ភាគទី 42

2.7K 162 0
                                    

       Simon ត្រឡប់មកដល់ផ្ទះទាំងអារម្មណ៍មិនសូវល្អ។ ពេលមកដល់ក៏ឃើញ Kyosuke និងអ្នកម៉ាក់របស់គេរង់ចាំញ៉ាំអាហារពេលល្ងាចជុំគ្នា នៅតុអាហារល្មម តែគេបែរជាមិនចាប់អារម្មណ៍ហើយដើរគេចឡើងជណ្តើរសម្តៅទៅបន្ទប់នៅជាន់លើទៅវិញ។
       « Simon មិនញ៉ាំបាយសិនទេអ្ហេស៎? » ស្ត្រីចំណាស់ស្រែកពីតុអាហារ ខណៈឃើញកូនប្រុសដើរវាងសម្តៅទៅជណ្តើរ។
       « ខ្ញុំមិនឃ្លានទេម៉ាក់! » រាងក្រាស់ងាកទៅសម្លឹងមុខ Kyosuke ដែលអង្គុយស្ងៀមទល់មុខម៉ាក់របស់គេបន្តិច ទើបបន្តឡើងជណ្តើរទៀត។
       « ប្រយ័ត្នឈឺក្រពះណា៎ »
       « ខ្ញុំមិនអីទេ! »
       ដោយសារតែកូនប្រុសមិនព្រមមកញ៉ាំអាហារជុំគ្នា ទើបអ្នកមីងនិងក្មួយប្រុសត្រូវអង្គុយញ៉ាំអាហារតែពីរនាក់ស្ងាត់ៗ។ គ្រាន់តែ Simon មកដល់ផ្ទះភ្លាម គាត់ក៏សង្កេតឃើញថាទឹកមុខ Kyosuke ក៏ប្រែប្រួលដូចគ្នា មិនដឹងថាពីរនាក់នេះមានរឿងអ្វីលាក់បាំងនឹងគាត់នោះទេ។
       « Kyosuke ជើងយ៉ាងម៉េចហើយ? ដើរបានស្រួលទេ? »
       « លែងសូវឈឺហើយ អ្នកមីងអាចទុកចិត្តបាន » រាងតូចសើចញឹមៗហើយចាប់ម្ហូបដាក់ចូលមាត់។
       « ល្អហើយ តែបើមានអារម្មណ៍ថាឈឺ កុំភ្លេចប្រាប់មីងផងណា៎ »
       « បាទ! »
      
       បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចហើយ Kyosuke ក៏ត្រឡប់ទៅបន្ទប់វិញ។ រាងតូចទម្លាក់ខ្លួនទៅលើគ្រូហើយសម្លឹងមើលពិដានបន្ទប់ទាំងអារម្មណ៍អណ្តែតអណ្តូងនៅមិនសុខ។ មុននេះគេឃើញថា Simon មិនសូវសប្បាយចិត្តនោះទេ ប្រហែលជាព្រោះតែ Taehyung សន្លប់ចូលពេទ្យហើយ តែវាមិនឃើញចម្លែកអ្វីទេ ព្រោះ Tae ជាមនុស្សដែល Simon ស្រឡាញ់ ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់មានបញ្ហា ប្រាកដជាមិនសប្បាយចិត្តហើយចង់ជួយសម្រាលទុក្ខលំបាកហើយ ប៉ុន្តែហេតុអីគ្រាន់តែគិតដល់រឿងនេះគេក៏ក្លាយជាមិនសប្បាយចិត្តហើយនៅមិនសុខដែរ? គេមិនមែនស្រឡាញ់ Taehyung ដូច Simon ឯណា ហេតុអីមានអារម្មណ៍ចម្លែកបែបនេះ?
       « ហ៊ឺយយ៎ ឈប់គិតទៅ! » Kyosuke ដេករមៀលខ្លួនពេញលើពូក។
       ក្រាក!!
