ភាគទី 65

3.5K 208 0
                                    

       Jungkook ដេកផ្អៀងខ្លួនលើកម្រាលមិនព្រមក្រោកបន្ទាប់ពី Tae ចាកចេញទៅ ខួរក្បាលរបស់គេនៅតែរវើររវាយគិតពីការចាកចេញរបស់ Tae ជារឿយៗ មិនយូរប៉ុន្មានដៃធំក្រាស់ក៏ស្រវ៉ាអោបជើងដេកយំនៅត្រង់នោះដោយក្តីវេទនាចិត្តរកថាមិនត្រូវ។ គេមិនដឹងថាខ្លួនឯងមានមុខអ្វីទៅសុំឱ្យ Tae លើកលែងទោសនោះទេ មិនដឹងថាគួរនិយាយអ្វី មិនដឹងថាត្រូវធ្វើមុខបែបណាឱ្យសមនឹងស្ថានការណ៍ក្នុងពេលនេះ។ គេព្យាយាមណាស់ ព្យាយាមលាក់រឿងនេះពី Tae តែគ្រប់យ៉ាងបែរជាកាន់តែប្រទាក់ក្រឡាឱ្យ Tae តាមទាន់ដឹងរឿងនេះឱ្យទាល់តែបាន ចាប់ពីថ្ងៃនេះទៅគេត្រូវបាត់បង់ Tae ពិតមែនហើយឬ? មនុស្សតែម្នាក់ដែលគេទោះស្លាប់ក៏មិនព្រមបាត់បង់ ទីបំផុតក៏នៅតែឃាត់មិនជាប់ តើគេគួរលុបលាងកំហុសមួយនេះដោយរបៀបណា?

