ភាគទី 32 : ឈប់ត្រួតត្រាលើជីវិតខ្ញុំទៅ

2.8K 191 0
                                    


       ព្រឹកថ្ងៃថ្មីឈានចូលមកដល់។ គ្រូពេទ្យចូលមកពិនិត្យស្ថានភាពរបស់អ្នកជំងឺតាមទម្លាប់ បន្ទាប់ពីចំណាយពេលមួយសន្ទុះ ឃើញថាគ្មានអ្វីគួរឱ្យបារម្ភព្រោះអ្នកជំងឺបានប្រសើរជាងមុនច្រើនដោយសារបញ្ចូលឈាមអស់ជាច្រើនកាលពីយប់ ព្រមទាំងចាក់ថ្នាំជំនួយជាច្រើនទៀត ពេលនេះចាត់ទុកថាឆ្លងផុតហើយ។
       Simon យកអាហារដែល Suhee ម៉ាក់របស់គេធ្វើយកមកផ្ញើ ដាក់លើតុក្បែរគ្រែហើយដាក់បង្គុយលើកៅអីក្បែរនោះទាំងទឹកមុខធុញទ្រាន់។
       ហេតុអីមនុស្សពោរពេញដោយសេរីភាពដូចជាគេត្រូវមកបម្រើមើលថែមនុស្សដែលគេស្អប់បែបនេះ? គ្រាន់តែគិតដល់ទឹកភ្នែក Suhee ក៏ធ្វើឱ្យគេឈឺចាប់ដែរ ហេតុអីគាត់ត្រូវមកសម្រក់ទឹកភ្នែកដោយសារចង្រៃនេះ? បើកុំតែដើម្បីម៉ាក់របស់គេ ពេលនេះ Kyosuke អាចត្រូវខ្ទប់ច្រមុះនឹងខ្នើយស្លាប់បាត់ទៅហើយ។ មើលចុះ សូម្បីតែមុននឹងទៅសាលារៀនក៏ត្រូវមកបញ្ចុកបញ្ច្រកអាហារពេលព្រឹកឱ្យគេជាមុនដែរ។
       « ល្មមភ្ញាក់ហើយ ចង់គេងដល់ណា? » Simon ស្រែកឡើងពេលឃើញអ្នកជំងឺប្រឹងបើកភ្នែកយឺតៗធ្វើឱ្យគេភ្ញាក់កន្ត្រាក់ខ្លួន។
       « ... »
       « គ អ្ហេស? »
       គេសួរម្តងទៀតពេលឃើញកែវភ្នែកគេចវេសនិងបបូរមាត់មិនកម្រើករបស់ Kyosuke ។
       « ខំស្រែកហែក ក ទៅណា មនុស្សនៅទល់មុខគ្នាសោះ? »
       ទីបំផុតគេក៏បង្ខំឱ្យអ្នកជំងឺបើកមាត់និយាយទាល់តែបាន។
       « ឃើញឯងធ្វើមុខល្ងើៗ ស្មានថាប៉ះពាល់ខួរក្បាលឆ្គួតបាត់ទៅហើយ »
       « ខ្ញុំមិនឆ្គួតងាយៗទេ បើចង់ឆ្គួតណាស់ ឆ្គួតម្នាក់ឯងទៅ »
       អ្នកជំងឺនិយាយយឺតៗព្រមទាំងក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែដោយដាក់ខ្នើយកល់ពីក្រោយចង្កេះដើម្បីងាយស្រួលបត់បែនមិនសូវឈឺចាប់។
       « សម្តីបានណាស់ មើលទៅដូចជាមានកម្លាំងហើយ មោះ! ខ្ញុំកំពុងមានអារម្មណ៍ល្មម »
       Simon មិនបាននិយាយតែមាត់ ប៉ុន្តែនៅឈានជើងឡើងមកលុតជង្គង់លើគ្រែហើយចាប់ផ្តើមដោះខ្សែក្រវាត់ចេញពីចង្កេះខោឯកសណ្ឋានសាលារបស់គេថែមទៀត។
       « ចេញទៅ អាតណ្ហាក្រាស់! ឯងគ្មានភាពអៀនខ្មាសទេឬយ៉ាងម៉េច? »
