ថេហ្យុង បានមកដល់ផ្ទះថ្មតូចល្មមនៅក្នុងបរិវេណផ្ទៃដីធំទូលាយបន្តិច ខាងមុខជាសួនមានដាំផ្កានិងកូនឈើតូចៗលំអដោយមិនដឹងថា មានមនុស្សលបលួចតាមដានពីក្រោយជារឿយៗ ។
" នៅទីនេះសោះ... ចេញឡានទៅភូមិគ្រឹះវិញ!! " អាល់ហ្វាសង្ហាអង្គុយគងអន្ទាក់ខ្លាផ្អែកខ្នងនៅកៅអីឡាន ញោចស្នាមញញឹមញញែមសម្លឹងមើលអូមេហ្គាក្មេងខ្ចីមួយសន្ទុះធំមុនបញ្ជាអោយ កៃជី បើកឡានត្រឡប់ទៅភូមិគ្រឹះវិញ ។
" ចុះភ្ញៀវដែលណាត់ញុំាអាហារពេលល្ងាចនោះចៅហ្វាយ?? "
" លុបចោល!! "
" បាទទាន.." ដោយដឹងថា ជុងហ្គុក ជាមនុស្សមិនសូញសាញសុំាញាំអ្វីច្រើន កៃជី ទទួលបញ្ជាកាច់សោរឡានបញ្ឆេះបើកចាកចេញទៅរហូតដល់ភូមិគ្រឹះ ទើបកំលោះសង្ហា យកទូរសព្ទទាក់ទងទៅភ្ញៀវសុំលុបរឿងញុំាបាយល្ងាចនេះចោល ។
( ចាំជួបគ្នាម្តងងទៀតណា អូមេហ្គាតូច!!! ) ជុងហ្គុក ឧទានក្នុងចិត្តញញឹមចុងមាត់ហាក់មានល្បិចកលលាក់បង្កប់មុនទាញយក ទូរសព្ទឆែករកព័ត៌មានខ្លះៗទាក់ទងជាមួយ អូមេហ្គាតូចសែនឈ្លើយ ដែលនាយប្រសិទ្ធនាមអោយទាំងដែល ថេហ្យុង គ្នាមិនដឹងអ្វីសូម្បីបន្តិច ។
" ប៉ាប៉ាធំ... អាប៉ា កូនមកពីរៀនវិញហើយ " ក្រឡេកមកមើល ថេហ្យុង ឯណេះវិញ រាងតូចក្រោយយកកង់ទុកក្នុងរោងហើយក៏រត់ចូលក្នុងផ្ទះស្រែកប្រកាស់ប្រាប់អ្នកមានគុណទាំងពីរស្ទើរតែបែកផ្ទះជាពីរជម្រៀកតាមទម្លាប់របស់គេដូចជាក្មេងតូចម្នាក់មានអត្តចរិកខ្ជីខ្ជូតៗគួរអោយស្រឡាញ់ ។
" មិនចោលទម្លាប់សោះកូននេះ " មីនយ៉ុន ដែលត្រូវជាអាប៉ាបង្កើតរបស់ថេហ្យុង ស្រដីឡើងទាំងហួសចិត្តស្របពេលខ្លួន លើកអាហារដែលធ្វើមកដាក់លើតុបាយ ។ មីនយ៉ុន ជាមនុស្សប្រុស មានរូបសម្បត្តិមិនខុសពីមនុស្សស្រី ទាំងចរិតជាពិសេសគេអាចបង្កកំណើតបានព្រោះគេមានប្រភេទឈាម អូមេហ្គា ។
" បើចោលចរិតខ្ជីខ្ជូតៗបែបហ្នឹង អាប់ប៉ាប្រាកដជាលែងស្រឡាញ់កូនហើយ... ហិហិ... " ចរិតកាច ឆ្នាស់ឆ្មើងឆ្មៃដូចខ្លាត្រូវបានរលុបបាត់ ជំនួសដោយអត្តចរិតកូនក្មេងគួរអោយស្រឡាញ់ម្នាក់អោយតែរាល់ពេល ថេហ្យុង បាននៅក្បែរ អាប៉ានិងប៉ាធំរបស់ខ្លួន ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន