ភាគទី 94 : បើបងចង់ឈ្នះ អូនក៏ឱ្យបងឈ្នះ

2.3K 226 16
                                    

       ពេលវេលាមួយនាទីៗកន្លងទៅដោយយឺតៗជាទីបំផុត។ Sulli សម្លឹងមើលលេខរបស់ Hakai  ដែលចុចបិទលេខនាងគ្រប់ពេលដែលនាងខលទៅ។
       មួយម៉ាត់ក៏មិននិយាយរក សារមួយបន្ទាត់ក៏មិនផ្ញើរមក ពេលនេះនាងអាចយល់កាន់តែច្បាស់ហើយ ថាស្នេហាមួយនេះដើរដល់កម្រិតណា គឺកម្រិតដែលម្ខាងៗព្យាយាមចង់ឈ្នះរៀងខ្លួន តែខុសប្លែកពីរាល់ដង ម្តងនេះនាងក៏ចង់ឈ្នះ Hakai ដូចគ្នា ទោះគ្មានសង្ឃឹមតែនាងចង់ឲ្យ Hakai បាត់បង់របស់ម្យ៉ាង ដែលអាចធ្វើឱ្យចិត្តនាងរំជើបរំជួល Sulli នាងពិតជាចង់ឈ្នះខ្លាំងណាស់ម្តងនេះ។
       (ថ្ងៃស្អែកមុនម៉ោង 11 បងមករកអូននៅ Apartment បានទេ?) Sulli បន្ទាប់ពីខលទៅរក Hakai ជាច្រើនដង តែនាងមិនព្រមទទួលនិយាយ ក៏ប្តូរមកផ្ញើសារជាអក្សរវិញ។
       (បើបងនៅគិតដល់អូនតែប៉ុនក្រចកដៃ បងដាក់កិត្តិយសដ៏ថ្លៃថ្នូរបស់បងចុះមួយភ្លែត ហើយមកឈរនៅមាត់ទ្វារបន្ទប់របស់អូនបន្តិចក៏អូនអស់ចិត្តដែរ) គ្រាន់តែសារចុងក្រោយផ្ញើរចេញទៅ Hakai ក៏ខលបកមក Sulli ភ្លាមតែម្តង តែមិនដឹងក្នុងគោលបំណងអ្វី។
       (ឯងចង់យ៉ាងម៉េច?)
       “មកឲ្យអូនឃើញមុខបន្តិចមក..អូននឹកបងណាស់” រាងកាយតូចអង្គុយផ្អែកខ្នងនឹងគ្រែហើយតបតិចៗ។
       (ខ្ញុំមិនទៅទេ! ឈប់រំខានខ្ញុំបានហើយ)
       “បើបងមិនមក...អូននឹងទៅរហូតហើយ” Sulli ខាំមាត់កាន់តែខ្លាំង នាងក៏ដឹងថាខ្លួនឯងជាមនុស្សរំខាន។
       “ទៅៗ! មិនថាឯងទៅឬនៅ រស់ឬស្លាប់ ខ្ញុំក៏នៅតែឈ្នះ” វាជាអ្វីដែល Hakai ជឿមករហូត តាំងពីនាងចាប់ផ្តើមគិតក្បត់ តែ Sulli ក៏មិនហ៊ានរើរបម្រាស់។
       “ដូច្នេះ សេចក្តីស្លាប់របស់អូនជាជ័យជម្នះរបស់បងឬ?... តែសម្រាប់អូនវត្តមានរបស់បង ជាជ័យជម្នះមហាសាលរបស់អូន....បងព្រមឲ្យអូនឈ្នះទេ?”
       (បានហើយ! មិនបាច់ចាំទេ ព្រោះខ្ញុំនិងមិនទៅជាន់ Apartment របស់នាងជាដាច់ខាត)
       “ទៅផ្ទះរបស់យើងក៏-”
       (ឈប់យល់សប្តិទៅ! ដឹងខ្លួនផងថាខ្លូនឯងកំពុងឈរនៅត្រង់ណា? ដោះលែងជីវិតខ្ញុំបានហើយ) Hakai ស្រែកខ្លាំងៗកាត់សម្តី Sulli ធ្វើឲ្យនាងស្រក់ទឹកភ្នែកតក់។
       “នេ៎... Jiko Hakai... អូនកំពុងប្រាប់បងថាបងនឹងបាត់បង់អូន” ទាំងសងខាងស្ងាត់មាត់ បន្ទាប់ពីសម្តី Sulli នាងដឹងថា Hakai បានឮគ្រាន់តែមិនចង់តបបន្ទាប់មកក៏ចុចបិទដោយគ្មានស្រណោះ។
       “ដឹងទេ Jiko Hakai? បើបងចង់ឈ្នះ... អូនក៏ឲ្យបងឈ្នះ” រាងកាយតូចស្តើងទម្លាក់ដៃចុះព្រោះគ្មានកម្លាំង ដោះលែង Hakai ឬ? នាងគិតថាលោតទម្លាក់ខ្លួនពីលើអគារនេះគឺងាយស្រួលជាង តើនរណាល្ងង់បោះបង់មហិច្ចតាដើម្បីរស់របស់ខ្លួនឯងនោះ? ឬ Hakai មិនយល់ថាមនុស្សធម្មតាដូចនាងក៏ត្រូវការហេតុផលដើម្បីរស់ដូចគ្នា។
      
       នៅពេលព្រឹក Jungkook ទៅក្រុមហ៊ុនដើម្បីហ្វឹកហាត់ការប្រគុំតន្រ្តីនៅយប់នេះ ហើយក៏គិតថានិងឆ្លៀតហួសទៅមើល Sulli តេគេបែរជាទទួលទូរស័ព្ទពីនាងទៅវិញ សម្លេងរបស់នាងធម្មតាណាស់ គេច្បាស់ជាគិតថានាងនឹងល្អប្រសើរគ្មានបញ្ហា បើមិនស្គាល់នាងច្បាស់។
       (Jaykay លោកកំពុងហ្វឹកហាត់មែនទេ?)
       “អត់ទេ! ចង់ទៅដើរលេងឬ?” រាងក្រាស់សួរចំអន់ ព្រោះឲ្យតែនាងខលមករកគេ ច្បាស់ជាបបួលទៅនេះទៅនោះមិនខាន។
       (ដើរលេងអី? ចង់ប្រាប់ថាខ្ញុំបានទិញឡានកាហ្វេមួយឲ្យលោក បន្តិចទៀតពួកគេទៅដល់ហើយ កុំភ្លេចផឹកឲ្យច្រើនៗផង) Sulli សើចក្អឹកតាមទូរស័ព្ទហាក់បោសវាសក្តីបារម្ភ របស់ Jungkook បានមួយចំណែក។
       “ទិញមកធ្វើអ្វី? ខ្ញុំមិនបានថតរឿងផង”
       (គឺអបអរលោកបញ្ចប់ World Tour បានដោយជោគជ័យនោះអី)
       “បែបនេះបានដែលអ្ហេស៎? តែក៏អរគុណណា៎ កំពុងថានាំបង Yelena ទៅរកនាងបន្តិចទៀតទៅដល់-”
       (មិនបាច់មកទេ Jaykay! ខ្ញុំមិនអីទេ ម្យ៉ាងលោកត្រូវហ្វឹកហាត់សម្រាប់ល្ងាចនេះផង) Sulliផ្អាកនិយាយបន្តិចព្រោះដឹងថា Jungkook កំពុងភ្ញាក់ផ្អើលនឹងសម្តីរបស់នាង តែវាជាការពិត (ព្រះអើយ! ខ្ញុំគិតថាចង់ Suprise លោក) តែវាបែកធ្លាយអស់ទៅហើយ នាងក្រមុំបន្ថែមនៅក្នុងចិត្ត។
       “អញ្ចឹងខ្ញុំធ្វើមិនដឹងក៏បានដែរ....តែនាងត្រូវតែមកឮទេ?”
       (ឮ...) Sulli ផ្អាកនិយាយបន្តិចមុននឹងបន្ត នាងហាក់ដូចជាភ្លេចភ្លាំងពាក្យខ្លះដែលចង់និយាយប្រាប់គេ (ដឹងទេ? ខ្ញុំនឹងទៅរកលោកនៅក្រោយឆាក មុនកម្មវិធីចាប់ផ្តើម... ខ្ញុំក៏ចង់ជួយលោករើសសម្លៀកបំពាក់និងទិញបាច់ផ្កាឲ្យលោកនៅថ្ងៃរៀបការរបស់លោកនិងបង Taehyung ដែរ... ជាពិសេសនៅពេលដែលលោករៀបគម្រោងសំុគាត់រៀបការ ខ្ញុំចង់ឈរនៅក្រោយខ្នងលោក ហើយតាមរំលឹកលោកថាត្រូវតែធ្វើល្អដាក់បង Taehyung រហូតដល់ដង្ហើមចុងក្រោយ...) Sulli ហាក់ដូចអួលដើមក តែព្យាយាមនិយាយធម្មតា Jungkook ជាមិត្តដំបូងរបស់នាង នាងចង់ឃើញគេមានក្តីសុខជាមួយមនុស្សដែលគេស្រលាញ់ ហើយនៅជាមួយគ្នាដល់ចាស់កោងខ្នង ជាក្តីស្រមៃរបស់កូនក្មេង តែនាងជឿថា Jungkook និង Tae ច្បាស់ជាមានថ្ងៃនោះ។
       “នាងនិយាយហាក់ដូចមិនអាចទៅរួច ប្រាកដណាស់ថាខ្ញុំយកនាងធ្វើជាក្មេងបាចផ្កានៅថ្ងៃខ្ញុំរៀបការ” Jungkook សូកដៃចូលក្នុងហោប៉ៅ ព្រោះស្រាប់តែមានអារម្មណ៍ត្រជាក់ចុងដៃពេលឮសម្តី Sulli ។
       (ខ្ញុំមិនមែនក្មេងទេណា៎!) ស្រីស្រស់ប្រកែកហើយធ្វើមុខជូរ។
       “ខ្លាចថាពេលហ្នឹងរកក្មេងមិនទាន់” អ្នកទាំងពីរសើចខ្លាំងទាំងអារម្មណ៍មិនស្រណុកចិត្តរៀងខ្លួន។
       (Jaykay! បើថ្ងៃណាមួយលោកមានមិត្តភក្តិថ្មីកុំចេះតែមានៗឲ្យសោះ ត្រូវមើលថាគេគ្មានចរិតដូចខ្ញុំ ហើយក៏កុំឲ្យមនុស្សស្រីណាម្នាក់មកបំផ្លាញជីវិតលោក ធ្វើឲ្យវារញ៉េរញ៉ៃដូចដែលខ្ញុំបានធ្វើបែបនេះ.. ឮទេ?)
       “កុំបារម្ភអី! ខ្ញុំគ្មានមិត្តភក្តិថ្មីក្រៅពីនាងទៀតទេ! ល្ងាចនេះត្រូវតែមកណា៎!”
       (អឹម!)
       “សន្យា?”
       (សន្យា!)
      
       និយាយគ្នាចប់ Jungkook ឈរសម្លឹងកញ្ចក់ក្នុងបន្ទប់ហ្វឹកហាត់ មួយសន្ទុះធំ មុននឹងចាប់ផ្តើមហ្វឹកហាត់រាំ និងច្រៀង គេចង់ទៅរក Sulli ណាស់តែចិត្តមួយទៀតក៏ជឿជាក់ហើយទុកចិត្តនាង នាងមិនស្លាប់ព្រោះនរណាម្នាក់ឡើយ នាងនឹងមិនធ្វើឲ្យមិត្តតែម្នាក់គត់របស់នាងអស់សង្ឃឹមលើនាងឡើយ នាងរឹងមាំខ្លាំងណាស់។ តែ Jungkook នៅមិនអាចបោសវាសក្តីបារម្ភចេញពីចិត្តបាន យូរៗម្តងគេភ្លឹកភ្លេចបទចម្រៀងដែលកំពុងច្រៀង ព្រោះអារម្មណ៍មិននៅនឹងខ្លួន Jungkook រាំសុខៗក៏ភ្លាត់ជើងដួលបោកផ្ទប់នឹងឥដ្ឋ ពេញជំហ វាមិនឈឺខ្លាំងឡើយ តែគេនៅមិនចង់ងើបឡើងដូចគ្នា។
