត្តមួយយ៉ាងរហ័សថា Jaykay និង Sulli មានទំនាក់ទំនងស្នេហានិងគ្នា ដោយភ្ជាប់ជាមួយរូបភាព Jaykay ឡើងនិងចុះពីឡាន Sulli ។ ល្វីងមុខដល់កម្រិត Yelena បោះទូរស័ព្ទឲ្យ JayKay អានព័ត៌មានដោយខ្លួនឯងផ្ទាល់។
"នេះជាស្អី? យប់មិញឯងទៅជាមួយ Sulli ឬ?"
"ពួកយើងគ្រាន់តែជួបគ្នាញ៉ាំអី និយាយគ្នាលេងប៉ុណ្ណោះ" រាងក្រាសអានព័ត៌មានបណ្តើរ និយាយបកស្រាយបណ្តើរ។
"ញ៉ាំអីទាំងម៉ោង2យប់ នេះអ្ហេស៎?"
"តែវាជាការពិត"
"នរណាទៅល្ងង់ជឿឯងនោះ? ម៉ោង2យប់ប្រុសស្រីមួយគូណាត់គ្នាញ៉ាំអីខាងក្រៅ ឯងឈប់យល់សប្តិច្រើនពេកបានទេ?"
"បើពួកគេមិនជឿការពិតឲ្យខ្ញុំធ្វើយ៉ាងម៉េច? ឱ្យខ្ញុំប្រកាសថាខ្ញុំស្រលាញ់មនុស្សប្រុសល្អទេ?" JayKay ស្រែកខ្លាំងៗ ញាំុងឲ្យ Yelena កាន់តែខឹង។
"Jungkook!" Yelena គំហកព្រោះខឹងនឹងសម្តីមើលឃើញទឹករាក់របស់គេ បើពួកគេត្រូវបាន Hater មួលបង្កាច់និងជាន់ពន្លិចវិញនោះគិតយ៉ាងម៉េច?
"រឿងភាពយន្តខ្នាតខ្លីដែលស្នើរមកកាលពីព្រឹកតួឯកខ្ញុំនិង Sulli នោះទទួលយកទៅ ហើយប្រាប់ពួកគេថាខ្ញុំនិង Sulli ជួបគ្នានិយាយរឿងភាពយន្តមួយនោះប៉ុណ្ណោះ គ្មានអ្វីលើសនេះទេ" Jungkook ដាក់សម្លេងចុះបន្តិច តែដោយហេតុយោបល់គេល្អ Yelena ក៏យល់ព្រម បន្ទាប់ពីខលទៅផ្ទៀងផ្ទាត់ចម្លើយឲ្យត្រូវគ្នាជាមួយនិងក្រុមហ៊ុន Sulli ជ្រោកកោន។
ក្រោយពីដោះស្រាយបញ្ហារួចរាល់ហើយ Jungkook ក៏ត្រឡប់ទៅ Studio ផ្ទាល់ខ្លួនវិញ តែតាមផ្លូវក៏ប្រទះនឹង Taehyung ដែលដើរក្នុងទិសដៅផ្ទុយគ្នា តែអ្នកម្ខាងទៀតធ្វើមិនឃើញ ហើយដើរហួសចេញទៅ។
"បងឃើញព័ត៌មានហើយត្រូវទេ? តែខ្ញុំនិង Sulli គ្មានអ្វីនឹងគ្នាក្រៅពីមិត្តឡើយ" នាយស្រែកពីក្រោយធ្វើឲ្យ Tae ងាកក្រោយស្តាប់។
"មិនបាច់អានព័ត៌មានទេ តែខ្ញុំឃើញលោកចុះពីឡាននាងកាលពីព្រឹកមិញនេះ"
"ពួកយើងគ្រាន់តែនិយាយគ្នាលេងធម្មតាប៉ុណ្ណោះ"
"ទៅលួងអ្នកគាំទ្ររបស់លោកទៅ ព្រោះសម្រាប់ខ្ញុំមិនថាលោកធ្វើអ្វីក៏មិនពាក់ព័ន្ធនឹងខ្ញុំឡើយ"

You're FAKE [Complete]Where stories live. Discover now