ភាគទី 53

2.4K 166 0
                                    


       Kyosuke បើកទ្វារចេញពីបន្ទប់ទឹកបណ្តើរ ប្រើកន្សែងពោះគោញីសក់ដែលសើមបណ្តាលមកពីងូតទឹកមុននេះបណ្តើរ យប់នេះគេងូតទឹកយប់ជ្រៅបន្តិចព្រោះជាប់រវល់រឿងគ្រូពេទ្យត្រូវការពិនិត្យច្រើនកន្លែងនិងហ្មត់ចត់ជាងធម្មតា តែវាក៏ល្អដែលពួកគេអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យនៅព្រឹកស្អែក។ រាងតូចឈប់ង៉ក់ពេលឃើញរាងកាយធំក្រាស់គេងលក់លើគ្រែតាំងពីពេលណាក៏មិនដឹង មែនហើយភ្លេចប្រាប់ទៅថា Simon ក៏ត្រូវចេញពីមន្ទីពេទ្យថ្ងៃស្អែកដូចគ្នា។
       « Simon! » Kyosuke ដាក់កន្សែងទៅលើទំពក់ព្យួរហើយដើរទៅជិតគ្រែយឺតៗនិងថ្នមជើងខ្លាចគេភ្ញាក់ Simon គេងលក់ពិតមែន ទោះហៅឈ្មោះក៏មិនសូម្បីតែកម្រើកខ្លួន។
       « Simon... » រាងតូចលើកដៃគ្រវីទៅមកមុខអ្នកកំពុងគេងដើម្បីប្រាកដថាគេគេងលក់ពិតមែន។
       Kyosuke ក្រសោបប្រអប់ដៃធំរបស់រាងក្រាស់ថ្នមៗ គេនៅតែពាក់ចិញ្ចៀនគ្មានត្បូងមួយនោះនៅលើម្រាមដៃនាងដដែល ប្រហែលម្ចាស់ចិញ្ចៀនជាមនុស្សសំខាន់ខ្លាំងណាស់ហើយទើបគេសុខចិត្តជួសជុលវាឡើងវិញទោះបីវាធ្លាប់វៀចវ៉ង់ខូចរូបរាងដើមក៏ដោយ។ រាងតូចអោនទៅថើបបបូរមាត់ក្រាស់របស់អ្នកកំពុងគេងយូរបន្តិចទើបលែងវិញ ហើយយកដៃម្ខាងរបស់ Simon មកក្រសោបថ្ពាល់ខ្លួន។
       គេមិនមែនជាមនុស្សពូកែទ្រាំអ្វីនោះទេ គេក៏មិនចង់ទ្រាំនៅឈឺចាប់បែបនេះដូចគ្នា តែអារម្មណ៍ចម្លែកដែលបានមកពីការប៉ះពាល់ និងស្និតស្នាលជាមួយ Simon ធ្វើឱ្យគេមានអារម្មណ៍ថាធ្លាប់ទទួលបានការប៉ះពាល់បែបនេះពីមុនមក វាអាចជាការចងចាំចាស់ៗរបស់គេ Kyosuke ពីមុនប្រហែលជាជិតស្និតនឹង Simon ណាស់ហើយ គេពិតជាចង់ចងចាំរឿងទាំងនោះឡើងវិញណាស់ តែគ្មានវិធីនោះទេ គ្រូពេទ្យទាំងអស់សុទ្ធតែគ្រវីក្បាលចំពោះបញ្ហានេះ។ ប្រសិនបើគេចងចាំរឿងពីមុនបាន កាយវិការ Simon ចំពោះគេ អាចផ្លាស់ប្ដូរដែរទេ? Simon អាចប្រែជាទន់ភ្លន់ដូចអ្នកមីង Suhee និយាយទេ? គេពិតជាចង់ដឹងណាស់។
       « អេ? » Kyosuke ភ្ញាក់ក្រញាងពេលដៃ Simon ដែលគេយកមកដាក់ផ្អឹបនឹងថ្ពាល់កម្រើកហើយទាញគេឱ្យច្រឡោតទៅលើគ្រែ។
       « ឯងចង់ធ្វើអីខ្ញុំ? » Simon រហ័សក្រោកទាញ Kyosuke ទៅសង្កត់ឱ្យនៅក្រោមទ្រូង។
       « ខ្ញុំមិនបានចង់ធ្វើអីទេ » អ្នកនៅខាងក្រោមឆ្លើយទាំងគេចមុខចេញមិនហ៊ានសម្លឹងកែវភ្នែកខ្មៅក្រឹបមួយគូនោះ។
       « តែខ្ញុំឃើញថាឯងថើបមាត់ខ្ញុំ ហើយនៅកាន់ដៃខ្ញុំទៀត »
       « ខ្ញុំ... ខ្ញុំមិនបានចង់ធ្វើអ្វីពិតមែន » Kyosuke ខាំបបូរមាត់ទាំងអៀនខ្មាស់ គេមិនដឹងថាគួរឆ្លើយបែបណាឱ្យសមទេ។
       « ឯងលង់ស្រឡាញ់ខ្ញុំមែនទេ? »
       « ..... »
       « ឆ្លើយ! » Simon ចាប់ទាញមុខ Kyosuke ដែលព្យាយាមគេចឱ្យបែរមករកគេ ញ៉ាំងឱ្យអ្នកម្ខាងទៀតប្រែជារដាក់រដុប។
       « ឯង....ចង់ឱ្យខ្ញុំ....ឆ្លើយ..បែបណា? »
       « ខ្ញុំសួរឯង ហេតុអីឯងសួរបកមកខ្ញុំវិញ? »