       រាងក្រាស់អង្គុយបិទភ្នែកផ្ទប់ក្បាលហើយច្រត់ដៃនឹងជញ្ចាំងកញ្ចក់ ដែលអាចមើលធ្លុះដល់ខាងក្រៅ តែពេលបើកភ្នែកមកវិញក៏ឃើញ Taehyung ដាក់ដៃផ្អឹបនឹងដៃគេពីក្រៅកញ្ចក់ជាមួយស្នាមញញឹមស្រាលៗ ទឹកមុខគេស្រងូតស្រងាត់ខ្លាំងណាស់។
       “Tae...” Jungkook ក្រោកឈរ Tae ក៏ដើរមករកគេក្នុងបន្ទប់ហ្វឹកហាត់។
       “បង Yelena ប្រាប់ថាលោកបង្ខំខ្លួនឯងពេកហើយ.... សម្រាកខ្លះទៅ!” Taehyung ក្តាប់ជាយដៃអាវវែងរបស់ខ្លួន ហើយផ្តិតញើសចេញពីថ្ងាសរបស់អ្នកម្ខាងទៀតថ្នមៗ។
       “Tae...” Jungkook គេចចេញបន្តិចហើយចាប់លាតដៃអាវចេញពីប្រអប់ដៃ Tae រហូតដល់កំភួនដៃ មុននឹងលើកវាមកដាក់លើថ្ងាសគេយឺតៗ ខណៈគេបិទភ្នែកហើយថើបឈ្មុសឈ្មុលកដៃរបស់ Tae ដែលនៅលើមុខគេស្រាប់យ៉ាងថ្នាក់ថ្នមជាទីបំផុត គេនឹក ចង់អោបក្រសោបរាងកាយមួយនេះខ្លាំងណាស់ ចំណែកបបូរមាត់ស្តើងមួយនោះ គេចង់បឺតជញ្ជក់វាថ្នមៗ រហូតដល់ម្ចាស់របស់វា លែងមានកម្លាំងរើរបម្រាស់តបតនឹងគេវិញ តែមិនហ៊ានព្រោះមិនចង់បំផ្លាញទំនាក់ទំនងរវាងគេទាំងពីរដែលទើបនឹងរកឃើញពន្លឺបានបន្តិចម្តងៗនេះ។
       “Jungkook... រសើបណាស់” រាងតូចសើចតែមិនព្រមដកដៃចេញរង់ចាំឲ្យអ្នកម្ខាងទៀតព្រមលែងដោយខ្លួនឯង ។
       “ហេតុអ្វីមករកខ្ញុំដល់ទីនេះ?” រាងក្រាស់សំងំថើបដល់អស់ចិត្តទើបព្រមលែង ហើយញញឹមពេញចិត្ត។
       “ខ្ញុំចង់មកមើលថាលោកមកវិញយ៉ាងម៉េចហើយហើយក៏... ខ្ញុំទាក់ទង Sulli លែងបានហើយ”
       “តែខ្ញុំទើបតែនិយាយជាមួយនាងប៉ុន្មានម៉ោងមុន..” នាយកម្លោះញញឹមយកទូរស័ព្ទមកចុចខលទៅម្តងទៀត តែខលលែងចូល ម្តងហើយម្តងទៀត ធ្វើឲ្យគេញ័រដៃតតាត់។
       “យ៉ាងម៉េចហ្នឹង?” Jungkook សួរទូរស័ព្ទ។
       “កុំស្លន់ស្លោអី concert នៅពេលយូរទៀតយើងទៅរក Sulli ទៅ! Sulli ប្រហែលជាអស់ថ្មទូរសព្ទក៏ថាបាន” Tae អង្អែលដៃរាងក្រាស់ថ្នមៗ ដើម្បីរំងាប់អារម្មណ៍គេបន្តិចហើយវាក៏មានប្រសិទ្ធភាព Jungkook ងក់ក្បាលហើយក៏រហ័សនាំគ្នាទៅ។
       តុក! តុក! តុក! “លោកនាយក” លេខាប្រុសអាយុជាងសាមរបស់លោកប៉ា Sulli គោះទ្វាចៅហ្វាយតិចៗហើយលើកប្រអប់អាហារចូលមក “អ្នកនាង Sulli ធ្វើអាហារថ្ងៃត្រង់យកមកជូន”
       “អរគុណខ្លាំងណាស់ ទុកលើតុចុះ” លោកប៉ាចំណាស់ក្រោកពីកៅអីធ្វើការ សម្តៅទៅប្រអប់អាហារដែលកូនស្រីសំណព្វផ្ញើរមក បន្ទាប់ពីលេខាចេញទៅវិញបាត់។ អាហារពោពេញទៅដោយម្ហូបដែលគាត់ចូលចិត្ត Sulli មិនធ្លាប់ផ្លាស់ប្តូរនោះទេតាំងពីក្មេងមក នាងគិតគូរពីសមាជិកគ្រួសារជាងនរណាៗទាំងអស់ គាត់ក៏រីករាយដែលនាងហាក់ដូចជាធូរស្រាលក្នុងចិត្ត អាចត្រឡប់មកចម្អិនម្ហូបដែលជារឿងនាងចូលចិត្តធ្វើតាំងពីក្មេងដូចមុន។
