ស្ថិតនៅក្នុងឈុតកូនក្រមុំគ្រ័ពណ៌ស.មានបំពាក់ផ្កាកុលាបក្រហមស្រស់ឆ្អិនឆ្អៅនៅជាប់ហោប៉ៅដើមទ្រូងខាងឆ្វេងអមជាមួយម៉ូតសក់ Cute boy និងការតប់តែងមុខបន្តិចបន្តួច វារឹតតែធ្វើអោយ ថេហ្យុង ស្រស់ស្អាតលើសពីរាល់ថ្ងៃទៅទៀត ។ ថ្ងៃនេះជាថ្ងៃដ៏វិសេសសម្រាប់គេ ហើយក៏ជាថ្ងៃមួយដែលមនុស្សគ្រប់រូបផ្សងប្រាថ្នាអោយកើតមានម្តងនៅក្នុងជីវិតដូចគ្នា គឺពិធីមង្គលការនោះឯង ។
បបូរមាត់លាបក្រេមរលោងពណ៌ក្រហមដិតខាងក្នុង ញញឹមឡើងមកយ៉ាងស្រស់ស្រទន់ កែវភ្នែកក៏សម្លឹងមើលរូបរាងខ្លួនឯងនៅក្នុងកញ្ចក់មួយផ្ទាំងដែលដាក់បង្អែកនៅជញ្ជាំង ។ ថេយ៍ បង្វិលខ្លួនមួយជុំផ្អៀងក.តិចៗទៅឆ្វេងនិងស្តាំ មើលឈុតដែលគេកំពុងតែគ្រង វាគឺស្រស់ស្អាតខ្លាំងណាស់ គេពេញចិត្តព្រោះ ជុងហ្គុក ជាអ្នករើសយកមកអោយគេលោរដោយផ្ទាល់ដៃ ។
ក្រាកក...
" ម្ចាស់តូចដល់ពេលចូលពិធីហើយចាស "ប្រហែលជាមួយសន្ទះក្រោយ ស្រីបម្រើដែលជាកូនស្រីម៉ែដោះចាងប្រចាំវិមាន ក៏បានរត់មកហៅ ថេហ្យុង ដែលកំពុងដើរទៅមកៗសម្រួលអារម្មណ៍នៅក្នុងបន្ទប់តែងខ្លួន ក៏ដោយសារតែគេភ័យនឹងប្រតិការណ៍ដែលកំពុងតែជិតកើតឡើងមួយនេះ ។
" នាងមើលៗខ្ញុំស្អាតហើយឬនៅ?? មានកន្លែងណាត្រូវកែកន់ទៀតឬអត់?? " ថេហ្យុង ហៅនាងសួរសម្របពេលគេដើរមកឈរនៅមុខកញ្ចក់សារជាថ្មី ។ ថ្ងៃនេះគេចង់អោយខ្លួនឯងស្រស់ស្អាតបំផុត គឺស្អាតដាច់គេតែម្តងព្រោះពិធីរៀបការមានតែម្តងនៅក្នុងជីវិត គេដាច់ខាតត្រូវតែស្អាតជាទីបំផុត ។
" ម្ចាស់តូចស្រស់ស្អាតខ្លាំងណាស់ចាស " ហ្វូលីសៀ ដើរចូលមកក្បែរដោយនិយាយការពិត មើលចុះនាងជាស្រីក្រមុំដែលស្រស់ស្អាតម្នាក់ ប៉ុន្តែពេលមកឈរជិត ថេហ្យុង ដែលជាមនុស្សប្រុសមានវ័យ២១ ២២ឆ្នាំថែមទាំងមានកូនភ្លោះដល់ទៅពីរនាក់បន្ថែមទៀត នាងក៏នៅតែចាញ់សម្រស់របស់ ថេយ៍ ដដែលបើទោះជាបានតែងកាយពាក់រ៉ូបស្រស់ស្អាតយ៉ាងណាក្តី ។
"ប្រាកដឬអត់?? " ថេយ៍ ជ្រឹបកែវភ្នែកសួរ ហ្វូលីសៀ ក៏រហ័សងក់ក្បាលបញ្ចាក់ ទើបដើរតាមពីខាងក្រោយខ្នង ថេហ្យុង ជារឿយៗក្នុងចិត្តក៏លួចច្រណែន ថេយ៍ ណាស់ដែលមានសំណាងបាន លោកម្ចាស់កំណាចរបស់នាងស្រឡាញ់ថ្នាក់ថ្នមយ៉ាងនេះ ។
YOU ARE READING
ថ្នមស្នេហ៍ 𝐎 𝐌 𝐄 𝐆 𝐀 ➹
Actionគេមានសំណាង ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក ព្រីនស៊ីសគ្រីសស្តាល់ / គីម ថេហ្យុង មីន យ៉ុនហ្គីXផាក ជីមីន ជុងវ៉ូXមីនជូ ដាហ្វារីXថេវ៉ុន
