បញ្ចប់អ្វីៗគ្រប់យ៉ាងរួចរាល់ ថេហ្យុង និង ជុងហ្គុក ព្រមទាំង ថេវ៉ុន ផងដែរក៏នាំគ្នាឡើងទៅក្នុងវិមានវិញដើម្បីងូតទឹកសម្អាតខ្លួន ញុំាអាហារពេលថ្ងៃត្រង់ ។ ថេវ៉ុន មិនបានសម្លាប់លោកឆេនស័រនោះឡើយ ដោយសារតែចង់អោយ គាត់ឃើញប្អូនប្រុសដែលគាត់ស្អប់តែងតែមានបំណងធ្វើបាបគេឡើងកាន់កាប់នៅសម្ព័ន្ធសូហ្វ័រសិន ចំណែក វ៉ាយអូឡេត នាងក៏មិនរួចខ្លួននោះដែរ ផ្ទៃមុខដ៏ស្រស់ស្អាតត្រូវឆ្កូតដោយកាំបិតអូសប្រវែងជាង៥សងទីម៉ែត្រ ធ្វើអោយសម្រស់នាងធ្លាក់ដល់សូន្យចាំតែមើលចុះ នាងប្រាកដជាត្រូវមិត្តរួមថ្នាក់ bully សើចចំអកអោយជាក់ជាមិនខាន ។
" ហ្អឺកហ្ហឹកៗ.. យើងនឹងសងសឹកទៅកាន់ពួកឯងវិញ... មីនជូ ដាហ្វារី យើងស្អប់... យើងស្អប់ឯង អ៎ាយយយយ... " វ៉ាយអូឡេត ស្រែកខ្លាំងៗទាំងកម្រោលចូល ដៃខាងឆ្វេងក៏ខ្ទប់ផ្ទៃមុខដែលហូរឈាមមកនោះមិនដាច់ទាំងចងគំនិត ខឹងស្អប់ទៅលើ មីនជូ ទាំងដែលរឿងគ្រប់យ៉ាងវាជាកំហុសរបស់នាងអ្នកផ្តើមធ្វើវាមុន ។
" លោកប៉ា... ពួកវាអាក្រក់ណាស់ ហ៉ឹកក... ប៉ុន្តែកូនសូមសន្យាថានឹងសងសឹកពួកវាអោយបាន " នាងវារមករកលោកឆេនស័រដែលសន្លប់ស្តូកស្តឹង ព្រមទាំងចាប់ដៃគាត់មកកាន់ស្បថសច្ចាឡើងមក ។ ជាក្មេងស្រីតែពូកែចងគុំនុំនិងធ្វើបាបមនុស្សដែលទន់ខ្សោយមានឋានៈទាបជាងនាង មិនយូរនោះឡើយប្រសិនបើនាងនៅតែប្រកាន់ចរិតបែបនេះទៀត នោះវានឹងអោយផលសងមកនាង គឺភាពវិនាស ។
មន្ទីរពេទ្យ
" ចង់ញុំាអ្វីទៀតទេកូន?? " ជេហា សួរកូនប្រុសស្របពេលគេយកចានបបរដាក់ទៅលើតុវិញ ក្រោយបញ្ចុកដល់ មីនជូ ដែលដឹងខ្លួនជាងកន្លះម៉ោងមុនរួចរាល់ ។ មុខអាល្អិតមិនស្រស់បោសឡើយ គេមិននិយាយឬឆ្លើយអ្វីច្រើននោះឡើយ បើទោះជា ជេហា ខំប្រឹងសួរនាំឬនាំនិាយយអំពីអ្វីផ្សេងៗក៏ដោយ ហើយក្រសែភ្នែកក៏គិតតែពីត្របាញ់រកមាត់ទ្វាររង់ចាំ ជុងវ៉ូ មកមើលគេ ប៉ុន្តែចាំយូរណាស់ហើយនៅតែមិនឃើញ ។
ក្រាកក.. ក្រិប
" មីន... បងសូមទោសដែលមកយឺតព្រោះស្ទះចរាចរណ៍នៅតាមផ្លូវ នេះបងបានទិញផ្កា Tulips ពណ៌សនិងផ្កាឈូកដែល មីន ចូលចិត្តយកមកជាមួយ ថែមទៀតផង "រកទម្លាក់ខ្លួនគេងវិញទៅហើយ ប៉ុន្តែទ្វារក៏បើកឡើងដោយ ជុងវ៉ូ និង ថេវ៉ុន ចូលមក ។ ថេវ៉ុន ខំនិយាយរៀបរាប់ប្រាប់យ៉ាងវែងអន្លាយនិងហុចផ្កាដែល មីនជូ ចូលចិត្តអោយ ជេហា យកទៅរៀបចំដាក់ក្នុងថូប៉ុន្តែអាល្អិតបែរជាមិនចាប់អារម្មណ៍ជាមួយសម្តីរបស់គេនោះឡើយ គេគិតតែពីមើលមុខរបស់ ជុងវ៉ូ ទៅវិញ ។

YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន