ចំណាយពេលពេញមួយកំណាត់ថ្ងៃ ជុងហ្គុក នាំ ថេហ្យុង ទៅញុំាបាយនិងដើរលេងជាច្រើនកន្លែង នាយថែមទាំងបានទិញសម្លៀកបំពាក់ក៏ដូចជារបស់របរប្រើប្រាស់បន្តិចបន្តួចអោយរាងតូចថែមទៀតផង មុននឹងជូនអូមេហ្គាកំហូចដែលរំអុកទារទៅនេះទៅនោះ ត្រឡប់មកផ្ទះវិញ ។" ស្អែកព្រឹកបងមកទទួលទៅសាលា ហាមបដិសេធ!! " អាល់ហ្វាស្រស់សង្ហា ដៃម្ខាងកាន់ថង់ដាក់អីវ៉ាន់ ដៃម្ខាងទៀតលើកអង្អែលសក់ក្បាល ថេហ្យុង លេងថ្នមៗដោយមិនភ្លេចផ្តែផ្តាំប្រាប់ទុកបញ្ជាក់ជាមុន មិនដឹងជាទីប៉ុន្មានទៅហើយទេ?
" អ្អឺមមម.. ដឹងហើយៗ មោះអោយរបស់មក " រាងតូចឆ្លើយទាំងចិត្តមិនចង់ មុខក្រញូវខឹងងក់ងរនិងរាងក្រាស់ដែលប្រញាប់តែជូនគេមកផ្ទះទាំងមិនទាន់ដើរលេងឆ្អែតឆ្អន់អស់ចិត្តចង់ផង ។
" នេះយកទៅ... " ដឹងថា អូមេហ្គាកំហូចរបស់ខ្លួនកំពុងតែខឹង ជុងហ្គុក មិនបាននិយាយអ្វីច្រើនតទៅទៀតក្រៅតែពីហុចថង់ដាក់អីវ៉ាន់អោយរាងតូច ឈរចាំមើលដំណើរដើរចូលទៅខាងក្នុងរបស់ ថេហ្យុង រហូតផុតបាត់ស្រមោលទើបនាយដើរចូលឡានបើកចាកចេញទៅក្រុមហ៊ុនយកឯកសារសំខាន់មកធ្វើនៅផ្ទះ ។
" កូនប្រុស " បើកទ្វារចូលដល់ខាងក្នុងមិនទាន់ មីនយ៉ុន រហ័សរត់មករក ថេហ្យុង អោបក្រសោបកូនទាំងរលីងរលោងទឹកភ្នែកដង្ហក់ដង្ហើមព្រោះគេយំមួយថ្ងៃមកហើយ កាលបើមិនឃើញរាងតូចមកដល់ផ្ទះនៅម៉ោង១១:២៥នាទីថ្ងៃត្រង់ដូចសព្វមួយដង ។
" អាប់ប៉ាកើតអី?? នរណាធ្វើអីអាប់ប៉ាមែនទេ?? " ថេយ៍ ទម្លាក់អីវ៉ាន់ក្បែរជើងថ្នមដៃមុនលូកដៃអោបអង្អែលខ្នង មីនយ៉ុន សួរនាំដោយក្តីបារម្ភ ។
" កូនមកពីណាដឹងទេថាអាប់ប៉ាភ័យខ្លាំងណាស់... អាប់ប៉ាទៅរកកូនដល់វិទ្យាល័យនិងសប់ទីកន្លែងនៅព្យាយាមទាក់ទងទៅរកកូន តែគ្មានការឆ្លើយតប ហ្អឹកហ្អឹក... " នេះហើយជាចិត្តអ្នកពពោះផ្តល់កំណើតអោយកូនម្នាក់ៗ មិនថាពួកគេធំធាត់យ៉ាងណាក៏អ្នកដែលមាននាមជាម្តាយឪពុកនៅតែបារម្ភខ្លាចកូនជួបបញ្ហាអ្វីមួយ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន