រៀងយប់ប្រហែលជាម៉ោង៩ ជុងហ្គុក ក៏ត្រឡប់មកមន្ទីរពេទ្យវិញមើលថែ ថេហ្យុង ដោយអោយ លោកដេចននិង មីនយ៉ុន វិលត្រឡប់ទៅផ្ទះដើម្បីសម្រាកសម្រាន្តយកកម្លាំងសិន សឹមព្រឹកថ្ងៃស្អែកចាំមកមើល រាងតូចសារជាថ្មី ។" សឺតតត.. ល្មោភគេងដល់ហើយយើងហ្នឹង " ជុងហ្គុក ថើបថ្ងាស់ ថេហ្យុង មួយដង្ហើមយ៉ាងវែងអន្លាយ លើកដៃខាងស្តាំមានសាក់ អង្អែលសក់រលើបរលោងរបស់រាងតូច ទាំងញញឹមបង្ខំបិទបាំងទុក្ខសោកដែលគេមាននៅក្នុងជម្រៅចិត្ត ។
" ហ្អមមម... ងងុយសម្បើមណាស់ " ដោយភាពងងុយខ្លាំងកាយមាំ ដាក់បង្គុយនៅកៅអីវិញ មុនផ្តេកក្បាលក្រាបនៅជាយគ្រែអ្នកជំងឺក្បែរដៃរបស់ ថេហ្យុង បិទភ្នែកគេងទាំងល្វើយអស់កម្លាំង ។ មួយថ្ងៃមកនេះ គេញុំាបាយបានតែពេលព្រឹកប៉ុណ្ណោះ ហើយក៏ត្រូវមកអង្គុយមើលថែ រាងតូចនិងដោះស្រាយការងារនៅក្រុមហ៊ន ហើយក៏ត្រូវចាត់ការរឿងរបស់ ជីងអ៉ី បន្ថែមទៀត វាស្ទើរតែគេមិនអាចរាប់រងបានទៅហើយ ។
SKIP
ប៉័ងងង
សម្លេងស្នូរកាំភ្លើងបានបន្លឺឡើងយ៉ាងទ្រហឹងនៅលើដងផ្លូវស្ងាត់មួយនៃឯជាយទីក្រុង សេអ៊ូល ។ រថយន្តសេរីទំនើបពណ៌ខ្មៅ បើកដោយស្រីស្អាត លូសៀ គ្រីតា ត្រូវងាករេពេញផ្លូវកាលបើកង់ឡានរបស់នាងផ្នែកខាងមុខ ត្រូវបានកូនចៅនៅក្រោមបង្គាប់របស់ ជុងហ្គុក បើកម៉ូតូដេញតាមបាញ់បំបែកចោលរួចក៏បើកម៉ូតូត្រឡប់ទៅក្នុងក្រុងវិញបាត់ ។
ងឺតតត..
" ហាហា... " លូសៀ ចាប់ហ្វ្រាំងឡានមួយទំហឹងនៅចិញ្ជើមផ្លូវ បេះដូងលោតឌុកឌាក់ៗស្ទើរតែធ្លាយចេញមកខាងក្រៅ ថ្ងាស់នាងជោគជាំទៅដោយញើស ព្រោះតែភាពភ័យខ្លាចនូវរឿងមុននេះ ។
" ពួកគេជានរណា?? ព្រះអើយយ ចង្រៃមែន!! " ស្រីល្អចុះពីលើរថយន្តបើកពិលទូរសព្ទដៃឆួលមើលកង់ឡាន ជេរប្រទិចទាំងក្តៅក្រហាយ ដោយសារតែមិនដឹងថាពួកអស់នោះមកពីណាអីក៏ព្រហើនម្ល៉េះ ដែលហ៊ានដេញតាមបាញ់វាយប្រហារមកលើនាងទាំងយប់ព្រលប់បែបនេះ ។
ទឹងង
ទូរសព្ទនាងបន្លឺសម្លេងសារឡើង លូសៀ រហ័សចុចបើកមើលធ្វើអោយនាងរឹតតែភ័យខ្លាច បើកភ្នែកធំៗព្រោះតែរឿងកើតឡើងមុននេះ វាជាការបាញ់គំរាមនាងតែប៉ុណ្ណោះ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន