ភាគទី 3 : បេះដូងផ្សាភ្ជាប់អតីតកាល

4K 318 2
                                    

     Annto លើកអាហារពេលព្រឹកដែលទិញមកដាក់លើតុឱ្យល្បង Taehyung របស់គេហើយទើបដាក់បង្គុយអង្គុយជិតដោយមាន Simon និង Chisun អង្គុយទល់មុខគ្រប់ 2 គូរល្មមកុំឱ្យឯកាកណ្តោចកណ្តែងខណៈពេលដែលកម្លោះសង្ហាៗដូចជាពួកគេបែរជានៅទំនេរចែសគ្មានមនុស្សស្រីជាប់ដៃជាប់ជើងនឹងគេសោះ
     “ Simon មានស្រីស្អាតឱ្យសូកូឡា ចំណែក Taehyung មានប្រុសក្មេងយកទឹកដោះគោឱ្យ គិតទៅមានតែយើងមិនអា Chisun ប៉ុណ្ណោះដែលអត់អីលិតនឹងគេ ” Annto រអ៊ូរទាំព្រមទាំងចូកបាយនិងម្ហូបដាក់មាត់ញាប់ស្អេកឡើងប៉ោងមាត់ដូចត្រីកំពតប៉ោងៗ
     “ ឃ្លានទិញស៊ីទៅ បើថាគ្មានលុយយើងមានឱ្យចងការ តែត្រូវឡើងការឱ្យទៀងទាត់ប្រយ័ត្នគុណនឹងបីនឹងបួន ” ឌឿក! សម្តីប៉ុន្មានម៉ាត់របស់ Simon ធ្វើឱ្យអាល្អិតកំពូលច្រណែនអួលបាយចង់ហូរទឹកភ្នែកប្រញាប់ទាញដបទឹកមកបើកផឹកបង្ការស្ទះស្លាប់
     “ ម៉ៅស្វិតម្លេះ? ”
     “ Simon វាគម្រិះត្រូវមនុស្ស ” Taehyung ជាន់ថែមបបួលឱ្យអាល្អិត Annto ពេបមាត់រំអួយធ្វើជាចង់យំព្រោះខឹងចិត្តដែលគ្មាននរណាជួយនិយាយ បើគេនៅនិយាយបន្តទៀតច្បាស់ជាត្រូវ Taehyung និង Simon រំលើកបើកកកាយរឿងខ្ចីលុយពួកគេទៅទិញឌីសហ្គេមលេងហើយមិនសងទៀតមិនខាន
     “ Chisun ឯងមិនគិតជួយនិយាយយើងទេហ្អេស? ”
     “ ហ្អាស៎? ថាម៉េច? ” Chisun ធ្វើមុខឡេមឡាមខណៈដៃកាន់ស្លាបព្រាដួសបាយដាក់មាត់តែកន្ទុយភ្នែកបាញ់ឆ្វេចឆ្វាចរកមើលសិស្សស្រីស្អាតៗនៅកន្លែងញ៉ាំបាយតែមិនឃើញត្រូវចិត្តមួយសោះ ស៊យមែនទែនហើយ
     “ អាអន្ទង់ចឹក! ” Taehyung សើចពេល Annto ជេរតែ Chisun ធ្វើមិនលឺព្រោះរវល់តាមមើលអ្នកគ្រូដែលគេឱ្យលេខទូរស័ព្ទមុននេះដើរចូលមកនិយាយជាមួយសិស្សប្រុសម្នាក់ហើយក៏ដើរចេញទៅបាត់ ទើបគេងាកមករកអាល្អិតដែលជេរគេអំបាញ់មិញមុននឹងជេរតបវិញតាមទម្លាប់
     “ អាអន្ទង់ឆក់! ”
     “ អាពិសអន្ទង់ជ្រាប! ”
     “ អាអន្- ” Chisun និង Annto លែងហ៊ានជេរពេលឃើញ Simon លើកស្លាបព្រាឡើងជាការព្រមាន
     “ អ្ហា៎ ម៉េចមិនជេរទៀតទៅ? ពិរោះសឹងអី ” Taehyung ដកស្លាបព្រាពីមាត់ចង្អុលអាល្អិត 2 នាក់នោះទើបពួកគេពេបមាត់ឌឺវិញ បើហ៊ានហើបមាត់ជេរគ្នាទៀតច្បាស់ជាស៊ីស្លាបព្រាហោះរបស់ Simon មិនខាន
     “ Tae ពេលអាល្អិតនោះឱ្យទឹកដោះគោ ហេតុអីមិនយក? មើលទៅមុខគេគួរឱ្យអាណិតដល់ហើយពេលលឺថាឯងមិនចូលចិត្ត! ” Chisun បង្វែរមកនិយាយរឿងត្រឹមត្រូវវិញម្តងទើបអាល្អិត Annto និយាយយល់ស្រប
     “ មែនហើយ ពេលឃើញគេឱ្យទឹកដោះគោឯង យើងនឹកឃើញពេលឯងជូនទឹកដោះគោឱ្យល្បងធំដែរ ”
     “ ... ” Taehyung ទម្លាក់ស្លាបព្រាដែលដួសបាយបម្រុងដាក់ចូលក្នុងមាត់នោះចុះវិញពេលគេរំលឹកដល់ល្បងធំ
     “ យើងឆ្អែតហើយ! ” រាងខ្ពស់អោនមុខចុះក្រោកឈរទាញចានបាយដែលទើបនឹងញ៉ាំបានពីរបីម៉ាត់នោះដើរតម្រង់ទៅកន្លែងទុកចានប្រឡាក់បាត់ធ្វើឱ្យ Chisun និង Annto ងាកមើលមុខ Simon ព្រមៗគ្នា
     “ ពួកឯងមិនគួររំលឹកពីល្បងធំឱ្យគេលឺទេ ” Simon អោនមុខញ៉ាំបាយមិនងើបតាមទម្លាប់
     “ តែរឿងកន្លងទៅយូរហើយ! ”
     “ យូរប៉ុណ្ណាក៏ហាមរំលឹក! ” Chisun និង Annto ងក់ក្បាលតិចៗបញ្ជាក់ថាយល់ ពួកគេមិនគួរនិយាយច្រើនពេកទេ ព្រោះសមាជិកទាំងអស់សុទ្ធតែដឹងថាហេតុការណ៍កាលនោះប៉ះពាល់ដល់អារម្មណ៍ Taehyung ខ្លាំងប៉ុណ្ណា

You're FAKE [Complete]Onde histórias criam vida. Descubra agora