ភាគទី 12 : ឯងនឹងស្តាយក្រោយពេញមួយជីវិត

3.8K 276 7
                                    

     Jungkook ចេញពីសាលារៀន ឆ្លៀតពេលឆៀងចូលមករក Taehyungដល់ផ្ទះ ព្រោះគេតេទូរស័ព្ទមករកជាច្រើនដង តែ Tae មិនលើក សារក៏មិនចូលមើល ថែមទាំងមិនទៅរៀនទៀត បើសួរគ្នីគ្នារបស់ Tae គឺចប់ហើយ ព្រោះ Simon ស្អប់គេជាងចោរទៅទៀត
     រាងខ្ពស់ឈរស្ងៀមដកដង្ហើមវែងៗមុខទ្វារមួយសន្ទុះហើយទើបលើកដៃចុចកណ្តឹង ញ៉ាំងឱ្យស្រ្តីចំណាស់ដែលជាម្ចាស់ផ្ទះប្រញាប់រួសរាន់មកបើកទ្វារ អញ្ជើញភ្ញៀវចូលក្នុងផ្ទះ
     “ មករក Tae មែនទេក្មួយ? ” អ្នកស្រី គីម រហ័សរហួនសួរនាំពេលឃើញ Jungkook ឈរអេះអុញ អឹមអៀនមិនហ៊ាននិយាយ
     “ បាទ.. គាត់មិនឃើញទៅសាលា...? ”
     “ គេឈឺ ក្តៅខ្លួន គេងនៅក្នុងបន្ទប់មួយថ្ងៃហើយ! ”
     “ គាត់យ៉ាងម៉េចហើយ? ” Jungkook សួរទាំងព្រួយបារម្ភខណៈបាតដៃត្រកួតគ្នាតិចៗដោយកែវភ្នែករេរាមើលទៅជាន់ខាងលើបំណងចង់សម្លឹងទម្លុះជញ្ជាំងនិងទ្វារបន្ទប់ឱ្យធ្លុះដើម្បីមើលឱ្យឃើញអ្នកនៅខាងក្នុងតែម្តង
     “ គ្រាន់បើហើយ Tae គេឧស្សាហ៍ឈឺ គ្រូពេទ្យប្រាប់ថាប្រព័ន្ធការពារក្នុងខ្លួនខ្សោយទើបក្លាយជាបែបនេះ ”
     “ អ្នកមីង ខ្ញុំ... ខ្ញុំសុំទៅមើលគាត់បន្តិចបានទេ? ”
     “ ប្រាកដជាបាន គេនៅបន្ទប់ខាងឆ្វេងជណ្តើរ កុំភ្លេចហៅគេឱ្យមកញ៉ាំបាយផងណា៎! ”
     “ បាទ អរគុណអ្នកមីង! ” Jungkook អោនក្បាលបន្តិចហើយប្រញាប់ឡើងជណ្តើរទៅជាន់ទីពីររកបន្ទប់ Taehyung តាមម្តាយគេប្រាប់ អ្នកស្រី គីម ឈរចាំមើលភ្ញៀវកម្លោះតូចឡើងទៅបាត់ហើយទើបត្រឡប់ទៅផ្ទះបាយវិញដើម្បីធ្វើម្ហូបថែមព្រោះគិតថាមានភ្ញៀវមកចូលរួមញ៉ាំដែរនឹងបានកុះករបន្តិច
     “ ... ” Jungkook មិនគោះទ្វារជាមុនតែបើកទ្វារចូលតែម្តងពេលឃើញថាមិនបានចាក់គន្លឹះពីក្នុងដើម្បីកុំឱ្យអ្នកក្នុងបន្ទប់ដឹងថាគេមក រាងក្រាស់សម្លឹងមើលមនុស្សដែលគេងលក់លើគ្រែពីក្បាលដល់ចុងជើង តែពេលអារម្មណ៍ចម្លែកម្យ៉ាងមកយាយីខួរក្បាលរបស់គេទើបគេប្រញាប់ងាកមុខចេញមកមើលទូរស័ព្ទនៅលើតុវិញ
