ភាគទី​១៤:ចាប់មេអំបៅ!!

6.3K 361 0
                                        

" ហ៉ើយ.. ឆ្អែតហល់ពោះខ្លាំងណាស់ អឹកក៎... " សម្លេងក្រមិចក្រមើមបូកផ្សាំជាមួយកាយវិការខ្ជីខ្ជូតរបស់ ថេហ្យុង បន្លឺឡើងស្របពេលដាក់ខ្នងពឹតជាប់នៅកៅអីប្រើដៃស្រឡូនទាំងគូអង្អែលពោះដែលប៉ោងស្ពុលព្រោះញុំាអាហារអស់ច្រើនពេក ដល់ថ្នាក់ហល់ចង់ច្រាលចេញមកខាងក្រៅវិញ ។

" ឃើញថាញុំាច្រើនដែរ តែមាឌតូចស្គមអោយដូចកញ្ចាញ់ចេកមិនខុស!! " ថេហ្យុង ងើបមុខសម្លក់ ជុងហ្គុក ថ្លែប្រុសស្អីមាត់ដាចឃើញមិនសូវចេះនិយាយស្តីអ្វីច្រើនប៉ុន្មានទេ តែស្រដីអ្វីចេញមកម្តងៗ​ គឺគ្មានចេះទុកមុខមាត់អោយគេឯងខ្លះសោះ ឆើស!!

" សម្លក់អី? តិចជ្រុះគ្រាប់ភ្នែកចេញក្រៅ...? " គេបន្តសម្តីផ្លែផ្កាស្របពេលដៃកាន់សមនិងកាំបិតហាន់សាច់គោជាចំណិតៗដាក់ចូលមាត់ទំពារឌឺដងដល់អ្នកខ្លះ ។

"​ ញុំាដែរមក... " អស់​វាចា​ អាល់ហ្វាសង្ហាបានត្រឹមគ្រវីក្បាលទៅឆ្វេងស្តាំ កាលបើអូមេហ្គាកំហូចទទូចស្នើរសុំចង់ញុំាស្ទេករបស់នាយថែមទៀត ទាំងដែលអម្បាញ់មិញទើបតែនិយាយថាឆ្អែតហល់ពោះសោះហ្នឹង ។

"​ មិនអោយញុំាទៀតទេខ្លាចខូចក្រពះ "​ អាហារមិនមែនចេះតែញុំាបានតាមតែចិត្តចង់ឡើយ ពេលខ្លះទទួលទានវាច្រើនហួសចំណុះនៃក្រពះដែលដាក់បាន វាអាចនឹងធ្វើអោយយើងឈឺពោះរាគរុះអ្វីបែបនោះជាក់ជាមិនខាន​ ម្លោះហើយទើប ជុងហ្គុក​ បដិសេធមិនអោយ ថេហ្យុង​ ញុំាទៀត ។

" ចិត្តអាក្រក់!! ចាំមើលគេឈប់និយាយរកមួយ "

"​ ឈប់ក៏ឈប់ទៅ.. ក្មេងក្បាលរឹងបែបនេះនរណាទៅចង់និយាយរកជាមួយ?? " ឮហើយអ្នកដែលធ្វើពុតជាខឹងកើតទុក្ខមិនសុខចិត្តខាំសាច់បបូរមាត់ក្រោកឈរសម្លក់ ជុងហ្គុក មុនដើរចេញទៅចាំនៅក្នុងឡានដែលដាក់ចតនៅចំណតឡានជាន់ខាងក្រោមបង្អស់នៃភោជនីយដ្ឋានមួយនេះ ។

"​ សូមខ្លាចដៃហើយ.. មនុស្សស្អីទេមហាចចេស ឌឺក្បាលរឹងប្រាំបួន!! " ជុងហ្គុក ដកដង្ហើមធំៗនិយាយទាំងហួសចិត្តមុនក្រោកតាមរាងតូចដោយមិនភ្លេចយកកាតឥណទានអោយបុគ្គលិកចាំបម្រើនអាហារនៅតុគេយកកាតនោះទៅគិតលុយរួចរាល់សឹមយកមកអោយនាយវិញ​ ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Opowieści tętniące życiem. Odkryj je teraz