       Kyosuke ស្រែកខ្លាំងៗស្តាប់ទៅដូចជាចង់យំផង។ តាំងពីជួបមុខគ្នាមកនៅធ្វើបាបគេមិនទាន់ស្កប់ស្កល់ទៀតមែនទេ? នៅមានអ្វីទៀតដែលគេមិនទាន់បានធ្វើ? វាយ ឆក់ ជេរដៀលប្រមាថ រំលោភ បោះបង់ចោលមិនរវីរវល់ មិនខ្វល់ថាស្លាប់ឬរស់ទោះបីឃើញគេដួលចុះចំពោះមុខ បើគេស្លាប់ពេលធ្លាក់ពីលើភ្នំ Simon ច្បាស់ជាសប្បាយចិត្តណាស់ហើយ ថាមិនត្រូវគេអាចធ្វើពិធីជប់លៀងឆ្លង ផឹកស៊ី សប្បាយអឹកធឹកផងក៏មិនដឹង។
       « ខ្ញុំគ្មានពេលមកលេងសើចជាមួយឯងទេ ឯងគិតថាខ្ញុំចង់មកអង្គុយមើលមុខគ្មានជាតិគ្មានចូវរបស់ឯងណាស់មែនទេ? » Simon ប្រែជាមុខមាំហើយចុះពីលើគ្រែដាក់ក្បាលខ្សែក្រវាត់ឱ្យត្រឹមត្រូវវិញ។
       « ខ្ញុំក៏មិនត្រូវការឱ្យឯងមកមើលថែដែរ ចង់ទៅណាក៏អញ្ជើញទៅចុះ »
       « អើ! ខ្លាំងឱ្យដូចមាត់ទៅ បបរខ្ញុំដាក់លើតុ បើត្រូវការអីប្រើទូរស័ព្ទលើតុតេទៅគ្រូពេទ្យទៅ »
       រាងក្រាស់និយាយចប់ក៏ទាញកាតាបរបស់គេដើរចេញ តែបែរជានឹកឃើញអ្វីម្យ៉ាងដែលមិនទាន់បាននិយាយ ទើបប្រញាប់ងាកមកវិញ។
       « ... »
       « ឯងថាខ្ញុំតណ្ហាក្រាស់ខ្ញុំមិនប្រកែកទេ តែបន្តិចទៀតខ្ញុំនឹងបង្ហាញឱ្យឯងដឹងថាតណ្ហាក្នុងខ្លួនរបស់ខ្ញុំវាក្រាស់កម្រិតណា »
       « .... »
       Kyosuke ក្តាប់ដៃតាមសម្លឹងមើលរហូតដល់ Simon ចេញទៅបាត់ទាំងក្នុងខ្លួនហាក់ហេងហាងល្ហល្ហេវ ក្នុងពោះចាប់ផ្តើមរមួលរកកលចង់ក្អួត ប្រៀបដូចកំពុងស្ថិតនៅកណ្តាលមហាសមុទ្រតែម្នាក់ឯង។ នេះគេកំពុងភ័យឬ? ភ័យដល់ថ្នាក់ហេងហាងរមួលពោះព្រោះតែសម្តីប៉ុន្មានម៉ាត់របស់ Simon? ហេតុអ្វីសុខៗក៏អនុញ្ញាតឱ្យ Simon មានអំណាចមកលើខ្លួនឯងដល់ម្លឹង? រឹងប៉ឹងឡើង Kyosuke ឯងមិនត្រូវចុះចាញ់នរណាឡើយ។
      
       Taehyung ដើរចូលក្នុងបរិវេណសាលាមួយៗព្រមទាំងយកដៃខ្ទប់មាត់ស្ងាបដូចជាអត់ងងុយខ្លាំងណាស់ មកពីកាលពីយប់រំភើបនឹងកុលាបមួយទងនោះរហូតដល់គេងបម្រាស់ទៅមកមិនព្រមលក់ទាល់តែសោះ។
       « អរុណសួស្តីបងសម្លាញ់! »
       Jungkook រត់ចូលមកព្រមទាំងខ្សឹបដាក់ត្រចៀក Tae ពីខាងក្រោយមុននឹងថើបសក់គេថ្នមៗស្រង់យកក្លិនក្រអូបស្រាលៗពីសាប៊ូកក់សក់ដែល Tae ប្រើ។
       « ប្រយ័ត្នគេឃើញ » Tae វាយដៃ Jungkook តិចៗ។