       សម្លេងមនុស្សម្នានិយាយគ្នាអ៊ូអរនាព្រលានយន្តហោះដាស់សតិអ្នកដែលអង្គុយភ្លាំងភ្លឹកតែម្នាក់ឯងនៅកៅអីរង់ចាំឱ្យបញ្ឈប់ការគិតដ៏រញ៉េរញ៉ៃដែលមិនទាន់អាចសម្រេចបានថាគួរទៅតាមអ្នកដែលបម្រុងនឹងចាកចេញឬក៏ដោះលែងឱ្យគេចាកចេញទៅដោយអស់ចិត្ត ខណៈក្នុងចិត្តនៅមិនទាន់សម្រេចបានច្បាស់ថាជម្រើសមួយណាដែលគេត្រូវការនិងរីករាយនឹងទទួលយក វាជាការសម្រេចចិត្តដែលស្រពិចស្រពិលពិបាកសម្រេចខ្លាំងបំផុតតាមដែលគេធ្លាប់ជួប។
       Simon ដកដង្ហើមធំសម្លឹងនាឡិកាលើដៃ ជិតដល់ម៉ោងហើយ នៅមិនដល់ 20នាទីទៀតទេ ពេលនេះប្រហែលជាដល់ពេលអ្នកដំណើរត្រៀមឡើងយន្តហោះហើយ។ អ្នកកម្លោះក្រោកដើរចេញពីត្រង់នោះសម្តៅទៅកន្លែងឆែកឆេរ ហើយពួនក្រោយសរសរធំនៅម្ខាងសម្លឹងមើល Kyosuke ដែលទើបនឹងឆែកវ៉ាលីហើយតែបែរជានៅឈរសម្លឹងទូរស័ព្ទងាកមើលឆ្វេងស្តាំមិនឈប់ Kyosuke កំពុងរង់ចាំគេឬ?
       « Kyosuke ដល់ពេលហើយ » Mizuki ហៅកូនប្រុសដែលឈរធ្មឹងត្រង់នោះមិនព្រមកម្រើកប្រអប់ជើងតាម Kyoji ជាឪពុកដែលដើរទៅមុន។
       « ខ្ញុំចង់នៅចាំបន្តិចទៀត »
       « ទោះឯងចាំគេដល់ព្រឹកស្អែកក៏គេមិនមកដែរ »
       « តែខ្ញុំចង់ចាំបន្តិចទៀត អ្នកម៉ាក់...សុំឱ្យខ្ញុំនៅចាំដល់អស់ចិត្តសិនទៅ »
       « បាន.. ម៉ាក់នឹងឱ្យឯងនៅចាំរហូតដល់ឯងដឹងថាខ្លួនឯងគ្មានតម្លៃក្នុងភ្នែកគេសូម្បីបន្តិច កុំភ្លេចសន្យាជាមួយម៉ាក់ឱ្យសោះ » Mizuki រហ័សប្រាស់ខ្លួនដើរទៅតាមស្វាមីទាំងខាំបបូរមាត់ទប់ទឹកភ្នែក ហេតុអ្វីកូនរបស់នាងប្រែជាមនុស្សចិត្តទន់និងមានមេត្តាខ្លាំងបែបនេះ? ចិត្តទន់ជ្រាយខ្លាំងពេក មានតែឈឺចាប់ខ្លួនឯងប៉ុណ្ណោះ ហេតុអ្វីគេនៅតែមិនចងចាំរឿងដែល Simon ធ្លាប់ធ្វើខ្លះ?
       Kyosuke ឈរស្ងៀមសម្លឹងមើលទៅផ្លូវចូលខាងមុខ តើ Simon នឹងមកទេ? គេពិតជាដាច់ចិត្តមែនអ្ហេស៎? គេសន្យានឹងប៉ាម៉ាក់របស់គេថានឹងលែងត្រឡប់មកកូរ៉េវិញបនទាប់ពីចាកចេញនៅយប់នេះ ហើយផ្តាច់ខ្លួនចេញ បំភ្លេចគ្រប់យ៉ាងទាក់ទងនឹង Simon ជួបគ្នាលើកក្រោយត្រឹមជាអ្នកដទៃ គេមិនចង់បញ្ចប់ទៅដោយបែបនេះទេ គេចង់ក្រសោប Simon ឱ្យជាប់ ហើយខ្សឹបប្រាប់ថាកុំបំភ្លេចគេ កុំបំភ្លេចគ្រប់យ៉ាងដែលធ្លាប់ធ្វើជាមួយគ្នា កុំបំភ្លេចអារម្មណ៍ដែលធ្លាប់ឱ្យគ្នា តែហេតុអីគេរឹងមាំដល់ថ្នាក់នេះ? ហេតុអីបំភ្លេចគ្រប់យ៉ាងបានងាយខ្លាំងម្លេះ?
       រាងតូចក្តាប់ដៃជាប់នឹងទ្រូងទប់អារម្មណ៍ឈឺចាប់និងសម្លេងអណ្តឺតអណ្តក នៅសល់ពេលមិនប៉ុន្មាននាទីទៀតនោះទេ សូមអង្វរ Simon ឆាប់បង្ហាញខ្លួនមក កុំបោះបង់គេចោលដោយបែបនេះអី។
       « សុំអភ័យទោសលោក! ដល់ពេលឡើងយន្តហោះហើយ អញ្ជើញផ្លូវនេះ! » អ្នកបម្រើការតាមយន្តហោះងារដៃទៅផ្លូវចូលក្បែរនោះ ទើបអ្នកដំណើរដែលនៅក្រោយគេងាកមុខឆ្វេងស្តាំរកមើលមនុស្សដែលកំពុងរង់ចាំតែមិនឃើញគេមកទើបដាច់ចិត្តដើរទៅតាមអ្នកនាំផ្លូវ។
       « ... »
       Simon នៅឈរត្រង់នោះសម្លឹងមើលរហូតដល់ Kyosuke ចាកចេញទៅផុត ពេលឃើញ Kyosuke ឈរចាំគេរហូតដល់ម៉ោងកំណត់បែបនេះ គេស្ទើរតែហាមខ្លួនឯងមិនឱ្យបង្ហាញខ្លួនមិនជាប់ គេថប់ក្នុងទ្រូងបំផុតដែលមិនអាចសូម្បីតែដើរចូលទៅអោបគេ គេសម្រេចចិត្តហើយថានឹងឱ្យ Kyosuke ទៅ ដូច្នេះឱ្យគេចាកចេញដោយអស់ចិត្តចុះ ទោះបីត្រូវឈឺចាប់ខ្លាំង យ៉ាងហោចណាស់ក៏ជាងពាក់កណ្តាលជីវិតក្រោយ គេអាចរស់នៅដោយភាពរីករាយដែរ។
       Ring... Ring...!
       « Tae? » Simon លើកទូរស័ព្ទនិយាយពេលឃើញថាជា Taehyung ។
       ( Simon យើងសុំទោស ) សម្លេងស្អកៗនិងដង្ហក់ដូចជាកំពុងយំរបស់អ្នកម្ខាងទៀតបន្លឺឡើងឱ្យអ្នកកម្លោះដែលអួលដើមក រកយំមុននេះកើតក្តីបារម្ភឡើងមក។
       « កំពុងយំឬ? Tae មានអ្វីកើតឡើង? អាក្មេងម្នាក់នោះធ្វើអីឯង? »
       ( គេជា K .... សុំទោស... សុំទោសដែលយើងមិនជឿសម្តីឯងហើយងប់ងល់នឹងគេដល់ម្លឹង ពេលនេះ.... សុំទោស...យើងសុំទោស )
       « កុំយំអី ឯងនៅឯណា? យើងទៅរកឯងឥឡូវនេះ »
       ( នៅផ្ទះ )
       « បន្តិចទៀតយើងទៅដល់ »
       Simon ចុចផ្តាច់ទូរស័ព្ទហើយងាកក្រោយមើលកន្លែងដែល Kyosuke ទើបនឹងចាកចេញបន្តិច មុននឹងរត់ត្រឡប់ទៅផ្លូវចេញវិញ វាចប់ហើយ គេនិង Kyosuke គ្មានថ្ងៃដូចដើមឡើយ ដូច្នេះគេគួរតែកាត់ចិត្តត្រឡប់មកមើលថែ Tae ឱ្យបានល្អដូចមុន ថាមិនត្រូវគេអាចនឹងមានឱកាសនៅក្បែរខ្លួន Tae ក្នុងនាមមនុស្សសំខាន់ក៏ថាបាន។
      
