ភាគទី 5 : ចង់ប៉ះគេ ត្រូវតែរំលងសាកសពយើងសិន

3.6K 287 4
                                    

     Taehyung ឈានថយក្រោយមួយជំហានហើយក្តាប់ដៃត្រៀមខ្លួនប្រយុទ្ធ ភ្នែកសម្លឹងមើលសត្រូវជុំវិញខ្លួន ទោះមិនដឹងថាស៊ូបានប៉ុន្មានទឹកតែគេមិនអាចឱ្យ Fire Swan បាក់មុខនោះទេ
     “ គ្រាន់បើ ពួកឯងចូល! ” Riv ងក់ក្បាលតែបន្តិច គ្នីគ្នារបស់គេក៏រត់ចូលទៅរក Taehyung ស៊្រូស្រ គ្នាគេច្រើនបែបនេះទោះ បងធំ Fire Swan ខ្លាំងប៉ុណ្ណាក៏រត់មិនរួចដែរ លុះត្រាតែគេមានស្លាបហោះ
     “ អាហែម! ឯងសាកប៉ះ Taehyung របស់យើងប៉ុនសរសៃសក់ទៅ! ” សម្លេង Simon បន្លឺឡើងពីចម្ងាយ តាមដោយរូបរាងរឹងមាំរបស់ម្ចាស់សម្លេងកាច់កដៃនិងម្រាមដៃដើរចូលមក ចំហាយត្រជាក់ភាយចេញពីកែវភ្នែកពណ៌ខ្មៅដូចនិលរបស់គេបបួលឱ្យព្រឺឆ្អឹងខ្នងពេលនឹកឃើញដល់ពាក្យចចាមអារ៉ាមដែលគេវាយពួកក្មេងបែកថ្នាំក្រោមស្ពានសល់តែដង្ហើមចង្រិតទើបអូសយកទៅឱ្យប៉ូលិសតាមក្រោយ
     “ បើពួកឯងហ៊ានប៉ះគេប៉ុនសរសៃសក់យើងនឹងយកដំបងវាយកូនបាល់នេះសំពងក្បាលឯងមិនខាន ” Chisun ញញឹមឌឺដងដើរលីដំបងវាយកូនបាល់លើស្មាចូលមកក្រោយ Simon តាមដោយអាល្អិត Annto មកដល់ក្រោយគេជាមួយចម្ពាមកៅស៊ូនិងគ្រាប់ឃ្លីក្នុងដៃ
     “ ពួកអាក្មេងមិនទាន់បាត់ក្លិនទឹកដោះ! ” Riv គ្រវីក្បាលសើចហើយលើកដៃបញ្ជាកូនចៅឱ្យមកចាប់អារម្មណ៍នឹងអ្នកចំណូលថ្មី 3 នាក់នេះវិញ
     “ ចង់ប៉ះល្បងយើង លុះត្រាតែរំលងសាកសពយើងបានសិន ” Annto និយាយទាំងប្រាកដប្រជាខណៈគូរបដិបក្ខទាំងសងខាងត្រៀមខ្លួនប្រយុទ្ធរួចជាស្រេច
     “ Simon មកចំពេលល្អណាស់! ” Taehyung ឈរធម្មតាហើយលើកដៃរាំង Jungkook ឱ្យថយទៅក្រោយព្រោះបន្តិចទៀតនឹងមានការវាយតប់កើតឡើងមិនខានស្របពេលអ្នកម្ខាងទៀតសម្លឹងមុខ Riv ហើយងក់ក្បាលតិចៗ
     “ ចូល!!! ” សម្លេងស្រែកនិងកម្លាំងសម្រឹបជើងរត់សម្រុកចូលគ្នាលាន់ខ្ទរពេញជាន់ទី 7 ធ្វើឱ្យសិស្សទាំងប្រុសទាំងស្រីប្រញាប់រត់មកមើលព្រោងព្រាត តែមិនមាននរណាហ៊ានចូលទៅឃាត់ព្រោះម្តងនេះមិនមែនវ៉ៃជាគូរតែវ៉ៃជាក្រុម បើប្រថុយចូលទៅមានតែទក់សាច់ឥតអំពើ
     “ បងប្រុសប្រយ័ត្នផង! ” Jungkook ឈរក្តាប់ដៃជាប់ទ្រូងពេល Taehyung ចូលវាយជាមួយសមាជិក 3 នាក់ទៀត ម្ខាងគ្នាច្រើន ម្ខាងសុទ្ធតែមនុស្សពូកែហើយមានបទពិសោធន៍ មិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ

You're FAKE [Complete]Where stories live. Discover now