       អូ! Sulli ក៏បានសរសេរ card មួយឲ្យគាត់ដែរ៖
       (កុំប្រឹងខំធ្វើការច្រើនពេកលោកប៉ាមើលថែខ្លួនឯងផង ម្ហូបទាំងនេះកូនចម្អិនដោយផ្ទាល់ដៃ កូនចាំថាលោកប៉ាចូលចិត្តវាណាស់ ដូច្នេះត្រូវតែពិសារឲ្យអស់ឮទេ? កូនស្រលាញ់លោកប៉ាខ្លាំងណាស់! អរគុណ! ពី Rayflo) អាន Card មួយចប់លោកប៉ាចំណាស់ញញឹមបិទមាត់មិនជិតហើយរហ័សយកទូរស័ព្ទមកផ្ញើសារទៅកូនស្រី ៖
       (Sulli! ថ្ងៃបុណ្យណូអែលពួកយើងទៅបារាំង គោរពផ្នូរបស់អ្នកម៉ាក់កូនជាមួយគ្នាណា៎! ប៉ាចាំបានថាកូនធ្លាប់សុំរៀនជិះស្គីតែរៀនមិនចេះ ដូច្នេះចាំប៉ាជួយបង្រៀនណា៎! ) លោកប៉ាញញឹមហើយចាប់ផ្តើមទទួលទានអាហារកូនស្រី ។ Sulli មិនងាយប្រើប្រាស់ឈ្មោះ Rayflo ដែលជាឈ្មោះពិតរបស់នាងនោះទេ នាងថាវាស្តាប់ទៅមានឥទ្ធិពលខ្លាំងពេក តែវាជាការពិត ភរិយារបស់គាត់ផ្តល់ឈ្មោះនេះឲ្យនាងគឺចង់ឲ្យនាងធំធាត់ឡើយរឹងមាំ និងមានអំណាច ប្រៀបដូចជាឈ្មោះ វាជាអ្វីដែលគ្រប់គ្នារំពឹងពីនាង។
       Jungkook និង Taehyung មកដល់ Apartment របស់ Sulli ក្នុងពេលដ៏ខ្លី តែទ្វារបន្ទប់របស់នាងមិនដែលចាក់សោរសូម្បីតែម្តង នាងចង់ឲ្យ Hater ទៀតនោះចូលទៅធ្វើបាបនាងឬមួយយ៉ាងម៉េច? ចូលមកដល់ខាងក្នុងសម្លេងបទចម្រៀងដែលចាក់សារចុះសារឡើងលាន់ឮពេញបន្ទប់ វាលាន់ចេញពីក្នុងបន្ទប់ទឹក។ Jungkook រត់ទម្លុះទ្វាមួយទំហឹងធ្វើឲ្យ Tae ភ្ញាក់តែគេមិនបានខ្វល់ថាជាបន្ទប់ទឹកឬជាអ្វីនោះទេ សំខាន់គេបារម្ភថា Sulli នឹងធ្វើរឿងឆ្គួតៗ ព្រោះវាជាបទចម្រៀងដែលចាក់ក្នុងភាពយន្តដែលពួកគេសម្តែង វាត្រូវចាក់ក្នុងវគ្គតួឯកស្រីសម្លាប់ខ្លួន ហើយតួប្រុសចូលទៅជួយ តែនាងក៏សុំឲ្យគេសម្លាប់នាងថែម។
       “Sulli?”
       ឃើញទិដ្ឋភាពឈាមក្រហមត្រាពេញបន្ទប់ទឹក វាប្រៀបដូចជាសមុទ្រឈាមនៅក្នុងអាងត្រាំទឹក។ Taehyung ទន់ជើងដួលព្រូសនៅមាត់ទ្វាបន្ទប់ទឹក គេទន់ដៃទន់ជើងពេលឃើញឈាមទាំងនោះ ធ្វើអ្វីក៏លែងកើតខួរក្បាលស្រឡះដូចគេលុប ខណៈ Jungkook រត់ទៅលើក Sulli ចេញពីអាងត្រាំទឹកដែលពោរពេញទៅដោយឈាមលាយទឹក  លិចខ្លួនប្រាណដ៏តូចស្តើងមួយនោះបាត់។
       “Sulli! Sulli! ភ្ញាក់ឡើងនាងសន្យាថាទៅចូលរួម Concert របស់ខ្ញុំ! Sulli បើកភ្នែក... SULLI!!!”

You're FAKE [Complete]Unde poveștirile trăiesc. Descoperă acum