       « អេ! មិនចេះគោះទ្វារទេអ្ហេស៎? »
       រាងតូចរហ័សក្រោកអង្គុយភ្លែត ពេលឃើញ Simon បើកទ្វារចូលមកដោយមានតែខោយឺតជើងធំត្រឹមជង្គង់ជាប់ខ្លួន ចំណែកល្វែងលើចំហរធ្លុង បង្ហាញឱ្យឃើញសាច់ដុំកង់ៗគួរឱ្យឈ្លក់វង្វេងរបស់គេ។
       « ខ្ញុំមិនចាំបាច់គោះទ្វារក្នុងផ្ទះខ្លួនឯងទេ » រាងក្រាស់ដើរចូលមកឈរអោបទ្រូងទល់មុខម្ចាស់បន្ទប់ដែលអង្គុយលើគ្រែ។
       « ខ្ញុំមានរឿងចង់សួរឯង! »
       « ខ្ញុំគ្មានអ្វីឆ្លើយនឹងឯងទេ ទៅវិញទៅ ហើយលើកក្រោយមេត្តាស្លៀកពាក់ឱ្យសមរម្យផងពេលចូលក្នុងបន្ទប់អ្នកដទៃ » រាងតូចធ្វើជាស្ងាបហើយទាញភួយមកដណ្តប់លើជើង តែអ្នកម្ខាងទៀតនៅតែឈរធ្មឹងមិនព្រមទៅណាដដែល។
       « នេះជាផ្ទះរបស់ខ្ញុំ ខ្ញុំចង់ស្លៀកពាក់យ៉ាងម៉េចក៏បាន »
       « មែន វាជាផ្ទះរបស់ឯង តែមិនមែនមានន័យថាឯងអាចដើរស្រាតបានតាមតែចិត្តទេ »
       « ហេតុអីមិនបាន? »
       Simon លើកចិញ្ចើមសួរមុននឹងចាប់ស្រាតខោខ្លួនឯងបោះទៅលើគ្រែ បង្ហាញរាងកាយអាក្រាតនៅចំពោះមុខ Kyosuke ធ្វើឱ្យគេប្រញាប់ងាកមុខចេញមិនហ៊ានសម្លឹង។
       « ឯងមកស្រាតមុខខ្ញុំ មិនចេះខ្មាសទេអ្ហេស៎? »
       « ធ្វើដូចមិនធ្លាប់ឃើញអញ្ចឹង... » រាងក្រាស់ដើរចូលយឺតៗហើយទាញរាងកាយតូចស្តើងផ្តួលទៅលើគ្រែ មុននឹងឡើងជិះពីលើចាប់សង្កត់ដៃទាំងគួររបស់គេជាប់។
       « អាមនុស្សឆ្គួតឯងចង់ធ្វើអី? » Kyosuke ស្រែកខ្លាំងៗធ្វើឱ្យ Simon សម្លឹងមុខដោយកែវភ្នែករឹងៗ ហាក់ចង់ហែកគេជាចំរៀកៗបោះចោលក្នុងគំនរសម្រាម។
       « ឯងប្រឹងស្រែកទៅ ឱ្យអ្នកម៉ាក់បានលឺហើយដឹងថាយើងធ្លាប់ធ្វើឱ្យឯងថ្ងូរស្រែកហៅឈ្មោះយើង »
       « ឯងមានអីចង់សួរ ឆាប់សួរមក ហើយចេញទៅវិញទៅ »
       ម្ចាស់បន្ទប់ងាកមុខចេញពីកែវភ្នែកមុតស្រួច ខាបព្រលឹងរបស់អ្នកនៅពីលើ ព្រមទាំងប្តូរមកនិយាយសម្លេងធម្មតាតិចៗវិញ បើគេរញ៉េរញ៉ៃប្រាកដជាត្រូវ Simon ច្របាច់កសម្លាប់ចោលយ៉ាងសម្ងាត់ជាមិនខាន។
       « ឯងទៅស្និតស្នាលអីជាមួយ Jeon Jungkook? »
       « វាជារឿងរបស់ខ្ញុំ ហេតុអីខ្ញុំត្រូវប្រាប់ឯង? »
       « ឯងដូចជាសប្បាយអរជាមួយវាណាស់ យ៉ាងម៉េច? ចង់គេចពីខ្ញុំទៅដេកជាមួយវាមែនទេ? » Simon ចាប់ច្របាច់ចង្កាអ្នកនៅខាងក្រោមហើយទាញឱ្យសម្លឹងមុខគេ។
       « ឯងឡប់សតិទេដឹង? ខ្ញុំមិនមែនហ្គេយ៍ដូចឯងទេ ម្យ៉ាងទៀត ទោះខ្ញុំដើរដេកជាមួយនរណាក៏ឯងគ្មានសិទ្ធិមកជំរិតសួរខ្ញុំដែរ »
       « តែឯងកុំភ្លេចថាឯងធ្លាប់ដេកជាមួយខ្ញុំ ដូច្នេះកុំយកខ្លួនទៅប្រឡូកប្រឡាក់ជាមួយអ្នកផ្សេង ខ្ញុំរអើម »
       ប្រអប់ដៃធំចាប់ច្របាច់កដៃតូចៗរបស់ Kyosuke ជាប់មុននឹងម្ចាស់ប្រអប់ដៃអោនទៅខាំត្រង់គល់ករបស់មនុស្សមាឌតូចខ្លាំងៗរហូតធ្វើឱ្យគេឈឺដល់ភ្លាត់សម្លេងស្រែក។
       « អូយយ៎... Simon ឈប់ទៅ ខ្ញុំមិនទាន់ងូតទឹកទេ » Kyosuke នឹកមិនឃើញពាក្យដោះសារអ្វីគួរឱ្យជឿជាងនេះទាំងដែលខ្លួនឯងកំពុងពាក់ឈុតដេកយប់បញ្ជាក់ថាងូតរួចរាល់ហើយ ព្រោះពេលនេះខួរក្បាលប្រែជាទទេស្អាតទៅហើយ ណាមួយបើមានៈជាមួយ Simon ខ្លាំងពេកអាចនឹងទក់សាច់ដូចមុនក៏ថាបាន។
       « មានន័យថាបើងូតទឹកហើយ ឯងនឹងព្រមតាមសម្រួល ត្រូវទេ? » Simon ញញឹមចុងមាត់មុននឹងចាប់អូសដៃ Kyosuke ទាំងត្រដាបត្រដួសសម្តៅទៅបន្ទប់ទឹក។
       « អត់...អត់ទេ Simon! កុំ.. Simon ឈប់ភ្លាមទៅ »
       រាងតូចស្រែកខ្លាំងៗនិងប្រឹងរើបម្រាស ពេលត្រូវអ្នកម្ខាងទៀតអូសមកទម្លាក់ចូលក្នុងអាងតូចសម្រាប់ត្រាំទឹកហើយគេក៏ចូលមកជាមួយដូចគ្នា។
       « នៅឱ្យស្ងៀម! »
       ដៃរឹងមាំចាប់ទាញខោអាវគេងយប់របស់ អ្នកកំពុងស្រែកហាមនិងរើបម្រាសបោះទៅក្រៅរហូតដល់អស់ សល់តែរាងកាយអាក្រាតដូចគ្នា គ្រាន់តែសាច់ប៉ះសាច់ធ្វើឱ្យគេចាប់ផ្តើមក្តៅមុខបាត់បង់ម្ចាស់ការលើខ្លួនឯង ទាំងដែលមុននេះគេបានលេបថ្នាំរម្ងាប់អារម្មណ៍រួចម្តងទៅហើយ។
       « Simon ឈប់ទៅ! ខ្ញុំឈឺ! »
       រាងតូចប្រឹងប្រកែក ទាំងគ្មានកម្លាំងរើបម្រាស ជើងរបស់គេនៅឈឺនៅឡើយមិនអាចប៉ះទង្គិចខ្លាំងពេកទេ ចំណែករាងកាយរបស់គេគ្រាន់តែប៉ះភាពកក់ក្តៅដែលសាយភាយចេញពីខ្លួន Simon ក៏អាចធ្វើឱ្យគេទន់ដូចបបរទៅហើយ អារម្មណ៍បែបនេះវាពិតជាពិបាកបរិយាយខ្លាំងណាស់ ដឹងត្រឹមតែថាគេចាញ់ច្រាប Simon ខ្លាំង។
       « ខ្ញុំចង់ងូតទឹកឱ្យឯង »
       « .... »
       Kyosuke កម្រើកលែងរួចពេលឃើញស្នាមញញឹមបង្កប់ដោយភាពឃោរឃៅលេចឡើងលើផ្ទៃមុខរបស់ Simon ។ វាទាក់ទាញនិងគួរឱ្យខ្លាចក្នុងពេលតែមួយ ។ មិនយូរប៉ុន្មានគេស្រាប់តែមានអារម្មណ៍ថាទឹកកំពុងឡើងលិចក្បាលគេ ឡើងលឿនខ្លាំងណាស់ មិនដឹងថា Simon បើកតាំងពីពេលណានោះទេ។
       « អត់ទេ Simo- »
       មិនទាន់និយាយចប់ផង Kyosuke ត្រូវ Simon ចាប់សង្កត់កផ្អឹបនឹងបាតអាងឱ្យលិចក្បាលក្នុងទឹកដកដង្ហើមលែងរួច។
       « ឯងនឹងចូលចិត្តវា Kyosuke! » រាងក្រាស់និយាយតិចៗមុននឹងលើកជើង Kyosuke ដាក់លើស្មា ហើយសូកភាពរឹងមាំរបស់គេចូលក្នុងខ្លួនអ្នកម្ខាងទៀតទាំងកម្រោលរហូតចូលកប់ដល់គល់។
       « Si- »
       Kyosuke ភ្លាត់បើកមាត់ស្រែកព្រោះវាឈឺខ្លាំងពេករហូតដល់គេទទួលយកមិនបាន តែបែរជាធ្វើឱ្យគេស្រែកមិនលឺហើយក៏គ្មានបានផលអ្វីក្រៅពីឈ្លក់ទឹក។ ប្រអប់ដៃតូចព្យាយាមបេះដៃ Simon ចេញពីបំពង់កដើម្បីអាចក្រោកចេញពីទឹកមកដកដង្ហើមបន្តិច ព្រោះគេមិនពូកែហែលទឹកនោះទេ ដង្ហើមក៏ខ្លីហើយថែមទាំងឈ្លក់ទឹកខ្លាំងទៀត គេមិនអាចទ្រាំទ្របានទេ។
       « អឹសស៎! » Simon គ្រហឹមចេញពីបំពង់កខណៈប្រឹងសម្រុកចូលញាប់ស្អេក បែកទឹកសំពោងខ្ចាយចេញពៅក្នុងអាង ទាំងមិនខ្វល់ថាអ្នកដែលកំពុងឈ្លក់ទឹកនោះយ៉ាងម៉េចទៅហើយ។
       « Simon! » រាងតូចស្រែកហៅក្នុងចិត្តខណៈម្រាមដៃប្រឹងខ្ញាំដៃដ៏រឹងមាំរបស់ Simon បញ្ជាក់ថាគេទៅលែងរួចព្រោះមិនអាចដកដង្ហើមបាន ព្រមទាំងឈឺចាប់ផ្នែកដែលត្រូវគេសម្រុកចូលឥតប្រមាណកម្លាំងផង។
       « អឹសស៎! » Kyosuke ត្រូវកញ្ឆក់ទាញឱ្យងើបក្បាលចេញពីទឹកទាំងកម្រោល ធ្វើឱ្យគេដង្ហក់និងប្រឹងដកដង្ហើម តែមិនទាន់ដកដង្ហើមបានស្រួលផង Simon ក៏ប្រើមាត់មកសង្គ្រប់បបូរមាត់របស់គេជាប់ មុននឹងអណ្តាតរស់រវើករបស់ Simon ចាប់ផ្តើមគ្រលាស់រុករានក្នុងក្រអូមមាត់របស់គេហាក់កំពុងស្វែងរកអ្វីម្យ៉ាង។
       « អា៎... អាសស៎ » Kyosuke ខ្ញាំម្រាមដៃនឹងមាត់អាងត្រាំទឹក ព្រោះត្រូវ Simon សម្រាកចូលកាន់តែខ្លាំងនិងជ្រៅៗ គេមិនអាចទ្រាំទ្របានយូរទេ កម្លាំងរបស់ Simon ខ្លាំងជាងការគិតរបស់គេឆ្ងាយណាស់។
       « Tae... Taehyung... អា៎ »
       « Simon- »
       រាងតូចបើកភ្នែកសម្លឹងមុខអ្នកម្ខាងទៀតដែលប្រឹងសម្រុកចូលឥតឈប់តែមិនព្រមបើកភ្នែក មុននឹងត្រូវគេចាប់សង្កត់លិចទៅក្នុងទឹកម្តងទៀត តែលើកនេះ Kyosuke មិនបានរើបម្រាសនោះទេ គេនៅតែព្យាយាមសម្លេងមើលមុខ Simon ពីក្នុងទឹក។
       ម្តុងទៀតហើយ ម្តងទៀតហើយដែល Simon ហៅឈ្មោះអ្នកផ្សេងខណៈធ្វើរឿងបែបនេះជាមួយគេ។ មិនថាពេលថើប ពេលប៉ះពាល់ ឬពេលធ្វើរឿងលើគ្រែជាមួយគ្នា គេនៅតែមានឋានៈត្រឹមមនុស្សជំនួស Taehyung តែបើសិនជា Taehyung រូបពិតសម្លេងពិត Simon ច្បាស់ជាថ្នាក់ថ្នម មិនធ្ងន់ដៃដល់ថ្នាក់ធ្វើឱ្យគេស្ទើរដាច់ដង្ហើមស្លាប់បែបនេះទេ។ ហេតុអ្វីស្នេហារបស់ Simon នៅតែបន្តវាយបំបែកសាច់មួយដុំនៅទ្រូងខាងឆ្វេងរបស់គេឱ្យកាន់តែខ្ទេចខ្ទាំបែបនេះ?