       « ខ្ញុំមិនដឹង..ថាគួរឆ្លើយបែបណា »
       « ឆ្លើយតាមអារម្មណ៍ដែលឯងមានមក »
       « បើ..បើខ្ញុំស្រឡាញ់ឯង... ឯង.. ឯងស្រឡាញ់ខ្ញុំវិញទេ? »
       « ហឹស... ហាសហា! »
       Simon ញញឹមចុងមាត់ពេលលឺសម្តី Kyosuke ។ រាងក្រាស់អោនមុខចុះហើយថ្លោយមាត់សើច គេសើចកាន់តែខ្លាំងរហូតដល់រលាក់ខ្លួន ធ្វើឱ្យអ្នកម្ខាងទៀតធ្លាក់ថ្លើមក្តុកដល់ដី Simon សើចឌឺដងឱ្យគេនៅចំពោះមុខ គេកំពុងតែត្រូវបដិសេធពាក្យសារភាពស្នេហ៍លើកដំបូងក្នុងជីវិតមែនទេ? គេដឹងថាក្តីស្រឡាញ់របស់គេគ្មានតម្លៃក្នុងភ្នែក Simon ហើយវាក៏គ្មានផ្លូវដែលអាចទៅរួច តែក៏ជ្រុលធ្លោយមាត់ទៅហើយ ពាក្យថាស្រឡាញ់មួយនេះវាកំប្លែកណាស់ឬ? តើ Simon មិនអាចសម្តែងធ្វើជាមិនបានលឺទេអ្ហេស? យ៉ាងហោចណាស់ក៏មិនគួរសើចចំអកឱ្យគេដល់ថ្នាក់នេះដែរ។
       « Simon....! »
       « អឹម? » រាងក្រាស់ងើបមុខឡើងជាមួយទឹកភ្នែកដែលហូរចេញពីកែវភ្នែកពណ៌ខ្មៅមានពន្លឺមួយគូនោះ គេហូរទឹកភ្នែករហាមទាំងកំពុងសើច តែគេនៅតែមិនព្រមឈប់សើច។
       « Simon ឯងយ៉ាងម៉េចនឹង? » Kyosuke អង្រួនខ្លួនអ្នកម្ខាងទៀតតិចៗ គេដូចជាសើចដល់បាត់បង់សតិទៅហើយ។
       « ហាសហា... »
       « Simon... Si- អឹម!!! »
       រាងតូចព្យាយាមវាយទ្រូងមាំមួយនោះឱ្យថយចេញខណៈត្រូវម្ចាស់ទ្រូងរឹងមាំចាប់បឺតមាត់ទាំងកម្រោល។ Kyosuke រើបម្រាស់កាន់តែខ្លាំងតែ Simon ក៏មិនព្រមលែងបបូរមាត់របស់គេដោយងាយ មិនយូរប៉ុន្មានអាវរបស់គេក៏ត្រូវសើយឡើងលើទ្រូងអស់ ប្រអប់ដៃរឹងមាំរបស់ Simon បបោសអង្អែលតាំងពីចំណុចចង្កេះឡើងទៅដល់ទ្រូងហើយញ៉ក់ញីចុងកំពូលទ្រូងពណ៌ស៊ីជំពូររបស់គេឥតសំចៃដៃរហូតដល់គេមានអារម្មណ៍ថាទន់ខ្លួនលែងមានកម្លាំងប្រឆាំងនឹងគេ។
       « Simon ឈប់ទៅ.. បើឯងមិនបានស្រឡាញ់ខ្ញុំ.. »
       Kyosuke អាចហើបមាត់និយាយពេល Simon ព្រមអនុញ្ញាតឱ្យគេបានសម្រាកដកដង្ហើម តែក៏ត្រូវញ៉ាំញីម្តងទៀតដោយបបូរមាត់ក្រាស់របស់អ្នកនៅខាងលើ។ បន្តិចម្តងៗ ដៃខាងស្តាំរបស់ Simon ក៏បង្អូសចុះទៅស្ទាបអង្អែល Kyosuke តូចដែលនៅក្នុងខោចង្កេះយឺតរបស់មន្ទីពេទ្យ ចំណែកកាយវិការបឺតជញ្ជក់របស់គេក៏ប្រែជាកាន់តែទន់ភ្លន់និងផ្អែមល្ហែម ទឹកភ្នែកដែលឃើញមុននេះនៅតែបន្តស្រក់ទៅលើថ្ទាល់ Kyosuke ឥតឈប់ ជំរុញឱ្យគេលែងចង់តតាំង រើបម្រាស់ សុខចិត្តបណ្តោយខ្លួនឱ្យ Simon ប៉ះពាល់ដោយមិនប្រកែក។ ទឹកមុខរបស់ Simon ពិបាកស្មានណាស់ តែពេលឃើញទឹកភ្នែកស្រក់ចេញមកដោយគ្មានហេតុផល គេបែរជាមើលឃើញនូវចម្លើយរាប់លានកថាខណ្ឌដែលលាក់ទុកក្នុងកែវភ្នែកត្រជាក់គ្មានមនោសញ្ចេតនាមួយគូនោះ Simon មិននិយាយមិនមែនថាគ្មានអ្វីសោះក្នុងបេះដូងរបស់គេនោះទេ តែវាពោរពេញទៅដោយចម្លើយដែលមិនអាចនិយាយចេញមក តែហេតុអី Simon នៅតែមិនព្រមបើកបេះដូងចំពោះគេ ហើយនិយាយវាចេញមក? ឬក៏គេគ្មានតម្លៃដែលអាចស្តាប់លឺរឿងរ៉ាវទាំងនោះទេ?

#Yiling

You're FAKE [Complete]Where stories live. Discover now