       Taehyung ទម្លាក់ទូរស័ព្ទចុះហើយផ្អែកក្បាលនឹងជញ្ជាំងបន្ទប់ គេមិនមានអារម្មណ៍និយាយបកស្រាយអ្វីនោះទេ ចំណែកឈាមក៏នៅកកពេលដៃនៅឡើយ បើ Simon មកក៏ល្អ យ៉ាងហោចណាស់ក៏មានមនុស្សនៅកំដររហូតដល់គេអាចបិទភ្នែកសម្រាក ពេលនេះទើបដឹងថាគ្មានអ្នកក្រៅឯណាល្អជាងមិត្តភក្តិដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាមិនបោះបង់គ្នាច្រើនឆ្នាំមកនេះនោះទេ។
      
       ព្រឹកថ្ងៃថ្មីឈានចូលមកដល់ខណៈអ្នកកម្លោះទាំងពីរនាក់ក្នុងបន្ទប់នៅអង្គុយម្ខាងម្នាក់ផ្អែកខ្នងនឹងគ្រែតាំងពីយប់ទល់ព្រឹកមិនបានគេងនៅឡើយ រឿងរ៉ាវពីដើមដល់ចប់ដែលបានកើតឡើងក្នុងជីវិត ត្រូវ Tae រៀបរាប់ប្រាប់ Simon អស់គ្មានសល់ ចំណែក Simon ក៏គ្មានអ្វីនិយាយក្រៅពីស្ងប់ស្ងាត់ចាំស្តាប់និងប្រាប់ថាគ្រប់យ៉ាងនឹងមិនអីបន្ទាប់ពីលាងរបួសឱ្យមិត្តសម្លាញ់រួចរាល់។
      
       « យើងគិតថានឹងសម្រាកមិនទៅសាលាមួយថ្ងៃ »
       « ក៏បាន ចាំយើងប្រាប់គ្រូបន្ទុកថ្នាក់ឱ្យ តែនៅផ្ទះម្នាក់ឯងប្រយ័ត្នប្រយែងផង »
       Simon ដើរបណ្ដើរផ្តែផ្តាំ Taehyung បណ្តើរស្របពេលមកដល់មាត់ទ្វារចេញល្មម មើលទៅ Taehyung ដូចជាបានគ្រាន់បើបន្តិចបន្ទាប់ពីត្រូវគេបង្ខំឱ្យងូតទឹកនិងញ៉ាំអាហារពេលព្រឹកជាមួយគ្នា ម្យ៉ាង Tae ជាមនុស្សចិត្តដាច់នៅពេលឆ្អែតឆ្អន់ ដូច្នេះគេនឹងមិនទន់ជ្រាយចំពោះមនុស្សដូច Jeon Jungkook នោះទេ។
       « Bye! »
       « Emm bye »
       Taehyung ឈរមើលរហូត Simon ចាកចេញទៅបាត់ តែមិនទាន់បានប៉ុន្មានផង Jungkook ក៏បង្ហាញខ្លួននៅចំពោះមុខគេប្រៀបដូចជាបានរៀបចំទុកមុន ទាំងដែលកាលពីយប់គេបាននិយាយច្បាស់ណាស់ថាមិនឱ្យបង្ហាញខ្លួននៅចំពោះមុខគេម្តងទៀត។
       « ... » រាងតូចបម្រុងទាញរបងបិទតែត្រូវ Jungkook ចាប់ដៃឃាត់។
       « យើងនិយាយគ្នាសិន Tae »
      

You're FAKE [Complete]Where stories live. Discover now