     “ យើងទាំងផ្ញើសារ ទាំងតេ មកច្រើនដងណាស់ ហេតុអីមិនលើក? ” នាយយកទូរស័ព្ទដែលមិនបានជាប់សោរអេក្រង់នោះមកចុចមើល ទូរស័ព្ទមិនបើកសម្លេង Taehyung បិទសម្លេងទូរស័ព្ទពេញមួយថ្ងៃ តែមានតែសាររបស់គេប៉ុណ្ណោះដែល Tae មិនចូលមើល ទាំងដែលមើលតាមប្រវត្តិការតេចេញតេចូល Tae ទើបនឹងនិយាយជាមួយអាចង្រៃ Simon ហើយបន្តិចសោះ ខុសគ្នា 2 នាទីក៏ធ្វើជាមិនឃើញហ្អេស?
     “ ឯងមានចេតនាមិនតបយើង? ” Jungkook ខាំមាត់សម្លឹងមុខមាត់អ្នកដែលគេងលក់ បបូរមាត់នៅជាំក្រហមកន្លែងដែលបែកក៏នៅហើមមិនទាន់បាត់ ឬក៏កាលពីយប់មិញគេដាក់ទោសអាល្អិតនេះមិនទាន់ធ្ងន់ធ្ងរទេ ទើបគេនៅតម្កើងឫកបែបនេះ?
     Jungkook អោនមើល Taehyung ព្រមទាំងលើកដៃបម្រុងប៉ះថ្ពាល់គេ តែក៏ឈប់វិញហើយក្តាប់ដៃដកចេញ អារម្មណ៍ក្រហល់ក្រហាយនិងក្តៅភាយៗក៏ចាប់ផ្តើមចូលមកគ្របដណ្តប់ខ្លួនប្រាណគេ ពេលនឹកដល់រឿងកាលពីយប់គេក៏កាន់តែឆេះក្តៅឡើងស្ទើរតែដោះអាវបោះចោល ចំណង់និងភ្លើងប្រាថ្នាកំពុងញុះញង់ឱ្យគេក្លាហានចង់ចាប់សម្រាតខោអាវមនុស្សដែលដេកលើគ្រែក្នុងពេលនេះដើម្បីពន្លត់ភ្លើងប្រាថ្នារបស់គេ តែពេលគិតឱ្យបានវែងឆ្ងាយគេក៏ក្តាប់ដៃនៅស្ងៀមវិញ
     “ ... ” Jungkook លើកដៃជ្រោងសក់កម្ចាយអារម្មណ៍មមើមមាយ ហើយខាំមាត់ ទម្លាក់ដៃក្តាប់ខ្សែកាតាបបើកទ្វារចេញទៅក្រៅវិញដោយរត់ចេញពីផ្ទះយ៉ាងប្រញាប់តែចៃដន្យម្តាយ Taehyung ក៏ដើរលើកចានម្ហូបមកដាក់លើតុទាន់ពេលភ្ញៀវចេញល្មម
     “ Jungkook ប្រញាប់ទៅណា? មិននៅញ៉ាំអាហារពេលល្ងាចជុំគ្នាសិនទេអ្ហេស? ”
     “ អត់ទេ អរគុណអ្នកមីង.... បើខ្ញុំនៅ Taehyung អាចនឹងលេបបាយមិនចូលក៏ថាបាន ” កម្លោះតូចនិយាយទាំងទឹកមុខស្ងួតសោះកក្រោះមុននឹងបើកទ្វារអោនមុខរត់ចេញទៅបាត់
     “ ឈ្លោះគ្នាអ្ហេស? ”
     អ្នកស្រី គីម ឈរសម្លឹងមើលផែនខ្នងរបស់ភ្ញៀវរត់ចេញទៅរហូតមើលលែងឃើញ ទើបដើរឡើងទៅហៅកូនប្រុសមកញ៉ាំបាយ ពេលគាត់បើកទ្វារចូលក៏ឃើញថា Taehyung នៅគេងលក់មិនទាន់ភ្ញាក់នៅឡើយទេ ចុះហេតុអី Jungkook រត់ចេញទៅទាំងមិនសូវសប្បាយចិត្តហាក់អាក់អន់ស្រពន់ចិត្តនឹងអ្វីម្យ៉ាងបែបនេះ?
     “ Taehyung ក្រោកឡើងកូនញ៉ាំបាយ! ”
     “ ហម... អ្នកម៉ាក់....! ” Tae យកដៃខ្ទប់មាត់ស្ងាប ភ្នែកសម្លឹងមើលម្តាយទាំងម៉ីងម៉ាំងព្រោះទើបនឹងភ្ញាក់ពីគេង ពេលស្វាងស្រឡះមុខបន្តិចទើបក្រោកចូលបន្ទប់ទឹកបាត់

You're FAKE [Complete]Where stories live. Discover now