ភាគទី 90 : បងថាទៅ! គេសមនឹងទទួលបានឱកាសជាលើកទីពីរទេ?

2.4K 231 8
                                    

       “តែលោកត្រូវស្ទាបអង្អែល....” Tae យកដៃមកប៉ះទ្រូង ហើយសម្រូតដល់ចង្កេះ រួចក៏ត្រគាកធ្វើជាសញ្ញា រួចលើកចិញ្ចើមសួរ
       “ប៉ះវាពិតៗបែបនេះមែនទេ?”
       ទឹកមុខចម្ងល់និងលាក់លៀមរបស់ Tae គួរឱ្យស្រឡាញ់ណាស់ តែ Jungkook បានត្រឹមគ្រឺតនិងនឹកខ្នាញ់ក្នុងចិត្ត តើគេអាចចាប់ក្រញិច Taehyung ឥឡូវនេះបានទេ?
       “ពិត! បងអាចចាំមើលពេលថតបាន”
       “មិនចាំបាច់ទេ មិនចង់ដឹង” រាងតូចរួចរាល់ហើយ ក៏ដើរចេញទៅបាត់ Jungkook ក៏រត់ទៅតាម ព្រោះគេបញ្ចេញកាយវិការចម្លែកៗ
       “បងយ៉ាងម៉េចហ្នឹង? បងមិនចូលចិត្តឬ? ខ្ញុំអាចប្តូរតួ-”
       “បានហើយ! វាមិនមែនបែបនោះទេ កុំចេះតែស្មានផ្តេសផ្តាស.....ខ្ញុំនិយាយហើយថាមិនខ្វល់នឹងជីវិតផ្ទាល់ខ្លួនរបស់លោកទេ” Taeនិយាយកាត់សម្តីរបស់អ្នកម្ខាងទៀត ញ៉ាំងឲ្យគេធ្លាក់ទឹកមុខ ប្រហែលជាមួយរយៈនេះ Taehyung ធ្វើល្អដាក់គេច្រើនបន្តិច ទើបធ្វើឲ្យគេភ្លេចថា រវាងពួកគេគ្មានអ្វីលើសពីតារាហើយនិងអ្នកគ្រប់គ្រង ចប់ភាពយន្តនេះពេលណា Tae នឹងត្រឡប់ទៅមើលថែ Kangmo វិញ។
       “សប្តាហ៍ក្រោយភាពយន្តនឹងថតចប់ហើយ ខ្ញុំមានណាត់ជាមួយនឹង Kangmo ធ្វើជាម៉ូដែល ក្នុងការតាំងពិពណ៌របស់គេក្នុងឆ្នាំនេះ”
       “ដូច្នេះថ្ងៃអាទិត្យសប្តាហ៍នេះ ពួកយើងទៅញាំបាយល្ងាចជាមួយគ្នា តើបានទេ?” រាងក្រាស់តបយ៉ាងរហ័ស ព្រោះវាប្រហែលជាលើកចុងក្រោយដែលគេបាននៅក្បែរៗ Taehyung បែបនេះ ទោះបានជួបគ្នាម្តងទៀតក៏ប្រហែលជាយូរទៀត បន្ទាប់ពីភាពយន្តនេះចាក់បញ្ចាំង គេនឹងចាប់ផ្តើមការប្រគុំតន្ត្រីក្នុងប្រទេសជាច្រើនព្រោះជាតារាទោល ម្យ៉ាងកាលវិភាគរបស់គេក៏ពេញប្រៀបតដល់ឆ្នាំក្រោយ មិនសូវបានចូលក្រុមហ៊ុនឡើយ។
       “ប្រហែលជា-”
       “ទុកជាការអរគុណដែលបងជួយមើលថែខ្ញុំ” Jungkook និយាយកាត់ Tae ព្រោះដឹងថាគេនឹងបដិសេដ។
       “អញ្ចឹងក៏បានឆាប់ទៅវិញទៅ! អ្នកដឹកនាំរឿងហៅហើយ....” ឈរចាំដល់ Jaykay ដើរចូលទៅក្នុងវិញបាត់ Taehyung ក៏ឈរត្រង់នោះមួយសន្ទុះ ទើបដាច់ចិត្តចូលទៅក្នុងតាមក្រោយ។ ម្តាយរបស់គេជាសះស្បើយបានឆាប់រហ័សណាស់ គាត់ក៏និងចេញពីមន្ទីពេទ្យឆាប់ៗនេះដូចគ្នា គាត់នឹងត្រឡប់មកហាង Ramen ម្តងទៀត ខណៈវាត្រូវបើកដំណើរការទាំងអវត្តមានម្ចាស់ស្រីមកជាយូរ ក្នុងទ្រូងគេក៏បានស្រឡះព្រោះលែងសូវមានរឿងដែលត្រូវបារម្ភ តែគេចង់ជួបនិងអរគុណដល់ប្អូនប្រុសរបស់ Yelena ណាស់ បើកុំតែមានជំនួយពីបុរសម្នាក់នោះគេមិនដឹងថាពេលនេះគេក្លាយជាអ្វីទៅហើយទេ។ ពេលជួបគ្នាគេច្បាស់ជាមានរឿងជាច្រើនចង់និយាយមិនខានទេ។
       ទម្រាំតែ Taehyung ដាច់ចិត្តចូលទៅខាងក្នុងវិញ ឈុតអោបថើបរបស់ Jungkook និង Sulli ក៏ថតចប់ល្មម។នាងក្រមុំងើបចេញដោយអស់សំណើច ខណៈតួឯកស្រីជំនួសត្រូវនាំឡើងទៅលើគ្រែ ព្រះអើយ! នាងមិនធ្លាប់ថតរឿងត្រូវមនុស្សប្រុសថើបញក់ញីដល់ថ្នាក់នោះទេ នាងស្ទើតែសន្លប់ព្រោះដកដង្ហើមមិនរួច។
       ឈុតស្រើបស្រាលបន្តថត Jungkook បុរសសាច់ដុំរបស់យើងអោបក្រសោបច្របាច់ទ្រូងមូលក្លុំរបស់តួស្រីមិនសំចៃដៃ ថែមទាំងថើបនិងធ្វើកាយវិការដូចកំពុងមាន Sex នឹងគ្នាទៀតផង បណ្តាលឲ្យក្រុមការងារស្លុងតាមគ្មាននរណាមាត់មួយម៉ាត់ ចំណែក Taehyung ឈរមើលពីក្រោយខាំក្រចកដៃខ្លួនឯងឥតឈប់ តែគេស្ទើរទន់ជើងពេលសម្លឹងចំកែវភ្នែកស្រស់ស្អាតមួយគូរនោះ គេមិនដឹងថាពេលភាពយន្តចេញឈុតមួយនេះ វាអាចធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ខ្លាំងប៉ុណ្ណាទេ តែសម្រាប់គេវាឥតខ្ចោះតែម្តង ដូចពិតៗពេកគេចង់ខ្យល់គរ។
       “បង Taehyung!” Sulli ឃើញនាយកម្លោះហាក់តានតឹងក្នុងចិត្ត ទើបដើរចូលមកនិយាយលេង ពេលជួបគ្នាដំបូងនាងភ្ញាក់ផ្អើលណាស់ព្រោះ Taehyung មិនត្រឹមតែមើលទៅក្មេង និងស្រស់ស្អាតជាងនៅក្នុងរូបថតទេ តែគេនៅមានអាយុច្រើនេជាងនាងទៀតផង បែបនេះសោះទើប Jungkook តាមទៀមមិនព្រមលែងជាច្រើនឆ្នាំ។
       “Sulli! ថតចប់ហើយយ៉ាងម៉េចដែរ?”