       « ... » Kyosuke ប្រឹងបើកភ្នែកនិងខ្ញាំដៃនឹងមាត់អាងកាន់តែខ្លាំងខណៈដង្ហើមរបស់គេកាន់តែខ្សោយចុះជាលំដាប់។ គេប្រហែលជាស្លាប់នៅពេលនេះទេដឹង?
      
       Kyosuke ភ្ញាក់ដឹងខ្លួនស្របពេលមេឃមិនទាន់ភ្លឺនៅឡើយ។ ភ្លើងមិនបានបិតនោះទេ ចំណែកខ្លួនប្រាណរបស់គេកំពុងនៅលើគ្រែដោយមាន Simon គេងក្បែរ។ នេះគេនៅមិនទាន់ស្លាប់ ត្រូវទេ?
       រាងតូចស្រវាស្ទាបដៃអ្នកម្ខាងទៀតដែលអោបចង្កេះគេជាប់នៅក្រោមភួយមុននឹងលើកយកវាមកមើល។ ដៃរបស់ Simon ស្អាតខ្លាំងណាស់ វែងៗនិងធំស្រឡូនរបៀបមនុស្សប្រុស។ គេមានពាក់ចិញ្ចៀននៅម្រាមនាងដៃ តែ Simon មិនទាន់មានសង្សារនៅឡើយទេ ហេតុអីគេពាក់ចិញ្ចៀននៅម្រាមពិសេសបែបនេះទៅវិញ? តែចិញ្ចៀនមួយនេះមើលទៅប្រហែលៗខ្លាំងណាស់ ដូចជាធ្លាប់ឃើញនៅឯណា។
       « ស្រឡាញ់ចិញ្ចៀននេះអ្ហេស៎? » Simon ខ្សឹបតិចៗធ្វើឱ្យអ្នកម្ខាងទៀតភ្ញាក់ក្រញាងព្រោះមិនដឹងថាគេភ្ញាក់តាំងពីពេលណា។
       « អត-អត់ទេ គ្រាន់តែឆ្ងល់ថានរណាជូនវាមកឯង » រាងតូចប្រញាប់ព្រលែងដៃដែលកំពុងអង្អែលដៃ Simon ចេញ ទាំងអៀនខ្មាស មិនគួរណាគេភ្ញាក់ទាន់បែបនេះទេ។
       « ចិញ្ចៀនមួយនេះអ្ហេស៎? » Simon សម្លឹងចិញ្ចៀនលើម្រាមដៃមុននឹងការចងចាំចាស់ៗរបស់គេលេចរូបរាងឡើងក្នុងខួរក្បាលសារជាថ្មី។
      
       « ចិញ្ចៀននេះខ្ញុំជូនបង » ក្មេងប្រុសតូចហុចចិញ្ចៀនដែលដាក់បញ្ចូលធ្វើបណ្តោងខ្សែកឱ្យ Simon ។
       « ចិញ្ចៀនធំយ៉ាងនេះ បងពាក់យ៉ាងម៉េច? »
       « ពាក់ជាខ្សែកទៅ ខ្ញុំក៏ដូចគ្នា... » ក្មេងតូចវែកកអាវបង្ហាញចិញ្ចៀនគូដែលគេពាក់ជាខ្សែកដូចគ្នានឹងចិញ្ចៀនដែលជូនមក Simon « ពេលធំឡើងអាចពាក់ចិញ្ចៀនបាន បងត្រូវតែពាក់វាលើម្រាមនាងដៃលឺទេ? ពេលនោះខ្ញុំក៏អាចពាក់វាលើម្រាមដៃបានដូចគ្នា បងត្រូវតែចាំខ្ញុំ ខ្ញុំនឹងត្រឡប់មករៀបការជាមួយបង »
       « អឹម!! បងនៅចាំឯង »
       Simon នៅស្ងៀមមួយសន្ទុះពេលនឹកឃើញអតីតកាល តែពេលគេភ្ញាក់ពីការគិត គេក៏ប្រញាប់ក្រោកចេញពីគ្រែហើយដើរចេញទៅខាងក្រៅ។
       « ខ្ញុំទៅបន្ទប់វិញហើយ! »
      
      

You're FAKE [Complete]حيث تعيش القصص. اكتشف الآن