       « គ្មានមនុស្សទេ តោះទៅញ៉ាំអី ខ្ញុំឃ្លានណាស់ » Jungkook អូសដៃ Taehyung ដើរសម្តៅទៅកន្លែងលក់អាហារ តែចៃដន្យ Simon Chisun និង Annto ក៏ដើរពីផ្លូវម្ខាងមកជ្រោះផ្លូវគ្នាល្មម។
       « Taehyung » Simon ហៅឈ្មោះ Tae ដូចរាល់ដងតែក៏មិនភ្លេចសម្លឹងមើលដៃ Jungkook ដែលកាន់ស្អិតរមួតជាមួយ Taehyung ។
       « ញ៉ាំអីហើយអ្ហេស? » Tae សួរទាំងទឹកមុខមិនសូវស្រស់ដូចមុននេះ ព្រោះមិនដឹងថាគួរបកស្រាយប្រាប់មិត្តភក្តិពីចំណុចណាមកមុន។
       « ឯងក៏ដឹងថាពួកយើងមិនធ្លាប់ញ៉ាំចោលឯង ហេតុអីចាំបាច់សួរខុសពីរាល់ដង? »
       « គ្មានអីទេ បើអញ្ចឹងទៅញ៉ាំជុំគ្នាទៅ »
       រាងខ្ពស់សម្លឹងមើលមុខអ្នកឈរទល់មុខទាំងបីនាក់ ដែលបន្តិចម្តងៗប្រែជាស្មើរធេងដូចផ្ទៃទឹកគ្មានរលកឬខ្យល់បោកបក់ ផ្តល់អារម្មណ៍មិនស្រណុកចិត្តមកឱ្យគេ។
       « មិនគិតចង់បកស្រាយទេឬ Tae? ហេតុអីស្និទ្ធស្នាលកាន់ដៃកាន់ជើងជាមួយវា? » Simon ចាំផ្តើមជ្រែងហោប៉ៅប្រៀបដូចកំពុងសួរចម្លើយអ្នកទោស។
       « យើងថាមិនបាច់ទេដឹង ពួកឯងប្រហែលជាយល់រួចទៅហើយ » Taehyung បន្ថែមកម្លាំងក្តាប់ដៃ Jungkook ដែលឈរស្ងៀមមិននិយាយអ្វី។
       « អត់ទេ យើងចង់លឺចេញពីមាត់ឯងដោយផ្ទាល់ »
       « ឯងកុំមកហួងហែងបង Taehyung បានទេ? ឯងជាស្អីទៅ? អាណាព្យាបាលគាត់អ្ហេស? នៅឱ្យស្ងៀមបានទេ? » ទីបំផុត Jungkook ក៏លូកមាត់ចូលឱ្យទាល់តែបាន។
       « ឯងនឹងហើយដែលត្រូវនៅឱ្យស្ងៀម នរណាឱ្យឯងហើបមាត់? »
       « Simon Jungkook បានហើយ បំបែកគ្នាទៅ »
       Taehyung និយាយហើយអូសដៃ Jungkook ដើរចេញតែបែរជាត្រូវទាញឱ្យថយក្រោយវិញ។
       « ឯងមិនទាន់ឆ្លើយនឹងសំណួរយើងនៅឡើយទេ »
       « ... »
       Simon រក្សាទឹកមុខមាំខណៈអ្នកខាងក្រោយមិនទាន់បានលូកមាត់និយាយអ្វីនៅឡើយ ចំណែក Taehyung ក៏នៅតែមិនព្រមឆ្លើយនូវចម្លើយដែលពួកគេចង់លឺ ព្រោះមិនដឹងថាឆ្លើយបែបណាឱ្យត្រូវនឹងស្ថានការណ៍ពេលនេះ។
       « ជាក្រុមតែមួយ តែឯងបែរជាមានរឿងលាក់បាំងនឹងពួកយើងទៅវិញ »
       « Annto បានហើយ Simon ឈប់សួរទៅបើ Tae មិនចង់ឆ្លើយ មិនចាំបាច់បង្ខំគេទេ »