       “គ្រាន់តែអាណិតតួស្រី! ពេលដឹងថាមនុស្សប្រុសដែលនាងគេងជាមួយ មិនមែនជាមនុស្សដែលនាងស្រលាញ់ ហើយបុរសដែលនាងស្រលាញ់លែងត្រូវការមនុស្សស្រីដែលបាត់បង់ព្រហ្មចារីយ៍ នាងក៏បន្ទោសខ្លួនឯងដល់ស្លាប់... ”
       “នាងឲ្យបុរសដែលនាងគេងជាមួយតែមានមុខមាត់ដូចបុរសដែលនាងស្រលាញ់សម្លាប់នាងត្រូវទេ?”
       Tae អោនមុខចុះពេលនឹកដល់សាច់រឿងដែល Jungkook ត្រូវដើរតួជាមនុស្សពីរនាក់ដែលមានមុខមាត់ដូចគ្នា ម្នាក់ស្រលាញ់ Sulli ពិត តែម្នាក់ទៀតស្រលាញ់ត្រឹមភាពបរិសុទ្ធរបស់នាង ទាស់តែថាតួស្រីមិនអាចបាក់ចិត្តលើមនុស្សដែលស្រលាញ់នាង ហើយប្រែជាលែងចង់រស់ពេលដឹងថា លះបង់ខ្លួនប្រាណឲ្យមនុស្សខុស។
       “គេសម្លាប់នាង ព្រោះចង់ដោះលែងនាងពីទោសដែលនាងថ្កោលឲ្យខ្លួនឯង ព្រោះគេស្រលាញ់នាងខ្លាំងពេកទើបហ៊ានធ្វើដល់ថ្នាក់នេះ....”
       “សម្លាប់មនុស្សដែលខ្លួនឯងស្រលាញ់ដោយផ្ទាល់ដៃដើម្បីបញ្ចប់ភាពវេទនារបស់នាង តើតួឯកប្រុសនឹងត្រូវរស់នៅស្ពាយបាបកម្មមួយនេះធ្ងន់ប៉ុណ្ណាទៅ?”
       តើអ្នកនិពន្ធចង់ឲ្យទុក្ខទោសធ្លាក់ទៅលើតួមួយណាឲ្យប្រាកដទៅ?
       “បងគិតថានាងល្ងង់ទេ? ហេតុអ្វីមិនស្រលាញ់មនុស្សដែលឲ្យតម្លៃនាង?”  Sulli សួរតិចៗព្រោះតែតួស្រីល្ងីល្ងើ បែបនេះទើបមាងចង់សម្តែងជានាងខ្លាំង បន្ទាប់ពីរឿងនេះចាក់បញ្ចាំងតើមនុស្សម្នាក់នោះអាចមើលឃើញពីតម្លៃនាងទេ?
       “ទោះនាងមិនអាចស្រលាញ់តួឯកប្រុស ក៏មិនគួរសម្លាប់ខ្លួនដែរ សម្លាប់ខ្លួនគឺល្ងីល្ងើបំផុត ហេតុអ្វីមិនព្រមលើកលែងទោសហើយផ្តល់ឱកាសឲ្យខ្លួនឯងជាលើកទីពីរ?”
       “ចុះបងធ្លាប់ផ្តល់ឱកាសលើកទីពីរឲ្យនរណាម្នាក់ទេ?”
       Taehyung ឈប់នឹងថ្កល់ព្រោះសំណួរមួយនេះ គេចង់ឲ្យតួឯកស្រីផ្យល់ឱកាសឲ្យខ្លួនឯង តែគេមិនធ្លាប់ផ្តល់ឲ្យកាសឲ្យ Jungkook នោះទេ តែវាជារឿងពីរផ្សេងគ្នា វាអយុត្តិធម៌ ប៉ុន្តែគេគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ពេលខ្លះគេក៏អាចធ្វើរឿងអយុត្តិធម៌បានដែរ។
       “ឱកាសលើកទីពីរមិនមែនមានសម្រាប់មនុស្សគ្រប់គ្នាទេ!”
