ភាគទី​៧១:វាប្រហើន!!

2.7K 234 5
                                        

Villanova​ preparatory school គឺជាសាលារៀនឯកជនមួយដ៏ល្បីក្នុងចំណោមសាលារៀនឯកជនជាច្រើនដែលស្ថិតនៅក្នុងទីក្រុង Los Angeles ។

រីងៗៗ...
ស្នូរកណ្តឹងជួងចុងក្រោយក៏បន្លឺឡើងសិស្សទាំងអស់ក៏នាំគ្នារៀបចំសម្ភារៈដាក់ចូលកាតាបដើម្បីត្រឡប់ទៅផ្ទះ ខុសអ្វីតែអាល្អិតរូបស្រស់ មីនជូ គេនៅអង្គុយស្រង៉ូតស្រងាត់អោនមុខចុះនៅតុរៀនរបស់គេមួយព្រឹកមកហើយ ដោយសារតែសិស្សប្រុសនិងស្រីនៅក្នុងថ្នាក់នេះ ព្រួតគ្នាធ្វើបាបគេ ។ ពេលនេះក.ជើងរបស់គេបានគ្រិច មិនអាចដើរបាននោះឡើយគ្រាន់តែគេងើបឈរ កម្រើកជើងតែបន្តិចក៏ឈឺ ឯពោះដែលត្រូវក្រុមក្មេងទំនើងអាងឪពុកម្តាយអស់ទាំងនោះទាក់ចំមួយទំហឹងជិតចុងដង្ហើម នៅតែឈឺអួលយកតែមែនទែន នេះមិនដឹងថាជាប់មានកម្មពារអ្វីឡើយបានជាមករៀនជួបតែប្រភេទសិស្សអស់ទាំងហ្នឹង ។

" ហ្ហឹកកក... " មីនជូ នៅតែបន្តអង្គុយរលីងរលោងទឹកភ្នែកដែលមិនព្រមអនុញ្ញាតអោយវាស្រក់ចុះមក គេជាក្មេងគួរអោយស្រឡាញ់និងរឹងមាំម្នាក់ទោះឈឺយ៉ាងណាទ្រាំក៏មិនចង់សម្រក់ទឹកភ្នែក ចំណែករឿងត្រូវមិត្តរួមថ្នាក់ធ្វើបាប ដល់ថ្នាក់មានរបួសស្នាមជាំដៃជើង មីនជូ ក៏មិនដែលប្រាប់នរណាអំពីរឿងនេះដែរ គេរឹងមាំខ្លាំងណាស់សុខចិត្តទទួលរងគ្រប់យ៉ាងតែម្នាក់ឯង ។

នៅទីនេះប្រមូលផ្តុំទៅដោយសិស្សមកពីត្រកូលអភិជន ដូចជា ជុងវ៉ូ ថេវ៉ុន អ៊ីចឹងពួកគេតែងតែប្រើអំណាចគ្រួសារគាបសង្កត់ទៅលើអ្នកជនខ្សោយជាងជានិច្ច សូម្បីតែគ្រូក៏ពួកគេធ្វើបាបដែរ ។ ដូច្នេះត្រឹម មិនជូ ក្មេងប្រុសម្នាក់រស់នៅក្នុងវិមានព្រីនស៊ីសគ្រីសស្តាល់ ដែលមានឪពុកធ្វើជាចុងភៅនៅទីនោះ មានរឿងអ្វីដែលក្មេងទាំងអស់នោះមិនហ៊ានធ្វើបាប លើសពីនេះពួកគេនៅដៀល មីនជូ ថាជាក្មេងគ្មានម្តាយថែមទៀតផង វាជារឿងមួយដ៏សែនឈឺចាប់សម្រាប់គេ តើនរណាទៅចង់អោយគ្រួសារបែកបាក់នោះ ចម្លើយគឺអត់នោះទេ ។

" មីន ម៉េចក៏មិនដើរទៅចាំបងនៅបង់ក្រោមដើមឈើដូចរាល់ដង ហេតុអីក៏មកអង្គុយនៅក្នុងថ្នាក់តែឯងបែបនេះ?? "​ ជុងវ៉ូ ខំដើរមកពីអគារសិក្សារបស់គេដែលស្ថិតនៅអគារ B ជាន់ទី៣ដើម្បីមករកអាល្អិតរូបស្រស់ជាទីស្រឡាញ់ ប៉ុន្តែមកដល់ក៏ឃើញគេអង្គុយញ័រខ្លួនចំប្រ៉ក់ដូចមនុស្សគ្រុនញាក់មិនខុសទោះសួរអ្វីក៏មិនឆ្លើយ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now