       Chisun ប្រញាប់និយាយសម្រួល ទោះពេលនេះពួកគេមានអារម្មណ៍មិនល្អនៅមិនសុខ តែក៏មិនគួរធ្វើអ្វីឆេវឆាវដោយមិនបានគិតជាមុនដែរ។ Jungkook និយាយត្រូវ ពួកគេគ្មានសិទ្ធសម្រេចឬទៅពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់ Tae ទេ ទោះស្និទ្ធស្នាលខ្លាំងប៉ុណ្ណាក៏ដោយ។
       « ខ្ញុំនិង Jungkook ជាសង្សារនឹងគ្នា »
       Taehyung បិទភ្នែកឆ្លើយ ព្រោះដឹងថាគេចមិនផុត Simon មិនមែនជាមនុស្សដែលព្រមចុះចាញ់ងាយៗនោះទេ។
       « តាំងពីពេលណា? »
       « ថ្ងៃឡើងភ្នំកាលទៅបោះតង់ »
       « យើងថាហើយ ទុក Taehyung នៅជាមួយឯងមិនមានផលល្អនោះទេ លែងដៃគេទៅ » Simon ចាប់ផ្តើមតឹងសរសៃ ក ក្តៅឈួលដល់ខួរក្បាលស្រវ៉ាទាញដៃ Tae ចេញពី Jungkook តែគេគេចចេញ។
       « គេមិនបានបង្ខំខ្ញុំទេ តែពួកយើងប្រើបេះដូងដើម្បីស្រឡាញ់គ្នា »
       « យើងប្រាប់ហើយមែនទេថាវាមិនមែនមនុស្សល្អដូចដែលឯងគិត? កែវភ្នែកវាបង្ហាញច្បាស់ថាគ្រាន់តែជាការសម្តែង »
       « ឯងអាចមើលបានយ៉ាងម៉េចថាគេអាក្រក់? Simon ឯងល្អជាង Jungkook ខ្លាំងប៉ុណ្ណា? ឯងជាគ្រូចិនសែឬ? » Taehyung ប្រែជាតឹងសរសៃកដែរ ទឹកមុខដូចជាខឹងផង ប្រាកដជាកើតមានរឿងវាយតប់គ្នាឯងមិនខាន។
       « ឯងនិយាយថាម៉េច Tae? »
       Simon សួរបញ្ជាក់។ មុននេះគេហឹងត្រចៀកឬ? Taehyung ម៉េចនឹងអាចយកគេទៅប្រៀបធៀបនឹងអាក្មេងទើបនឹងស្គាល់ពីម្សិលម្ងៃនេះបានទៅ? មិនអាចទេ គ្មានផ្លូវ។
       « បានហើយ Simon ឈប់ត្រួតត្រាលើជីវិតខ្ញុំតទៅទៀតទៅ »
       « ពួកយើងធ្វើព្រោះចង់ឱ្យឯងល្អហេតុអីឯងអាចនិយាយបែបនេះចេញមករួច? » Chisun ចាប់ផ្តើមលូកមាត់តាមដោយអាល្អិត Annto ជួយបន្ទរពីក្រោយ។
       « ឬក៏មិត្តភាពច្រើនឆ្នាំរបស់ពួកយើងមិនស្មើនឹងប្រុសម្នាក់ដែលឯងទើបនឹងស្គាល់នេះទេ? »
       « យើងសម្រេចចិត្តថាហើយស្រឡាញ់គេ មិនថាលទ្ធផលក្លាយទៅជាបែបណាក៏ដោយ យើងនឹងទទួលរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង »
       Taehyung និយាយចប់អូសដៃ Jungkook ដើរចេញខណៈ Simon នៅគាំងនិយាយអ្វីមិនចេញនៅឡើយ ចំណែក Chisun និង Annto ក៏ឈរទ្រឹងមិនខុសពីគ្នាប៉ុន្មានដែរ។ មនុស្សដែលឈរនិយាយនៅទីនេះអំបាញ់មិញ ពិតជា Kim Taehyung ដែលពួកគេធ្លាប់ស្គាល់មែនឬ?

You're FAKE [Complete]Where stories live. Discover now