       “មែនហើយ! ប្រហែលជាតួឯកស្រីគិតដូចបង ទើបដាច់ចិត្តស្លាប់ តែខ្ញុំខុសពីនាង ខ្ញុំផ្តល់ឱកាសឲ្យមនុស្សម្នាក់នោះ ម្តងហើយម្តងទៀត មិនមែនពីរបីលើកទេ តែដប់លើកម្ភៃលើក ឲ្យតែគេយល់ព្រមសុំឱកាស.... តែបន្តិចម្តងៗគេក៏កាន់តែឃ្លាតឆ្ងាយទៅ ទីបំផុតសម្តីនិងអារម្មណ៍របស់ខ្ញុំ ក៏លែងអាចឈានចូលក្នុងចិត្តគេ ខ្ញុំស្តាយក្រោយណាស់...” Sulli សម្លឹងមើលស្បែកជើងដែលនាងកំពុងពាក់ រួចក៏បន្ត “..... មិនមែនស្តាយក្រោយដែលខ្ញុំស្រលាញ់គេទេ តែស្តាយក្រោយដែលខ្ញុំបោះបង់ចោលខ្លួនឯង”
       Taehyung នៅស្ងៀមស្តាប់ដោយយកចិត្តទុកដាក់ Sulli កំពុងនិយាយពី Hakai មនុស្សដែលនាងមមើហៅនោះឬ? បើតាមដែលគេឃើញ ទំនាក់ទំនងរបស់ពួកគេបង្ករការឈឺចាប់ដល់នាងខ្លាំងណាស់។
       “តែមនុស្សម្នាក់នោះផ្លាស់ប្តូរហើយ...” នាងតូចញញឹមហើយសម្លឹងទៅរក Jungkook ញាំុងឱ្យ Taehyung សម្លឹងតាមហាក់ទទួលបានអត្ថន័យដែលនាងព្យាយាមចង់ប្រាប់ដោយបញ្ឆិតបញ្ឆៀង។
       “គេនៅតែតាំងអេក្រង់រូបមនុស្សប្រុសដែលគេស្រលាញ់តាំងពីថ្នាក់វិទ្យាវ័យមកដល់ពេលនេះ ខ្ញុំភ្ញាក់ផ្អើលណាស់ដែលគេតាំងរូបមួយនោះមករហូត 4 ឆ្នាំមកនេះ បងថាទៅ! នៅពេលដែលគេកែប្រែខ្លួនឯងទាំងស្រុងបែបនេះ គេស័ក្តិសមនិងទទួលបានឱកាសជាលើកទីពីរទេ? បងយល់ព្រមលើកលែងទោសឲ្យគេទេ? ខ្ញុំមិនដឹងថាកាលពីមុនមានរឿងអ្វីកើតឡើងឡើយ តែប្រថុយបើកចិត្តជាលើកទីពីរ វាប្រហែលមិនឈឺពេកទេ” Sulli ចាកចេញបន្ទាប់ពីនិយាយចប់។
       សម្តីរបស់នារីម្នាក់ដែលគេតែងតែចាត់ទុកជាក្មេង បែរជាប្រែមកមានគំនិតចាស់ទុំជាងគេ ដែលមានអាយុច្រើនជាងទៅវិញ ធ្វើឲ្យគេគ្មានអ្វីតបត។ Taehyung គិតពីសម្តី Sulli ម្តងហើយម្តងទៀត ពេលឃើញទូរស័ព្ទ Jungkook ទុកចោលលើតុ គេកាន់តែចង់ដឹងទៀតថារូបលើអេក្រង់ជារូបនរណា? ម្រាមដៃវែងៗឈោងយកទូរស័ព្ទមកចុចមើល តែរូបដែលគេបានឃើញធ្វើឲ្យទឹកភ្នែកដែលប្រឹងទប់ ស្រក់តក់ដល់ឥដ្ឋមួយរំពេច វាជារូបរបស់គេដែល Jungkook លួចថតកាលនៅវិទ្យាល័យ Jungkook លោកពិតជារង់ចាំឱកាសជាលើកទីពីរពិតមែនឬ? តែវាយូរណាស់ទៅហើយ។
       “Taehyung!” សម្លេង Jungkook ពីក្រោយខ្នង ធ្វើឲ្យ Taehyung រហ័សជូតទឹកភ្នែកចេញ។
       “ខ្ញុំខ្លាចថាលោកនិងភ្លេចវា” រាងតូចហុចទូរស័ព្ទឲ្យម្ចាស់វាវិញ។
       “អរគុណ...ខ្ញុំត្រឡប់ទៅងូតទឹកសិន បន្ទាប់មកចាំត្រឡប់ទៅវិញជាមួយគ្នា”
       “អឹម ...” Tae ងក់ក្បាល រាងក្រាស់ក៏រហ័សរត់ទៅរកកន្សែងងូតទឹកដូចដែលបាននិយាយ ។
      
       បន្ទាប់ពីថតភាពយន្តបានបញ្ចប់ កម្មវិធីជប់លៀងលាគ្នាក៏ត្រូវបានបង្កើតឡើង ក្រុមការងារយំអោប Sulli និង Jungkook ព្រោះក្តីស្រលាញ់ គេទាំងពីរជាតារាសម្តែងជាន់ខ្ពស់ ដូច្នេះមិនចម្លែកទេដែលអាចបញ្ចប់ការថតបានលឿនដល់ថ្នាក់នេះ ចំណែកអ្នកដឹកនាំរឿងក៏សរសើរមិនដាច់ពីមាត់ សង្ឃឹមថាអាចរួមការងារនិងគ្នាម្តងទៀតនៅថ្ងៃអនាគត ចំណែកភាពយន្តក៏ត្រូវសនិដ្ឋានថា អាចនិងត្រូវឈរលើតារាងកំពូលជាច្រើនសប្តាហ៍ ក្នុងឆ្នាំនេះដូចគ្នា។
      
        យប់ថ្ងៃអាទិត្យក៏ឈានចូលមកដល់ Jungkook ត្រៀមខ្លួនរង់ចាំ Taehyung នៅអាហារដ្ឋានដែលបានណាត់ទុក គេផ្ញើទីតាំងនិងពេលវេលាឲ្យ Tae រួចរាល់ រង់ចាំតែសមីខ្លួនមកប៉ុណ្ណោះ ។ Jungkook អង្គុយចាំយូរណាស់ មួយម៉ោងហើយមួយម៉ោងទៀតតែនៅមិនឃើញ Taehyung មក ខលក៏មិនលើក ផ្ញើសារក៏មិនចូលមើល មិនយូរប៉ុន្មានភោជនីយដ្ឋានក៏ដល់ម៉ោងបិទ Jungkook នៅតែមិនព្រមបោះបង់ចោល ដូច្នេះក៏មកឈរចាំនៅមុខហាង ដូច្នេះមិនជឿថា Taehyung មិនមកនោះទេ គេខ្លាចថាពេល Tae មករកគេមិនឃើញ Tae នឹងអន់ចិត្ត តែក៏បារម្ភខ្លាំងណាស់ចុះបើគេមក តាមផ្លូវជួបគ្រោះថ្នាក់វិញនោះ? គេឈរត្រង់នេះយូរហើយគេចង់ទៅរក Tae តើ Tae អាចប្តូរចិត្តមិនមកវិញទេ? ហេតុអ្វីទៅ? ពួកគេនិយាយគ្នាបានច្បាស់ណាស់។

You're FAKE [Complete]Where stories live. Discover now